...........................................
គណបក្សសង្គ្រោះជាតិ ដែលអះអាងថា ខ្លួនមានបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតចំនួន ៦៣រូប គ្រោងនឹងចាកចេញពីទីក្រុងភ្នំពេញ ធ្វើដំណើរទៅខេត្តនៅពេលរដ្ឋសភាបើកកិច្ចប្រជុំដំបូងថ្ងៃទី២៣ ខែកញ្ញា។ គម្រោងនេះ ធ្វើឡើងក្រោយពេលគណបក្សសង្គ្រោះជាតិ បានថ្វាយលិខិតទៅព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី សុំពន្យារពេលកិច្ចប្រជុំទៅថ្ងៃក្រោយ។
ដោយ យន់ សាមៀន 2013-09-21 RFA
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រកាសថា បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៦៣រូប នឹងធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីធ្វើពិធីស្បថសាសនាប្ដេជ្ញាបម្រើរាស្ត្រ។ តំណាងរាស្ត្រទាំងអស់នឹងបន្តស្នាក់នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ កញ្ញា ទើបវិលត្រឡប់ទៅភ្នំពេញ វិញ។
បេក្ខជនតំណាងរាស្ត្រមណ្ឌលកណ្ដាល លោក អេង ឆៃអ៊ាង មានប្រសាសន៍កាលពីថ្ងៃសុក្រ ទី២០ កញ្ញា ថា សម្រាប់លោកផ្ទាល់ លោកមិនទៅចូលរួមកិច្ចប្រជុំរដ្ឋសភាឡើយ ដោយសារគោរពទៅតាមឆន្ទៈរបស់ពលរដ្ឋ។ លោកបន្តថា លោកនឹងយកឱកាសថ្ងៃទី២៣ ខែកញ្ញា ចូលរួមពិធីបុណ្យកាន់បិណ្ឌ៖ «យើងមិនមែនរវល់ទេ យើងធ្វើពហិការមិនចូលរួមកិច្ចប្រជុំ ហើយយើងយកថ្ងៃហ្នឹងទៅកាន់បិណ្ឌ»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសុក្រ ផ្ញើលិខិតថ្វាយព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី សុំព្រះរាជទានពន្យារពេលបើកកិច្ចប្រជុំសភាដំបូង រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣។
លោក សម រង្ស៊ី សរសេរថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា មានចំនួន ៥៥រូប នឹងមិនអាចចូលរួមប្រជុំសភាជាលើកដំបូងបានទេ ដោយសារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់ឯកភាពដោះស្រាយបញ្ហាជាតិសំខាន់ៗ។ លិខិតបន្តថា បើសិនសម័យប្រជុំសភាជាលើកដំបូងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ដោយគ្មានបេក្ខជនជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ ជាការរំលោភរដ្ឋធម្មនុញ្ញ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កំពុងតវ៉ាទាមទារយុត្តិធម៌ដោយបង្អត់អាហារខ្លួនឯង មានបន្ទូលថា ការកោះអញ្ជើញរបស់ព្រះមហាក្សត្រឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្វើឡើងដោយគ្មានជម្រើស៖ «ព្រះបាទ នរោត្តម សីហមុនី លោកអត់មានទំនាក់ទំនងនឹងប្រជារាស្ត្រកម្ពុជា ដូចព្រះបិតាធ្លាប់ទំនាក់ទំនង។ ឥឡូវ បើយើងគិតពីកម្លាំងក្នុងប្រទេសជាតិយើងសព្វថ្ងៃ គឺគណបក្សប្រជាជនកម្ពុជា កាន់កងកម្លាំងប្រដាប់អាវុធ តើឲ្យលោករើបម្រាសយ៉ាងម្ដេច?»។
អ្នកវិភាគសង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា កម្ពុជា កំពុងមានវិបត្តិសង្គ្រាមត្រជាក់រវាងអ្នកមានអំណាច និងគ្មានអំណាច ដោយសារតែអ្នកមានអំណាចកំពុងរំលោភពលរដ្ឋ។ សង្គ្រាមត្រជាក់កំពុងបែងចែកជាពីររវាងវណ្ណៈអ្នកមានអំណាច និងគ្មានអំណាច។ លោកបន្តថា នេះជាឱកាសដ៏កម្រសម្រាប់ព្រះមហាក្សត្រ សាងប្រវត្តិសាស្ត្រឲ្យពលរដ្ឋគាំទ្រ ដោយមិនចុះញ៉មនឹងអ្នកកាន់អំណាច ប៉ុន្តែចុះចាញ់តែជាមួយពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។






4 comments:
It okay to protest and it okay to compromise.
"Khmer unite NOT Divide"
On peut accepter ce qui est acceptable !
We can accept what is acceptable!
គេទទួលបាននូវអ្វីដែលអាចទទួលកើត !
គណបក្សសង្រ្គោះជាតិ សុំ "បង្កើតគណៈកម្មការពិសេសដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតនោះភាពមិនប្រក្រតីនៃការបោះឆ្នោត "
សំណើនេះ ត្រឹមត្រូវអាចទទួលបាន ។
ចម្លែក
លោកសម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិ បែជាសុំ"យើងស្នើអោយមានពេលវេលាអន្តរកាលមួយ ដែលនៅក្នុងពេលនោះ គណបក្សទាំងពីរត្រូវបែងចែកគ្នានៃការទទួលខុសត្រូវ។ ឧទាហរណ៍ គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងរដ្ឋាភិបាល ហើយយើងគ្រប់គ្រងរដ្ឋសភា "។
សំណើនេះ ត្រឹមត្រូវឬទេ ? បើយើងទទួលស្គាល់ គណបក្ស ប្រជាជន កម្ពុជាជាអ្នកឈ្នះឆ្នោត ហើយត្រូវបែងចែកគ្នានៃការទទួលខុសត្រូវ ?។
សំណើនេះ មិនត្រឹមត្រូវ គណបក្ស ប្រជាជន កម្ពុជាអាចទទួលបាន ឬទេ ? ។
បែងចែកគ្នានៃការទទួលខុសត្រូវ ជាមួយ គណបក្ស ប្រជាជន កម្ពុជា
តើអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ យល់យ៉ាងណា ? ។
ដូរឬមិនដូរ ? ក្លាយជា ចូលឬមិនចូល ?
ហេតុអ្វី គណបក្សសង្រ្គោះជាតិបោះបង់ សំណើ ត្រឹមត្រូវ របស់ខ្លួនស្រវាយក សំណើ មិនត្រឹមត្រូវ ទៅវិញ ? ។
គណបក្សសង្រ្គោះជាតិ តែងរត់តាមពីក្រោយ គណបក្ស ប្រជាជន កម្ពុជាជានិច្ច។
ឬ
គណបក្សសង្រ្គោះជាតិ តែងបង្ហាញនូវឆន្ទៈដង្ហែតាមព្រះរាជតម្រិះ របស់ព្រះអង្គ Sihamoni???
សំណើត្រឹមត្រូវ "បង្កើតគណៈកម្មការពិសេសដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតនោះភាពមិនប្រក្រតីនៃការបោះឆ្នោត " មុនសិន ទើបសំណើ "បែងចែកគ្នានៃការទទួលខុសត្រូវ " ។
ការដាក់រទេះ នៅពីមុខគោ ? ។
អមតះ
អ្នកឈ្នះជាអាយួនយៀកកុង......បានធ្វើស្ដេច
អ្នកឈ្នះជាអាខ្វាក់ហ៊ុន សែន.....អា4 (យួន)
អ្នកឈ្នះជាអាឆ្កែយួន សម រង្ស៊ី.....អា7 (មករា)
** អ្នកចាញ់គឺជា......ខ្មែរ!!!!
អាក្បត់ជាតិឆ្កែជើងពីរ សម រង្សី ជាពូជក្រពើពិតៗ !
និងជា បុកគល់ខ្យល់..នយោបាយកណ្តួយម៉ែវាស្អី?ឃើញតែដើរបោកប្រាស់កុហក..មិនស្វាងយ៉ាងនេះ ៕
@ ចលនាអំណាចពលរដ្ឋខ្មែរ
ជាចលនាអ្នកសេ្នហាជាតិ ពិតៗៗៗ
Post a Comment