Tuesday, September 24, 2013

អាមេរិកមិនទទួលស្គាល់លទ្ធផលឆ្នោតនៅកម្ពុជា

http://www.youtube.com/watch?v=r8RO8nuS0hY&feature=youtu.be 

.....................................
សហរដ្ឋអាមេរិកបញ្ជាក់នៅថ្ងៃទី២៣ ខែកញ្ញា ថា មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជាទេ បើទោះបីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលរួមសម័យប្រជុំដំបូងរបស់រដ្ឋសភានី តិកាលទី៥ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រក្ដី។

ដោយ ទេព សុរ៉ាវី 2013-09-23 RFA
ស្របពេលគ្នានេះ សហភាពអឺរ៉ុបបានចេញសេចក្ដីប្រកាសព័ត៌មានមួយថា រដ្ឋសភាដែលកើតឡើងដោយឯកបក្សនៅពេលនេះ មិនអាចបំពេញភារកិច្ចរបស់ខ្លួនបានឡើយ ខណៈដែលអ្នកច្បាប់រិះគន់សភាដែលទើបកើតឡើងថ្មីថ្មោងនេះ ថាជាសភាអធម្មនុញ្ញភាព។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ថត (William E.Todd) បញ្ជាក់ថា ការចូលរួមរបស់លោកនៅក្នុងពិធីបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៥ នេះ មិនមែនជាការយល់ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតទេ។

សហរដ្ឋអាមេរិកទាមទារឲ្យមានការត្រួតពិនិត្យឡើងវិញដោយតម្លាភាពនូវភាពមិនប្រក្រតីទាក់ទងនឹងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា។

ក្នុងសេចក្ដីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ថា សហរដ្ឋអាមេរិកជឿថា សភាជាតិដែលមានដំណើរការត្រឹមត្រូវ ទាមទារឲ្យមានការចូលរួមពីគណបក្សនយោបាយសំខាន់ទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។

កិច្ចប្រជុំសភាដំបូងសម្រាប់នីតិកាលទី៥ ធ្វើឡើងតាមការព្រាងទុក នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា បើទោះជាមិនមានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥រូបចូលរួមក្ដី។

សហភាពអឺរ៉ុបក៏បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ស្រដៀងគ្នានឹងសហរដ្ឋអាមេរិក ជុំវិញការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៥។

សហភាពអឺរ៉ុបបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា រដ្ឋសភាដែលកើតឡើងដោយឯកបក្សនៅពេលនេះ មិនអាចបំពេញភារកិច្ចរបស់ខ្លួនបានឡើយ។

ប្រតិភូសហភាពអឺរ៉ុបអំពាវនាវឲ្យគណបក្សនយោបាយទាំងពីរ បន្តធ្វើការរួមគ្នាដើម្បីកំណត់អំពីគុណវិបត្តិ ឬបញ្ហានានាដែលកើតឡើងក្នុងដំណើរការនៃការបោះឆ្នោត និងលើកទឹកចិត្តឲ្យគណបក្សនយោបាយចរចាគ្នាដើម្បីឯកភាពគ្នាទៅលើការកែទម្រង់រចនាសម្ព័ន្ធ ធានាឲ្យមានការអភិវឌ្ឍ និរន្តរភាពកម្ពុជា ព្រមទាំងការកែទម្រង់ប្រព័ន្ធតុលាការ ការកែទម្រង់រដ្ឋសភា និងការធ្វើឲ្យប្រសើរឡើងនៃអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ។

រដ្ឋសភាដែលទើបកើតឡើងថ្មីថ្មោងនេះ ត្រូវបានអង្គការសង្គមស៊ីវិលរិះគន់ថា ជាសភាអធម្មនុញ្ញភាព។

ប្រធានផ្នែកអង្កេតរបស់សមាគមអាដហុក (Adhoc) លោក នី ចរិយា បញ្ជាក់ថា ការបង្កើតសភាអាណត្តិនេះមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញទេ គឺមានន័យថា ជាសភាអធម្មនុញ្ញភាព ដែលនាំឲ្យរដ្ឋាភិបាលដែលកើតចេញពីរដ្ឋសភា ក្លាយជារដ្ឋាភិបាលអធម្មនុញ្ញភាពដែរ។

លោកបន្តថា រដ្ឋសភា និងរដ្ឋាភិបាលអធម្មនុញ្ញភាពនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការទទួលស្គាល់ពីអន្តរជាតិ។ លើសពីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពប្រទេស ប៉ះពាល់ផ្នែកពាណិជ្ជកម្ម និងអាចប៉ះពាល់ទំនាក់ទំនងផ្នែកការទូតរវាងប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។

មិនខុសគ្នាដែរ នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បញ្ជាក់ថា កិច្ចប្រជុំសភាលើកដំបូងដោយគ្មានការចូលរួមពីគណបក្សប្រឆាំងកំពុងបង្កឲ្យមានបដិវាទធ្ងន់ធ្ងរក្នុងការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ ការពង្រឹងឯករាជភាពជាតិ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋាភិបាលថ្មីនឹងខ្វះនីត្យានុកូលភាព ឬខ្វះភាពស្របច្បាប់ និងគ្មានការគាំទ្រ។

នាយកប្រតិបត្តិអង្គការសង្កេតការណ៍បោះឆ្នោត និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា យល់ឃើញថា គណបក្សប្រជាជនកម្ពុជា នឹងមានការប្រឈម ២សំខាន់ ក្រោយកិច្ចប្រជុំឯកបក្សនៅរដ្ឋសភារួច។ ទី១ គឺពលរដ្ឋដែលគាំទ្រគណបក្សប្រឆាំងស្នើសុំឲ្យមានការលើកពេលសម័យប្រជុំសភាលើកដំបូងមិនសប្បាយចិត្ត ទី២ ប្រឈមពីការវាយតម្លៃពីសហគមន៍អន្តរជាតិ។

អង្គការសង្គមស៊ីវិលទទូចច្រើនដងឲ្យភាគីគណបក្សនយោបាយទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា បន្តពិភាក្សាគ្នារកដំណោះស្រាយនយោបាយ។ អង្គការសង្គមស៊ីវិលរិះគន់ថា ការបង្កើតសភាថ្មីនៅអាណត្តិនេះ មានដាក់ពង្រាយទាហាន និងប៉ូលិស រនាំងដែក របងលួស បិទផ្លូវចេញចូលច្រកទៅរដ្ឋសភា ដែលបង្ហាញឲ្យអន្តរជាតិឃើញពីការគាបសង្កត់នៃការបង្កើតរដ្ឋសភានិងរដ្ឋាភិបាលថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

8 comments:

Anonymous said...



I AM URGING INTERNATIONAL PLEASE DO NOT RECOGNIZE THIS CAMBODIA CPP GOVERNMENT.

Anonymous said...

ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....

ហ៊ុន សែន ចង្អុលសួរ សម រង្ស៊ី ថា

៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!

សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....

អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!

Anonymous said...

អាមេចោរកញ្ជៈយួនយៀកកុង! អាCPP :

ក្ដអាយួន៥៥ យកមិនយក?
អាចោរក្ដស្អុយ....មីចោរកណ្ដួយស្ញេញ CNRP?
យកមិនយក អារន្ទះបាញ់ (7) មករា?
___________________________________

-អាបាតគុកយួន CNRP,អាស្វាយួន សំរាំង ស៊ី($$$$$$យួន),
-អាស្វាយួន (7) មករាកឹម សុខា ($$$$$យួន),
-មីស្វាយួន មួ សុខហួ ($$$$$យួន)
ពួក​អាក្រុម ឆ្កែកញ្ជៈអាយួនហ៊ុន សែន ?
___________________________

-បាទ!..បាទ! សម្ដេចម៍...យក!..នៅតែយក..
យើងខ្ញុំនៅតែយក...
តែមុននឹងយក យើងខ្ញុំត្រូវតែ ធ្វើចិត្តសាស្ត្រ​ជាតវាប្រជាភិថុត
នាយ​-អាយ បន្លំអូសបន្លាយពេលវេលា...
ស៊ីឡាកក្រុមខ្មែរ
ធ្វើបាតុកម្ម-បាតុកុយ ចំហុយក្តិត...ចំហុយក្ត!
ជាមុនសិន.....ណាទាន!
________________________________

-ដើម្បី​កុំឲ្យគេចោទថា
យើងខ្ញុំ ក្តិតងាយ!ក្តងាយ.....ណា..បាទ!
________________________________

*** តាមពិតទៅ!
អាបាតុកម្មបង្រ្គប់កិច្ចយួន អាលេខ(7CNRP,យួន)
របស់អាឆ្កែកន្ទុយខ្វៀនសំរាំង ស៊ីវាធ្វើតែ 3ថ្ងៃទេ !
គឺ ចប់បាត់ទៅហើយ.....

*** អាស្វាយួនសំរាំង ស៊ី វាកំពុងតែអូសបន្លាយពេលវេលា...
បន្លំស៊ីឡាកក្រុមបាតុកម្មចលនាអំណាចពលរដ្ឋខ្មែរ
គឺជាច្បាប់ធម្មជាតិរបស់មនុស្ស ដែលនាំគ្នារើបំរះឡើង ព្រោះតែមានការ
ធ្វើបាប បាញ់សម្លាប់ពលរដ្ឋខ្មែរជាបន្តបន្ទាប់!

Anonymous said...

i like it:

https://www.facebook.com/photo.php?v=492564050839830&set=vb.202247766622201&type=2&theater

Anonymous said...

ពួកអាសភាមេចោរ មេឃាតករ គង់តែគេអូស
ក្បាលចេញក្នុងពេលឆាប់ ៗ មិនខាន ។

Anonymous said...

I have been hearing the news said that, "The only way that UN can help solving the election fraud problem is: The invitation have to be from the government of Cambodia".
This is not the appropriate response to the Khmer people very unjustifiable situation at the present, anyhow!
It does put an end to innocent victim Khmer hope!

The government, the constitution, and the King = one, have been creating problems from and through: the manipulating of nec fraud, the corruption at the pole on the election day, unfair vote counting, inappropriate election result announcement, intimidating people by military deployment, and creating anger by blocking roads, such, and such!

Ones who are behind the savagery cruel practice have bigger population!

I would like to ask you all internationally:
Is all the above the implication in the form of Khmer must face the unfairly assault towards genocide in no ending?

POWER OF UNEXPECTED, please help Khmer?
No one is helping fast enough, is seen accordingly!!!!!!!!

Where are the Right, Privilege, Freedom, and Justice for us Khmer?

Anonymous said...

I would put an end to the negotiation with the thieves, and move ahead with the alternative! Khmer people prove strongly that they need change! The Khmer patriot leaders must not delay any longer!

Anonymous said...

On September 23, 2013 the best time to drop a bomb and kill all of them. They're thugs, traitors and as well as the clown king of Cambodia. One of these day some Khmer hero MUST kill them one by one and don't let them ruin and rules your life future.