(ថ្ងៃទី 8 កញ្ញា 2013, ម៉ោង 10:11:AM) | ដោយ: លី សិលាCEN
ភ្នំពេញ: លទ្ធផលបោះឆ្នោតផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ត្រូវបានគជប ប្រកាសនៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៣។ សំឡេងឆ្នោតរបស់គណបក្សនិមួយៗ ចំនួនអាសនៈ និងឈ្មោះបេក្ខជនតំណាងជាប់ឆ្នោតតាមមណ្ឌលនិមួយៗ ត្រូវបានគជប ប្រកាសផ្សព្វផ្សាយជាផ្លូវការ។ នោះគឺគណបក្ស ប្រជាជនកម្ពុជា ទទួលបាន ៦៨ អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥ អាសនៈ។
សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលឈ្នះការបោះឆ្នោត បានស្វាគមន៍លទ្ធផលបោះឆ្នោតនោះ តែគណបក្សសង្គ្រោះជាតិ មានជំហររឹងផ្អឹង ដោយគោរពតាមជំហរចេញពីមហាបាតុកម្មអហិង្សា កាលពីថ្ងៃសៅរ៍ ទី៧កញ្ញា។
លោក ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រជាង ៣០ ឆ្នាំមកហើយនោះ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា សូមអបអរសាទរចំពោះគជប ដែលបានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនៅព្រឹកនេះ។ គជប ត្រូវបានច្បាប់ប្រគល់តួនាទី និងភារកិច្ចឲ្យរៀបចំការបោះឆ្នោត។
លោក ជាម យៀប បន្តថា សម្រាប់ គណបក្សប្រជាជនកម្ពុជា រង់ចាំតែព្រះករុណាព្រះមហាក្សត្រ ចេញលិខិត កោះប្រជុំរដ្ឋសភា លើកដំបូង ហើយកិច្ចប្រជុំរដ្ឋសភា ដើម្បីបង្កើតរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរដ្ឋសភា គឺមិនមានអ្វីជាប់គាំងនោះទេ។ ពោលគឺតាមលទ្ធផលបោះឆ្នោតផ្លូវការ ដែលគជប បានប្រកាសពេលនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងលើសពី ៥០ ភាគរយ បូក ១ នៃចំនួនអាសនៈរដ្ឋសភាសរុប ១២៣។ ពោលគឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ៦៨។
ចំពោះលទ្ធភាពនៃការចរចាណាមួយ សម្រាប់រៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា នីតិកាលទី៥ ត្រូវបានលោកជាមយៀប អះអាងថា មិនមែនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ជាអ្នកផ្តួចផ្តើមនោះទេ តែគណបក្សសង្គ្រោះជាតិទេ ដែលជាអ្នកធ្វើសំណើ សម្រាប់កិច្ចចរចាណាមួយ។ គណបក្សប្រជាជនកម្ពុជា បានប្រកាសតាំងពីដើមមក គឺបើកចំហរជើងមេឃជានិច្ច សម្រាប់កិច្ចចរចា។ ប៉ុន្តែមកដល់ថ្ងៃនេះ មិនទាន់មានការកំណត់ថ្ងៃ ជួបចរចារវាងគណបក្សជាប់ឆ្នោតទាំងពីរ នៅឡើយទេ។
បន្ទាប់ពីគជប ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៅព្រឹកមិញ រួចមក លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញជំហររបស់គណបក្សសង្គ្រោះជាតិ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ជំហររបស់គណបក្សសង្គ្រោះជាតិ ចំពោះលទ្ធផលបោះឆ្នោត ពេលនេះ គឺដូចអ្វីដែលលោកប្រធានសមរង្ស៊ី និងលោកអនុប្រធាន កឹមសុខា បានប្រកាសក្នុងមហាបាតុកម្មអហិង្សា កាលពីថ្ងៃទី៧កញ្ញា រួមទាំងញត្តិ ដែលមហាបាតុកម្មអហិង្សា បានអនុម័ត ថ្វាយព្រះមហាក្សត្រ។
បើតាមសេចក្តីថ្លែងការណ៍ និងញត្តិរបស់មហាបាតុកម្មអហិង្សា របស់គណបក្សសង្គ្រោះជាតិ បានអនុម័ត កាលពីព្រឹកថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០១៣ បង្ហាញថា គណបក្សប្រឆាំង ទាមទារឲ្យបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោត ព្រមទាំងស្នើសុំឲ្យគជប ពន្យារពេល ប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន។
មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ក៏បានព្រមានថា បើសិនជា គជប នៅតែប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៣ នោះ គណបក្សសង្គ្រោះជាតិ នឹងបន្តដឹកនាំមហាបាតុកម្មអហិង្សា តវ៉ានឹងលទ្ធផលបោះឆ្នោត បន្តទៀត។
មកដល់ព្រឹកថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៣ លោក យឹម សុវណ្ណ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនទាន់កំណត់ពេលវេលាច្បាស់លាស់ ដើម្បីធ្វើបាតុកម្មតវ៉ានឹងលទ្ធផលបោះឆ្នោត ជាថ្មីម្តងទៀត នៅឡើយទេ៕
4 comments:
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ឬ សូត្រធម៌ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
ចំពោះ នាងចិន្ដា នឹង អាបុរស សាកល,
ប្រាប់ទៅមេពួកអាអ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ច....
ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
Don't give up hope all Cambodian people. We MUST stand up again this time with all youth and supporter to demonstration in front of HUN SEN's home. Let's get more than 500,000 or more to surround his house until he comes out and step down. No matter what we will not except the result.
Not too long,we will be slave of Hanoi.who smile and who cry?
Post a Comment