Wednesday, September 11, 2013

សហជីព​ពីរ​អំពាវនាវ​ឲ្យ​កម្មករ​ចូល​រួម​បាតុកម្ម​លើក​ទី​ពីរ​របស់​បក្ស​ប្រឆាំង



មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។ រូបថត ហេង ជីវ័ន



មុំ គន្ធា ភ្នំពេញប៉ុស្តិ៍ 10 SEPTEMBER 2013

ភ្នំពេញៈ ប្រធានសហជីពដែលមាននិន្នាការ​ប្រឆាំង​រដ្ឋា​ភិបាល​បាន​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ នៅ​ថ្ងៃ​​អង្គារ​​នេះ ដល់​កម្មករ​ឲ្យ​ចូល​រួម​នៅ​ក្នុង​មហាបាតុ​កម្ម​អហិង្សា​រយៈ​ពេ​ល​បី​ថ្ងៃ​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​១៥-១៧ ខែ​កញ្ញា​ នេះ​។​

លោក រ៉ុង​ ឈុន ​ប្រធាន​សហ​ភាព​សហ​ជីព​កម្ពុជា​ (CCU) បាន​ថ្លែង​​ថា លោកកំពុងតែចាប់​ផ្ដើម​ប្រមែ​ប្រមូល​ធ្វើ​យុទ្ធនាការអញ្ជើញសមាជិក សមាជិការ កម្មករ កម្មការិនី​ឲ្យមក​ចូល​រួម​​មហា​បាតុ​កម្ម​ជា​លើក​ទី​ពីរ​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា៖«​យុទ្ធនា​ការ​ប្រមែ​ប្រមូល​នេះ យ៉ាង​តិច​ក៏​មាន​កម្មករ កម្មការិនី​ចំនួន ១​ម៉ឺន ​នាក់​ ឲ្យមក​ចូល​រួម​ក្នុង​មហា​បាតុ​កម្ម​បី​ថ្ងៃ​នេះ ហើយ​ខ្ញុំ​គិត​ថា នេះ​ជា​ឱកាស​មាស​ពេជ្រ​សម្រាបប់​ពួក​គាត់​សម្រាប់​ស្វែង​រក​ការពិត យុត្តិធម៌​នៅ​ពេល​នេះ»។​

ទន្ទឹម​នេះ​ដែរ ​លោក ជា ​មុនី ​ប្រធាន​សហ​ជីព​សេរី​កម្មករ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ប្រធាន​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) ពីនៅថ្ងៃនេះ​ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរា​គមន៍ដល់​រោង​ចក្រ​កាត់​ដេរសំលៀកបំពាក់​ និងស្បែកជើងផ្អាកចង្វាក់ផលិតកម្មរយៈពេល​មួយ​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ទី​១៥​ដល់ថ្ងៃទី២១​ខែ​កញ្ញា​ឆ្នាំ២០១៣​នេះ​ដើម្បី​ឲ្យកម្មករ​​បាន​ចូល​រួម​នៅ​ក្នុង​មហា​បាតុ​កម្ម​ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​។​​​

4 comments:

Anonymous said...

យើងបានរស់ឆ្លងកាត់ របបជាច្រើន នឹង ជាច្រើនជម្នាន់មកនេះ ខ្មែរយើងភាគច្រើន មិនបានដឹងច្បស់អំពី ក្រុមបក្សពួកក្នុងជួររដ្ឋាភិបាលខ្មែរខ្លះ គ្រប់ជម្នាន់ បម្រើមនោគម្មវិជ្ជា អោយបរទេសបំបាត់ពូជខ្មែរ ដោយសាតែយើង មិនបានទទួលការអនុញ្ញាតិ ឲ្យសិក្សារយល់ដឹង នូវ ប្រវត្តិសាស្ដ្ររបស់ខ្លួនពិតប្រាកដ!

មកដល់ពេលនេះម៉ោងនេះ យើងឈប់ឆ្ងល់ទៀតហើយ ថាតើ អ្នកណា៎ ជា នណា៎! ព្រោះឥ អស់លោក អ្នកប្រវត្តិសាស្ដ្រ បានលាតត្រដាងអស់ហើយ! សូមបញ្ឈប់ការគម្រាមកំហែង ច្រម្ដែល ទៀតទៅ!

សូរថា៖ បើខ្មែរ មិនតស៊ូររកយុត្តិធ៌ម ឲ្យខ្លួនឯងទេ ក៏ស្លាប់បន្តិចម្ដងៗ ក្នុងរូបភាពមួយដ៏កម្សាក ហើយ បើ ធ្វើអ្វីៗដើម្បីជាតិរស់ យកអ្វីៗដែលជារបស់ខ្លួនឯង ហើយស្លាប់ តើខ្មែរត្រូវជ្រើសរើសយកមួយណា?
ចម្លើយ៖ កូនខ្មែរកំពុងតែឆ្លើយ!

Anonymous said...

ចំពោះ នាងចិន្ដា នឹង អាបុរស សាកល,
ប្រាប់ទៅមេពួកអា​អ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចទៅថា....

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

Anonymous said...

Dear All Cambodian workers,

If you want to have a better life, better future for your family, kids to have a good education job and you all want our country is not living under Vietnamese control anymore or under Dictatorship leader HUN SEN control, you must all come to join the big Demonstration,

if you are afraid or coward, your life and family will not have a chance to have freedom, justice, good life in the future.

HUN SEN family and his supporters are getting rich and rich, you are getting poor and poorer, this is the golden chance trying to change and will see what will happen with your life, if you do not want to change the Leader, you will suffer living under the brutal dictatorship leader forever

Anonymous said...

Believe me HUN SEN has a billion dollars in his bank, all of his kids has a million dollars, his nephnew and niece have million dollars driving every expensive cars, living with luxery house, travelling to Singapore, Bangkok, Hong Kong, China every weekend for shopping, going to visit Doctor in overseas sending their kids to live and study in US,Asutralia and Europe, their dog eat only expensive meat, whereas our workers have earnt jut one dollar or 2 dollars a day, what are you waiting for ? do you want to live like this forever and see they are living in Paradize like that ? come on stand up to change to find a better life, Cambodia belong to all of us not for HUN SEN family, this guy sold our land to Vietnam and forestry, gas, petrol and Natural resource and have billion dollars in his pocket, so all workers must think about this and come to join the big demostration, the UN, US and western will help us if HUN SEN will use force believe me ????