Friday, October 11, 2013

មន្ត្រីគណបក្ស​កាន់​អំណាច៖​ការ​មិន​ទទួល​ស្គាល់​ពី​ប្រទេស​ខ្លះ​មិនមែន​ជា​កង្វល់


លោក​ ជាម យៀប (ស្តាំ)​ ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​​ប្រជាជន​​កម្ពុជា។​

​ ដោយ សុខ ខេមរាVOA Khmer 10.10.2013

វ៉ាស៊ីនតោន៖ នៅ​ពេល​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម​ រង្ស៉ី​បើក​យុទ្ធនាការ​របស់​លោក​ លើ​ឆាក​អន្តរជាតិ​ដើម្បី​សុំ​ឲ្យ​បណ្តា​​ប្រទេស​នានា​​កុំ​ទទួល​ស្គាល់​ រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ​ ​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​គ្រប់គ្រង​ប្រទេស ​គឺ​លោក​ជាម យៀប​បាន​អះអាង​ថា ​កម្ពុជា​មិន​ខ្វល់​ខ្វាយ​នឹង​ការ​ទទួល​ស្គាល់​ ឬ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ទេ។​

«ការ​ទទួល​ស្គាល់​ឬ ​មិនទទួល​ស្គាល់​ជា​សិទ្ធិ​របស់​បណ្តា​​ប្រទេស​ជា​មិត្ត។​ យើង​អត់​មាន​បង្ខំ​គេ​ទេ។​ យើង​មាន​ការ​គាំទ្រ​ប៉ុន្មាន ​យើង​មាន​ប៉ុណ្ណឹង។​ ហើយ​ឥឡូវ​ នេះ ​យើង​គិត​ថា ​អត់​មាន​ពេល​រង់ចាំ​ការ​ឯកភាព​ពី​(គណបក្ស​ជំទាស់​ទេ) ​ព្រោះ​ច្បាប់​បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រាន់​មក​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​រៀបចំ​ដឹកនាំ រដ្ឋ​សភា​និង​រាជ​រដ្ឋាភិបាល​កម្ពុជា»។​



គណៈ​ កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធផល​ផ្លូវការ​ថា ​គណ បក្ស​គ្រប់​គ្រង​ប្រទេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឈ្នះ​អាសនៈ​៦៨​លើស​ពី ​ចំនួន​អាសនៈ​ត្រូវការ​សម្រាប់​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​អាសនៈ​៥៥​ ក្នុង​សភា​ដែល​មាន​ចំនួន​សរុប​១២៣​អាសនៈ។​ តែ​គណបក្ស​ជំទាស់​ច្រានចោល​លទ្ធផល​បោះឆ្នោត​នេះ ​ហើយ​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​ដោយ​ស្ថាប័ន​ឯករាជ្យ​ មួយ។​ តែ​ដោយ​សារ​មាន​ការ​បដិសេធ​ពី​គណ​បក្ស​គ្រប់គ្រង​ប្រទេស​ការ​ស៊ើប​អង្កេតនេះ ​មិន​អាច​ធ្វើ​បានទេ។​ គណបក្ស​ជំទាស់​មិនទាន់​ចូលរួម​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់រដ្ឋ​សភា​និង​ រដ្ឋាភិបាល​ថ្មី​ទេ។​ លោក​សម​ រង្ស៉ី​ មេដឹកនាំ​គណបក្ស​ជំទាស់ ​ដែល​បាន​ប្រកាស​ពី​គម្រោង​ការ​ធ្វើ​មហា​បាតុកម្ម​នៅថ្ងៃ​ទី២៣​តុលា​ បានស្នើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ផ្អាក​កិច្ចព្រម​ព្រៀង​ផ្តល់​ ជំនួយ​និង​កម្ចី​ដល់​កម្ពុជា។ ​លោកក៏​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ស.រ.អា.​​ សហ​ភាព​អឺរ៉ុប​និង​អ.ស.ប.​ផង​ដែរ​ ក្នុង​យុទ្ធនាការ​មិនឲ្យ​ប្រទេស​ និង​ស្ថាប័ន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ បច្ចុប្បន្ន ​ដោយ​លោក​រង្ស៉ី​ចាត់​ទុកថា​ រដ្ឋា​ភិបាល​បច្ចុប្បន្ន​នេះ​ជា​រដ្ឋាភិបាល​គ្មាន​ភាព​ស្របច្បាប់​ និង​ដោយ​សារ​ការបោះ​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ហើយ​កំពុង​មាន​ការ​ជាប់គាំង ​ផ្នែក​នយោ​បាយ។​

លោក​ជាម យៀប​បាន​អះអាង​ថា​ ប្រទេស​ជាច្រើន​ រួមទាំង​ចិន​និង​បណ្តា​​ប្រទេស នៅអាស៊ី​ជាច្រើន​ផង ​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មីរួចទៅ​ហើយ​ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​នឹង​ជួប​ជាមួយ​លោក​បាន គីមូន ​អគ្គ​លេខាធិការ​អ.ស.ប.​និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ​នាយក​រដ្ឋមន្ត្រី​ញូហ្ស៊ឺលែន​ និង​មេ​ដឹកនាំ ​ប្រទេស​នានា​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​ប្រទេស​ប៊ុ្រយណេ​នៅ​ សប្តាហ៍​នេះ។​

«នេះជា​សក្ខីភាព​មួយ​ដែល​ស​បញ្ជាក់​ឲ្យឃើញ​ថា ​យើងអត់​មាន​ទោមនស្ស​ឬ​ភ័យ​ខ្លាច​យ៉ាងណាៗ​នោះ​ទេ»។​

លោក ​​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ខុមហ្រ្វែល​ បាន​អះអាង​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​មាន​ការ​ព្រួយ​បារម្ភ ​តែជា​កត្តា​ចិត្ត​សាស្ត្រ​ គណបក្ស​នេះ​ត្រូវ​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​ខ្លួន។​

«មាន​ការ​ព្រួយ ​បារម្ភ ​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​យើង​ត្រូវការ​ការ​គាំទ្រ​ ត្រូវការ​ការ​ ផ្តល់​ជំនួយ​ ទាំង​បច្ចេក​ទេស ​និង​ធនធាន​ ព្រោះ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ការ​រៀបចំ​ការ ​អភិវឌ្ឍន៍​ប្រទេស»។​

លោក ​បាន​បន្ថែម​ទៀត​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​កំពុង​រង​សម្ពាធ​​ពីរ​គឺ​ការ​ មិន​ទទួល​ស្គាល់​ពី​ប្រជា​ពលរដ្ឋ ​ដែល​បោះឆ្នោត​ជូន​គណបក្ស​ជំទាស់​ច្រើន​ជាង​មុន ​និង​ការ​មិន​ទទួល​ស្គាល់​ពី​អន្តរជាតិ​ដ៏ទូលំ​ទូលាយ​ ដែល​លោក​អះអាង​ថា​ គួរ​ចាប់​ផ្តើម​មាន​ការ​កែ​ទម្រង់​ចំពោះ​ការ​ដឹកនាំ​ប្រទេស។​

ប្រទេស ​សំខាន់ៗ​ដែល​មិនទាន់​ប្រកាស​ទទួល​ស្គាល់​ការ​បោះឆ្នោត​គឺ​ស.រ.អា.​ និង​បណ្តា​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ ដែល​ផ្តល់​កូតា​សម្លៀក​​បំពាក់​គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង​រាប់ពាន់​លាន​ ដុល្លារ​ស.រ.អា.​​ក្នុង​មួយ​ឆ្នាំៗ​ ហើយ​នឹង​អ.ស.ប.​ផង​ដែរ​ ដោយ​នៅតែ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ​ដោយ​តម្លាភាព។​ ប្រទេស​ទាំងនោះ​បាន​អះអាង​ថា​ សភា​ដែល​ជឿទុក​ចិត្ត​បាន​គឺ​តម្រូវ​ឲ្យ​មាន​បក្ស​ច្រើន​ចូល​រួម។​

លោក ​យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​អះអាង​ថា​ ការ​មិន​ ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​គឺ​ជារឿង​មួយ​ ដែល​ធ្វើ ឲ្យ​បាត់បង់​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគ​ និង​បណ្តា​​ប្រទេស​នានា​ ជា​ដៃគូ។​ លោក​ទទូច​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​គួរ​យល់ព្រម​​នឹង​សំណើ​របស់​គណបក្ស​ជំទាស់​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការកែ​ប្រែ​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ជួយ​ ឲ្យ​ប្រជា​ពលរដ្ឋ​ឲ្យ​ចាក​ផុត​ពី​អំពើ​ពុករលួយ​ ភាពក្រីក្រ​ អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ ការ​បាត់បង់​ដីធ្លី​ជាដើម។​

«ដូច្នេះ​ហើយ ​បានជា​យើង​ត្រូវ​ជជែក​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​ យក​បាន​ទាំងអស់​គ្នា​ ទាំង​ប្រជា​ពលរដ្ឋ​ម្ចាស់ឆ្នោត ​ទាំង​អ្នក​នយោបាយ»។​

គណបក្ស ​ជំទាស់​ទាមទារ​ឲ្យ​មាន​ការ​រក​យុត្តិធម៌​ជូនម្ចាស់​ឆ្នោត​ដោយពិនិត្យ​​ភាព​ មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​ និង​ឲ្យ​មាន​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​រឹងម៉ាំ​មួយ​ក្នុង​សភា៕

14 comments:

Anonymous said...

មនុស្រឥឡូវមិន​ស្ដាប់តែសម្ដីទេ គេស្ដាប់រួមទាំងភាសា​របស់ការសម្ដែងផងដែរ (Body language) ក៏អាចផ្ដល់តម្រុយឲ្យយើងយល់ជាមុនខ្លះបាន! ដូច្នេះភាពពិតប្រាកដរបស់មនុស្សម្នាក់ ចេញពីការអនុវត្តន៍របស់មនុស្ស! ភាសាអង្គគ្លេស គេតែងនិយាយថា៖ "Action louder than word" បើយើងស្វែងយល់ពីមនុស្សម្នាក់ទៅតាមលក្ខណៈនេះវាយូរបន្តិច តែពេលវេលា វានឹងបញ្ហាញការពិតរបស់វាយ៉ាយជាក់ច្បាស់!

Anonymous said...



ពួកឣា​​ចោលម្សៀត CPP ឯងដែលខ្វាល់ខ្វាយឣី ក្រៅពីឣំណាចនិងលុយកាក់។

Anonymous said...

ah CHEAM YEAP bandit kanhcheas youn ah nis kbatcheat bomreur youn

Anonymous said...

សំដី អាកញ្ជះយួនឈាមថោក ជាម យៀប
ភាសារបស់វាចេះតែនិយាយថា នែ អា ដែងៗ ច្បាប់ៗ
និតិប្រតិបត្តិ និតិបញ្ញត្តិ តុលាការៗ ដើម្បីគឺ គឺដើម្បីគឺៗ
នេះគឺជាភាសារបស់វា គួឲ្យស្អប់ខ្ពើមជាទីបំផុត។

Anonymous said...

Pouk ah kanchas youn sam dey vear koun since 1970, not just today.

Anonymous said...

They are Viets/VC working in Srok khmer gov't. Their aim is to take control over the whole srok khmer, just liek they did to Laos, Chompa, Khmer Krom, Koh Tral and now the whole Srok Khmer, if we let them.

Even Hun's wife Bun Ranny is a viet decendent. She is like is a wolf in a sheep skin. Hun Sen needs to wake up. Because history is repeating itself, our king Jaya II also had a Viet wife and she too helped to kill our khmer people, why? because she is working for the benefit of her nation. Unlike khmer kings up to now, well, so blind because of such a woman.

Bun Ranny (real name -'Som Hearg') is another classical one, she pretends to be khmer, wearing khmer traditional clothes and then, ordered to kill khmer woman or whoever involved in her husband's love affair, just like the old time.

So now we can see that khmer nation has been cursed for who knows how long? and to break down this curse, we have to recognise such problem and eliminate it once and for all. It is time to remove such roots or cancers away from our system.

Right now, Viets/Hun's wife is the roots to continue to cause furthere harm. The answer is, just get rid of her and her system, e.g sending her back to where she came from, that is VN and say enough is enough.

Anonymous said...

ខ្មែរឈប់ខ្លាចទៀតហើយ! ជំហានធ្វើជាម្ចាស់ខ្មែរឯង បាន​ដើរកាន់តែត្រូវផ្លូវហើយ!

នៅមានទៀត បើបងប្អូនប្រកាន់យក គោលនយោបាយរបស់បក្សមួយណា ហើយបានបោះឆ្នោតអោយគេ សូមកុំភ្លេចតាមដានថ្នាក់ដឹកនាំគណៈបក្សនោះ ហើយជួយតម្រង់គណៈបក្សនោះឲ្យដើរត្រង់ផ្លូវផងដែរទើបបាន! បើគេមិនព្រមត្រូវតែហ៊ានបន្ដរបោះឆ្នោតទម្លាក់ចោលឲ្យបាន!
ពីថ្ងៃនេះទៅគឹពលរដ្ឋជាអ្នកសម្រេចជោគវាសនាដោយខ្លួនឯង មិនត្រូវបណ្ដោយឲ្យនណា៎ម្នាក់ជិះសេះលែងដៃរទេ!

Anonymous said...

to 6:12 AM,
that is correct 1000%. pouk vear ang hey kap sam leap ke chos yeung min dak vear vihn tov, cham dol na teth. Or Khmer are waiting like ÜPol Pot regime again?

Anonymous said...

អាកញ្ជះយួនចៀម​យាប ពេលឯងអស់់
អំណាចនឹងចូលគុកជាមួយហ៊ុន​សែននិងបក្សពួក
ទំាងអស់។

Anonymous said...

A coward Cheam Yeap. You're brainless and will go to hell like Hok Lundy. Cambodian people MUST sentence him to die. Hang him like Saddam Hussein.

Anonymous said...

Anonymous2:19 PM
អាជាមយាបអាឈាមថោកអាក្បត់ជាតិអាចោរលួចឆ្នោតលួចឆន្ទះរាស្រ្តហ្អែងនឹងត្រូវរន្ទះបាញ់ងាប់មួយពូជទាំងកូននិងប្រពន្ធរបស់ហ្អែងត្ែទោះជាយា៉ងណាក៏ដោយហ្អែងងាប់តែជាមួយកូននិងប្រពន្ធហ្អែងបានហើយកុំនាំដូនតារបស់ហ្អែងអោយធ្លាក់នរកជាមួយហ្អែងអី។

Reply

Anonymous said...

Dear ALL Cambodian,

No need to spend time to listen A CHEAM YEAP, I know him well, his mother was Vietnamese father is Chinese living in Prey Veng, A CHEAM YEAP worked as a low rank solder in LON NOL, A CHEAM YEAP was helped my Chea Sim, A CHEAM YEAP became a millionaire when is son in law A LEE CHONG got million dollars to build the Cambodian parliament house and sold alot of timber in Ratanak Kerre to Vietnam, A CHEAM YEAP wanted his son A CHEAM CHAN SO PHAN to be BATTAMABG governor, so A CHEAP YEAP is Barking and yelling whatever Vietcong and HUN XEN wanted. A CHEAM YEAP must be careful with your safety because some police have met you a couple time in Phnom Penh Restaurants

Anonymous said...

A Cambodian government by fraud does not deserve international supports whatsoever. This CPP illigal government will be brought down by people power and international pressures, and all its leaders will be prosecuted by the Khmer Rouge tribunal and ICC.

Anonymous said...

ពលរដ្ឋទូទៅជាអ្នកសម្រេចវេសនាប្រទេសជាតិ កុំសង្ឃឹមលើប័ក្សនយោបាយខ្លាំងពេក គ្មានអ្វីធំជាងកម្លាំងមហាជនទេ ដែលអាចរំដោះ
ប្រទេសខ្លួនឯងបាន ងើបឡើងព្រមគ្នាសាមគ្គីគ្នារួមជាតិតែមួយ ។