Tuesday, October 15, 2013

ធាតុពិតចេញមកហើយ៖ បុរសដែលរងការវាយដំគឺ ជាអង្គរក្សរបស់ ហ៊ុន សែន ហើយបានធ្វើការប្តឹង ក្រុមបាតុករពេលនេះ

លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការនគរបាល ជាតិបានឲ្យដឹងថាលោកប៉ឹង ជឿន ភេទប្រុសអាយុ ៣៥ ឆ្នាំដែលត្រូវ ក្រុមបាតុករវាយ កាលពីថ្ងៃអាទិត្យគឺជាភ្នាក់ងារសារព័ត៌មានមង្គលរិទ្ធអ៊ិមផត និងអិចផតនិងជាមន្ត្រី ការិយាល័យសន្តិសុខស្រាវជ្រាវនៃបញ្ជាការដ្ឋានកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

..............................
TUESDAY, 15 OCTOBER 2013 ប៊ុត រស្មីគង្គា
ភ្នំពេញបុស្តិ៍៖ បុរសម្នាក់ ដែលរងការវាយដំរហូតដល់សន្លប់នៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃអាទិត្យ ដែលមន្ត្រីថា បុរសរូបនេះ ធ្វើការនៅក្រុមអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះ កាលពីម្សិលមិញបានដាក់ពាក្យប្តឹងក្រុមបាតុករដែលបានវាយដំលើរូបគាត់។
លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា បុរសរងគ្រោះដែលត្រូវក្រុមបាតុករចាប់វាយដំយ៉ាងដំណំបណ្តាលឲ្យរងរបួសរហូតដល់សន្លប់ នៅក្នុងការប្រារព្ធទិវាគ្រូបង្រៀននៅទីលានប្រជាធិបតេយ្យនោះកាលពីម្សិលមិញ បានដាក់ពាក្យប្តឹងជនដៃដល់ ទៅស្នងការនគរបាលរាជធានីភ្នំពេញ។
លោក វង្ស ពិសេន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«ឥឡូវនេះ សមត្ថកិច្ចនគរបាល កំពុងតែចាត់ការបណ្តឹងរបស់គាត់តាមនីតិវិធីច្បាប់»។ ទោះយ៉ាងណា លោកវង្ស ពិសេនមិនបានផ្តល់ព័ត៌មានលម្អិត អំពីករណីនេះឡើយ។


លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេប៉ុន្តែ លោកស្នងការរង ជួន ណារិន្ទ បានមានប្រសាសន៍ថា៖ «សមត្ថកិច្ចជំនាញកំពុងចាត់ការ ករណីខាងលើនេះហើយខ្ញុំកំពុងជាប់ប្រជុំអំពីរឿងនេះ។ ខ្ញុំសុំមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់»។

លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាលោកប៉ឹង ជឿន ភេទប្រុសអាយុ ៣៥ ឆ្នាំដែលត្រូវក្រុមបាតុករវាយកាលពីថ្ងៃអាទិត្យគឺជាភ្នាក់ងារសារព័ត៌មានមង្គលរិទ្ធអ៊ិមផតនិងអិចផតនិងជាមន្ត្រីការិយាល័យសន្តិសុខស្រាវជ្រាវនៃបញ្ជាការដ្ឋានកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបញ្ជាក់ថាគាត់ត្រូវបានអង្គភាព របស់គាត់ចាត់តាំងឲ្យចុះទៅក្តាប់សភាពការណ៍និងយកព័ត៌មាន នៅទីលានប្រជាធិបតេយ្យដោយជាប់ទៅជាមួយនូវកាំភ្លើងខ្លីម៉ាកK54មួយដើមមានបង់១ និងគ្រាប់ចំនួន ៨ គ្រាប់។

លោកបានមានប្រសាសន៍ថា៖«ខ្ញុំគិតថា អំពើដែលក្រុមបាតុករ បានធ្វើទៅលើរូបគាត់នេះ គឺមានលក្ខណៈ សាហាវឃោរឃៅ និងអមនុស្សធម៌ណាស់។ គឺបានរំលោភទៅលើសិទ្ធិបុគ្គល ហើយទង្វើទាំងនេះ គឺជាករណីព្រហ្មទណ្ឌ»។

លោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា យោងតាមច្បាប់របស់នគរបាលភ្នាក់ងារនគរបាលបង្កប់ គឺមានសិទ្ធិក្នុងការប្រើប្រាស់អាវុធជាប់ខ្លួន ក្នុងការចុះទៅបំពេញការងារនៅកន្លែងមានបាតុកម្ម កូដកម្មនានា ឬការជួបជុំរបស់មហាជនផ្សេងៗ លើកលែងតែយកអាវុធនោះ ទៅធ្វើការគំរាមកំហែង ឬប្រព្រឹត្តបទល្មើសអ្វីមួយ។

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលដឹកនាំការប្រារព្ធទិវាគ្រូបង្រៀននៅទីលានប្រជាធិបតេយ្យដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់នោះកាលពីម្សិលមិញបានបដិសេធមិនទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានកើតឡើងចំពោះបុរសដែលត្រូវបានគេវាយដំនោះឡើយ។ លោកបានបញ្ជាក់ថាដូចដែលមន្ត្រីប៉ូលិសខ្លះគាត់បាននិយាយថា បុរសរូបនោះ គឺជាដឺបេ(កម្លាំងបង្កប់)របស់រដ្ឋាភិបាល។ គាត់ពាក់កាតកាសែតមានកាំភ្លើង ហើយចូលមកបង្កប់ក្នុងក្រុមរបស់លោកដែលមកជួបជុំដោយសន្តិវិធីអហិង្សា។

លោក រ៉ុង ឈុន បានគូសបញ្ជាក់ថា៖«ដូច្នេះកម្លាំងបង្កប់របស់រដ្ឋាភិបាលមិនមែនមានតែបុរសនេះម្នាក់នោះទេ វាអាចមានច្រើនទៀតចូលមកបង្កប់ហើយពួកគាត់អាចវាយតប់គ្នាគាត់ដើម្បីបង្កភាពចលាចល ហើយទម្លាក់កំហុសលាបពណ៌មកលើសមាគមខ្ញុំដែលជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលជំហរអហិង្សា»។

លោករ៉ុង ឈុនបានលើកឡើងថា លោកធ្លាប់ធ្វើការតស៊ូមតិជាច្រើនឆ្នាំមកហើយជាមួយកម្មករនិងគ្រូបង្រៀន ដោយប្រកាន់ខ្ជាប់នូវគោលជំហរអហិង្សាជានិច្ច បើទោះបីជាមានពេលខ្លះសមត្ថកិច្ចបានវាយដំលើសមាជិករបស់លោកក៏លោកមិនដែលតបតឡើយ។

ការប្រារព្ធទិវាគ្រូបង្រៀនកាលពីថ្ងៃអាទិត្យ គឺធ្វើឡើងដើម្បីទាមទារដំឡើងប្រាក់ខែអប្បបរមាចំនួន១លានរៀលក្នុង១ខែដល់មន្ត្រីរាជការ គ្រូបង្រៀន និងបញ្ហាមួយចំនួនទៀត៕
,,,,,,,,,,,,,,,,,,,,,,,,,
http://www.postkhmer.com/index.php/national/1-national-news/105122-2013-10-15-04-52-56
រាយការណ៍បន្ថែមសូ វិសាល

5 comments:

Jendhamuni said...


:)

Anonymous said...

Dak aouy chet touy ter mden tov nov near pror seur cheng.

Anonymous said...

Poeurng Choeurn, in the Calmet Hospital, will see what happen to him soon... you know I mean.

Anonymous said...

ក្រៅពីអង្គរក្សអាអ្នកធំ មានអ្នកណាហ៊ានធ្វើអំពើ
អស់ទាំងហ្នឹង ? ។ រឿងឧក្រិដ្ឋកម្មធំ ៗ ដែលកើត
ឡើងនៅក្នុងប្រទេសកម្ពុជា គ្មានអ្នកតូចតាច ឬ អ្នកធម្មតាអាចធ្វើកើតទេ ។ មានតែពួកអាមានអំ
ណាចដល់កំពូល មានអាវុធ មានគ្រឿងផ្ទុះ ទើប
អាចធ្វើទៅកើត ធ្វើរួចនាំគ្នាទម្លាក់កំហុស ទម្លាក់
ទោសលើអ្នកផ្សេង ។

ពួកវាបញ្ជូនមនុស្សឲចូលទៅបន្លំដើម្បីសម្លាប់ជីវិតជនស្លូតត្រង់ បើជនស្លូតត្រង់ចាប់ពួកវាមិនបាន ពយកធ្វើបានជោគជ័យ ហើយ ជនស្លូតត្រង់ស្លាប់
ដោយរកឃាតករមិនឃើញ ពួកវានំាគ្នាថ្វើព្រ
ងើយ ។ យ៉ាងច្រើនណាស់ពួកវាដើរទៅចាប់
អ្នលមិនដឹងអីមកទទួលទោសជំនួស ដូចការ
សម្លាប់លោកជា វិជ្ជា អញ្ចឹង ។

លុះដល់ជនស្លូតត្រង់ចាប់ពួកវាបាន ពួកវានាំគ្នា
ប្តឹងជនស្លូតត្រង់ ដែលជាជនរងគ្រោះទៅវិញ តើសាហាវទេ ស្រុកខ្មែរ ? ។ តើគួរឲព្រឹក្បាលទេ ដែលប្រទេសមួយកំពុងស្ថិតនៅក្រោមរបបព្រៃផ្សៃ
បែបហ្នឹង ? ។

Anonymous said...

មហាល្ខោនបន្លំសង្រ្កោះយួន...

@ អង្គរក្ស មិនអង្គរក្ស វាដូចតែគ្នាទេ!
@CNRP និង CPP វាដូចតែគ្នាគឺអាយួន តែ​មួយ!

-អាអ្នកស្រែកុំចង់បោកបន្លំ
* (យួនវាមិនល្ងើសម្លាប់ មីង្វៀងមួ សុខហួទេ!)