ក្រុមសង្គមស៊ីវិលនាំគ្នាបង្ហោះប៉េងប៉ោង ក្នុងថ្ងៃប្រារព្ធពិធីរំឭកខួប ទិវាសិទ្ធិមនុស្សលើកទី៦៤ ថ្ងៃទី១០ ធ្នូ ឆ្នាំ២០១២ នៅទីលាន ប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ RFA/Leng Maly |
ដោយ ម៉ម មុនីរតន៍ 2013-10-26
នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ រដ្ឋាភិបាលកម្ពុជា នឹងផ្ញើសេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដាក់ជូនអង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យ។
របាយការណ៍ស្ដីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ សប្ដាហ៍នេះ សរសេរថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់របាយការណ៍របស់ខ្លួនជាលើកទីពីរទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ តុលា ខាងមុខនេះ។
បើទោះជាបែបណា អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ចាត់ទុកថា រដ្ឋាភិបាលនៅតែមានភាពព្រងើយកន្តើយក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស ដូចការសន្យារបស់ខ្លួននៅឡើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ គិតថា រដ្ឋាភិបាលហាក់អនុវត្តបានតិចតួចអំពីការប្រយុទ្ធប្រឆាំងការរំលោភសិទ្ធិមនុស្សនេះ។ លោកបន្តថា ការខកខានក្នុងការអនុវត្តធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដូចការសន្យា នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់មុខមាត់នៅលើឆាកអន្តរជាតិ ដែលរដ្ឋាភិបាលបានធានា និងទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនេះ៖ «សិទ្ធិមួយទៀតដែលយើងមិនបានគោរពហើយ គឺជាសិទ្ធិដាច់ខាតដែរ ហើយខ្វះខាតទាំងស្រុងតែម្ដង គឺសិទ្ធិកាត់ទោសដោយតុលាការឯករាជ្យ ឥតលម្អៀង និងមានសមត្ថភាព និងបង្កើតដោយច្បាប់។ យើងឥតទាន់មានបង្កើតអីបានស្រួលបួលហ្នឹងទេ»។
លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បដិសេធក្នុងការផ្ដល់សេចក្ដីលម្អិតអំពីរបាយការណ៍នេះ ដោយលោកអះអាងថា នឹងមិនទម្លាយព័ត៌មានណាមួយតាមទូរស័ព្ទ អំពីសេចក្ដីព្រាងនៃរបាយការណ៍នេះឡើយ៖ «សុំទោសខ្ញុំមិនផ្ដល់សម្ភាសតាមទូរស័ព្ទទេបាទ»។
ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋាភិបាល ក៏ពុំអាចស្នើសុំការអត្ថាធិប្បាយបានភ្លាមៗដែរ នៅថ្ងៃទី២៦ ខែតុលា។
នៅរៀងរាល់បួនឆ្នាំកន្លះម្ដង រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ ទាំង ១៩៣ប្រទេស ក្នុងនោះមានប្រទេសកម្ពុជា ផង ត្រូវធ្វើរបាយការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្សដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីត្រួតពិនិត្យ ហើយអនុញ្ញាតឲ្យប្រទេសជាសាមីឡើងការពាររបាយការណ៍របស់ខ្លួន។ នេះជាលើកទីពីរហើយដែលរដ្ឋាភិបាលកម្ពុជា សម្រេចដាក់របាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កាលពីខែសីហា ឆ្នាំ២០០៩ កន្លងទៅ កម្ពុជា ក៏ធ្លាប់បានធ្វើសេចក្ដីព្រាងនៃរបាយការណ៍អំពីសិទ្ធិមនុស្សនេះម្ដងដែរ។
អង្គការសង្គមស៊ីវិល ចាត់ទុកថា រដ្ឋាភិបាលកម្ពុជា បានខកខានម្ដងជាពីរដង អំពីការសន្យារបស់ខ្លួនក្នុងការធ្វើរបាយការណ៍នេះ ដាក់ជូនអង្គការសហប្រជាជាតិ។ បន្ថែមពីលើនេះ រដ្ឋាភិបាលមានភាពព្រងើយកន្តើយក្នុងការប្រយុទ្ធប្រឆាំងការរំលោភសិទ្ធិមនុស្សថែមទៀត៕
2 comments:
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
សូមបារមីវត្ថុសក្តិសិទ្ធទាំងអស់ក្នុងលោកមេត្តាដាក់ទំនាយ ពួកអាចោរក្បត់ជាតិលួចឆ្នោតប្លន់ឆន្ទះរាស្ត្រទាំងមេទាំងកូនដូចជាអាអឹុុំមសួស្តីអាទេពនីថា ះាឈាងវុនអាជាមយៀប អាផៃសុីផាន អាហ្គា រីអឹងនិងក្រុមគ្រួសាររបស់ពួកវា អោយរន្ទះបាញ់ងាប់តៃហោង ក្រឡាប់ឡានងាប់យា៉ងវេទនា ធ្លាក់នរកអវិចីទាំងពូជរបស់វាទៅហោង។
Post a Comment