Thursday, October 24, 2013

ទិដ្ឋភាពនៅទីលានប្រជាធិបតេយ្យ នាយប់ថ្ងៃ២៣តុលា


ដោយ៖ ពេជ្រ សុធារី | ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013 | 2 ម៉ោង មុន VOD
ក្រុមបាតុករប្រមាណ ៧ពាន់នាក់ បានសម្រាកនៅទីលានប្រជាធិបតេយ្យ នៅយប់ថ្ងៃទីមួយ នៃថ្ងៃមហាបាតុកម្មលើក៣ របស់គណបក្សសង្គ្រោះជាតិ ដើម្បីទាមទាររកយុត្តិធម៌សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥នេះ។
នៅយប់ថ្ងៃទី២៣ខែតុលានេះ គេសង្កេតឃើញក្រុមបាតុករ បានសម្រាកជាក្រុមៗ នៅក្រោមតង់ ដែលសង់ជុំវិញទីធ្លាទីលានប្រជាធិបតេយ្យ និងខ្លះទៀតសម្រាកនៅកណ្តាលទីធ្លា ដោយពុំមានតង់បាំងមេឃនោះទេ។ អ្នកខ្លះសម្រាកលើអង្រឹង ខ្លះក្រាលកន្ទេលឬតង់ និងខ្លះទៀតយកក្រដាសកាសែតមកក្រាលដើម្បីសម្រាក។
កំពុងអង្គុយជជែកគ្នាជាក្រុម បាតុករម្នាក់មកពីខេត្តកំពង់ចាម លោក សៀន វន បានឲ្យដឹងថា លោកនឹងសម្រាកនៅទីលានប្រជាធិបតេយ្យនេះ រយៈពេលបីថ្ងៃ ដើម្បីចូលរួមមហាបាតុកម្ម ដោយសង្ឃឹមថា អង្គការសហប្រជាជាតិ និងប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រាងទីក្រុងប៉ារីស នឹងជួយដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា ។

ស្ត្រីវ័យ ៥២ឆ្នាំ ដែលមកពីខេត្តព្រៃវែង អ្នកស្រី ខាត់ សំអាត បានឲ្យដឹងដែរថា អ្នកស្រីបានលក់ស្រូវ មាន់ទា ដើម្បីបានប្រាក់ធ្វើសាហ៊ុយមករាជធានីភ្នំពេញ ចូលរួមមហាបាតុកម្មលើកទីបី ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិនេះ ក្នុងគោលបំណងទាមទាររកយុត្តិធម៌សម្រាប់ការបោះឆ្នោត។

បើតាមមន្ត្រីគណបក្សសង្គ្រោះជាតិ ក្រុមបាតុករមួយចំនួនទៀត បាននាំគ្នាទៅសម្រាកផ្ទះបងប្អូន និងខ្លះទៀត ទៅសម្រាកនៅទីវត្តអារ៉ាមមួយចំនួន ដែលនៅក្បែរទីលានប្រជាធិបតេយ្យ។

គណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្មអហិង្សារយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ខែតុលានេះ ដល់ថ្ងៃទី២៥ខែតុលា ដើម្បីសុំឲ្យអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសមួយចំនួនទៀត ជួយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត៕

ពួកគាត់កំពុងអង្គុយថ្វាយបង្គំព្រះ មុនពេលសម្រាក (រូបថត ពេជ្រ សុធារី)

6 comments:

Anonymous said...

Bravo Khmer people!!!

Anonymous said...

THIS MADE MY DAY!

Anonymous said...

SO MANY PEOPLE SHOW SUPPORT TO PUT THEIR TRUST IN CAMBODIA NATIONAL RESCUE PARTY, THAT BECAUSE ALL KHMER IN COUNTRY AND OVERSEA NO LONGER BELIEVE IN HUN XEN AND CPP REGIME. UNBELIEVABLE HOW ALL KHMER ARE SUPPORTING EACH OTHER. THIS IS SURPRISE TO ME, BUT MOST IMPORTANT OF ALL IT SURPRISE THE CPP AND HUN THUG REGIME THE MOST.

Anonymous said...

If I win Powerball tonight and I will support all of you back home and book my flight tonight and landed in Phnom Penh if CPP officials won't stop me for entering my soil. Even $216M pool won't compare to Dr. Hun Sen assets. This image so miserably sadden for all of us in the third world.

Unknown said...

May God bless you all for your good cause. Justice is our main issue to achieve peace and prosperity in our country.

Anonymous said...

TRAITOR OF THE NATION!

HUN DYNASTY WILL TAKE ALL KHMER ARCHEOLOGIST AND RELOCATE THERE ONCE CAMBODIA DISAPPEAR FROM WORLD MAP. SOMEWHAT ALL KHMER ARTIFACTS WILL BE IN AUCTION FOR THE HIGHEST BIDDER.