Saturday, 21 September 2013 17:59 ដោយ៖ ដើមអម្ពិល(DAP)
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ នេះថា កិច្ចប្រជុំសភាជាតិ លើកដំបូងសម្រាប់អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅតាមការ គ្រោងទុក នាថ្ងៃទី២៣ ខាងមុខ នេះ បើទោះបីមានវត្តមានអ្នកតំណាងរាស្ រ្តជាប់ឆ្នោត គណបក្សប្រជាជនកម្ពុជា ចំនួន ៦៨រូប និងពុំមានវត្តមានអ្នកតំណាងរាស្ រ្ត គណបក្សប្រឆាំងចំនួន ៥៥រូបក៏ដោយ។
លោក ខៀវ កាញារីទ្ធ បានថ្លែងបន្តទៀតថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់នឹងគង់ជាអធិបតី បើកកិច្ចសម័យប្រជុំសភាសម្រាប់អា ណត្តិទី៥។
រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែ ងបញ្ជាក់ទៀតថា បន្ទាប់ពីព្រះមហាក្សត្របើកសម័ យប្រជុំ អ្នកតំណាងរាស្រ្ត ដែលបាន ចូលរួម ក្នុងកិច្ចប្រជុំ នឹងជ្រើសរើសព្រឹទ្ធបុរសដែលមានវ័ យ ចាស់ជាងគេធ្វើជាប្រធាន ដើម្បីបង្កើតក្បាលម៉ាស៊ីន រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងពេលជាមួ យគ្នា។
លោក ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់បន្ថែមទៀតថា
នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែកញ្ញា អ្នកតំណាងរាស្រ្តជាប់ឆ្នោត ដែលបានចូលរួមក្នុងកិច្ចប្រជុំ សភាដំបូងទាំងនោះ នឹងចូលស្បថក្នុងព្រះបរមរាជវាំង ដើម្បីចូលកាន់តំណែង ហើយជាមួយគ្នានោះ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអាណត្តិទី៥ នឹងដឹកនាំសមាជិករាជរដ្ឋាភិបាលអា ណត្តិថ្មី ចូលក្នុងព្រះបរមរាជវាំង ដើម្បីស្បថចូលកាន់ តំណែងផងដែរ៕
2 comments:
HUN SEN and his supporters are moving close and closer to the HELL, THE GOOD FORTUNE TELLER SAID, PEOPLE CAN NOT LIVE UNDER TREAT AND CIVIL UNREST WITH ABUSING, KILLING UNDER HUN SEN ANY MORE, AND THE GOD WILL PUNISH HUN SEN SOON,
ចំពោះខ្មែរទាំងអស់គ្នា
គណបក្សសង្គ្រោះចោរ និងឆ្នុកក្បិនបណ្ដើរគ្នាទៅ
បើកកិច្ចប្រជុំជាលើកដំបូងនៃសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ នៅវិមានរដ្ឋសភានៅថ្ងៃចន្ទនេះហើយ។
Post a Comment