ដោយ តាំង សារ៉ាដា RFA, 2013-09-18
បទវិភាគ៖ ហេតុអ្វីបក្សប្រជាជនបដិសេធបង្កើតគណៈកម្មការចម្រុះ?
រហូតមកទល់ពេលនេះ ក្រុមមន្ត្រីខាងគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរថា បក្សកាន់អំណាចមួយនេះនៅតែមិនអាចចូលរួមក្នុងការបង្កើត គណៈកម្មការចម្រុះឯករាជ្យ ស៊ើបអង្កេតអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតបានទេ ដោយសារតែកម្ពុជា មិនមានច្បាប់ណាមួយតម្រូវអោយធ្វើដូច្នេះ។ ប៉ុន្តែ ក្រុមអ្នកវិភាគនិយាយថា គណៈកម្មការចម្រុះនោះអាចបង្កើតទៅបានយ៉ាងងាយស្របតាមយន្តការដែល មានស្រាប់ ដូចអ្វីដែលកម្ពុជា ធ្លាប់ធ្វើកន្លងមក។
ការចរចាគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មកដល់ពេលនេះមិនទាន់ឃើញមានលទ្ធផលអ្វីជាដុំកំភួននៅឡើយទេ។ គោលដៅទី១របស់គណបក្សសង្គ្រោះជាតិ ក្នុងកិច្ចចរចានោះ គឺការទាមទារឲ្យបង្កើតគណៈកម្មការចម្រុះ ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលចំណុចសំខាន់នេះប្រៀបដូចជាឆ្អឹងទទឹងករបស់បក្សប្រជាជន កម្ពុជា។ក្រុមមេដឹកនាំបក្សសង្គ្រោះជាតិ ទាំងពីរ គឺ លោក សម រង្ស៊ី និង លោក កឹម សុខា បានសច្ចាកាលពីថ្ងៃទី១៧ ថា ដរាបណាគ្មានការបង្កើតគណៈកម្មការចម្រុះរកយុត្តិធម៌ដល់ការបោះ ឆ្នោតទេនោះ គណបក្សសង្គ្រោះជាតិ នឹងនៅតែមិនអាចចូលរួមប្រជុំរដ្ឋសភា នៅថ្ងៃទី២៣ ខែកញ្ញា បានឡើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា គណៈកម្មការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោតមិនអាចធ្វើ ទៅបានទេ ដោយសារគ្មានច្បាប់ចែងអំពីការបង្កើតយន្តការនេះឡើង។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា មិនមានជម្លោះជាមួយបក្សសង្គ្រោះជាតិ ទេ តែបក្សសង្គ្រោះជាតិ ខ្លួនឯងទេ ដែលកំពុងមានបញ្ហាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញមិនចេះចប់។
ទោះបីជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះខិតខំ បកស្រាយអោយគណបក្សប្រជាជន យ៉ាងណាក៏ដោយ ជាក់ស្ដែងគេឃើញថា ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ សុទ្ធតែគ្រប់គ្រងដោយមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ហើយស្ថាប័នកំពូលទាំងពីរនេះបានរងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពី សង្គមស៊ីវិលជាតិ និងសហគមន៍អន្តរជាតិ ថាបានលួចបន្លំសន្លឹកឆ្នោតពីបក្សប្រឆាំងឲ្យទៅគណបក្សប្រជាជន កម្ពុជា។
ឧទាហរណ៍ ក្រុមអង្គការឃ្លាំមើលការបោះឆ្នោតបានរកឃើញភាពមិនប្រក្រតី ជាច្រើនទាំងមុន ក្នុងពេល និងក្រោយពេលបោះឆ្នោត។ អង្គការធំចំនួនពីររួមមានអង្គការ ខុមហ្រ្វែល (Comfrel) និងអង្គការ អិន.ឌី.អាយ (NDI) បានរកឃើញថា នៅមុនពេលបោះឆ្នោត អ្នកមានសិទ្ធិបោះឆ្នោតជាង ១លាននាក់ បានបាត់ឈ្មោះរបស់ខ្លួនពីបញ្ជីបោះឆ្នោត។ ភាពមិនប្រក្រតីទាំងនោះក៏ត្រូវបានលាតត្រដាងផងដែរ នៅពេល គ.ជ.ប បើកកញ្ចប់សុវត្ថិភាព "ក" នៃមណ្ឌលបោះឆ្នោតមួយចំនួន។
ជុំវិញការប្រកាន់ជំហររបស់បក្សប្រជាជនកម្ពុជា ក្នុងការបដិសេធអំពីការបង្កើតគណៈកម្មការចម្រុះដោះស្រាយវិវាទបោះ ឆ្នោត ដោយសម្អាងថា គ្មានច្បាប់បង្កើតនោះ អ្នកវិភាគជាច្រើនបានចាត់ទុកការអះអាងនេះថា ជានយោបាយមួយដើម្បីបំភ័ន្តមហាជនតែប៉ុណ្ណោះ។ បើនិយាយពីទម្លាប់បង្កើតគណៈកម្មការ ឬក្រុមការងារសម្រាប់ដោះស្រាយបញ្ហាដែលមិនមានចែងក្នុងច្បាប់នោះ គេឃើញថា កម្ពុជា បានធ្វើតែរបៀបនេះជាច្រើនសន្ធឹកសន្ធាប់មកហើយ ដូចជាគណៈកម្មការអន្តរក្រសួង គណៈកម្មការសម្របសម្រួលមូលនិធិសកលរបស់ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ក្រុមការងារសម្របសម្រួលរវាងម្ចាស់ជំនួយ និងរដ្ឋាភិបាល ហើយនិងគណៈកម្មការចុះវាស់វែងដីធ្លី ដែល លោក ហ៊ុន សែន បង្កើតជាអត្តនោម័តិថែមទៀតនោះ។
លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវសង្គម ថ្លែងថា ការខិតខំគេចវេសរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ក្នុងការបង្កើតក្រុមការងារពិសេសស៊ើបអង្កេតពីភាពមិនប្រក្រតីនៃ ការបោះឆ្នោតនោះ ដោយសារបក្សប្រជាជនកម្ពុជា អាចភ័យខ្លាចគណបក្សសង្គ្រោះជាតិ កើនអាសនៈជាងមុនទៀត ក្រោយពីរកឃើញការពិត។
កាលពីថ្ងៃទី១៦ ខែកញ្ញា ក្នុងជំនួបតទល់គ្នារយៈពេលប្រមាណ ៥ម៉ោង នៅវិមានរដ្ឋសភា រវាងក្រុមមេដឹកនាំកំពូលៗរបស់បក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា គឺនៅតែមិនអាចស្វែងរកចំណុចស្របណាមួយ ក្នុងការបង្កើតគណៈកម្មការឯករាជ្យ ដើម្បីដោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតនោះឡើយ ។ ការខ្វែងគំនិតគ្នាត្រង់ចំណុចនេះ ដោយសារមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរថា ខ្លួនជាអ្នកឈ្នះក្នុងការបោះឆ្នោតពិតប្រាកដ ហើយមិនអាចសើរើចំនួនអាសនៈដែលប្រកាសដោយ គ.ជ.ប បានឡើយ ជាពិសេសបន្ទាប់ពីព្រះមហាក្សត្រខ្មែរបានចេញលិខិតអញ្ជើញតំណាង រាស្ត្រថ្មីពីគណបក្សប្រជាជនកម្ពុជា ចំនួន ៦៨ និងគណបក្សសង្គ្រោះជាតិ ចំនួន ៥៥អាសនៈដូចការប្រកាសរបស់ គ.ជ.ប អោយចូលរួមប្រជុំរដ្ឋសភាដំបូងនៅថ្ងៃទី២៣ កញ្ញា ខាងមុខនេះ។
រហូតមកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជា បានត្រឹមតែយល់ស្របតាមគណបក្សសង្គ្រោះជាតិ លើការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដែលមើលទៅទំនងគ្រាន់តែជាការសន្យាអោយល្អមើល ឬអោយគណបក្សសង្គ្រោះជាតិ ទន់ចិត្ត ដើម្បីឆាប់យល់ព្រមចូលប្រជុំបង្កើតរដ្ឋសភាថ្មីតែប៉ុណ្ណោះ ពីព្រោះកន្លងមកនេះ ក្នុងអំឡុងពេលឃោសនា និងក្រោយការជាប់ឆ្នោតម្តងៗ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសន្យាជាមួយប្រជារាស្ត្រថានឹងដោះស្រាយបញ្ហាសង្គមធំៗច្រើនជូន សង្គមជាតិ ប៉ុន្តែភាគច្រើននៃបញ្ហាទាំងនោះ មិនត្រូវបានដោះស្រាយឡើយ។ ដូច្នេះ បើពាក្យសន្យារបស់ខ្លួនមិនបានគោរពផង តើគេគួរជឿដែរទេថា គណបក្សមួយនេះនឹងគោរពសម្ដីរបស់ខ្លួនលើកនេះ?
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៦ ខែកញ្ញា ថា បើទោះបីការជួបចរចាជាមួយ លោក ហ៊ុន សែន កន្លងមកមិនអាចដំណោះស្រាយអំពីការជាប់គាំងផ្នែកនយោបាយក៏ដោយ ក៏ក្រុមបក្សប្រឆាំងបានទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធបោះ ឆ្នោតស្របតាមអនុសាសន៍របស់បេសកជនពិសេសនៃអង្គការសហប្រជាជាតិ សម្រាប់ការបោះឆ្នោតអាណត្តិក្រោយៗទៀត។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរអាមេរិកាំង បានជំរុញឲ្យក្រុមមេដឹកនាំបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមរយៈពេល ២អាណត្តិ ទាមទារឲ្យមានប្រព័ន្ធតុលាការឯករាជ្យ ដោយតម្រូវឲ្យចៅក្រម និងព្រះរាជអាជ្ញាមិនមែនជាសមាជិករបស់គណបក្សនយោបាយ។ ហើយជាងនេះទៅទៀត ទាមទារឲ្យមានការបោះឆ្នោតប្រជាមតិ ជ្រើសរើសថ្នាក់ដឹកនាំនៃអគ្គបញ្ជាការដ្ឋាននគរបាលជាតិ ឬអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទជាដើម។
ចំណែកអ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិញ បានផ្តល់អនុសាសន៍ថា ការបង្កើតគណៈកម្មការពិសេសដោះស្រាយពីភាពមិនប្រក្រតីនៃការបោះ ឆ្នោត អាចជាការផ្តល់ផលប្រយោជន៍ទៅឲ្យគណបក្សធំៗទាំងពីរទៅវិញទេ។ លោកបណ្ឌិតបន្តថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនព្រមបើកចំហផ្លូវចិត្តក្នុងការកែទម្រង់គោលនយោបាយរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីជាការឆ្លើយតបទៅនឹងការតវ៉ាទេនោះ គណបក្សមួយនេះនឹងធ្លាក់សំឡេងឆ្នោតតទៅទៀត៕
5 comments:
ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....
៥៥ យកមិនយក? យក
៥៥ យកមិនយក? យក
៥៥ យកមិនយក? យក
ពិតណាស់!
ពិតជាអស្ចារ្យណាស់!
សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....
អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!
បើលោកកឹម សុខា នឹងលោក សម រង្ស៊ី មិនប្រកាន់ខ្ជាប់នូវពាក្យសន្យាថា ត្រូវតែ រកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សសង្រ្គោះទេនោះ មិនចាំបាច់មកបរទេសទេ បើសិនជាមកមិនត្រឹមទទួលស្វាគមន៍នឹងពងមាន់ទេ ប្រហែលជាដុំថ្មផងក៏មិនដឹង។ ប៉ុន្តខ្ញុំជឿជាក់ថាលោកប្រធាននឹងលោកអនុប្រធាន របស់ខ្ញុំដាច់ខាតមិនក្បត់មត្តិនឹងការស្នើរសុំរបស់ប្រជារាស្រ្តឡើយថា៉បង្កើតគណ កម្មកាឯករាជ្យស៊ើបអង្កេតរកយុត្តិធម៌ពីលទ្ធផលបោះឆ្នោតឱ្យបានត្រឹមត្រូវជាមុន សិន ទើបមានសន្តិសុខនឹងសន្តិភាព
អាចុយម៉្រាយកូនមីសំផឹងយួន ពូជអា រលាយ
ដូចអំបិលត្រូវទឹក ម្ត៉េចមិនចេញមុខដោះស្រាយ
បញ្ហាជាតិដូចអ្នកទាំងពួងដែលអាហ្អែងបានជេរ
គេឯងនោះទៅ ? កូនអាអត់ពូជ 6:57 AM
អាហ្អែង ឈ្មោះថា Suon Serey Ratha
មានន័យថា :
អាមេបោកប្រាស់ អាមេញុះញង់ ពូកែក្រឡិចក្រឡុច
និង ច្រណែនឈ្នានិះ . . . .
អាហ្អែង,អាមេញុះញង់ 12:11 PM
កាន់មាត់បាវអោយអាចោរកឹម សុខា
អាមេបោកប្រាស់ពូកែក្រឡិចក្រឡុច សម រង្ស៊ី
អាចុយម៉្រាយ12:11 PM កូនមីសំផឹងយួនតពូជ!
ច្រណែនឈ្នានិះ និង Sourn Serey Ratha
ហ៊ុន សែន ញញឹម បញ្ចេញពីភាពជោគជ័យបានមកពីការបោកប្រាស់!
សូមជម្រាបថា ស្ដេច ព្រះបាទនរោត្តម សីហមុនី កំពុងតែបង្ខំឳ្យរាស្ដ្រដើរដល់ផ្លូវទាល់ច្រកហើយ!
សូមមេដឹកនាំ គណបក្សសង្គ្រោះជាតិ មេតាពិចារណា ឳ្យបានល្អិតល្អន់ឡើងវិញ! ទឹកចូលច្រមុះយើងខ្ញុំ ដល់តំណាក់កាលត្រូវ ត្រដរពេញទហ៊ឹងចុងក្រោយហើយ!
យើងយល់ថា ស្ដេចបច្ចុប្បន្ន ពុំមានព្រះតម្រិះ អំពីអនាគត រាស្ដ្រខ្មែរទេ ព្រោះទ្រង់ផ្ទាល់ពុំមានបុត្រ បន្តរស្នងរាជឡើយ!
Post a Comment