..................................
ប្រជាពលរដ្ឋជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅតាមខេត្តមួយចំនួន កំពុងនាំគ្នាធ្វើដំណើរទៅទីក្រុងភ្នំពេញ ដើម្បីចូលរួមធ្វើមហាបាតុកម្មអហិង្សា នៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ។ ពួកគាត់ទាំងនោះបានធ្វើដំណើរទៅតាមរូបភាពផ្សេងៗគ្នា ដើម្បីលាក់បំបាំងពីការហាមឃាត់របស់កងកម្លាំងមានសមត្ថកិច្ច ដែលគេដាក់កម្លាំងត្រៀមការពារនៅតាមចំណុចគោលដៅសំខាន់ៗជាច្រើននៅឯទីក្រុងភ្នំពេញ។
ដោយ សួន សុផលមុន្នី 2013-09-06 RFA
សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាច្រើនពាន់នាក់ អ្នកខ្លះបានធ្វើដំណើរទៅដល់ទីក្រុងភ្នំពេញ ហើយនិងអ្នកខ្លះកំពុងត្រៀមខ្លួនធ្វើដំណើរទៅតាមក្រោយ ក្នុងគោលដៅរួបរួមគ្នាធ្វើមហាបាតុកម្មអហិង្សានៅទីក្រុងភ្នំពេញ ដែលមហាបាតុកម្មអហិង្សានោះនឹងដឹកនាំដោយគណបក្សប្រឆាំង។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែកញ្ញា ប្រជាពលរដ្ឋទាំងនោះអះអាងថា ពួកគាត់មានឆន្ទៈ និងគោលដៅដូចគ្នា ដើម្បីទាមទាររកយុត្តិធម៌ជូនគណបក្សប្រឆាំង។ ពួកគាត់យល់ថា លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា បានកើតមានភាពមិនប្រក្រតីជាច្រើន៖ «ការចូលរួមធ្វើបាតុកម្មដើម្បីទាមទារឲ្យមានការផ្លាស់ប្ដូរ គ.ជ.ប ដែលអត់មានភាពត្រឹមត្រូវយុត្តិធម៌សម្រាប់ការបោះឆ្នោតនេះ ព្រោះអី គ.ជ.ប មានការលួចបន្លំសន្លឹកឆ្នោត ក្បត់ឆន្ទៈប្រជាពលរដ្ឋ ដោយសារការបើកកញ្ចប់ "ក" ជាច្រើនកន្លែង ឃើញថា មានចំហ ហើយ គ.ជ.ប នេះ គាត់បានលួចបន្លំគ្រប់រូបភាពតាំងពីមុនបោះឆ្នោត និងបោះឆ្នោត ហើយលួចបន្លំទៀតអ៊ីចឹង ពួកយើងជាប្រជាពលរដ្ឋ នឹងទៅចូលរួមធ្វើបាតុកម្មទាំងអស់គ្នានៅឯទីលានប្រជាធិបតេយ្យនៅទីក្រុងភ្នំពេញ»។
គណបក្សសង្គ្រោះជាតិ កន្លងទៅនេះ បានប្រកាសដឹកនាំក្បួនធ្វើមហាបាតុកម្មអហិង្សា ប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត នៅថ្ងៃទី៧ ខែកញ្ញា។ ក្រុមប្រជាពលរដ្ឋ និងអ្នកគាំទ្របក្សសង្គ្រោះជាតិ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ពួកគេបានធ្វើដំណើរទៅទីក្រុងភ្នំពេញ ក្នុងរូបភាពផ្សេងពីគ្នាជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នា។
ប្រជាពលរដ្ឋឈ្មោះ សុខ សុខា ថ្លែងថា នៅក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមានការខកចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលបោះឆ្នោតដែលពោរពេញទៅដោយភាពមិនប្រក្រតី។ ភាពមិនប្រក្រតី និងភាពលម្អៀងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ ដែលញ៉ាំងឲ្យពួកគាត់មានទឹកចិត្តរួមគ្នាក្នុងការទាមទាររកយុត្តិធម៌មកវិញ៖ «ពីមួយកន្លែងទៅមួយកន្លែងឃើញថា ប្រជាជនមានការពុះកញ្ជ្រោលទាំងក្មេងទាំងចាស់ ទាំងប្រុសទាំងស្រីហ្នឹង គាត់ចង់ទៅណាស់ ទោះបីជាចំណាយលុយខ្លួនឯងយ៉ាងណាក៏ដោយ ក៏គាត់ចង់ទៅដែរ គោលដៅរបស់គាត់ចង់បានភាពយុត្តិធម៌ ចង់បានលទ្ធផលរបស់គាត់ដែលគាត់ខំបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ឈ្នះ ហើយបែរជា គ.ជ.ប ហ្នឹងប្រកាសថាចាញ់ទៅវិញ អ៊ីចឹងគាត់កើតទុក្ខមិនសុខចិត្ត គាត់ចង់បានយុត្តិធម៌ឲ្យសមស្របតាមឆន្ទៈរបស់ពួកគាត់»។
អ្នកចូលរួមទាំងនោះសុទ្ធតែអះអាងថា ពួកគាត់ស្ម័គ្រចិត្តចំណាយថវិកាផ្ទាល់ខ្លួនធ្វើដំណើរទៅទីក្រុងភ្នំពេញ ដើម្បីចូលរួមធ្វើបាតុកម្មជាមួយគណបក្សប្រឆាំង។
អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំក្រុងប៉ោយប៉ែត លោក គង់ វណ្ណា ថ្លែងថា អ្នកដែលធ្វើដំណើរទៅក្រុងភ្នំពេញ ដើម្បីចូលរួមធ្វើបាតុកម្ម មានសកម្មជនរបស់គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត គោលបំណងសំខាន់របស់គេ គឺទាមទារឲ្យរកយុត្តិធម៌ទាក់ទិនទៅនឹងលទ្ធផលបោះឆ្នោតកន្លងទៅ។ លោកបន្តថា លទ្ធផលបោះឆ្នោតកន្លងទៅនេះមានភាពមិនប្រក្រតីជាច្រើនកើតមានឡើង។ ជាក់ស្ដែង ដូចជានៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖ «បងប្អូនមួយចំនួន អ្នកខ្លះមានឈ្មោះនៅកាស៊ីណូ មកបោះនៅវិទ្យាល័យអូរជ្រៅ រួចការធ្វើដំណើរពីកាស៊ីណូ មកវិទ្យាល័យអូរជ្រៅ ឆ្ងាយដែរ ដ៏អ៊ីចឹង គាត់រកឈ្មោះនៅកាស៊ីណូ អត់ឃើញ មកឃើញនៅវិទ្យាល័យអូរជ្រៅ»។
លោក គង់ វណ្ណា បន្តថា នៅមានភាពមិនប្រក្រតីជាច្រើនទៀតដែលកើតនៅថ្ងៃបោះឆ្នោត។ ក្រោមហេតុផលពុំពេញចិត្តទាំងអស់នេះហើយ ដែលធ្វើឲ្យពួកគេមានឆន្ទៈចូលរួមធ្វើបាតុកម្មនៅឯទីក្រុងភ្នំពេញ៖ «ជារួម នៅក្រុងប៉ោយប៉ែត សមាជិកសង្គ្រោះជាតិ មានការផុសផុល មានឆន្ទៈចូលរួមធ្វើបាតុកម្ម គាត់បានទៅមួយចំនួនធំ ហើយដែលគាត់បានជិះឡានខ្លួនគាត់ ខ្លះទៅតាមឡានឈ្នួល ខ្លះរូបភាពផ្សេងពីគ្នា មិនមែនជាក្រុមទេ បំបែក តែទៅក្នុងគោលដៅតែមួយ។ គាត់មានការភ្ញាក់រឭកគិតដល់រឿងប្រទេសជាតិ ស្រុកយើងមានអន្តោប្រវេសន៍ចូលច្រើនមក គាត់មានការបារម្ភដូចជាការបោះឆ្នោតអ៊ីចឹងដែរ ការបោះឆ្នោតនេះ មួយចំនួនមានឈ្មោះបោះអ៊ីចឹង គាត់ក៏បោះជូនគណបក្សសង្គ្រោះជាតិ មួយចំនួនទៀតសុទ្ធតែប្រជាពលរដ្ឋ និងសមាជិកគាំទ្រ»។
នៅខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ទិដ្ឋភាពទូទៅគេសង្កេតឃើញមានភាពស្ងប់ស្ងាត់ ហើយប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទាំងនោះ រួមទាំងមន្ត្រីរាជការ អង្គការសង្គមស៊ីវិល កំពុងផ្ដោតការយកចិត្តទុក និងនាំគ្នាតាមដានមើលព្រឹត្តិការណ៍នានាដែលកំពុងកើតមាននៅឯទីក្រុងភ្នំពេញ។ រីឯកងកម្លាំងមានសមត្ថកិច្ចនៅខេត្តទាំងបីនេះ ក៏មិនឃើញមានសកម្មភាព ឬមានវិធានការធំដុំណាមួយ ក្នុងការរារាំងហាមឃាត់មិនឲ្យប្រជាពលរដ្ឋនាំគ្នាធ្វើដំណើរទៅចូលរួមធ្វើបាតុកម្មនៅឯទីក្រុងភ្នំពេញ នោះឡើយ ហើយរូបភាពនេះខុសប្លែកពីសកម្មភាពនៅឯទីក្រុងភ្នំពេញ ដែលពោរពេញទៅដោយការដាក់កងកម្លាំងមានសមត្ថកិច្ចការពារយ៉ាងតឹងរ៉ឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
To all Cambodians please join together create the biggies protest to remove Hun Sen out from the government.
If Hun Sen still in government keep continuous protests until International ask him to get out.
Cambodian people need new government new idea new technology and the real democracy, real human right.
The truth is CNRP is the winner this election not CPP.
I am urging all police; military including garment worker please stands up joint with protesters on this coming Saturday September 7.
Freedom and Democracy will not happen until you all make it happen.
សូមស្មែរជួយគាំទ្រ ធ្វើអាមហាបាតុកម្ម បង្រ្គប់កិច្ច
ជួយរកកៅអីស្វា ឋាន:ឯកត្តមចោរ!
ឧ្យអាឈ្លើងប្រជាភិថុត CNRP សម រង្សី
និងអាឆ្កែយួន កន្ទុយខ្វៀន កឹម សុខា
បន្លំសង្រ្កោះអាយួនកុម្មុយនិស្ត រមិលគុណ
និងអាខ្វាក់ Hai Phúc ហ៊ុន សែន,
របស់ អាអ្នកស្រែយួន បន្លំខ្មែរផង!
ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!
ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"
យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖
យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!
Post a Comment