Sunday, September 08, 2013

មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​នៅ​ក្រចេះ​និយាយ​ពី​មូលហេតុ​កញ្ចប់​សុវត្ថិភាព​ចំហ​មាត់



មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​បាន​បញ្ជាក់​ថា បើ​សិន​ជា​បិទ​កញ្ចប់ "ក" រួច នោះ​នឹង​នាំ​ឲ្យ​ពិបាក​បើក​ឡើង​វិញ ដើម្បី​យក​មក​កែ​តម្រូវ ដូច​នេះ​មន្ត្រី​តាម​ការិយាល័យ​បោះ​ឆ្នោត​ទូទាំង​ឃុំ​ស្វាយជ្រះ សុទ្ធ​តែ​ធ្វើ​តាម​បញ្ជា​នេះទាំងអស់គ្នា។


សូមបងប្អូនឈប់ទទួលថ្មបាក់ជំនួសគេ ហើយបកអាក្រាតវែកមុខមេខ្លោងឲ្យ ជាតិនិងអន្តរៈជាតិ បានឃើញពេលនោះបងប្អូនមិនត្រឹមតែរួចពីការចោទប្រកាន់ទេ តែទទួលបាននូវការកោតសរសើរ ពីប្រជារាស្ត្រខ្មែរទៀតផង។





ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និង​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​កា​របោះ​ឆ្នោត​នៅ​ខេត្ត​ក្រចេះ។


ដោយ វណ្ណ វិចារ 2013-09-07  RFA

ស្ដាប់ ​សំឡេង : http://www.rfa.org/khmer/news/politics/election-staffs-talk-about-safe-ballot-boxes-09062013230256.html

ស្ថាប័ន​កំពូល​នេះ បញ្ជា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដាក់​ពិន័យ​តាម​ច្បាប់​ចំពោះ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ទាំង​៨ ក្នុង​ចំណោម ១៣​ការិយាល័យ​នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដោយសារ​មន្ត្រី​ទាំង​នោះ មិន​បាន​បិទ​កញ្ចប់​សុវត្ថិភាព "ក" នោះ។

តើ​មូលហេតុ​អ្វី​ដែល​នាំ​ក្រុម​មន្ត្រី​តាម​ការិយាល័យ​បោះ​ឆ្នោត​ទាំង​នោះ​ចំហ​កញ្ចប់​សុវត្ថិភាព "ក"?

ការ​សម្រេច​ដាក់​ពិន័យ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​ទាំង ៨ ក្នុង​ចំណោម ១៣​ការិយាល័យ​នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ឈ្នួល ខេត្ត​ក្រចេះ ដែល​មិន​បាន​បិទ​មាត់​កញ្ចប់​សុវត្ថិភាព "ក" បាន​បង្ក​ឲ្យ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ទាំង​នោះ​មាន​ការ​ខក​ចិត្ត​និង​ព្រួយ​បារម្ភ។


មក​ដល់​ពេល​នេះ​មន្ត្រី​ទាំង​នោះ​មិន​បាន​ទទួល​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​ណា​មួយ​ពី​មន្ត្រី​ថ្នាក់​លើ​ទេ  ហើយ​ពួកគាត់​ម្នាក់ៗ​អង្គុយ​ចាំ​ឲ្យ​តែ​ដល់​ម៉ោង​បើក​វិទ្យុ​ស្ដាប់ ដើម្បី​បាន​ដឹង​ពី​ជោគវាសនា​ខ្លួន​ឯង ថា​ត្រូវ​បង់​លុយ​ឲ្យ​រដ្ឋ ឬ​ត្រូវ​រួច​ខ្លួន​នោះ?  អ្នក​ខ្លះ​អង្គុយ​អស់​សង្ឃឹម​អ្នក ​ខ្លះ​ស្វះ​ស្វែង​រក​គ្នីគ្នា​ពិភាក្សា និង​អ្នក​ខ្លះ​ទៀត​អង្គុយ​សំកុក​ទឹក​មុខ​ក្រៀមក្រំ​មិន​មាន​អារម្មណ៍​ធ្វើ​ការងារ​រក​ស៊ី​ទៀត​ផង។

ប្រធាន​ការិយាល័យ​បោះ​ឆ្នោត​លេខ ០២៥៩ ដែល​កញ្ចប់​សុវត្ថិភាព​ចំហ​មាត់​ផង​នោះ លោក ភេទ ខេង បាន​ប្រាប់​ទាំង​មុខ​ស្ងួត និង​ដក​ដង្ហើម​ធំ​មួយៗ​ថា ការ​ដែល​មិន​បាន​បិទ​កញ្ចប់​សុវត្ថិភាព "ក" នៅ​ការិយាល័យ​នេះ បណ្ដាល​មក​ពី​បញ្ជា​របស់​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​ស្វាយជ្រះ ​តែម្តង មិន​មែន​ជា​កំហុស​អចេតនា​ឡើយ។

លោក​បន្ត​ថា មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​បាន​បញ្ជាក់​ថា បើ​សិន​ជា​បិទ​កញ្ចប់ "ក" រួច នោះ​នឹង​នាំ​ឲ្យ​ពិបាក​បើក​ឡើង​វិញ ដើម្បី​យក​មក​កែ​តម្រូវ ដូច​នេះ​មន្ត្រី​តាម​ការិយាល័យ​បោះ​ឆ្នោត​ទូទាំង​ឃុំ​ស្វាយជ្រះ សុទ្ធ​តែ​ធ្វើ​តាម​បញ្ជា​នេះទាំងអស់គ្នា។ លោក​បញ្ជាក់​ថា បើ​សិន​ជា​មាន​ការ​ពិន័យ​មែន លោក​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ក៏​មិន​សុខ​ចិត្ត​ដែរ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ការិយាល័យ​បោះ​ឆ្នោត​លេខ ០២៧៨ ដែល​មិន​បាន​សរសេរ​លេខ​កូដ​ការិយាល័យ​បោះ​ឆ្នោត និង​ចំហ​មាត់​កញ្ចប់​សុវត្ថិភាព "ក" លោក នង ពិតេន ថ្លែង​ថា លោក​មាន​ជីវភាព​យ៉ាប់យ៉ឺន​ណាស់ ហើយ​បើ​សិន​ជា​ត្រូវ​បង់​ប្រាក់​មែន​នោះ ច្បាស់​ជា​ពិបាក​ចិត្ត​ស្លាប់​ហើយ។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល និង​ត្រួតត្រា​របស់​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​ស្វាយជ្រះ ទាំង​អស់ ហើយ​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ធំ គួរ​ជា​មន្ត្រី​រៀបចំ​បោះ​ឆ្នោត​ថ្នាក់​ឃុំ និង​ថ្នាក់​លើៗ​ទៀត។


យ៉ាងណាមិញ ប្រធាន​ការិយាល័យ​បោះ​ឆ្នោត​លេខ ០២៧៦ ដែល​កញ្ចប់​សុវត្ថិភាព "ក" នៅ​ការិយាល័យ​នេះ​បិទ​មាត់​ជិត​នោះ លោក ផាន ជ្រូក បាន​ចេញ​មុខ​បញ្ជាក់​ថា បុគ្គលិក​ការិយាល័យ​ទាំង​អស់​ពិត​ជា​គ្មាន​ប្រាក់ ៥​លាន​រៀល​សម្រាប់​បង់​ឲ្យ​រដ្ឋ​នោះ​ទេ ហើយ​លោក​ក៏​មិន​សុខ​ចិត្ត​ដែរ​បើ​សិន​ជា​ថ្នាក់​លើ​បង្គាប់​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​បង់​ប្រាក់​នោះ។ លោក​បញ្ជាក់​ថា តាម​ពិត​កញ្ចប់​សុវត្ថិភាព "ក" ទាំង ១៣​ការិយាល័យ នៅ​ពេល​បោះ​ឆ្នោត​រួច គឺ​ត្រូវ​បាន​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ បង្គាប់​ឲ្យ​ចំហ​មាត់​ស្រាប់​ដោយ​មិន​អនុញ្ញាត​ឲ្យ​បើក​ទេ។

ឆ្លង​កាត់​ការ​ជួប​សម្ភាសន៍ ក្រុម​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ជិត ១០​នាក់ នៅ​ការិយាល័យ​បោះឆ្នោត​ចំនួន ៦​ការិយាល័យ​ក្នុង​ចំណោម ១៣​ការិយាល័យ។ ក្រុម​មន្ត្រី​ទាំង​នេះ សុទ្ធ​តែ​បាន​បញ្ជាក់​ដូចៗ​គ្នា​ថា បន្ទាប់​ពី​បាន​រាប់​សន្លឹក​ឆ្នោត​ចប់​សព្វគ្រប់ នៅ​ម៉ោង​ជាង ៦​ល្ងាច មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ទាំង​នោះ​មិន​បាន​បិទ​មាត់​កញ្ចប់​សុវត្ថិភាព "ក" និង​ចាក់​សោ​ឃ្លុំ​កញ្ចប់​សុវត្ថិភាព "ខ" ដែល​ស្រោប​ពី​ក្រៅ​ឡើយ គឺ​ពួកគេ​យក​សម្ភារៈ​ទាំង​អស់​ទៅ​ប្រគល់​ជូន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត​តែម្ដង។


ក្រុម​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ទាំង​នោះ​រៀបរាប់​ថា មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​ស្វាយជ្រះ ជា​អ្នក​បង្គាប់​ឲ្យ​មន្ត្រី​ការិយាល័យ​ចំហ​មាត់​កញ្ចប់​សុវត្ថិភាព "ក" និង​បាន​បង្រៀន​មន្ត្រី​ថ្នាក់​ក្រោម​ថា សន្លឹក​ឆ្នោត​ដែល​បោះ​ឲ្យ​គណបក្ស​ផ្សេងៗ​ទៀត​ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​សន្លឹក​ឆ្នោត​ដែល​មិន​បាន​ការ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​ស្វាយជ្រះ លោក យុក យាន ដែល​ធ្លាប់​ធ្វើ​ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត​អស់ ៤​អាណត្តិ​មក​ហើយ​នោះ ទម្លាយ​ថា កំហុស​ឆ្គង​ទាំង​អំបាលម៉ាន​គឺ​បណ្ដាល​មក​ពី​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត​ពន្យល់​ទៅ​មន្ត្រី​ការិយាល័យ​មិន​ច្បាស់។ ប៉ុន្តែ​ការ​ពន្យល់​មិន​ច្បាស់​នោះ ក៏​ដោយសារ​មន្ត្រី​បណ្ដុះបណ្ដាល​របស់​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ដែរ។

ផ្ទុយ​ទៅ​វិញ​របាយការណ៍​អង្កេត​របស់ គ.ជ.ប ដែល​ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់​នៃ គ.ជ.ប លោក កែវ ផល្លា បាន​យក​ទៅ​ធ្វើ​ភស្តុតាង​ក្នុង​សវនាការ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា បាន​ទម្លាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​មន្ត្រី​ថ្នាក់​ក្រោម។ ប៉ុន្តែ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន​បាន​ប្រាប់​ថា របាយការណ៍​អង្កេត​របស់​លោក កែវ ផល្លា គឺ​ធ្វើ​ឡើង​ដោយ​មិន​បាន​សួរ​នាំ​មន្ត្រី​តាម​ការិយាល័យ​បោះ​ឆ្នោត​ទាំង ១៣​សោះ​ឡើយ។

ផ្អែក​លើ​របាយការណ៍​អង្កេត​របស់ គ.ជ.ប នេះ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​សម្រេច​ក្តី​កំបាំង​មុខ​ដោយ​បញ្ជា​ឲ្យ គ.ជ.ប ដាក់​ពិន័យ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ទាំង ៨ ឬ​ស្មើ​នឹង ៤០​នាក់ តាម​ច្បាប់​ជា​ធរមាន បើ​ទោះ​ជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​សួរ​នាំ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ទាំង​នោះ​សូម្បី ១​ម៉ាត់​ក៏ដោយ។


ក្រុមប្រឹក្សា​ធម្មនុញ្ញ នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដោយ​បញ្ជាក់​ថា ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ​បាន​បញ្ចប់​ការ​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​រួច​រាល់​ហើយ។ប៉ុន្តែ​អ្នក​វិភាគ​បញ្ហា​សង្គម​មួយ​ចំនួន​បញ្ជាក់​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បង្ក​ឲ្យ​មាន​ចំណុច​សង្ស័យ​ជា​ច្រើន ដូចជា​ការ​បើក​កញ្ចប់ "ក" ទាំង ១៣ នៅ​ក្រចេះ​រួច បើក​សវនាការ​សម្រេច​ដាក់​ទណ្ឌកម្ម​មន្ត្រី​ថ្នាក់​ក្រោម ប៉ុន្តែ​មិន​បាន​បញ្ជា​ឲ្យ​គេ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និង​មិន​បាន​កោះ​ហៅ​មន្ត្រី​ថ្នាក់​ក្រោម​មក​សួរ​នាំ​ទេ។

ចំណុច​មួយ​ទៀត ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​សួរ​នាំ​មន្ត្រី​ថ្នាក់​ក្រោម​ដើម្បី​រក​ឲ្យ​ឃើញ​ពី​ប្រភព​នៃ​បញ្ហា​ឡើយ បែរ​ជា​សម្រេច​តាម​ការ​ស៊ើប​អង្កេត​របស់​ស្ថាប័ន គ.ជ.ប ទៅ​វិញ។ ចំណុច​ចុង​ក្រោយ គឺ​គេ​ចង់​សួរ​ថា ហេតុ​អ្វី​បាន​ជា គ.ជ.ប មិន​ស៊ើប​អង្កេត​ករណី​នៅ​ក្រចេះ​នេះ ចាំបាច់​បញ្ជូន​ដល់​ក្រុមប្រឹក្សា​ធម្មនុញ្ញ? ហេតុ​អ្វី​សំណួរ​នេះ​មិន​ត្រូវ​បាន​មន្ត្រី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​យក​ទៅ​សួរ​នាំ​ក្នុង​សវនាការ?


ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ក្ដី​ដោយ​សំអាង​ថា ភាព​មិន​ប្រក្រតី​ទាំង​នេះ មិន​ប៉ះពាល់​ដល់​សន្លឹក​ឆ្នោត ឬ​កៅអី​របស់​គណបក្ស​ធំៗ​២ ប៉ុន្តែ​មូលហេតុ​នៃ​ភាព​មិន​ប្រក្រតី​ទាំង​នេះ មិន​ត្រូវ​បាន​យក​មក​បង្ហាញ​ឲ្យ​ម្ចាស់​ឆ្នោត​ទុក​ចិត្ត​ស្ថាប័ន គ.ជ.ប ឬ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ខ្លួន​ឯង​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ក្រុមប្រឹក្សា​ធម្មនុញ្ញ ក៏​បាន​សម្រេច​ឲ្យ គ.ជ.ប ដាក់​ទោស​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ទាំង ៧​ការិយាល័យ​បោះ​ឆ្នោត​នៅ​ខេត្ត​សៀមរាប ហើយ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ៣៥​នាក់ ក៏​នឹង​ត្រូវ​រង​ពិន័យ ដូច​ជា​មន្ត្រី​ការិយាល័យ​ទាំង ៤០​នាក់ នៅ​ខេត្ត​ក្រចេះ​ដែរ។ តើ​ធាតុ​ពិត​មន្ត្រី​ថ្នាក់​ក្រោម​ទាំង​នេះ​ត្រូវ​ទទួល​ទោស​ចំពោះ​ទង្វើ​របស់​ខ្លួន ឬ​ក៏​ពួក​គេ​គ្រាន់​ជា​អ្នក​ទទួល​រង​ថ្ម​បាក់?


4 comments:

Anonymous said...

LOVE EVERYTHING ABOUT SR PARTY DO FOR THE POOR PEOPLES OF CAMBODIA. THE ONE THING I DO NOT AGREE IS WHEN HE WANT A USELESS KING TO GET INVOLVE. ROYAL FAMILY GET INVOLVE ALWAYS A DISASTER WE ALREADY KNEW THAT. HR USING THE USELESS KING FOR A SCAPEGOAT HE. WHAT HAVE THE KING DO FOR THE UNFORTUNATE PEOPLE OF CAMBODIA SO FAR? WHERE IS THE KING WE ALREADY KNEW HE RAN AWAY FROM HIS PEOPLES LET HIS PEOPLES DO ALL THE WORK. THE KING IS COWARD. LOOK AT THE KING OF ENGLAND HE DIED ON THE BATTLE FIELD, KHMER KING DROP EVERYTHING AND RAN FOR HIS LIFE. FKING USELESS KING.

Anonymous said...

How many years for the 2 clown stole people votes will in prison!?! 2 clown NEC!

Anonymous said...

ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!

ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"

យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖

យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព​ ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!

Anonymous said...

Khmer people demand that RFA translate this report into English and also post the official English version on RFA website.

Thank you very much on behalf of voters who voted for CNRP.