Tuesday, October 22, 2013

​អាជ្ញាធរ ចាប់ផ្តើម​ដាក់ពង្រាយរ​បាំង​ការពារ និង​កម្លាំង​ចម្រុះ​នៅ​តាម​ដងផ្លូវ​មួយចំនួន​​


...............................................
ដោយ៖​ ជន ស្រីណុច​ | ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013, ម៉ោង 04:44 PM​ VOD
សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ចាប់ផ្តើម​ដាក់ពង្រាយរ​បាំង​ការពារ​នៅ​លើ​ដង​វិធី​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ខណៈ​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខិត​ជិត​មក​ដល់​។​
​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ចាប់ផ្តើម​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែតុលា​។ មហា​បាតុកម្ម​លើក​ទី​៣​នេះ ក៏​មាន​ការ​ដង្ហែ​ក្បួន​ដើម្បី​យក​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ ដាក់ជូន អង្គការសហប្រជាជាតិ និង​ដាក់​ស្ថានទូត ប្រទេស​ភាគី​ហត្ថលេខី នៃ​កិច្ច​ព្រម​ទីក្រុង​ប៉ារីស​។
​នៅ​ច្រក​ផ្លូវ​មួយចំនួន កែង​ផ្លូវ​ព្រះ​នរោត្តម គេ​សង្កេតឃើញ​មាន​ការដាក់​របាំង​ត្រៀម ដូចជា​នៅ​ស្តុបខាងត្បូង​វិមានឯករាជ្យ​។ ចំណែក​ខាងក្រោយ​ព្រះបរមរាជវាំង​វិញ កម្លាំង​សមត្ថកិច្ច បានដាក់រ​បាំង​បិទផ្លូវ កុំឲ្យ​មាន​ចរាចរណ៍ ធ្វើដំណើរ​ឆ្លងកាត់​។


(ខាងក្រោយព្រះបរមរាជវាំង)

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ មានប្រសាសន៍ថា ការដែល​អាជ្ញាធរ ចាប់ផ្តើម​ពង្រាយ​កងកម្លាំង​ការពារ និង​របាំង​ការពារ​នេះ គឺ​ដើម្បី​ត្រៀម​ការពារ​សន្តិសុខ​សង្គម ដោយសារ អាជ្ញាធរ មិន​អាច​ស្មានដឹង​មុន​ថា នឹង​គ្រប់គ្រង​កម្លាំង​បាតុកម្ម​នៅ​ថ្ងៃទី​២៣​ខែតុលា បាន​ឬ​យ៉ាងណា​។

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្មអហិង្សា​ចំនួន​២​លើក​មក​ហើយ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​ជូន​ម្ចាស់ឆ្នោត​។ អាជ្ញាធរ តែងតែ​រឹតបន្តឹង​ការធ្វើដំណើរ​គ្រប់​ច្រកចេញចូល នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្តើម​​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិតេយ្យ​៕

សូម​សរសេរ​មកកាន់ ​កញ្ញ ជ​ន ស្រី​ណុ​ច តាមរយៈ​អ៊ីម៉េល chornsreynoch@vodhotnews.com

3 comments:

Jendhamuni said...


Attacking the innocent, that's what CPP good at.

Anonymous said...

12:22 AM EXACTLY!

CHASING POOR PEOPLE vs. CAMBODIAN NOT RUNNING PEOPLE

Anonymous said...

ចុះអាឆ្កែឯងកុំបានតែមកបង្ករហេតុនៅក្រៅប្រទេសដែរម្តេចក៏មិនទៅរួមសម្លាប់ខ្មែរក្នុងប្រទេសវិញបានតែព្រុះនៅក្រៅប្រទេស អាចុយម្រាយអាឆ្កែជា សារុនកូនមីឥតពូជ អាឆ្កែយួន ។
ពីម៉ែអាឯង អញ