Saturday, October 19, 2013

UPDATE: សមត្ថកិច្ច​បំបែក​ក្រុម​យុវជន​ហែ​ញត្តិ​ទាមទារ​យុត្តិធម៌​ឲ្យ​អ្នក​ស្លាប់​នៅ​ក្បាល​ថ្នល់


ក្រុម​យុវជន ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ ៥០​នាក់ បាន​ជួប​ប្រជុំ​គ្នា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ តុលា។ ការ​ប្រជុំ​គ្នា​នេះ មាន​បំណង​ហែ​ញត្តិ​ទៅ​ដាក់​នៅ​តុលាការ​ក្រុង ដើម្បី​ទាមទារ​រក​យុត្តិធម៌​អោយ​យុវជន ម៉ៅ សុខចន្ទ ដែល​ត្រូវ​បាញ់​សម្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​រវាង​ពលរដ្ឋ និង​ក្រុម​សមត្ថកិច្ច​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់។ ប៉ុន្តែ ការ​ជួប​ប្រជុំ​នោះ​ត្រូវ​ក្រុម​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បំបែក។


ក្រុម​សន្តិសុខ​នៃ​សាលា​ខណ្ឌ​ដូនពេញ បាន​ប៉ះ​ទង្គិច​ជា​ច្រើន​ដង​ជាមួយ​យុវជន​អ្នក​បឹងកក់ និង​ព្រះសង្ឃ នៅ​ពេល​ពួក​គេ​ព្យាយាម​បណ្ដេញ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​ចេញ​ពី​រមណីយដ្ឋាន​វត្ត​ភ្នំ។ ក្នុង​ពេល​នោះ មាន​យុវជន អ្នក​បឹងកក់​ជា​ច្រើន​នាក់ និង​អ្នក​សារព័ត៌មាន​អន្តរជាតិ​មួយ​រូប ត្រូវ​ក្រុម​សន្តិសុខ​វាយ​តប់។ ស្រប​គ្នា​នោះ ក្រុម​សន្តិសុខ​ក៏​បាន​ដណ្ដើម​យក​កម្រង​ផ្កា គ្រឿង​សក្ការបូជា និង​រូបថត​របស់​យុវជន ម៉ៅ សុខចន្ទ។ ចំណែក​ព្រះសង្ឃ​ដែល​ព្យាយាម​សូត្រ​ធម៌​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​លោក ម៉ៅ សុខចន្ទ ក៏​ត្រូវ​ក្រុម​សន្តិសុខ​រុញ​ច្រាន​អោយ​បញ្ឈប់។



មុន​នឹង​ឈាន​ដល់​ការ​ប៉ះ​ទង្គិច ក្រុម​អ្នក​តវ៉ា ជា​ពិសេស​ក្រុម​អ្នក​បឹងកក់ និង​សមត្ថកិច្ច បាន​ជេរ​ប្រទេច​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នក​រៀប​ចំ​កម្មវិធី​ក្រុម​យុវជន លោក ផា សុធា មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​នៅ​ពេល​ក្រុម​របស់​លោក​ត្រូវ​បែកខ្ញែក​ដោយសារ​តែ​ក្រុម​សមត្ថកិច្ច ដែល​ពុំ​បាន​យល់​ពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​របស់​ពលរដ្ឋ។ លោក​ថា ក្រុម​លោក​នឹង​ព្យាយាម​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ អោយ​ខាង​តែ​បាន។

យុវជន​ក្រុម​នេះ បាន​នាំ​គ្នា​ប្រមូល​ស្នាម​មេដៃ​បាន​ចំនួន​ជាង ៥០០​ស្នាម​មេដៃ គាំទ្រ​ញត្តិ​ដែល​មាន​បំណង​ស្នើ​អោយ​តុលាការ​ស្វែង​រក​យុត្តិធម៌​អោយ​យុវជន ម៉ៅ សុខចន្ទ និង​ផ្ដល់​សំណង​ដល់​ក្រុម​គ្រួសារ។

យុវជន ម៉ៅ សុខចន្ទ ដែល​មាន​វ័យ ២៩​ឆ្នាំ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់ នៅ​ពេល​មាន​ការ​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច និង​ពលរដ្ឋ​ដែល​ខឹង​សម្បារ​នឹង​ការ​ដាក់​រនាំង​លួស​បន្លា​បិទ​ផ្លូវ​ជុំវិញ​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ជា​យប់​ទី​១​នៃ​មហា​បាតុកម្ម​៣​ថ្ងៃ ៣​យប់ ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

ភរិយា​របស់ ម៉ៅ សុខចន្ទ អ្នកស្រី ជាវ សុខវី ដែល​ចូល​រួម​ការ​ជួប​ប្រជុំ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដែរ​នោះ បាន​ថ្លែង​ដោយ​ភាព​ភ័យ​ខ្លាច​ថា ឃើញ​សកម្មភាព​អាជ្ញាធរ​នៅ​ពេល​នេះ ធ្វើ​អោយ​នាង​ហាក់​អស់​សង្ឃឹម​ថា​នឹង​ទទួល​បាន​យុត្តិធម៌។

តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី បាន​ហៅ​ការ​បង្ក្រាប​នោះ​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

អ្នក​សារព័ត៌មាន​សេរី លោក ចន វីង (John Vink) ដែល​ត្រូវ​ក្រុម​សន្តិសុខ​កៀស​រុញ​ចេញ​មិន​អោយ​ថត​សកម្មភាព​ក្នុង​ពេល​បំបែក​អ្នក​តវ៉ា​នោះ មាន​ប្រសាសន៍​ថា លោក​គិត​ថា អ្នក​ទាំង​នោះ​គឺ​មិន​បាន​យល់​ដឹង​ពី​តួនាទី​របស់​អ្នក​សារព័ត៌មាន។

នៅ​ក្នុង​ការ​បង្ក្រាប ក្រុម​សមត្ថកិច្ច​ដែល​បាន​លើក​ឡើង​នូវ​ហេតុផល​ថា ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​សាធារណៈ​ដោយ​ពុំ​មាន​ការ​អនុញ្ញាត។

ភ្លាមៗ​ក្រោយ​ពី​មាន​ការ​បំបែក​នោះ ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​ចាក​ចេញ​ពី​រមណីយដ្ឋាន​វត្ត​ភ្នំ ហើយ​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​សួន​ច្បារ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក។ បន្ទាប់​មក ក៏​បាន​បំបែក​គ្នា​នៅ​ក្រោយ​ពេល​ព្រះសង្ឃ​បាន​សូត្រ​ធម៌​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ លោក ម៉ៅ សុខចន្ទ។

នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​តុលា តំណាង​ក្រុម​យុវជន​បាន​នាំ​គ្នា​យក​ញត្តិ​ដាក់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រួច​រាល់​ហើយ។ ពួក​គេ​បញ្ជាក់​ថា អ្នក​ទទួល​ញត្តិ​នៅ​តុលាការ​បាន​សន្យា​ថា នឹង​ផ្តល់​ដំណឹង​មក​វិញ​នៅ​សប្ដាហ៍​ក្រោយ។

ទាក់ទង​នឹង​ការ​បង្ក្រាប​ការ​ជួប​ប្រជុំ​របស់​ក្រុម​យុវជន​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ដោយ​ចាត់​ទុក​ថា​ជា​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បាន​ទាមទារ​អោយ​សមត្ថកិច្ច​សាលា​រាជធានី​ភ្នំពេញ ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ការ​ជួប​ប្រជុំ​ដោយ​អហិង្សា​របស់​ពលរដ្ឋ៕

10 comments:

Anonymous said...


As a survivor of Pol Pot regime, I just want to give the advise to the young generation of Cambodia that the most Cambodian death during Pol Pot's rule was killed not by the regular Pol Pot's army, but by secret polices and Keng Chhlorp.

If I view the current situation in Cambodia closely, it's the same again what had Pol Pot did in the past. The question: 1) where did Pol Pot's henchmen learn? 2) where did the Hun Sen's henchmen learn? Answer: 1)&2) => Viet. Further Question: Who has killed more 1.7 million Khmer? The only answer: < Alle Khmer must give the true answer für yourself>

Anonymous said...

ពួកទមិឡប្រើកងកម្លាំងរបស់ខ្លួនដើម្បីបំបាត់ភស្តាងវាមិនខុសពីការបំបាត់នៃភស្តាងឯកសារនៃរបប
pol pot=Politics Potential។
ឥឡូវនេះចូរក្រឡេកមើលpol potបានចាប់ផ្តើម
កម្មភាពរបស់ខ្លួនប្តឹងពីសមាជិកគ្រួសារ,ទៅដល់ អ្នកឈឺចាប់កំពុងផុសផុះគួរឲ្យចាប់អារម្មណ៍!!!
យើងសូមប្តឹងដល់អង្គការនានាជួយធ្វើជាសាក្សីផង
ព្រោះទង្វើដែលអាជ្ញាធរ+កងកម្លាំងនគរបាលប្រ
ឆាំងនិងពលរដ្ឋដែលតវ៉ារកយុត្តិធម៌ត្រូវតែយល់ពី
សទ្ធិសេរីភាពដែលមានចែងនៅក្នុងច្បាប់ខ្នាតជាតិ
និងអន្តរះជាតិ៕

Anonymous said...

i fully support this movements by the authorities,

stupid youth, so silly ,
it was right decision to break down the group

Anonymous said...

Jendha..you look like a hores...who the fuck wants to see your face...

Anonymous said...

Hi..I jendha if you see me trying to push old DICK in my pussy..that because I.m getting horny..if you don.t believe me just look at my mouth..

Jendhamuni said...


Dear haters,

You talk like I care ;)
I would not be on KI Media, if I am afraid of any of you. You are only talking to me from behind the screen as Anonymous. What makes you think you are all that? Live a normal life.

PS: A woman who is not interested in fame, power or wealth like Jendhamuni is never suck up to anyone and never afraid of those so-called haters or enemies. Make sure you keep this in mind....

Live in Peace,
Jendhamuni

Anonymous said...

ខ្ញុំសូមគាំទ្រចំពោះគំនិតយុវជននិងយុវតី ដែលមាន
គំនិតទាមទាររកយុតិធម៌ឲ្យគ្រួសារម៉ៅ សុចាន់។
ក្នុងនាមជាកូនម្នាក់នៅឯនាយសមុទ្រ សូមឲ្យក្មួយ
ៗទាំងអស់បន្តសកម្មភាពកុំបីបង្អង់ឬបញ្ឈប់ឡើយ។តាមទំព័រKI Media ខ្ញុំបានចាប់អារម្មណ៍ពពួក
សមត្ថកិច្ចទាំងអស់នេះគឺជាពួកក្មេងពាល គឺអ្នក
ទាំងនោះហាក់ដូចជាខ្វះលុយកាត់សក់ នេះគឺគំ
និតពួកជនក្បត់ជាតិកញ្ជះយួន(ហ៊ុន សែន ជួន
ណារិទ្ធ។ល។)។បញ្ចប់ខុំ្ញសូមអំពាវនាវឲ្យជនរួម
ជាតិខ្មែរទាំងអស់នៅជុំវិញពិភពលោកសុំមេត្តា
ចំពោះការទាមទារនេះឲ្យសកម្មឡើង។
សូមអរគុណទុកជាមុន

Anonymous said...

Jhenda,

Your mind is so clean, I recon the way you handle your haters. Peace!

Anonymous said...

ក្រុម​ពួក​(CNRP)សម រង្សី,អាយ៉ងហ៊ុន សែន
ក្រោមក្ដអាយ៉ងយួន(​CPP),

កំពុងយកយុវជននិងយុវតីខ្មែរ អ្នកស្នេហាជាតិពិតៗៗ
ធ្វើ​ជាក្រ​បីចម្លងភក់ ដើម្បីពួកវា មានឱកាសទៅរក​អំណាចបុកគល់ខ្លួនឯង។

Anonymous said...

Coward, traitor dictator Hun Sen can not face with all the Cambodian people after election. Why don't you confront Khmer people if you brave enough to be a leadership.