Wednesday, October 30, 2013

ភាព​ចម្រូងចម្រាស​អំពី​ការ​ចរចា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ


AFP photo
ភាព​ចម្រូងចម្រាស​អំពី​ការ​ចរចា​រក​ដំណោះស្រាយ​អំពី​ភាព​ជាប់​គាំង​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មក​ទល់​ពេល​នេះ ស្ថិត​នៅ​ទ្រឹង​នៅ​ឡើយ ដោយសារ​គណបក្ស​ទាំង​ពីរ​បាន​កំណត់​លក្ខខណ្ឌ​រៀងៗ​ខ្លួន​មុន​ពេល​ការ​ជួប​ចរចា។

ដោយ ទីន ហ្សាការីយ៉ា 2013-10-29

ប៉ុន្តែ ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​ទទួល​យក​លក្ខខណ្ឌ​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ចរចា​នេះ ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។

ការ​កំណត់​ថ្ងៃ​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​មក​ទល់​ថ្ងៃ​ទី​២៩ តុលា ដោយសារ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ទាំង​ពីរ​បាន​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក អំពី​ការ​កំណត់​កាល​បរិច្ឆេទ​ជួប​គ្នា​ចរចា​ជា​ថ្មី​ម្ដង​ទៀត​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ តុលា ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​រង់ចាំ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​មក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា តាម​ទូរស័ព្ទ ឬ​តាម​មធ្យោបាយ​ផ្សេង ដើម្បី​កំណត់​ថ្ងៃ​ចរចា​បន្ត​ជា​ថ្មី​ម្ដង​ទៀត។




លោក ឈាង វុន បាន​បញ្ជាក់​ថា ការ​ឆ្លងឆ្លើយ​គ្នា​តាម​បណ្ដា​សារព័ត៌មាន អំពី​ការ​ដាក់​លក្ខខណ្ឌ​គ្នា​នោះ មិន​អាច​ឈាន​ទៅ​ដល់​ការ​ជួប​គ្នា​ចរចា​ពិត​ប្រាកដ​ទេ សំខាន់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មក​ជួប​ពិភាក្សា​គ្នា​ជា​មុន​សិន ជា​ការ​សំខាន់ មុន​នឹង​កំណត់​ថ្ងៃ​ចរចា​នោះ។

ការ​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៨ តុលា ដោយ​សម្រេច​លក្ខខណ្ឌ​ចំនួន​បី​ចំណុច​សំខាន់ មុន​នឹង​យល់​ព្រម​ជួប​គ្នា​ចរចា​បន្ត គឺ​ទី​១ ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត ទី​២ សុំ​ឲ្យ​ផ្លាស់​ប្ដូរ​សមាសភាព​ថ្នាក់​ដឹក​នាំ​កំពូល គ.ជ.ប ចំនួន ៩​រូប​ជា​មុន​សិន និង​ទី​៣ សុំ​ឲ្យ​ទទួល​យក​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា ការ​ចរចា​នេះ គណបក្ស​សង្គ្រោះ​ជាតិ រង់ចាំ​ការ​ផ្ដល់​ដំណឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​អំពី​ថ្ងៃ​ចរចា។ លោក​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​លក្ខខណ្ឌ​បី​ចំណុច​នេះ​ដដែល មុន​នឹង​យល់​ព្រម​ជួប​ចរចា។

គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​ចរចា​នេះ​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ទោះ​បី​ជា​ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​ជាមួយ​គ្នា​នូវ​ចំណុច​មួយ​ចំនួន​ក្ដី ប៉ុន្តែ​ទី​បំផុត គណបក្ស​ទាំង​ពីរ​នៅ​តែ​រក​ចំណុច​រួម​មិន​ទាន់​បាន​ដដែល។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា នៅ​ក្នុង​បរិបទ​នយោបាយ​សព្វថ្ងៃ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​ទទួល​យក​លក្ខខណ្ឌ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឈាន​ទៅ​រក​ការ​ចរចា​ត្រូវរ៉ូវ​គ្នា និង​បន្ត​ធ្វើ​ការ​រួម​គ្នា​នៅ​ពេល​ខាង​មុខ គិត​ពី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បាន​លើក​ឡើង​ថា ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រឹងរូស​មិន​ទទួល​យក​លក្ខខណ្ឌ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គណបក្ស​នេះ​បន្ត​ដឹក​នាំ​សភា និង​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​នោះ សន្ទុះ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​នឹង​កាន់​តែ​រីក​ធំ ដោយសារ​តែ​ប្រជាពលរដ្ឋ​ជួប​នូវ​វិបត្តិ​សង្គម​កាន់​តែ​ខ្លាំង ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដឹក​នាំ​ធ្វើ​បាតុកម្ម​ក៏ដោយ ពីព្រោះ​ថា អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​បាន​នៅ​ពេល​នេះ គឺ​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ប្រទេស៕

4 comments:

Anonymous said...

THE GOOD, THE BAD, AND THE UGLY!!!

Anonymous said...

ONE OF REQUIRE BY STEALER HUN SEN SAID A BIG WINNER FOR HIS PARTY,WHICH EVER YOU TALK ABUOT SOME THING YOU LOST.SWEAR UNDER THE OAT IS SUROUNDER TO HIM.KRANHUN EASAN.

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

ខ្ញុំជូនចំពោះអស់លោក មេដឹកនាំខ្មែរជាទីគោរព!

សូមមេតាក្រឡេកមើល ប្រជាពលរដ្ឋខ្មែរផង បើមុននឹងធ្វើការអភិវឍ្ឍន៍អ្វីៗ៖
លោកឃើញទេ ពេលលោកធ្វើផ្លូវ គ្រប់គ្រងដោយបរទេស បំណុលមិនទាន់សង ផ្លូវក៏ត្រូវរលាយខូចអស់!
ពេលលោកបង្កើតឲ្យមានរោងចក្រ ពលករខ្មែរពុំមានការបច្ចេកទេស ដែលអាចទទួលយកការងារទាំងនោះបាន!
ពេលលោកកាប់ឈើ លោកលក់ទៅឲ្យបរទេស ពុំមានការឆ្នៃប្រឌិត ដែលអាចឲ្យមានការងារ សម្រាប់ពលរដ្ឋខ្មែរ!
ឡោនិសាទ ឧទ្យានជាតិ ដីរ៉ែ ដីសមទាន សម្បត្តិជាតិ ដូចអង្គវត្ត។ល។ សុទ្ធតែគ្រប់គ្រងដោយបរទេស។
អស់លោក គួរតែបណ្ដុះបណ្ដាលពលរដ្ឋរបស់ខ្លួន ហើយអភិវឍ្ឍន៍អ្វីៗដោយប្រើប្រាស់ធនធានមនុស្សខ្មែរទៅតាមសម្រួល មិនមែនធ្វើអ្វីឲ្យខាងតែបានទាំងកំហ៊ុក ហើយអាងដោះសារថា៖ "យកអ្នកបច្ចេកទេសមក ព្រោះមនុស្សខ្មែរពុំមានតាមតម្រូវការ"
សូមមេតាបញ្ឈប់ធ្វើអ្វីៗទាំងបង្ខំ ផលប្រយោជន៍បានទៅបរទេស បំណុលកូនខ្មែរជាអ្នកសងយ៉ាងនេះទៀតទៅ!