Sunday, September 22, 2013

អាជ្ញាធររឹតបន្តឹងច្រកចូលភ្នំពេញមុនថ្ងៃប្រជុំសភា Cambodia beefs up security ahead of parliament opening





នយោបាយហ៊ំរបង ស៊ីឆ្កែចាប់អនុវត្តហើយ អាជ្ញាធរ​រឹត​បន្តឹង​ច្រក​ចូល​ភ្នំពេញ​មុន​ថ្ងៃ​ប្រជុំ​សភា



នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា តំណាងរាស្ត្រ​របស់​ខ្លួន​ចំនួន ៦៨​រូប ​នឹង​ចូល​រួម​ប្រជុំ​​ ​ ដើម្បី​​បង្កើត​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥ នៅ​លើក​ដំបូង​ថ្ងៃ​២៣ កញ្ញា ដោយ​​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ធ្វើ​ពហិការ​មិន​ចូល​រួម​នោះ គេ​ឃើញ​មាន​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​ប៉ូលិស ប៉េអឹម បាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ជាតិ​ទាំង​អស់​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ។





២២-កញ្ញា-២០១៣៖ ក្រុម​ការងារ​រៀបចំ​វេទិកា​នៅ​រដ្ឋ​សភា​ ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​សភា​លើក​ដំបូង នីតីកាល​ទី​៥ ​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។RFA/Van Vichar




ដោយ វោហារ ជាតិ  2013-09-22 RFA


ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នេះ គឺ​ដើម្បី​​​​ឃាត់​ក្រុម​បាតុករ​បក្ស​សង្គ្រោះ​ជាតិ ប៉ង​​ចូល​មក​ធ្វើ​បាតុកម្ម​នៅ​​ភ្នំពេញ ប្រឆាំង​​កិច្ច​​ប្រជុំ​សភា​ដែល​ធ្វើ​ឡើង​មាន​​តែ​បក្ស​ប្រជាជន​តែ​​ម្ខាង​នេះ។


ប្រជាពលរដ្ឋ​​​ធ្វើ​ដំណើរ​ពី​ខេត្ត​នានា​មក​កាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ កញ្ញា ​បាន​ត្អូញ​ត្អែរ​ថា ក្រុម​ប៉ូលិស ប៉េអឹម បាន​​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ជាតិ​ទាំង​អស់ នៅ​តាម​ច្រក​​ចូល​រាជធានី​ភ្នំពេញ ដើម្បី​ឃាត់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ដំណើរ​ពី​ខេត្ត​នានា​ចូល​មក​ធ្វើ​បាតុកម្ម​​នៅ​ភ្នំពេញ។

ប្រជាពលរដ្ឋ​ជា​ច្រើន​​បាន​ចោទ​​​ថា ក្រុម​ប៉ូលិស ប៉េអឹម ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ជាតិ​ទាំង​អស់​នៅ​ជុំវិញ​ភ្នំពេញ ដូច​ជា​តាម​​​ផ្លូវ​ជាតិ​លេខ​១ ផ្លូវ​ជាតិ​លេខ​២ លេខ​៣ លេខ​៤ លេខ​៥ និង​ផ្លូវ​ជាតិ​លេខ​៦ ជាដើម ​ហើយ​​បាន​ឃាត់​ពួកគាត់​ដោយ​រក​លេស​​រក​ឯកសារ​នេះ​ឯកសារ​នោះ រក​ប័ណ្ណ​បើកបរ អត្តសញ្ញាណប័ណ្ណ​ជាដើម ហើយ​បើ​ទោះ​​ជា​គាត់​មាន​​ឯកសារ​ក៏ដោយ ក៏​​ក្រុម​សមត្ថកិច្ច​ឃាត់​មិន​ឲ្យ​ចូល​ដែរ។


ក្រុម​ប្រជាពលរដ្ឋ​​​ភាគ​ច្រើន​​ដែល​អះអាង​ថា ជា​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នោះ​បញ្ជាក់​ថា ពួកគាត់​​អាក់​អន់​ចិត្ត​យ៉ាង​ខ្លាំង​​ពី​ការ​ត្រួត​ពិនិត្យ​នេះ។ ជាង​នេះ​ទៅ​ទៀត ពួក​គាត់​បាន​ចោទ​ក្រុម​ប៉ូលិស និង​ប៉េអឹម​​​ទាំង​នោះ​ថា បាន​ជេរ​ប្រមាថ​ព្រះសង្ឃ​ដែល​ធ្វើ​ដំណើរ​ជាមួយ​ទៀត​ផង។ ចំណែក​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ខ្លះ​ទៀត ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២ ក៏​បាន​អះអាង​ថា​ ពួក​គាត់​តវ៉ា​ប្រឆាំង​ប៉ូលិស​វិញ ដោយ​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​វិញ​​ម្ដង ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទាំង​អស់ ​កក​ស្ទះ​ជា​ច្រើន​ម៉ោង​នៅ​ថ្ងៃ​ទី​២២ កញ្ញា​នេះ។

ទាក់​ទង​ការ​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ជាតិ​ទាំង​អស់​ជុំ​វិញ​​ភ្នំពេញ​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ កញ្ញា ថា ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នេះ គឺ​ដើម្បី​ការពារ​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម និង​ដើម្បី​រក្សា​​សន្តិសុខ និង​សុវត្ថិភាព​រាជធានី​ភ្នំពេញ ​ដែល​កំពុង​​មាន​នយោបាយ​ជ្រួល​ច្របល់​​​​ដូច​សព្វ​ថ្ងៃ​នេះ៖ «យើង​អត់​មាន​បិទ​ផ្លូវ ដើម្បី​ហាម​ឃាត់​គេ​មិន​ចេញ​ចូល​ក្រុង​ទេ​បាទ! ប៉ុន្តែ​បើ​យើង​​មាន​វិធានការ​ឆែកឆេរ​ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ សភាពការណ៍​បច្ចុប្បន្ន​នេះ យើង​មាន…»។


លោក ខេង ទីតូ បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​នេះ​នឹង​បន្ត​ធ្វើ​រហូត​លុះ​ត្រា​សភាពការណ៍​នយោបាយ​នៅ​ភ្នំពេញ បាន​ស្រួល​បួល​ដូច​ដើម​វិញ​ទើប​ឈប់៕



1 comment:

Anonymous said...

That is the building of the house of political whores, or chaur (thieves).