Sunday, October 27, 2013

ស្ត្រីម្នាក់ដើរពីខេត្តកំពង់ចាមជាមួយកូនបីនាក់មកចូលរួមបាតុកម្មរបស់បក្សប្រឆាំង


ខ្ញុំក៏មិនអាចលះបង់ដូចគាត់ដែរ អ្នកមីង បានធ្វើដំណើរ ដោយថ្មើរ ជើងរយៈពេល២៣ថ្ងៃ‌ ជា​មួយ​កូនបីនាក់ យប់ត្រង់ណាសំរាក ត្រង់នោះ‌ ដើម្បីចូលរួមបាតុកម្ម​ជា មួយ​បក្សសង្គ្រោះជាតិ។ ដោយវិច​អង្ករមកជាមួយ ហើយរើសអេតចាយលក់តាមផ្លូវជា​សោ ហុយគ្រាន់ទិញម្ហូបអោយកូន‌  អ្នកមីងបាន​មកដល់ទីលានប្រជា ធិប្បតេយ្យ​នៅ​ថ្ងៃ២២‌ខែតុលាមួយថ្ងៃមុនបាតុកម្មកើតឡើង។ ​ បើបងប្អូនចង់​សាក​សួរគាត់ដោយផ្ទាល់ សូមទាក់ទងតាមទូរស័ព្ទ ដៃរបស់គាត់ផ្ទាល់‌លេខ 0883710051 ។ ជាការចូល រួមលើកទឹកចិត្តដល់អ្នកមីង អ្នកស្រែ សូមជូនថវិកាចំនួន ១០០ ដុល្លារ  សំរាប់អ្នកមីងនិងក្មួយៗធ្វើសោហ៊ុយ និងទិញអាហារទទួល ទានតាមផ្លូវ អ្នកស្រែក៏សូមអរគុណ ចំពោះអ្នកមីង និងបង ប្អូន ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលបានចំណាយ ធនធានថវិកា និងពេលវេលាដើម្បីធ្វើការទាមទារ នូវយុត្តិធម៌ និងសេរីភាពពិតប្រាកដនៅកម្ពុជា !


នុស្សរាប់ម៉ឺននាក់ បានចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ លើកទី៣ ដែលចាប់ផ្ដើមធ្វើកាលថ្ងៃទី២៣ ខែតុលា។ ក្រុមបាតុករភាគច្រើន បានធ្វើដំណើរតាមមធ្យោបាយផ្សេងៗ មកធ្វើបាតុកម្ម។ អ្នកខ្លះជិះម៉ូតូ អ្នកខ្លះជិះឡានផ្ទាល់ខ្លួន អ្នកខ្លះទៀតរៃលុយគ្នាជួលឡាន ជិះរ៉ឺម៉កកង់បីជាដើម។ ប៉ុន្តែ ស្ត្រីបាតុករម្នាក់ជាអតីតអ្នករស់នៅតំបន់បុរីកីឡា និងកូនបីនាក់ បានដើររយៈពេល ២៣ថ្ងៃ ពីខេត្តកំពង់ចាម មកចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យ។
ដោយ វណ្ណ វិចារ 2013-10-24 RFA
«ខ្ញុំមកនេះ មិនមែនដើម្បីប្រយោជន៍ខ្ញុំទេ ខ្ញុំធ្វើដើម្បីប្រយោជន៍កូនចៅក្រោយៗទៀត» នេះសម្ដីរបស់ស្ត្រីជាបាតុករ ឈ្មោះ សៅ ពៅ ដែលដើរពីស្រុកកំពង់សៀម ខេត្តកំពង់ចាម មកចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។ ស្ត្រីរូបនេះ ជាអតីតអ្នកបម្រើនៅដំណាក់ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ហើយធ្លាក់ខ្លួនមេម៉ាយ បន្ទាប់ពីប្ដីទី១ របស់គាត់ ត្រូវបានគេបាញ់សម្លាប់នៅជិតរោងកុនវិមានទិព្វ ក្នុងព្រឹត្តិការណ៍ប្រយុទ្ធបង្ហូរឈាមរវាងកងទ័ពរបស់ លោក ហ៊ុន សែន និងកងទ័ពរបស់គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី៥ និង ៦ កក្កដា ឆ្នាំ១៩៩៧។
លោកស្រី សៅ ពៅ ជាអតីតសកម្មជនអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៩៣ រួចក៏ប្ដូរចិត្តទៅគាំទ្របក្ស លោក សម រង្ស៉ី វិញ ព្រោះតែខឹងនឹងទាហានរបស់បក្សប្រជាជនកម្ពុជា ដែលបាញ់សម្លាប់ប្ដីរបស់គាត់។

បន្ទាប់ពីប្ដីទី១ ត្រូវគេសម្លាប់ គាត់បានយកប្ដីទី២ ជាអ្នកធាក់ស៊ីក្លូ បានកូនបីនាក់ទៀត ដោយជួលផ្ទះគេរស់នៅអស់រយៈពេលជាង ១០ឆ្នាំ នៅម្តុំបុរីកីឡា។ ពេលដែលប្លុកបុរីកីឡា ត្រូវបានរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុន ផាន អ៊ីម៉ិច គ្រួសារគាត់ក៏ត្រូវបណ្ដេញចេញពីផ្ទះសម្បែង និងត្រូវរស់នៅក្រោមដើមឈើតាមផ្លូវសាធារណៈ ហើយប្ដីទី២ របស់គាត់ ក៏ស្លាប់ដោយសារជំងឺ ចោលគាត់ទៀត។

នៅឆ្នាំ២០១១ រូបគាត់ក៏ត្រូវទៅរស់នៅតាមប្ដីទី៣ នៅឃុំតាម៉ៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាទីដែលគាត់ហត់ទាំងកាយ នឿយទាំងចិត្ត។ លោកស្រី សៅ ពៅ ប្រាប់ថា គ្រួសារគាត់ត្រូវរស់នៅក្នុងខ្ទមតូចមួយ ហើយពួកគាត់តែងរងការគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់បក្សកាន់អំណាច ព្រោះតែគេដឹងថា គាត់គាំទ្របក្សប្រឆាំង។ លោកស្រីគិតថា បើបណ្តោយឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសម្នាក់ឯងតទៅទៀត កូនៗរបស់គាត់នឹងមានវាសនាមិនខុសពីគាត់ទេ។ កូនប្រុសនឹងអាចចាកចោលស្រុក ទៅធ្វើកម្មករ ហើយវាសនាកូនស្រីក៏មិនច្បាស់លាស់ដែរ ព្រោះថាសង្គមពុករលួយ ប្រកាន់បក្ខពួក អ្នកក្រគ្មានលុយគ្មានឱកាស។ លោកស្រីបញ្ជាក់ថា ព្រោះតែចង់ផ្លាស់ប្ដូរ រូបគាត់សុខចិត្តដើរពីខេត្តកំពង់ចាម ដើម្បីធ្វើបាតុកម្ម។

ក្នុងវ័យ ៤៧ឆ្នាំ លោកស្រី សៅ ពៅ មានមាឌស្គម មុខស្រួច ពាក់វ៉ែនតាពណ៌ខ្មៅ ពាក់មួកគណបក្សសង្គ្រោះជាតិ អាវដៃវែងពណ៌ត្រួយចេកខ្ចី ដែលមានបិទស្លាកថា ដូរ។ នៅកណ្ដាលថ្ងៃក្តៅហែង មុខវេទិការបស់គណបក្សសង្គ្រោះជាតិ លោកស្រី សៅ ពៅ បានរាំពត់ពេនខ្លួនជាមួយបាតុករជាច្រើននាក់ទៀត តាមចង្វាក់ភ្លេងរបស់ក្រុមតន្ត្រីបក្សប្រឆាំង ដែលប្រគំបទកន្ទ្រឹមកំដរបាតុករសម្រាកថ្ងៃត្រង់។ រាំទាំងមុខស្ងួត បានពីរបទ ស្ត្រីបាតុករ សៅ ពៅ បានស្ទុះទៅរកស្តង់ដែលមានកូនស្រីតូចនៅចាំទីនោះ។
កូនសៅ ពៅ សង្គ្រោះជាតិ ៦១០
កូនទាំងបីនាក់របស់ លោកស្រី សៅ ពៅ កំពុងសម្រាកថ្ងៃត្រង់នាទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣។ RFA/Vann Vichar

លោកស្រីរំលឹកថា ពេលចេញពីកំពង់ចាម ជាមួយកូនបីនាក់ រូបគាត់មានលុយក្នុងខ្លួន ៧ពាន់រៀល ចាន៤ ស្លាបព្រា៤ ឆ្នាំង២ និងអង្ករ ៥គីឡូ ព្រមទាំងមុងភួយមួយសម្រាប់។ រូបគាត់ពកូនស្រីពៅអាយុ ៦ឆ្នាំ កូនប្រុសអាយុ ១៣ឆ្នាំ ជាអ្នកលីមុងភួយ និងកន្ទេល ហើយរើសអេតចាយទុកលក់យកទិញម្ហូបតាមផ្លូវ កូនប្រុសអាយុ ១០ឆ្នាំ ជាអ្នកទូលអង្ករ។ ស្ត្រីរូបនេះ បញ្ជាក់ថា គាត់ធ្លាប់សុំឡានគេជិះមកភ្នំពេញ ដែរ តែគេមិនឲ្យជិះទេ ព្រោះតែគាត់មិនមានលុយ។

នៅខេត្តកំពង់ចាម គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត ដោយទទួលបានអាសនៈសភាចំនួន ១០កៅអី ទល់នឹងគណបក្សកាន់អំណាចដែលឈ្នះឆ្នោត ៨កៅអី បើទោះបីជាថ្នាក់ដឹកនាំធំៗរបស់គណបក្សសង្គ្រោះជាតិ បានឈរជាអ្នកតំណាងរាស្ត្រនៅខេត្តនេះដែរក៏ដោយ។

អង្គុយមើលអ្នកកាសែតសម្ភាស លោកស្រី សៅ ពៅ តាំងពីចាប់ផ្ដើមនោះ បាតុករម្នាក់ ឈ្មោះ សុក មាស ដែលរស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ឲ្យដឹងថា ពួកគាត់មិនចូលចិត្តគណបក្សប្រជាជនកម្ពុជា ដោយសារតែបញ្ហារំលោភបំពានដីធ្លី និងអន្តោប្រវេសន៍វៀតណាម ខុសច្បាប់។ លោកបញ្ជាក់ថា រូបគាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលបានដឹងថា មានអ្នកស្រុករបស់គាត់ដើរមកធ្វើបាតុកម្មតាំងពីកំពង់ចាម ដល់ភ្នំពេញ ហើយទង្វើនេះពិតជាមិនសរសើរមិនបានទេ។

ទាក់ទងនឹងបញ្ហានេះ ប្រធានកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ដែលតាមដានកិច្ចសម្ភាសន៍របស់ស្ត្រី សៅ ពៅ និងអ្នកកាសែតនោះ យល់ថា ករណីស្ត្រីដើរថ្មើរជើងមកធ្វើបាតុកម្មនេះ ជាករណីត្រូវតែសិក្សា។ លោកបន្តថា ស្ត្រីរូបនេះរងគ្រោះដោយសារបញ្ហាគ្រួសារផង និងដោយសារប្រព័ន្ធគ្រប់គ្រងរដ្ឋ ដែលបង្កផលលំបាកសម្រាប់ពលរដ្ឋទូទៅផង។ លោកយល់ថា រឿងរ៉ាវរបស់ស្ត្រីរើសអេតចាយរូបនេះ ពិតជាគួរឲ្យអាណិត ប៉ុន្តែរឿងនេះអាចជាគំរូសម្រាប់ពលរដ្ឋទូទៅយកទៅត្រិះរិះពិចារណា។

នៅល្ងាចថ្ងៃទី២៤ ខែតុលា កូនប្រុសទាំងពីររបស់ស្ត្រី សៅ ពៅ មិនទំនេរឡើយ។ ពួកគេដើររើសដបទឹកសុទ្ធ ដើម្បីប្រមូលទុកលក់យកលុយធ្វើសោហ៊ុយជិះឡានត្រឡប់ទៅកំពង់ចាម វិញ។ ចំណែកលោកស្រី សៅ ពៅ និងកូនស្រីអាយុ ៦ឆ្នាំវិញ ឈរចាំទះដៃស្រែកហ៊ោកញ្ជ្រៀវតាមសំឡេងក្រុមបាតុករដទៃទៀត ដែលឡើងថ្លែងពីបញ្ហានានានៅចំពោះមុខមេដឹកនាំបក្សប្រឆាំង។ ពេលឃើញ លោក កឹម សុខា និង លោក សម រង្ស៉ី ឡើងនិយាយទៅកាន់ក្រុមបាតុករ លោកស្រី សៅ ពៅ ញញឹមបិទមាត់មិនជិតឡើយ។

ស្ត្រីបាតុកររូបនេះ បញ្ជាក់ថា រូបគាត់ពេញចិត្តមេដឹកនាំបក្សប្រឆាំង ដោយសារបាតដៃបុគ្គលទាំងពីរមិនប្រឡាក់ឈាមខ្មែរ។ ហើយមេបក្សប្រឆាំងល្បីខាងស្អាតស្អំ មិនពុករលួយ។ លោកស្រីបន្ថែមថា ពេលចប់បាតុកម្ម បើលក់ដបទឹកមិនបានគ្រប់លុយជិះឡានទៅផ្ទះវិញទេនោះ រូបគាត់នឹងសុំឡានបាតុករផ្សេងទៀតជិះត្រឡប់ទៅផ្ទះវិញ។ តែគាត់នឹងមកទីលានប្រជាធិបតេយ្យនៅលើកក្រោយៗទៀត បើសិនណាបក្សប្រឆាំងនៅតែធ្វើបាតុកម្មនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

27 comments:

Anonymous said...

She is the role model for the corrupted officials. We live to die, but the names are remained, it doesn't matter who you are.

Anonymous said...

Her family was lucky this time. The protest can either be peaceful or not at the mercy of CPP's will (Sar Kheng or Hun Sen). This time, the protest was peaceful because CPP needs CNRP to validate its MPs and government. The peaceful protesters got beaten up at Wat Phnom because CNRP was not needed yet at that time.

Watch out! Once their MPs and government became full-fledged, they will rule with an iron fist and terrify the Khmer citizens again.

Anonymous said...

No election reform needed Hun Sen must go.

All Cambodian are hungry for a CHANGE.

CHANGE now or never, Hun Sen final day is near after the Vietnamese take over they will cut Hun Sen throat and kill all Cambodian like Khmer Krom.

Please no more peace demonstrations. It is time for a civil war to remove Hun Sen.

Anonymous said...

The Cambodian government has had take it matter seriously whoever insulting officials, ministers nor royals will be recorded as affected since Dr. Hun Sen re-elected as Prime Minister of Cambodia in the next 5 more years under his leadership any individual will responsible for his or her action without notice in the court of law. LOL

Anonymous said...

Who care about he recorded it. What I care is who destroy my love cambodia we will hang by Cambodian

Anonymous said...


if our aims are not met, we have to keep going until it is met. People have travelled along way to be where they are today. They want their country to be independent, not being controlled by outsiders, their freedom and freewill to live. Right now, their lives are at risks, because Hun/cpp are working hard to give away their land and sea. They are being exploited and robbed on a daily basis. They are making sure khmers have no job and have nothing to eat and be like their slaves.

No need to negotiate with this gangsters, keep going until the demands are met. I urge all armies and armed forces to join with CNRP and our nation to help to pull this Hun mafia group out of our system for good or else we are finished. Hun/clan will never be kind, nor have empathy. They are born to lie, cheat, steal and kill, just like their bosses of the VC and the Chinese.

e,g 1) during world war i they used their whores to sleep with the French soldiers and made them gave the whole chunk of land known as Prey Nokhor (Saigon) and later 2) duing world war ii secound chunk of land known as Khmer Krom 3) they did the same to the US soldiers. they lied to them to cease fire because of new year eve known as "Tet attack', again they send their whores to help to kill them all on that night 4) They lied to Kingta to gave back Khmer Krom, if Kingta help them to fight against the US, but not 5) they have helped to created on party after another to fight among each other e,g created Pol Pot vs Lon Nol, Heng Sarin, Chea Sim vs Pol Pot, then, Hun Sen vs Heng/Chea SIm and then, they created a nation full of corruption against Hun. Now, they are using HUN to fight against our newly elected leaders Sam and Kem. So, it is time to wake up.

So far, they (Viet/Chinese have helped each other out to kill almost all of our educated ones and then, they went on to say 'khmers are racists, dumb and lazy' while they countinue to steal, rob and kill us khmers on a daily basis (leasing ankho wat land concession for 99 years, deforestation, took the whole Koh Tral Island the size of Singapore) . They have infiltrated into our system, controlling our gov't from top to toes including our health department. They are in controlled of eveything and if we don't wake up now, thats it! we are finished

Right now, our lives are in their hands. Everything in Cambodia is for sell because of them crooks including our body parts. Many went to their hospital ended up dead after returning home a few days later. Sometimes, their bodies been drained of blood, some injected with illegal substance to die. They are killing our people every day. Then, they exploited our poor people to get more donations and only to fall into their hands.

Their evil tactics and tricks are plentiful. So, it is time for the international community to put a stop to these two wicked nations of the Viet and Chinese, why? because these nations can not survive without stealling from us and our vulnerable people, why? because they have 1.3billion, Viet 90million and Thai with 80 million mouths to feed. Nevertheless, god knows every move they make and god hates liars, cheaters and murderers. He said 'the righteous will live forever and he wicked will be doomed' and so what do you think?

In the end, the truth will always be the truth and the truth shall set us free and the truth has to be revealed like so. So for now, you can run but you can't hide. In real life, what do we do to criminals? In VN/China, we would lock them up or shot them in the heads. But in this case, they are criminals who are working for their nation interests, by borrowing Hun/clan to do all the dirty works for them and then, will blame on victims who killed victims. The truth is, khmers did not kill khmers, it was them two nations of the Viet and Chinese, hmm.

Blessed are those who have eyes to see, ears to hear and mouths to speak truth, Amen!

Au

Anonymous said...

winner or loser, CNRP needs to clean up the trash on democracy park, trash trash, bad smells
for 3days striked left big messes on the democracy park, on the street, peopes shit on the street, no sanitations, smells bad on the air…
———-
let clean up the trash for daily living , without delays

Anonymous said...

Crazy woman...

Anonymous said...

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

Anonymous said...

ដូច្នេះសូមពួកមេៗនោះមេត្តាបេីកភ្នែកមេីលឃេីញខ្លះផង ! កំុចេះតែហក់
ទៅចរចាបែងចែកអំណាចជាមួយចោរនោះ !! សូមមេត្តាគោរពនូវការ
ឈឹចាប់របស់រាស្ត្រខ្លះផង !! ដល់បរាជ័យចរចា រួចហេីយក៏ងាកមកគៀង
គររាស្ត្រធ្វេីបាតុកម្មទៀត ! ការមិនស្មោះត្រង់ជាមួយរាស្ត្រវាមុខតែធ្វេីឲ
បរាជ័យថែមទៀតមិនខាន !!
ដោយគោរពរាប់អាន,
លី ឌៀប

Anonymous said...

To 5:56 AM & 6:49 AM,
.... next time they come with WP and hold the thief traitors out from their hidding lock in Phnom Penh. They will do like your shit boss as former Khmer rouge living in Phnom Penh today, It's clear Viet blood mammal.

Anonymous said...

5:45 AM Thank you Au aka Land Down Under Australia you have a very meaningful point of view and let the truth be heard throughout the world. Isn't Neang SA from South Australia also?

Anonymous said...

Why do Cambodian people want to deal with peaceful solution with HUN XEN, HUN XEN will not step down and also HUN XEN is trying to use more tricks and place him Kids in the military sectors. The best way to kick HUN XEN from power, must teach young Cambodian know how to use chemical weapon this is the best way

Anonymous said...

To 6:59 AM,

your boss will be one day like in Gaddafi too, believe me.
Please enjoy this Video documentation:
1) http://www.youtube.com/watch?v=Me7vZ1qes8k
2) http://www.youtube.com/watch?v=d5dF1QnqnFc
3) http://www.youtube.com/watch?v=1yAWVddk2mU

Anonymous said...

HUN DYNASTY 3000!!!

Vietnamese Coffee Shop in Cambodia
by Freedom
July 18, 2009

Nowadays there are many Vietnamese Coffee Shops in Cambodia when Cambodian people seem never drink it before. During the Vietnamese immigrants move to live in Cambodia, it seems Cambodian people are going to be lack job, lose job and have no more chance like before.

When you drive around the Toul Tompong, Kirirom, Olympec and other places in Phnom Penh location, you will see more and more the Vietnamese Coffee Shops with many Vietnamese immigrations.

Vietnamese young girl with her short skirt which is attracted Cambodian people including the students who never like drinking Coffee before here.

A young girl is from South Vietnam. She can not speak Cambodian language including counting Cambodian money, but she could live and run a shop to attract many Cambodian people to drink everyday.
A Vietnamese young girl whom run the Coffee Shop near Human Resources University said, "I do not know how many people come perday, but i have income 500 000 Riel/day."

You could see, she just runs a small Coffee Shop, but she and her family could earn more money. In accordance her incoming, 500 000 Riel is equal around 120$. It is just aday. So how she can earn per month, and year?

I have presented in this Vietnamese Coffee Shop one hour. I see the most of coffee drinking are Cambodian people whom are attracted by her short skirt and white skin.

It is so hard when Vietnamese Coffee Shops increasing from day to day, and Cambodian people still have no job, but they must spend time for coffee drinking and to see Vietnamese young girls.

Anonymous said...

ល្ខោនសំដែងអាចមានជាឈុតឆាក ល្ខោនជីវិត្តក៏ត្រូវតែមានឈុតឆាកឲ្យបន្តររស់មានន័យ៖
បើគេកាន់តែបំបិតសិទ្ធសេរីភាព យើងក៏មិនត្រូវសំកុកយំទ្រជ័យជំនះរបស់គេដែរ! ត្រូវតែតបទៅវិញនូវភាពក្លាហានទាមទារកយុត្តិធម៌ឲ្យខ្លួនឯង ហើយសប្បាយរីករាយចេញមកពីមោតនៈភាពនៃថ្វីដៃររបស់យើង!
បើយើងមិនងើបឈរតស៊ូរប្រឆាំងនឹងរបបផ្ដាច់ការណ៍ទេ គ្មាននណា៎ប្រគល់សិទ្ធសេរីភាពឲ្យយើងដោយងាយៗទេ ព្រោះឥពួកគេមិនចេះស្កប់ស្កល់ យកតែប្រយោជន៍ពីរាស្ដ្រ ទៅស៊ីស្រួលដេកស្រួលតកូនចៅតែគ្នាវាហ្នឹង!
បើយើងរស់គ្មានន័យដូច្នេះ គង់តែមានថ្ងៃស្លាប់គ្មានន័យដូចតែគ្នា ណ្ហើយចុះយើងតស៊ូរឲ្យជីវិត្តមានន័យ យកជ័យជុំនះលើភាពអយុត្តិធម៌ដល់ទីបំផុត!

Anonymous said...

I FEEL SAD FOR MY KHMER BLOOD PEOPLE, FUCK DICTATOR CPP.
STEP DOWN NOW.

Anonymous said...

7:42 AM

Yes, I think so haha...hello to Nearg SA from AuQ

Jendhamuni said...


Dear អ្នកស្រែ

A very touching story. I had a chance to listen to her story through RFA yesterday and her words remain in my heart... Very moving, indeed.

~Jendhamuni

Jendhamuni said...


Dear អ្នកស្រែ,

So kind of you, for your contribution...

Anonymous said...

These kids will end up just like her, begging for free money. She should send her kids to school instead of telling her kid to live of trashes like that. Being a loser is not easy if you followed the same path as your losers leaders hahahahaha. Pi Anh

Anonymous said...

បងប្ឣូន កូនក្មួយ ឣស់កម្លាំងហើយ…លោកឣើយ…!!!
តស៊ូស្វិតស្វាញ … ក្លាហានណាស់… ដើម្បីដូរ ! ខ្ញុំបាទសូមគោរព កោតសរសើរ ដោយក្តីស្រឡាញ់ រាប់ឣាន និងស្មោះឣស់ពីដួងចិត្ត !
សូមឲ្យបងប្ឣូន បានសម្រេចបំណង ដូចសេចក្តីប្រាថ្នា… !!!
Go on ! All together for …C.H.A.N.G.E … !
Change is now...! For the good of our youth and our beloved homeland !!!
HUN Sen must go ! For the good of our youth and our beloved homeland !
That´s enough already 20-30 years...!!!

Anonymous said...

ខ្ញុំបាទសូមឣង្វរចិត្តបងប្ឣូនទាំងឣស់ បើមានគំនិតខុសពីគាត់ ! មិនឣណិតឣាសូរគាត់ ! មិនមេត្តាគាត់ ! មិនស្រឡាញ់គាត់ ! មិនជួយគាត់ ! …
សូមកុំស្តោះទឹកមាត់ដាក់ពួកគាត់ (the respect towards them please) !!!

បងប្ឣូន កូនក្មួយ ឣស់កម្លាំងហើយ…លោកឣើយ…!
តស៊ូស្វិតស្វាញ … ក្លាហានណាស់… ដើម្បីដូរ !
សូមឲ្យបងប្ឣូន បានសម្រេចបំណង ដូចសេចក្តីប្រាថ្នា… !
Go on ! All together for …C.H.A.N.G.E … !
Change is now...! For the good of our youth and our beloved homeland !!!
HUN Sen must go ! For the good of our youth and our beloved homeland !
That´s enough already 20-30 years...!!!

Anonymous said...

បង ប្ឣូនណា ដែលស្ឣប់ កុម្មុយនិស គួរគិត !!!

លោក ហ៊ុន សែន ជាមនុស្សនៃបក្ស ៖
1. CPP ជាឣាតីតបក្សកម្មុយនីសយួនបង្កើតឣំឡុងឆ្នាំ១៩៥១…
2. និង ជាមនុស្ស ដែលយួនយកមកបន្តុប (មកកាន់ឣំណាច) យូររហូតដល់សព្វថ្ងៃ …
3. ហើយកំពុងរៀបចំឲ្យកូនបន្តពីគាត់ទៀត… កម្ពុជាមិនមែនរបស់គ្រួសារលោក ហ៊ុន សែន ផ្ដាច់មុខទេ !!!

Anonymous said...



La manifestation bizarre de CNRP
The strange demonstration of CNRP

អ្នកមិងនឹងកូនបីនាក់បានធ្វើដំណើរពីកំពង់ចាមដល់ភ្នំពេញដោយថ្មើរជើង រយៈពេល២៣ថ្ងៃ‌ ដើម្បីចូលរួមបាតុកម្ម ៣ថ្ងៃ ។គឺអ្នកមិងនឹងកូនបីនាក់បានប្រើពេល៤៩ថ្ងៃ
គឺ៧ អាទិ ត្យ ដើម្បីចូលរួមបាតុកម្ម ៣ថ្ងៃ ។

ចំណែកឯ គណបក្សសង្រ្គោះជាតិ ធ្វើបាតុកម្មចំឡែក (bizarre-strange )
ធ្វើបាតុកម្ម១ថ្ងៃ ឈប់សម្រាក២ អាទិ ត្យ ។


ក្នុងលោកមាន បាតុកម្ម១ថ្ងៃ ឈប់សំរាក ២ អាទិ ត្យ ឫទេ ?

តើ គណបក្សសង្រ្គោះជាតិ បានសួរខ្លួនឯងឫទេ ?ទង្វើនេះអាចស្មើឆន្ទះ រាស្រ្ដដែល ចង់ បានយុត្តិធម៌ពិតប្រាកដ ទោះចំណាយពេលវេលាទាំងកម្លាំងចិត្តនឹងកម្លាំងកាយយ៉ាងណាក៏ដោយ ដូចករណីអ្នកមិងនឹងកូនបីនាក់។

អមតះ

Anonymous said...



The CNRP: this is your solution

WILL THE CNRP BE ABLE TO ACCOMPLISH ITS ULTIMATE GOAL OF CREATING AN INDEPENDENT COMMITTEE ?

First of all, we must know Vietnam’s determination to hold on to Cambodia.

If we look back at the history, we would clearly see that Vietnam never abode or complied with all the treaties it had signed.
For instance:
1- Vietnam promised that it would not attack the US and its allies during the Vietnamese new year in 1968.
2- Vietnam did not comply with the 1973 peace treaty it signed with the US.
3- Vietnam did not comply with the 1991 Paris peace accord and instead implement all the bilateral treaties it had signed with Cambodia during its occupation.


Nobody wants Khmer people to die, but we must prepare to face this evil Vietnam
with the right attitude.

Now, the CNRP thought that it won because there was no violence during the demonstration. That is 100% wrong because Khmer people have the right to walk peacefully.

The CNRP must realize that TIME is on Hun Sen and Vietnam’s side. If Vietnam were able to drag this process longer, Khmer people and
the international community will lose interest, and the CNRP will go nowhere but a certain defeat.

I suggest that the CNRP does not let up its demonstration after 3 days. KEEP GOING.
The election is 3 months old already. The CPP knew already that with the independent committee, it will become the loser. So, the CPP’s strategy is to drag the process and let TIME kill the CNRP.

To counter effectively Vietnam’s strategy, the CNRP must Intensify its demonstration.

I am not an extremist, but I will consider a great victory for Cambodia and Khmer people if we lost 100,000 people or less during our crusade to liberate Cambodia from Vietnam. It looks like I am the only one who kept saying this.

But I am saying one more time, no lost life, no fruitful result for the CNRP.

My ulterior motive was that Khmer people need help from the international community, especially the UN. The international community will be able to intervene only when Vietnam and Hun Sen committed a huge crime by killing so many people.

Knowing our enemy’s strength and determination is the key for us to win.
With this traitor Hun Sen and the evil Vietnam: No lost life, No fruitful result. If you are afraid to lose life, keep dreaming because it will never work with this evil Vietnam.

Bun Thoeun

Anonymous said...

HUN ZEN will not accept any peaceful solution with Cambodian people. He knows if he steps down he will face the Cambodian justice, and he knows most Cambodian hates him only his boss Vietcong likes him