Sunday, October 13, 2013

ការ​ប្រារព្ធ​ពិធីរ​ម្លឹក​ខួបគម្រប់​ ១​ ឆ្នាំ​ ថ្វាយ​ព្រះ​វិញ្ញា​ណក្ខន្ធ​ សម្តេច​ព្រះ ​នរោត្តម​ សីហនុ ​បង្ហាញ​ពីការ​មិន​មាន​ឯក​ភាពជាតិ​


ព្រះ​បរម​រូបសម្តេច​ឪ ដែល​ត្រូវ​បាន​ដាក់​សម្ពោធ​ ។RFI/ Siv Chana

ដោយ លី ម៉េងហួរ rfi អាទិត្យ 13 តុលា 2013

រដ្ឋាភិបាល និង​គណបក្សប្រឆាំង រៀបចំ​ពិធី​ផ្សេង​ពីគ្នា ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ គម្រប់​ខួប ១ ឆ្នាំ។ រដ្ឋាភិបាល របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួបជុំ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា នា​ព្រឹក​ថ្ងៃទី១៥តុលា នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង នឹង​រៀបចំ​ពិធី​ជួបជុំ បង្សុកូល និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ នៅ​ទីស្នាក់​ការ​​គណបក្ស ក្នុង​ខណ្ឌទួលគោក នា​ព្រឹក​ថ្ងៃទី១៤តុលា ហើយ​ពេល​រសៀល ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង នឹង​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៅ​ទី​តម្កល់​ព្រះ​បរម​រូប ព្រះករុណា។ ការ​ប្រារព្ធ​ពិធី​ផ្សេងគ្នា​នេះ បង្ហាញ​ពី​ការ​មិនមាន​ឯកភាព​ជាតិ ដែល​ផ្ទុយ​នឹង​ព្រះរាជ​បណ្តាំ​របស់​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ។

No comments: