Sunday, September 29, 2013

Bon Phka Sammaki Sangkrous Chiet in Tacoma this Sunday


CHANGE OF ADDRESS  - ផ្លាស់ប្តូរទៅទីកន្លែងថ្មី!!!
Bon Phka Sammaki Sangkrous Chiet in Tacoma this Sunday- បុណ្យផ្កាមហាសាមគ្គីសង្គ្រោះជាតិ!!!


Dear Friends and Families,

This email is to inform you and the public at large that our Bon Phka's address​ has been CHANGED to the new location below. Sorry for the short notice and any inconvenience!!! 
សូមជូនដំណឹងដល់បងប្អូន និងសាធារណៈជនឲ្យបានជ្រាបថា ពិធីបុណ្យផ្កាប្រាក់ថ្ងៃអាទិត្យនេះនឹងផ្លាស់ប្តូរទៅទីកន្លែងថ្មីដូចខាងក្រោម។ សូមអភ័យទោស និង មេត្តាអធ្យាស្រ័យដល់គណៈកម្មការយើងខ្ញុំ!!!

Again, we, the Cambodian Americans, Concerned Citizens, Committee​​ Members, Non-Profit Organizations, and Associations in the State of Washington, cordially invite you to attend our Bon Phka Moha Sammaki this coming Sunday. Our goal is to raise fund to help support our fellow Cambodians who are hungry for freedom, peace, and real democracy, and to support other efforts to find justice for our Cambodian voters.

Please attend and spread the words!!!   

យើងខ្ញុំទាំងអស់គ្នាជា ប្រជាពលរដ្ឋ គណៈកម្មការវត្ត  សមាគមនានា ទូទាំងរដ្ឋវ៉ាស៊ីងតោន បានស្រុះស្រួលមូល មតិគ្នាធ្វើ បុណ្យផ្កាមហាសាមគ្គីសង្គ្រោះជាតិ  ដើម្បីប្រមូលថវិកាជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋខ្មែរ ដែលបាន
នឹងកំពុងទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋ​ ជាពិសេស ដើម្បីរំដោះមាតុប្រទេសយើង ឲ្យផុតពីរបបកុម្មុយនីស្តផ្តាច់ការ ហើយជំនួសមកវិញនូវមេដឹកនាំដែលប្រកបដោយគុណធម៌ សីលធម៌ សន្តោសប្រណី និងស្រលាញ់ជាតិ  ប្រជារាស្ត្រខ្មែរពិតប្រាកដ។
អាស្រ័យដូចបានប្រគេន និងជម្រាបជូនខាងលើ សូមនិមន្ត និងអញ្ជើញបងប្អូនជនរួមជាតិទាំងអស់ មេត្តាជួយ ឧបត្ថម្ភ គាំទ្រ ចូលជាវិភាគទាន ទោះតិចក្តី ច្រើនក្តី តាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

សូមបងប្អូនចូលរួមទាំងអស់គ្នា និងជួយផ្សព្វផ្សាយបន្ត!!!

*បញ្ជាក់សូមបងប្អូន មេត្តាយកម្ហូបអាហាររៀងៗខ្លួនខ្លះមកជាមួយផង!!!
* Note:   Please bring your own dishes for this potluck-style ceremony!!!

កម្មវិធីបុណ្យ / PROGRAM
កាល​បរិច្ឆេទ / DATE: ថ្ងៃ​អាទិត្យទី​ 29ខែកញ្ញាឆ្នាំ​ 2013 Sunday, September 29, 2013
ពេលវេលា / TIME:     3:00 រសៀល ដល់ 6:00 ​ល្ងាចAa  -  3:00 PM – 6:00 PMPPPPP
ទីកន្លែង / VENUE:       មណ្ឌលសហគម ផ្លូវ ផត ឡេន Portland Avenue Community Center
                                              3513   E.  Portland   Ave.   Tacoma, WA 98404.

-  ម៉ោង 3:30 រសៀល    ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ
-  ម៉ោង 4:00 រសៀល    ពិធីនមស្សការ សមាទានសីល
-  ម៉ោង 5:30 ល្ងាច       ព្រះសង្ឃចម្រើនព្រះបរិត្ត និងប្រកាសលទ្ធផលបុណ្យផ្កាប្រាក់
សំរាប់ព័ត៌មានលំអិត សូមទាក់ទងមក​ - For more details, please contact our organizing committee:
Mr. Hoeun Voeuk: 253-226-2100,       Mr. Bona Bunphoath: 253-209-2525,  Mr. Chheng Por: 253-232-5330
Mr. Suy Ta (ស៊ុយ ថេរ): 253-686-8425, Mr. TANG LACH: 360-951-8517,         Mr. Chau Reap: 253-292-8273
Mr. Saray Thach: 253-306-9898,         Mr. Kainn Keang: 360-607-8179,    Mr. Chanvong Kim: 206-713-2083
Mr. Channdara Sos: 206-850-7565,    Mr. BunRong By: 360-486-0357,     Mrs. Hak-Ry Srey: 253-327-5180
 
Thank you and see you there - សូមអរព្រះគុណ និងអរគុណ !!!
Sincerely yours,​​​​​​​​​​​​​-  ដោយការគោរពរាប់អាន!!!

Cambodia National Rescue Party of Washington Team (CNRP-WA Team)
ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន
Email: CNRPWA@Gmail.com
Phone: 206.850.7565.
Facebook: Facebook.com/CNRP.WA
Website: WWW.NationalRescueParty.org
For those who do not wish to receive this email, please let us know.
For those who want to donate to CNRP-WA directly, here is the account information:
ចំពោះបងប្អូនដែលចង់ចូលវិភាគទានដល់គណបក្សដោយផ្ទាល់ យើងមានព័ត៌មានផ្តល់ជូនដូចខាងក្រោម
សូមដាក់បញ្ចូលទឹកប្រាក់ ឬ ផ្ញើថវិកា ឬ សែក មកគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន​ ដែលមានព័ត៌មានដូចខាងក្រោម៖
Please deposit or Send Cash or Check to Cambodia National Rescue of Washington with the information below:
       ធនាគារ (Bank):                  Chase Bank
       បង់មក (Pay to):                 Cambodia National Rescue Party (OR) CNRP
       លេខគណនី (Account No) 422 981 188 (9 digits)
        អាស័យដ្ឋាន (Address):       CNRP: PO Box 58472. Tukwila, WA 98138-1472. Phone: 206 850 7565.
       បរិច្ចាគតាមអ៊ីនធើនែត (Donate Online): WWW.NationalRescueParty.org.

3 comments:

Anonymous said...

ភ្នំពេញ៖ ប្រភព័ត៌មាន ដែលលួច បង្ហើបពីមន្រ្តី គណបក្ស សង្គ្រោះជាតិ បានឲ្យដឹងថា នៅពេលនេះ ថ្នាក់ដឹកនាំ និងអ្នកគាំទ្រសំខាន់ៗ នៅបរទេស ជាពិសេស នៅប្រទេសបារាំង របស់គណបក្ស សង្គ្រោះជាតិ បានតូចចិត្ត និងរិះគន់ លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ យ៉ាងខ្លាំង ដោយបានយកប្រាក់ពីការ រៃអង្គាសជាង២០ម៉ឺនដុល្លារ នៅប្រទេសបារាំង ទៅទិញរថយន្ត ដែលមានតម្លៃខ្ពស់ សម្រាប់ប្រើប្រាស់ រាល់ថ្ងៃនេះ។

Anonymous said...

តើអស់លោកអ្នក រិះគន​ ដឹងដែរឬទេ តើ ល្បិចទ្រួតលើទ្រួត របស់ពួកខូចមានច្រើប៉ណ្ណា? បើ គណបក្សសង្គ្រោះជាតិ មិនធ្វើការរកដំណោះស្រាយ រកយុត្តិធម៌ឲ្យម្ចាស់ឆ្នោត ទៅវគ្គស្នើរឲ្យបានសព្វគ្រប់ទេ ពួកនោះប្រាកដ​ជាមានឡេសច្រើនជាអ្វីដែលគេកំពុងតែធ្វើនេះទៅទៀង! គណបក្រសង្គ្រោះជាតិកំពុងតែរកដំណោះស្រាយ​ ដោយឈានម្ដងមួយជម្ហានយ៉ាងប្រុងប្រយ័ត្នជាទីបំផុត! ពេលខ្លះវាពិតជាមានអ្វីដែលយើងទាំងអស់គ្នាមិនចង់ឮ មុនមានអ្វីដែលយើងទាំងអស់គ្នាពេញចិត្តនឹងឮវា!
តែសូមឲ្យបងប្អូនព្យាមយលថា៖ បញ្ហារជាតិយើងធំណាស់ស្មុគស្មាញណាស់! គណបក្សសង្គ្រោះជាតិ ពិតជាមិនរាថយជាដាច់ខាត!

តាមពិកខ្មែរយើងទាំងអស់គ្នា មិនចាំបាច់ស្ដាប់អ្នកណា ញុះញង់អ្វីទាំងអស់ ព្រោះយើងទាំងអស់គ្នា បានយល់ដឹងអំពីដំណើរជីវិត្តរបស់យើងកន្លងមក ហើយនឹង តទៅមុខដោយខ្លួនឯង យើងត្រូវតែបន្តរតស៊ូរធ្វើអ្វី ដែលប្រជាជាតិមួយ រស់នៅក្នុងប្រទេសប្រធិប្បតេយ្យអាចមានតែប៉ុណ្ណោះ យើងត្រូវតែទាមទាយកអ្វីៗ ដែលជារបស់យើងសម្រាប់បច្ចុប្បន្ន នឹង អនាគត របស់យើង ទើបជាមធ្យោបាយ!

អ្នកដែលពូកកែតែព្រុះ ហើយមិនបានជួយធ្វើអ្វីនោះទៅវិញទេ ដែលជាអ្នកញុះញង់ពិតប្រាកដ! ពួកអស់លោកពិតជាពុំធ្លាប់ឆ្លងកាត់ការរស់ក្នុងរបបប្រជាធិប្បតេយ្យ ក្លែងក្លាយ ដូចប្រទេសកម្ពុជាទេ!

យើងត្រូវតែយល់ថា៖​ ការកែប្រែរបប​ ដែលពោពេញទៅដោយ អំពើពុករលួយ ផ្ដាច់ការណ៍ ហ៊ឹង្សា ឃោឃៅ អោយទៅជារបប មួយមាន យុត្តិធម៌ សព្វបែបសព្វយ៉ាង មានតែយើងទាំងអស់គ្នាប្រកាន់យកអ្វីដែលយើងកំពុងធ្វើដើម្បីខ្លួនយើង កូនចៅយើង អោយជាប់ទើបអាចសម្រេចបានដូចបំណង!​

បងប្អូនប្រយ័ត្នចាញ់បោកពួកអស់ទាំងនោះ ហើយជម្រុញឲ្យអ្នកដែលខំតស៊ូរសម្រាប់ខ្មែរពិតប្រាកដឲ្យធ្វើខុស!

Anonymous said...

សូមអស់លោកបញ្ហាភ័ស្សតាងរឿង រថយន្ដ របស់លោក សម រង្សី ផង! តើរឿងពិតវាយ៉ាងណា?