Saturday, October 19, 2013

ស្ថានភាព​ជំងឺ​របស់​កុមារ​ក្រោយ​មាន​ទឹក​ជំនន់


ស្ថានភាព​ទឹក​ជំនន់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មក​ដល់​ពេល​នេះ បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​ហើយ ប៉ុន្តែ​បាន​បន្សល់​ទុក​នូវ​ការ​ខូចខាត​ជាច្រើន ជាង​នេះ​ទៅ​ទៀត ការ​លេច​ចេញ​នូវ​ជំងឺ​ឆ្លង​មួយ​ចំនួន គឺ​ជា​ចំណុច​បារម្ភ​របស់​ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព។

កុមារ​ដែល​មាន​ជំងឺ​កំពុង​រង់ចាំ​ចូល​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Sek Bandith
ដោយ សេក បណ្ឌិត 2013-10-19

«សំឡេង​ក្មេង​យំ»

ប្រមាណ​ជា​មួយ​សប្ដាហ៍​មក​ហើយ ដែល​គេ​សង្កេត​ឃើញ​នៅ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ មាន​កុមារ និង​ទារក​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើងៗ ដែល​ឪពុក​ម្តាយ​របស់​ពួក​គេ​យក​ពី​បណ្ដា​ខេត្ត​នានា ដើម្បី​សុំ​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​នេះ។

តាម​ការ​សាកសួរ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ភាគ​ច្រើន​មក​ពី​តំបន់​ក្នុង​ខេត្ត​ដែល​មាន​ទឹក​លិច មាន​ដូច​ជា ខេត្ត​កណ្ដាល ព្រៃវែង កំពង់ឆ្នាំង បាត់ដំបង ជាដើម។

ស្ត្រី​វ័យ​ប្រមាណ​ជាង ៤០​ឆ្នាំ​ម្នាក់​ឈ្មោះ សៀង ផា មក​ពី​ខេត្ត​កណ្ដាល បី​កូន​តូច​នៅ​នឹង​ដៃ ជាប់​នឹង​របង​ពេទ្យ ដើម្បី​រង់ចាំ​គ្រូពេទ្យ​ផ្តល់​ឱកាស​ឲ្យ​ចូល​ពិនិត្យ​ជំងឺ។ លោកស្រី​មាន​ប្រសាសន៍​ថា ក្រោយ​មាន​ទឹក​ជំនន់​កូន​ចៅ​គាត់ និង​ក្មេង​ក្នុង​ភូមិ​ដទៃ​ទៀត បាន​ឈឺ​ច្រើន​គួរ​ឲ្យ​បារម្ភ៖ «គ្រុន​ក្តៅ ៣ ទៅ ៤​នាក់ តែ​យក​មក​បាន​តែ ២​នាក់​ទេ ឈឺ​គ្រុន​ក្តៅ រាក ឈាម​ច្រមុះ...»។

លោកស្រី​បន្ត​ថា ក្នុង​ចន្លោះ​មួយ​សប្ដាហ៍ គាត់​បាន​យក​កូន​មក​ពេទ្យ​នៅ​ភ្នំពេញ​នេះ​ចំនួន​ពីរ​ដង​ហើយ ហើយ​នៅ​មិន​ទាន់​បាន​ធូរ​ស្បើយ​នៅ​ឡើយ ហើយ​មក​លើក​ទី​ពីរ កាល​ពី​ថ្ងៃ​សុក្រ ទី​១៨ តុលា គាត់​ឃើញ​មាន​ម្តាយ​យក​កូន​តូច​មក​ច្រើន​រាប់​រយ​នាក់ និង​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ដើម្បី​មក​ពិនិត្យ និង​សុំ​ថ្នាំ​ព្យាបាល។ លោកស្រី​បញ្ជាក់​ទៀត​ថា មុន​នឹង​មក​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ភ្នំពេញ​នេះ គាត់​បាន​ទៅ​មណ្ឌល​សុខភាព​ភូមិ មន្ទីរពេទ្យ​បង្អែក​ខេត្ត​អស់​ចិត្ត​ហើយ ប៉ុន្តែ​ការ​ព្យាបាល​ពុំ​មាន​លទ្ធផល​អី​អាច​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ៖ «យក​ទៅ​ពេទ្យ ពេទ្យ​គេ​អត់​ប្រាប់​អី​ផង ទៅ​បី​សា​លេប​តែ​ថ្នាំ ចាក់​តែ​ថ្នាំ​អត់​បាន​បាន​យក​មក​ហ្នឹង...»។

ឆ្លើយ​បន្ទរ​នឹង​ស្ត្រី សៀង ផា នៅ​ជិត​គ្នា​នោះ កុមារី លឹម ចន្ទប្រាថ្នា អាយុ ៧​ឆ្នាំ មក​ពី​ភូមិ​វិហារហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដែល​មក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែរ​នោះ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​សាលា​រៀន​របស់​ប្អូន ក្រៅ​ពី​ជំងឺ​គ្រុន​ក្តៅ ផ្ដាសាយ រាករូស ក៏​មាន​កើត​ជំងឺ​ហើម​ភ្នែក ឬ​គេ​ហៅ​ថា​ជំងឺ​ភ្នែក​ក្រហម​ថែម​ទៀត​ផង៖ «ក្តៅ​ដល់​ពេល​ថ្ងៃ​ត្រជាក់​វិញ ហើយ​និង​ហៀរ​សំបោរ...»។

បុរស​ម្នាក់​ទៀត​ឈ្មោះ ជា ជុន មក​ពី​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​តំបន់​គាត់​រស់​នៅ​ក្នុង​ឃុំ​កោះថ្កូវ ស្រុក​ជលគីរី ក៏​កំពុង​មាន​ជំងឺ​កើត​លើ​កុមារ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ នៅ​ក្រោយ​ពេល​មាន​ទឹក​ជំនន់៖ «ឈឺ​ពោះ​រាក​ពីរ​បី​ថ្ងៃ​ហើយ អត់​បាត់ អត់​ដឹង​ពី​មូលហេតុ​អី​ផង...»។

ប្រជាពលរដ្ឋ​ភាគ​ច្រើន បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ពុំ​ទាន់​ឃើញ​ក្រុម​គ្រូពេទ្យ​ចល័ត ឬ​មាន​យុទ្ធនាការ​ពី​ក្រុម​គ្រូពេទ្យ​ចុះ​តាម​ភូមិ ដើម្បី​ព្យាបាល និង​មាន​វិធាន​ការ​ទប់ស្កាត់​បញ្ហា​ទាំង​នោះ​បាន​ភ្លាម​នោះ​ទេ។ ពលរដ្ឋ​ខ្លះ​អត់​ថវិកា អត់​មធ្យោបាយ​ធ្វើ​ដំណើរ​មក​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ក៏​ព្យាយាម​រក​សេវា​ព្យាបាល​នៅ​មូលដ្ឋាន។ អ្នក​ខ្លះ​ទៀត ទោះ​ក្រ​ក្តី ឬ​មាន​ប្រាក់​តិចតួច ក៏​មិន​បាន​ព្យាយាម​ទៅ​រក​សេវា​ព្យាបាល​នៅ​មូលដ្ឋាន​នោះ​ដែរ ដោយសារ​មិន​ទុក​ចិត្ត​លើ​គុណភាព និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូពេទ្យ ម្ល៉ោះ​ហើយ​ពួក​គាត់​ប្រឹង​តស៊ូ​មក​ភ្នំពេញ ជា​ពិសេស​មក​មន្ទីរពេទ្យ​
គន្ធបុប្ផា ដែល​ពួក​គាត់​ជឿ​ថា ជា​ពេទ្យ​មនុស្សធម៌ និង​មាន​ប្រសិទ្ធភាព​អាច​ជឿ​ទុក​ចិត្ត​បាន។

កុមារ​ដែល​មាន​ជំងឺ​កំពុង​រង់ចាំ​ចូល​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Sek Bandith

ឆ្លើយ​តប​បញ្ហា​នេះ វេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា គិត​មក​ដល់​ពេល​នេះ នាយកដ្ឋាន​លោក​មិន​ទាន់​ពិនិត្យ​ឃើញ ឬ​មាន​របាយការណ៍​ថា មាន​ផ្ទុះ​ជំងឺ​ឆ្លង​ធ្ងន់ធ្ងរ ឬ​មាន​អ្នក​ជំងឺ​កើន​ឡើង​ខុស​ពី​ធម្មតា ដែល​អាច​ឈាន​ទៅ​ដល់​ដំណាក់​ការ​ប្រកាស​អាសន្ន​នោះ​ទេ។

ទោះ​យ៉ាង​ណា លោក​ជឿ​ថា ជំងឺ​រលាក​ផ្លូវ​ដង្ហើម ផ្ដាសាយ អាច​កើត​មាន​ច្រើន​លើ​កុមារ ពីព្រោះ​រដូវ​នេះ​មាន​ធ្លាក់​ខ្យល់​ខ្លាំង និង​មាន​ទឹក​ជំនន់​ផង។ លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ ចំពោះ​ជំងឺ​រាតត្បាត​ផ្សេងៗ នៅ​ក្រោយ​ទឹក​ជំនន់។ ឆ្លើយ​តប​នឹង​ក្តី​កង្វល់​នេះ ក្រសួង​ក៏​បាន​ត្រៀម​លក្ខណៈ​ទប់ទល់​មួយ​ចំនួន និង​សុំ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​នីមួយៗ៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ដែរ អ៊ីចឹង​ហើយ បាន​យើង​ឲ្យ​គ្រូពេទ្យ​យើង​ត្រៀម។ ក្រោយ​ទឹក​ជំនន់ រោគ​សញ្ញា​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​គួរ​យល់​ដឹង ទី​មួយ គឺ​រាក សោះ​ជាតិ​ទឹក។ ទី​២ គ្រុន​ក្តៅ​មាន​រោគ​សញ្ញា​កន្ទួល​ក្រហម។ ទី​៣ ផ្ដាសាយ​ច្រើន នោះ​ត្រូវ​រាយការណ៍​ជា​បន្ទាន់ យើង​នឹង​បញ្ជូន​មន្ត្រី​របស់​យើង​ទៅ​ធ្វើ​ការ​ជា​បន្ទាន់...»។

លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​អាច​រាយការណ៍​ពី​ការ​កើត​ឡើង​នៃ​ជំងឺ​ឆ្លង​ណា​មួយ ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​នៃ​ក្រសួង​សុខាភិបាល ដែល​មាន​លេខ ១១៥ ទូរស័ព្ទ​ដៃ​លេខ ០១២ ៤៨ ៨៩ ៨១ និង ០៨៩ ៦៦៩ ៥៦៧ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់​ហើយ នោះ​មន្ត្រី​សុខាភិបាល​នឹង​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ផ្ទាល់​តែ​ម្តង។

លោក​វេជ្ជបណ្ឌិត លី សុវណ្ណ មាន​ប្រសាសន៍​ទៀត​ថា ក្រៅ​ពី​មន្ត្រី​ប្រចាំ​ការ​នៅ​តាម​មូលដ្ឋាន និង​ទី​ទួល​សុវត្ថិភាព ដែល​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​គ្រោះ​ទឹក​ជំនន់​នោះ ក្រសួង​សុខាភិបាល បាន​ត្រៀម​មន្ត្រី​ជំនាញ​ប្រមាណ ១.៣០០​នាក់ ដើម្បី​ចេញ​ប្រតិបត្តិការ​ឆ្លើយ​តប ឬ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង បើ​សិន​ជា​មាន​ផ្ទុះ​ឡើង​នៅ​តំបន់​ណា​មួយ​នោះ៕

4 comments:

Anonymous said...

All childs and these adult to much cute your are my only resources...!

Anonymous said...

កុំបានតែព្រុសនៅក្រៅប្រទេសតែប៉ុណ្ណោះ... ពួកអាចោលម្សៀត មីចោលម្សៀតអស់នេះវាគ្មាន
សេចក្ដីក្លាហាន និងនាំគ្នាធ្វើអំពើល្អណាមួយនៅ
ចំពោះមុខសមេ្តចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន វរ្ម័នទី១ ក្លាយជាទេវតាស្រីនៃកម្ពុជាហើយ ...
ពួកវាបានតែដើរជេរប្រមាថ បរិហាកេរ្កិ៍ ញុះញង់ ចោទប្រកាន់ ថ្នាក់ដឹកនាំកម្ពុជា និងរត់ចោលស្រុក តែប៉ុណ្ណោះ... !!!


ជយោ! សមេ្តចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន វរ្ម័នទី១! ជាទេវតាស្រីនៃកម្ពុជា!!!

បរាជ័យ! ពួកអាក្បត់ជាតិ មីក្បត់ជាតិ រត់ចោលស្រុក!

បរាជ័យ! ពួកអាក្បត់ជាតិ ចក្រពត្ដិ សក្ដិភូមិ នឹងបរិវារ!

បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យ! ពួកអាខ្មែរឆ្កែបំរើចក្រពត្ដិអាមេរិក !

បរាជ័យ! ពួកអាខ្មែរខ្ញុំកញ្ជះ បារាំង!

បរាជ័យ! ពួកអាខ្មែរខ្ញុំកញ្ជះ សៀម!



ពីអាញ

ជា សារុន

ប្រធានសាខាបក្សប្រជាជនកុម្មុយនិស្តកម្ពុជា

ឡូវែល ម៉ាស្ស ស.រ.អ.

មើលទៅយល់ដឹងនិងស្គាល់ច្បាស់ពីអភ័យឯកសិទ្ធិរបស់ពួកអាញទាំងស្រុង
http://www.youtube.com/watch?v=3I3z2ld7Ujs

7:03 AM
Anonymous Anonymous said...

Again, nothing, but fresh news from Jendhamuni, as promised...

Otherwise, I will push your post right back down, way lower, just like I used to. We are equal here. No one is more special than anyone else. It's all about respect. Love me or Hate me. ~Jendhamuni ...

What's with all these braggings?

KI-Media main page hasn't been updated since Heng SOY, KI-Media, and Socheata's deaths. If you own it, take the ownership of it, But why is it necessary to incite hatred between Khmer and Cham etc...

Don't kill KI-Media while pretending to save it!!! That just sounds like the Killing fields!!!

7:03 AM
Anonymous Anonymous said...

6:40 I have heard that in the past. If it is true, it is beyond my believe.

7:53 AM
Anonymous Anonymous said...

ខ្មែរយើងប្រហែលពាក់កណ្ដាលប្រទេស(បើចឹងមែន)
បោះឆ្នោតអោយគណបក្សប្រជាជនពិតជា
ប្រជាជនដ័មហាល្ងង់ខ្លៅជាងគេលើពិភពលោកនេះ
ដែលគ្មានប្រជាជនណាដូច។គណបក្សប្រជាជនដែលបង្កើតដោយយួន ជាគណបក្សបំរើយួន ឈ្លានពាន
លេបទឹកដីខ្មែរ។ហេតុអីខ្មែរទំាងនោះមហាភ្លើម្ល៉េះ?

Anonymous said...

...^^Well!!Is you tha 2 bark inside correct??Stope you,Don't be continue 2 bark 2 much!!Attention,I will wish you ory Rethasbaig Kdor Arhaig Minger Orss Mouypoch knong Srok!Outid aig=Ego theu vea koseiy Kbalkdor Arhaig Mingerg??mean the mer haig ning Orv haig ther deal smoss ning thirkdey ning cheamkhs PID!!Prakord pouch Arkdor RechKdethRech min deal pross ther meul thov theub tha ke pross!Prorhel yobmerg Choy min sroul theub dealaiging.Chob reskoun mathek aig proyath prothornysrob very.Aig srorlag nokor orsmoy chiveth Khmers na..kor ke Skorl pouch aigdeal nov nokor cambodia.Pouch yeung min douch chea ar Som Raingsoy,Hun soy,Bun Rannoy ning pakpok dordey theadther deal somthean pikomlang cheuscheam ke ning lok nokor heuy yok thov thveuthean yokmokmuth therveu,Keidorsayeu thov kgchaske realthnaing theu yeu thveuthean sonsomkosorl dorykomned roboryeu phdorl knong chakchived yeung min chompak pornolke heuy daiy min prorlak cheam..ther veuy ar broun!!Thnaiy haig tha yeu pross thnaing krory haih krerg heuy klag ning sompasbadgeung yeung comrean kraig ning sergyol pi nak deal ke mean cheormnord heuy chess kraig ke klas..phorng proyad nngeab karnban choy mer ning orv haing mouypouch pipros aig ke komthror aig orss ma nokor khers thov heuy veuy min chag pouch haing ther min orch preatheab ther cheamouy haig pipross haig cheakomtherch monuss yeung ke heuvtha chea sdech pherndey nearnachak kangmok kekhmerss cheachrean kompong heuy yeung rouch heuy kornlor mok kecheamkherss rorng the yeu the thok ory sdech seyhaknok slab orysloulsen cham yeu leusoryreach niss cheathomleab sdech pendey.Sdab ban the Arlopthang pouch beu chorng deung arch thov sou orkarak hun sen rekhmerss dortey thea arna min srorl yeu???????KOM LONGNEAB PEAK AIG MIN BRANTHA THER SDECH PENDEY BORKBRASS ROTHMUTHEY BORBRASS REASS SI REALTHNAING LOK THIRDEY RORTHNGAING VONG VOK KE RORTHNGAING NUSS HEU YOB NISS THOV CHOY ORY BAN SROUL PHORNG CHOB CHOY LOB..THEAD◘◘◘◘◘◘◘◘NOV KNONG LOK NISS KEI THANG THE MEAN HAING=MEAN KER DEAL KE EGO NA◘◘◘◘◘◘!SOMRAB AR 07:03 AM THRORLOR THOV ORY MER HAING BORNGREABEO BONTHEKTHEAD THOV ARMARK MI MARK◘◘◘◘◘◘

Anonymous said...


One thing to recon with is that the Muslims have succeeded in getting the entire world to change their way of life after the 9-11. Don't you all agree? So here I am, Jendhamuni!!!

Hate me or love me, Jendhamuni!!!

p.s. You can delete this comment, but it will appear somewhere else on this blog with the same content

Heng Soy's spirit!!!