Tuesday, October 29, 2013

ច្បាប់​ថវិកា​ជាតិ ២០១៤ អាច​នឹង​ត្រូវ​អនុម័ត​ដោយ​ឯកបក្ស


 ទិដ្ឋ​ភាព​នៅ​ក្នុង​កិច្ច​ប្រជុំគណ​រដ្ឋ​មន្ត្រី​ កាល​ពី​ថ្ងៃ​សុក្រ។ រូបថត សហ​ការី
Monday, 28 October 2013  Kevin Ponniah វង្ស សុខេង និង Shane Worrell  PPP
ភ្នំពេញៈ ខណៈ​គណបក្ស​ប្រឆាំង គំរាម​ធ្វើ​ការ​តវ៉ា​បន្ថែម​ទៀត គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​សំណើ​ថវិកា​ជាតិ​ចំនួន ៣,៥ ពាន់​លាន​ដុល្លារ ដែល​នៅ​ទី​បំផុត អាច​នឹង​អនុម័ត​ដោយ​ឯកបក្ស។
កាល​ពី​ថ្ងៃ​សុក្រ គណៈ​រដ្ឋ​មន្រ្តី​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ សម្រាប់​ឆ្នាំ ២០១៤ ដែល​មាន​ចំនួន ១៣,១ ភាគរយ ឬ​ប្រហែល ៥០០ លាន​ដុល្លារ​ច្រើន​ជាង​ការ​ចំណាយ​ក្នុង​ឆ្នាំ ២០១៣។ នេះ​បើ​តាម​មន្រ្តី​ដែល​បាន​ថ្លែង​កាល​ពី​ម្សិលមិញ។

ការ​បោះឆ្នោត​នៅ​សភា អាច​នឹង​អនុម័ត​បញ្ជូន​បន្ត​ទៅ​ព្រឹទ្ធសភា នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ នៅ​មុន​ពេល​ច្បាប់​នេះ​ត្រូវ​ឡាយ​ព្រះហស្ត​ដោយ​ព្រះ​មហាក្សត្រ​នៅ​ចុង ខែ ធ្នូ។ ការ​បោះឆ្នោត​នៅ​សភា អាច​នឹង​ជា​ការ​បោះឆ្នោត​សំខាន់​ទី​មួយ​ដើម្បី​អនុម័ត​ច្បាប់ ចាប់​តាំង​ពី​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ៥៥ រូប ធ្វើ​ពហិការ​ការ​បើក​សម័យ​ប្រជុំ​សភា កាល​ពី​ថ្ងៃ ទី២៣ កញ្ញា។
វិសោធនកម្ម រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ ២០០៦ តម្រូវ​តែ​កូរ៉ុម​ជាង​ពាក់​កណ្តាល នៃ​សមាជិក​សភា ឬ ៦២ នាក់ ត្រូវ​មាន​វត្តមាន​នៅ​ក្នុង​សភា សម្រាប់​ការ​អនុម័ត​ច្បាប់​ណា​មួយ ហើយ​ដែល​ច្បាប់​ថវិកា​ជាតិ អាច​នឹង​ត្រូវ​បោះឆ្នោត​តាម​របៀប​នេះ។

សេចក្តី​លម្អិត អំពី​ការ​បែង​ចែក​ថវិកា ទៅ​ក្រសួង​ជាក់​លាក់ ឬ​សេចក្តី​លម្អិត អំពី​របៀប​ដែល​រដ្ឋាភិបាល​នឹង​ប្រើ​ប្រាស់ មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ទេ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​នឹង​ផ្តោត​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ គម្រោង​កសិកម្ម និង​ការ​ដំឡើង​ប្រាក់​ខែ​មន្រ្តី​រាជការ​ក្នុង​ឆ្នាំ ២០១៤។

គណបក្ស ប្រឆាំង បាន​រិះគន់​ចំពោះ​ការ​ចំណាយ​កើន​ឡើង របស់​រដ្ឋាភិបាល និង​ការ​ពឹង​ផ្អែក​លើ​កម្ចី​ចំនួន ៩២៣ លាន​ដុល្លារ ហើយ​ដែល​មួយ​ចំនួន​នៃ​កម្ចី​នោះ គឺជា​ការ​ខ្ចី​ពី​ខាង​ក្រៅ។

លោក ស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​កាត់​បន្ថយ​ចំណាយ ហើយ​អនុវត្ត​ប្រព័ន្ធ​ពន្ធដារ​ឲ្យ​ប្រសើរ​ជាង​មុន។

នៅ​ពេល​សួរ​ថា តើ​រដ្ឋាភិបាល​បាន​ស្នើ​កាត់​បន្ថយ​ការ​ប្រាក់​របស់​ខ្លួន​ពី​បរទេស​នៅ ឆ្នាំ​នេះ ឬ​អត់? លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា៖«វា​នៅ​ដដែល​។ យើង​ធ្វើ​វា​ទៅ​តាម​ចំណូល​របស់​យើង។ យើង​អភិរក្ស​ចំពោះ​ចំណូល​នេះ»។

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ នៅ​តែ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ជំហរ​ដោយ​ថ្លែង​ថា ម្ចាស់​ជំនួយ​អន្តរជាតិ និង​អ្នក​ផ្តល់​កម្ចី​មិន​គួរ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​រដ្ឋាភិបាល បច្ចុប្បន្ន​ទេ ដោយ​សារ​រដ្ឋាភិបាល​នេះ​បង្កើត​ឡើង «មិន​ស្រប​ច្បាប់»។ លោក​បន្ត​ថា៖ «យើង​ចាប់​ផ្តើម​ជាមួយ​សភា​ខុស​ច្បាប់។ សភា​ខុស​ច្បាប់​បង្កើត​រដ្ឋាភិបាល​ខុស​ច្បាប់ ហើយ​រដ្ឋាភិបាល​ខុស​ច្បាប់ ធ្វើ​សេចក្តី​សម្រេច​ខុស​ច្បាប់ ហើយ​ដាក់​សំណើ​ថវិកា​ខុស​ច្បាប់»។

លោក សម រង្ស៊ី បាន​ថ្លែង​ទៀត​ថា បើ​ទោះ​បី​ជា​សហការី​របស់​លោក កំពុង​តាម​ដាន​សំណើ​ថវិកា​នោះ​ក៏​ដោយ ក៏​លោក​មិន «យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទេ» ពីព្រោះ​ថវិកា​នេះ គ្រាន់​តែ​ជា​ការ​រៀបចំ​ដោយ​រដ្ឋាភិបាល​ខ្លួន​ឯង​ប៉ុណ្ណោះ​។

លោក​ថ្លែង​ទៀត​ថា៖ «អ្វី​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង គ្រាន់​តែ​ជា​ថវិកា​នៅ​លើ​ក្រដាស។ វា​មិន​អាច​អនុវត្ត​បាន​ទេ»។ លោក សម រង្ស៊ី បាន​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ធ្វើ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដើម្បី​បញ្ចុះ​បញ្ចូល​ពិភពលោក​ថា វា «មិន​មែន​ជា​រឿង​ធម្មតា​ទេ» ក្នុង​ប្រទេស​កម្ពុជា។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​បោះឆ្នោត​ថ្ងៃ ទី ២៨ កក្កដា គណបក្ស​ប្រឆាំង បាន​អះអាង​ថា ខ្លួន​មាន​ចំនួន​តួលេខ​ចុង​ក្រោយ​របស់​ខ្លួន​ពី​ការ​បោះឆ្នោត​ដែល​បង្ហាញ​ថា ខ្លួន​បាន​ឈ្នះ​អាសនៈ​ចំនួន ៦៣ ដែល​ជា​ចំនួន​អាសនៈ​គ្រប់​គ្រាន់ ដើម្បី​ដឹក​នាំ​រដ្ឋាភិបាល ប្រសិន​បើ​មិន​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។

កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ចំពោះ​ចំនួន​តួលេខ ៦៣ អាសនៈ បើ​ទោះ​បី​ជា​មិន​ទាន់​បាន​ចេញ​ឯកសារ​គាំទ្រ​ការ​អះអាង​នេះ​ក៏​ដោយ​។ លោក​បាន​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឲ្យ​មាន​លទ្ធផល​ពេញ​លេញ​ដែល​បង្កើត​ឡើង​ដោយ​ការ​ស៊ើប​អង្កេត​ឯករាជ្យ។

លោក​ថ្លែង​បន្ត​ថា៖ «ប្រហែល យើង​នឹង​ចេញ [លទ្ធផល​ដោយ​ផ្នែក]។ វា​អាស្រ័យ​លើ​ព្រឹត្តិការណ៍ នៅ​សប្តាហ៍​ខាង​មុខៗ ពីព្រោះ​យើង​កំពុង​ធ្វើ​សំណើ​តប​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា [ស្តី​ពី​កំណែ​ទម្រង់​ការ​បោះឆ្នោត]។

តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​របស់​សភា លោក ជាម យៀប បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ថវិកា​នេះ ទំនង​នឹង​បញ្ជូន​ទៅ​សភា​នៅ​ថ្ងៃ​នេះ។ ​លោក​បាន​បន្ត​ថា៖ «វា​ជា​ធម្មតា​ទេ ដែល​រដ្ឋាភិបាល​ត្រូវ​បង្កើន​ថវិកា​ជា​រៀង​រាល់​ឆ្នាំ ទៅ​តាម​កំណើន​សេដ្ឋកិច្ច»។

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ កាល​ពី​ថ្មីៗ​នេះ បាន​បង្កើន​ការ​ព្យាករ អំពី​កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០១៣ របស់​កម្ពុជា​ទៅ ៧ ភាគរយ ខណៈ​ការ​ព្យាករ​របស់​រដ្ឋាភិបាល​គឺ​មាន​ចំនួន ៧,៦ ភាគរយ។

លោក ជាម យៀប បាន​ថ្លែង​បន្ត​ថា ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់​ជិត ១ ពាន់​លាន​ដុល្លារ ដោយ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង ដី​កសិកម្ម​ភាគ​ច្រើន បាន​ខូច​ខាត ហើយ​ដែល​ធ្វើ​ឲ្យ​លំបាក​សម្រាប់​ថវិកា​ជាតិ​ឆ្នាំ​ក្រោយ។

លោក​បាន​បន្ត​ថា៖ «ហេតុ​ដូច្នេះ វា​ជា​បន្ទុក​របស់​រដ្ឋាភិបាល ហើយ​គណៈកម្មការ​របស់​ខ្ញុំ នឹង​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ នៅ​មុន​ពេល​កោះ​ប្រជុំ​សភា​ដើម្បី​អនុម័ត​ច្បាប់​នេះ»។ លោក​បន្ត​ថា ថវិកា​នឹង​ត្រូវ​អនុម័ត​យ៉ាង​ងាយ​ស្រួល ដោយ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បន្ត​ពហិការ​សភា។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា សូម្បី​តែ​ប្រទេស​ដែល​បាន​អបអរ​ចំពោះ​រដ្ឋាភិបាល​ថ្មី ក៏​នៅ​តែ​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ផង​ដែរ។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​គិត​ថា ភាព​ជាប់​គាំង​ខាង​នយោបាយ នៅ​តែ​កំពុង​កើត​មាន ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​ត្រឡប់​ទៅ​រក​ការ​ចរចា​ជា​ជាង​ការ​អនុម័ត​ច្បាប់ ដោយ​ខុស​ច្បាប់»៕ PS

3 comments:

Anonymous said...

these children are addicted to glue inhale! they don't eat, they don't go to school, they prefer to dig trash. the adult should superivise these children because they need guidance! these children needs strong parental guide or adult guide!

Anonymous said...

អាតិរិច្ឆានជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ

Anonymous said...

ល្ខោនសំដែងអាចមានជាឈុតឆាក ល្ខោនជីវិត្តក៏ត្រូវតែមានឈុតឆាកឲ្យបន្តររស់មានន័យ៖
បើគេកាន់តែបំបិតសិទ្ធសេរីភាព យើងក៏មិនត្រូវសំកុកយំទ្រជ័យជំនះរបស់គេដែរ! ត្រូវតែតបទៅវិញនូវភាពក្លាហានទាមទារកយុត្តិធម៌ឲ្យខ្លួនឯង ហើយសប្បាយរីករាយចេញមកពីមោតនៈភាពនៃថ្វីដៃររបស់យើង!
បើយើងមិនងើបឈរតស៊ូរប្រឆាំងនឹងរបបផ្ដាច់ការណ៍ទេ គ្មាននណា៎ប្រគល់សិទ្ធសេរីភាពឲ្យយើងដោយងាយៗទេ ព្រោះឥពួកគេមិនចេះស្កប់ស្កល់ យកតែប្រយោជន៍ពីរាស្ដ្រ ទៅស៊ីស្រួលដេកស្រួលតកូនចៅតែគ្នាវាហ្នឹង!
បើយើងរស់គ្មានន័យដូច្នេះ គង់តែមានថ្ងៃស្លាប់គ្មានន័យដូចតែគ្នា ណ្ហើយចុះយើងតស៊ូរឲ្យជីវិត្តមានន័យ យកជ័យជុំនះលើភាពអយុត្តិធម៌ដល់ទីបំផុត!