Wednesday, October 16, 2013

បណ្តាញ​សង្ឃ​ឯករាជ្យ៖ ប៉ូលីស​កំពុង​មក​បំភិត​បំភ័យ​សម្លេង​ប្រឆាំង


សមាជិកនៃបណ្តាញសង្ឃឯករាជ្យ​ដែល​បាន​និយាយ​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​កាល​ពី​ម្សិល​មិញ។ រូបថត ហុង មិនា

Sean Teehan និង ប៊ុត រស្មី​គង្គា​ ភ្នំពេញប៉ុស្តិ៍ Wednesday, 16 October 2013


ភ្នំពេញៈ ក្នុង​អំឡុង​សន្និសីទ​កាសែត​តូច​​មួយ​កាល​ពី​ម្សិល​មិញ​ ​ស្ថាបនិក​​នៃ​បណ្តាញ​ព្រះ​សង្ឃ​​ឯក​រាជ្យ​​ បាន​ថ្លែង​ថា​ ​មន្រ្តី​នគរ​បាល​​ប្រហែល​ ៣០ ​នាក់​បាន​មក​វត្ត​​បទុម​​​ពីរ​យប់​ក្នុង​មួយ​សប្តាហ៍​​ ​ដោយ​ពួក​គេ​​សុំ​ឆែក​ឆេរ​​កន្លែង​នោះ​​ដើម្បី​រក​ «​មនុស្ស​អាក្រក់​»​ ​ដែល​កំពុង​អាច​លាក់​ខ្លួន​នៅ​ទី​នោះ។

​​ការ​ចុះ​ទៅ​នោះ​​​បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​​​ទី ​៩ ​និង​១៤​ តុលា។​​ ​​នេះ​បើ​តាម​ព្រះសង្ឃ ​​បុត បុតេញ ​ស្ថាបនិក​​បណ្តាញ​ព្រះ​សង្ឃ​ ​ដែល​បាន​ថ្លែង​។

​នៅ​​យប់​ទាំង​ពីរ​យប់​នោះ​ ​មន្រ្តី​​នគរ​បាល​ដែល​មិន​ពាក់​ឯក​សណ្ឋាន​​និង​​សម្លៀក​បំពាក់​ធម្មតា​ ​បាន​មក​វត្ត​នៅ​​​វេលា​ម៉ោង​ជាង​ ៨ ​យប់​និង​បាន​​​ចាក​ចេញ​ដោយ​មិន​បាន​​​​​​​ឆែក​​ឆេរ​។

ព្រះសង្ឃ បុតេញ បាន​ថ្លែង​បន្ត​ថា​​៖ «​​ពួក​គេ​​គ្រាន់​តែ​និយាយ​ទៅ​​ព្រះ​សង្ឃ​​ថា​ «​​យើង​ចង់​ពិនិត្យ​មើល​​[វត្ត​]» ប៉ុន្តែ​ពួក​គេ​​​មិន​បាន​​​ពិនិត្យ​​»​។ ព្រះសង្ឃ បុតេញ បាន​​ហៅ​​ការ​ចុះ​ទៅ​វត្ត​នៅ​ពេល​យប់​​បែប​នេះ​ថា​ ​ជា​ការ​ប៉ុន​ប៉ង​មួយ​ទៀតដោយ​អាជ្ញា​ធរ​ដើម្បី​​បំភិត​បំភ័យ​កាន់​តែ​ខ្លាំង​ឡើង​​​ទៅ​លើ​ព្រះ​សង្ឃ​​​ដែល​​បញ្ចេញ​សម្លេងសម្តែងមតិអំពី​នយោបាយ។ ​«​ខ្ញុំ​បារម្ភ​​ខ្លាំង​ណាស់​​​អំពី​សន្តិសុខ​របស់​ព្រះ​សង្ឃ​ឥឡូវ​នេះ​»។

​ប៉ុន្តែ​នៅ​ពេល​សួរ​ដោយ​ភ្នំ​ពេញ​ ប៉ុស្តិ៍ ​កាល​ពី​ម្សិល​មិញ​ លោក ជួន ជិត​ មេ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​ចំការ​មន​ ​​បាន​ថ្លែង​ថា​ នគរ​បាល​មិន​បាន​ចូល​ទៅ​ក្នុង​វត្ត​បទុម​​នៅ​​យប់​​​​ទាំង​ពី​រ​នោះ​ដូច​ការ​អះ​អាង​របស់​ ព្រះ​សង្ឃ​បុតេញ​ទេ​។ ទោះ​យ៉ាង​ណា​ក្តី​ ​​កម្លាំង​នគរ​បាល​​និង​​កង​រាជ​អាវុធ​ហត្ថ​ជា​ច្រើន​​ត្រូវ​បាន​ដាក់​ពង្រាយ​​នៅ​មុខ​វត្ត​​​រយៈ​ពេល​ ២៤ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​​ ដើម្បី​ផ្តល់​សុវត្ថិ​ភាព​​​និង​សន្តិសុខ​សម្រាប់​ប្រជា​ជនក្នុង​រាជ​ធានី​ភ្នំ​ពេញ។



​​លោក អៀង វុទ្ធី ​​នាយក​នៃ​អង្គការ​​​សម​ធម៌​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា​ ​លោកមិន​បាន​​លឺ​​អំពី​ការ​ចោទ​ប្រកាន់​អំពី​​ករណី​នគរ​បាល​​ទៅ​ឆែក​ឆេរ​​​វត្ត​បទុម​​ទេ។ ប៉ុន្តែ​ប្រសិន​បើ​ករណី​នោះ​កើត​ឡើង​មែន ​វា​អាច​ជា​ផ្នែក​​នៃ​​ប៉ុន​ប៉ង​​របស់​រដ្ឋា​ភិបាល​ដើម្បី​​រារាំង​​សម្លេង​ប្រឆាំង​​ក្នុង​ចំណោម​ព្រះ​សង្ឃ។

វុទ្ធី ​​ថ្លែង​បន្ត​ថា​៖ «​​វា​អាច​​ហេតុ​ផល​របស់​ពួក​គេ​ ដើម្បី​បំភិត​បំភ័យ​​​ព្រះ​សង្ឃ​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ជា​មួយ​បញ្ហា​សង្គម​​»។

​ព្រះសង្ឃ បុតេញ​​ថ្លែង​ថា​ ការ​បង្ហាញ​កម្លាំង​ដោយ​អាជ្ញា​ធរ​​បាន​ក្លាយ​ជា​វិធី​សាស្រ្ត​ទូទៅ​​នៃ​ការ​​​ដាក់​សម្ពាធ​​ទៅ​លើ​ព្រះ​សង្ឃ​​ដើម្បី​​បំបិទ​​សម្លេង​​អ្នក​ប្រឆាំង​​នៅ​ក្នុង​នយោបាយ។

ព្រះសង្ឃ បុតេញ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាល​ពីម្សិលមិញ​ថា​៖ «​​ខ្ញុំ​​មិន​មែន​កំពុង​រស់​នៅ​​ក្នុង​សន្តិ​ភាព​​និង​សុដុម​រមនា​ទេ។ ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​​ការ​ភ័យ​ខ្លាច​»។ PS

3 comments:

Anonymous said...

In khmer krom YOUN have a hard time to control monk that why YOUN order Hun Sen to control all the monk and we all see what's Hun did to please his boss.

Anonymous said...

In khmer krom YOUN have a hard time to control monk that why YOUN order Hun Sen to control all the monk and we all see what's Hun did to please his boss.

Anonymous said...

Hey ah chaker nokor bal polices , pourk ah reign orsh niss are the slaves of youn vietcong Hanoi. Goes around comes around ah chheam kopp. Pourk ah reing klaing bann terh khmer ott avuth teh. The victims know all of your faces, watch out when the world turns.