លោក សម រង្ស៊ី ស្នើសុំ ឲ្យមាន តុល្យអំណាច រវាង បក្សធំៗ ទាំងពីរ
ដោយ ម៉ម មុនីរតន៍ | Radio Free Asia | 21 Sept. 2013
លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ (ស្តាំ) និងលោក កឹម
សុខា (កណ្ដាល) អនុប្រធាន គណបក្ស សង្គ្រោះជាតិ នៅក្នុងសន្និសីទ កាសែត
អំពី ជំហរ មុនកិច្ចប្រជុំ សភា លើកដំបូង ថ្ងៃទី២៣ ខែកញ្ញា នៅថ្ងៃទី២០
ខែកញ្ញា ឆ្នាំ២០១៣។ RFA/Morm Moniroth
អ្នកវិភាគសង្គម ព្រមានថា បើ គណបក្ស ប្រឆាំង សម្រេចច្របាច់ កម្មវិធីចម្រុះ ជាមួយ គណបក្ស គ្រប់គ្រង អំណាច ពិតមែននោះ, បក្សប្រឆាំងនេះ នឹងត្រូវ ប្រឈមមុខ ដ៏ស្មុគស្មាញ ពីអ្នកគាំទ្រ របស់ខ្លួន និងអាចមាន វាសនា ដូចគណបក្ស ហ៊្វុនស៊ិនប៉ិចដែរ។
មេដឹកនាំ ជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ ស្នើសុំ ឲ្យគណបក្ស ប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត ត្រូវ ប្រកាស លទ្ធផលឆ្នោត ស្មើៗគ្នា បណ្ដោះអាសន្ន ដោយចាត់ទុក ថា នឹងពុំមាន អ្នកណាឈ្នះ ឬអ្នកណាចាញ់ ក្នុងអាណត្តិ នៃការបោះឆ្នោត លើកនេះទេ ក្នុងន័យ ដើម្បី ទាមទារ ឲ្យមានតុល្យអំណាច ក្នុងរដ្ឋាភិបាល ថ្មីមួយ, ហើយ អាចធ្វើការ រួមគ្នា ដោយពុំមាន បក្សប្រឆាំង ឬស្រប ចំណែកកិច្ចការ ដែលនៅ សេសសល់ ត្រូវ ដោះស្រាយបន្ត។
ការថ្លែងដូចនេះ របស់ លោក សម រង្ស៊ី, ប្រធាន គណបក្ស សង្គ្រោះជាតិ, ធ្វើឡើង នៅក្នុងសន្និសីទ កាសែត នៅទីស្នាក់ការ គណបក្ស ចាក់អង្រែ លើ នាថ្ងៃ ទី២០ ខែកញ្ញា។ ជំហរនេះ ត្រូវ គេ ដឹងថា, ក្នុងរយៈពេល ២ថ្ងៃ ក្រោយពីមហាបាតុកម្ម អហិង្សា លើកទី២ ត្រូវ បិទបញ្ចប់។ លោក សម រង្ស៊ី និយាយថា, គណបក្ស សង្គ្រោះជាតិ ទាមទារ ឲ្យមាន ការឯកភាពមួយ រវាង គណបក្ស កាន់អំណាច របស់ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្ស សង្គ្រោះជាតិ អំពី លទ្ធផលឆ្នោតឈ្នះ ដូចគ្នា, ហើយ ឈរលើ គោលការណ៍រួម ដោយតម្កល់ ផលប្រយោជន៍ ជាតិជាចម្បង។
ចំណែកកិច្ចការដែលនៅសេសសល់ជាអាទិ៍ ភាពមិនប្រក្រតីនៃការបោះឆ្នោត និងការទាមទាររកយុត្តិធម៌នៅតែស៊ើបអង្កេតបន្ត។ លោក សម រង្ស៊ី ឲ្យដឹងថា លើកនេះនឹងមិនទុកឲ្យគណបក្សប្រជាជនកម្ពុជា អាចធ្វើព្យុះធ្វើភ្លៀងបាន ដូចអ្វីតាមការចង់បានរបស់ខ្លួនដូចអាណត្តិមុនៗទៀតនោះឡើយ។
ចំណែក លោក ឈាង វុន អ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា វិញ សាទរចំពោះជំហររបស់ លោក សម រង្ស៊ី ដោយចាត់ទុកថា នេះជាការវិវឌ្ឍន៍ថ្មីមួយជំហានទៀត ដែលអាចទម្លាយភាពជាប់គាំងផ្នែកនយោបាយក្នុងពេលខាងមុខ ហើយធ្វើការរួមគ្នាបាន។ យ៉ាងណាក៏ដោយ លោក ឈាង វុន គិតថា គណបក្សដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា អាចជាក្បាលម៉ាស៊ីនដឹកនាំនៅក្នុងរដ្ឋាភិបាលថ្មីនេះ។
ការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប កាលពីថ្ងៃទី៨ ខែកញ្ញា កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា មានប្រៀបលើគណបក្សសង្គ្រោះជាតិ ៦៨អាសនៈ ទល់ ៥៥អាសនៈ។
ដោយឡែក លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ អាចនឹងប្រឈមភាពចម្រូងចម្រាស និងត្រូវធ្វើដំណើរលើផ្លូវដ៏ពិបាកមួយពីអ្នកគាំទ្ររបស់ខ្លួន ហើយព្រមានថា បើបក្សប្រឆាំងសម្រេចបញ្ចូលកម្មវិធីនយោបាយរួមជាមួយគណបក្សប្រជាជន កម្ពុជា ពិតមែននោះ បក្សប្រឆាំងមួយនេះនឹងមិនខុសអ្វីពីជីវិតនយោបាយរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច ឡើយ។
បើទោះជាយ៉ាងណា សម្រាប់អ្នកគាំទ្រនៅតាមមូលដ្ឋានវិញ ឲ្យដឹងថា ពួកគេត្រូវទាមទារឲ្យមានការផ្លាស់ប្ដូរមួយ ដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា៕
6 comments:
On peut accepter ce qui est acceptable !
We can accept what is acceptable!
គេទទួលបាននូវអ្វីដែលអាចទទួលកើត !
គណបក្សសង្រ្គោះជាតិ សុំ "បង្កើតគណៈកម្មការពិសេសដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតនោះភាពមិនប្រក្រតីនៃការបោះឆ្នោត "
សំណើនេះ ត្រឹមត្រូវអាចទទួលបាន ។
ចម្លែក
លោកសម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិ បែជាសុំ"យើងស្នើអោយមានពេលវេលាអន្តរកាលមួយ ដែលនៅក្នុងពេលនោះ គណបក្សទាំងពីរត្រូវបែងចែកគ្នានៃការទទួលខុសត្រូវ។ ឧទាហរណ៍ គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងរដ្ឋាភិបាល ហើយយើងគ្រប់គ្រងរដ្ឋសភា "។
សំណើនេះ ត្រឹមត្រូវឬទេ ? បើយើងទទួលស្គាល់ គណបក្ស ប្រជាជន កម្ពុជាជាអ្នកឈ្នះឆ្នោត ហើយត្រូវបែងចែកគ្នានៃការទទួលខុសត្រូវ ?។
សំណើនេះ មិនត្រឹមត្រូវ គណបក្ស ប្រជាជន កម្ពុជាអាចទទួលបាន ឬទេ ? ។
បែងចែកគ្នានៃការទទួលខុសត្រូវ ជាមួយ គណបក្ស ប្រជាជន កម្ពុជា
តើអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ យល់យ៉ាងណា ? ។
ដូរឬមិនដូរ ? ក្លាយជា ចូលឬមិនចូល ?
ហេតុអ្វី គណបក្សសង្រ្គោះជាតិបោះបង់ សំណើ ត្រឹមត្រូវ របស់ខ្លួនស្រវាយក សំណើ មិនត្រឹមត្រូវ ទៅវិញ ? ។
គណបក្សសង្រ្គោះជាតិ តែងរត់តាមពីក្រោយ គណបក្ស ប្រជាជន កម្ពុជាជានិច្ច។
ឬ
គណបក្សសង្រ្គោះជាតិ តែងបង្ហាញនូវឆន្ទៈដង្ហែតាមព្រះរាជតម្រិះ របស់ព្រះអង្គ Sihamoni???
សំណើត្រឹមត្រូវ "បង្កើតគណៈកម្មការពិសេសដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតនោះភាពមិនប្រក្រតីនៃការបោះឆ្នោត " មុនសិន ទើបសំណើ "បែងចែកគ្នានៃការទទួលខុសត្រូវ " ។
ការដាក់រទេះ នៅពីមុខគោ ? ។
អមតះ
ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....
៥៥ យកមិនយក? យក
៥៥ យកមិនយក? យក
៥៥ យកមិនយក? យក
ពិតណាស់!
ពិតជាអស្ចារ្យណាស់!
សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....
អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!
A choy mray Sam Rainsy. You will be Gadafi.
PEOPLE WILL WAITING AND SEE CNRP'S LEADER, MR SAM RAINSY YOU ARE IN THE SPORT LIGHT " YOUR WORDS "
ចំពោះខ្មែរទាំងអស់គ្នា
គណបក្សសង្គ្រោះចោរ និងឆ្នុកក្បិនបណ្ដើរគ្នាទៅ
បើកកិច្ចប្រជុំជាលើកដំបូងនៃសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ នៅវិមានរដ្ឋសភានេះហើយ។
3:51 AM,
You are a Vietnamese/Yuon dog eater. You need to go back to Hanoi!
Post a Comment