Saturday, October 19, 2013

អាម៉េរិក គាំទ្រ សិទ្ធិជួបជុំរបស់ ប្រជាពលរដ្ឋ ដែលដឹកនាំ ដោយគណបក្សប្រឆាំង


Saturday, 19 October 2013 10:48 ដោយ៖ដើមអម្ពិល(DAP)-ID:078

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក បានសម្តែងការ គាំទ្រសិទ្ធិជួបប្រជុំ របស់ប្រជាពលរដ្ឋ ខ្មែរដោយសនិ្តវិធី ហើយការជួប ជុំនេះ នឹងដឹកនាំ ដោយបក្សប្រឆាំង ដែលនឹងប្រព្រឹត្ត ឡើងនាថ្ងៃ ទី២៣ដល់២៥ខាងមុខនេះ។

ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមសារអេឡិចត្រូនិច កាលពីថ្ងៃទី១៨ កន្លងទៅនេះ លោក Sean McIntosh មន្រ្តីនាំពាក្យស្ថាន ទូតអាម៉េរិក បានថ្លែងថា “អាម៉េរិក ស្នើឲ្យគណបក្សទាំងពីរ ស្វែងរកដំណោះស្រាយ ស្តីពីជំលោះនៃការ បោះឆ្នោត តាមរយៈការពិភាក្សាដោយ សន្តិវិធីដោយបំរើ ផលប្រយោជន៍ប្រជាជនជាធំ លើកកំពស់លិទ្ធិប្រជាធិបតេយ្យ និងការកែទំរង់ជាដើម”។

លោក Sean បានមានប្រសាសន៍បន្តថា ការគាំទ្របែបនេះខណៈដែល គណបក្សសង្គ្រោះជាតិ ស្នើសុំទៅកាន់ សាលារាជធានីភ្នំពេញ ក្នុងការធ្វើមហាបាតុកម្ម ដោយសន្តិវិធី នៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួន បាតុកម្ម ដោយសន្តិវិធីរយៈពេលបី ថ្ងៃចាប់ពី២៣-២៥ ខែតុលា ឆ្នាំ២០១៣ខាងមុខនេះ។

កាលពីពេលកន្លងទៅថ្មីនេះ ស្ថានទូតអាម៉េរិកប្រចាំ នៅកម្ពុជា ក៏បាន អំពាវនាវឲ្យគណបក្សទាំងពីរ គឺគណបក្ស សង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា អនុវត្តនូវ សេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី១៦ ខែកញ្ញា ដោយគាំទ្រ ឲ្យមានការ ពិភាក្សាស្តីពីកំណែទម្រង់ ការបោះឆ្នោត និង យល់ព្រមដោះស្រាយបញ្ហា ជាតិនានាតាមរយៈ ការពិភាក្សាគ្នា។

ជាមួយគ្នានោះស្ថានទូតអាម៉េរិក ក៏បានលើកឡើងឲ្យគណបក្សទាំងអស់ គួរចាប់យកឱកាសនេះ ដើម្បីលើក កំពស់ ដំណើរការលិទ្ធិប្រជាធិបតេយ្យ និងអនុវត្តនូវ កំណែទម្រង់ដ៏មានន័យ ដែលពង្រឹងនីតិរដ្ឋ និងបង្កើនការ គោរព សិទ្ធិមនុស្ស។

ទាក់ទងនឹងការស្នើរសុំចំពោះ ការធ្វើបាតុកម្ម ដោយអហិង្សា ពីសំណាក់ក្រុមប្រឆាំងនេះ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣កន្លងទៅនេះ សាលារាជធានីភ្នំពេញ បានបដិសេធ ចំពោះសំណើសុំនេះដោយអះអាងថា វានឹង បណ្តាល ឲ្យមាន ផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ របស់រាជធានី។

យោងតាមលិខិត មួយច្បាប់របស់ CNRP ផ្ញើទៅអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៣ បានឲ្យដឹងថា មហាបាតុកម្មនេះ នឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី២៣ ដល់ម៉ោង ៦ ល្ងាច ហើយនៅថ្ងៃទី ២៥ ខែតុលា នៅទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយមានការសម្តែង មតិ របស់បាតុករការ សម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែភាពយន្ត ឯកសារ ការអង្គុយដោយស្ងៀមស្ងាត់ និងការដង្ហែក្បួន យក ញ្ញត្តិ ទៅប្រគល់ជូន អង្គការ សហប្រជាជាតិ តាមរយៈឧត្តមស្នងការ អង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិ មនុស្សប្រចាំកម្ពុជា និងស្ថានទូតនានា ប្រចាំកម្ពុជាដូចជា ស្ថានទូតបារាំង ជប៉ុន សហរដ្ឋអាម៉េរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និងអូស្រា្តលី ។

លិខិតបន្តថា នៅទីលានប្រជាធិបតេយ្យ នឹងមានការរៀបចំវេទិកា និងរោង ៤ម៉ែត្រ គុណ ២០០ម៉ែត្រ នៅ សង្ខាង សម្រាប់ជាជម្រក ការពារភ្លៀង និងកំដៅថ្ងៃ និងសម្រាប់បាតុករ ស្នាក់នៅ ចាប់ពីថ្ងៃទី២២ ដល់យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ។ មហាបាតុកម្មនេះ ដឹកនាំដោយ លោក សម រង្ស៊ី ប្រធាន CNRP និង លោក កឹម សុខា អនុប្រធាន CNRP ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ដោយមានបាតុកររាប់ម៉ឺននាក់ចូលរួម ៕

5 comments:

Anonymous said...

A dog CHAK ROK.

Anonymous said...

Chos Ah You every where in Cambodia, have you eyes to see this. Or you are YOUN? down cpp

Anonymous said...

Down CNRP.

Anonymous said...

យើងខ្ញុំប្រជាពលរដ្ឋខ្មែរអាមេរិកាំង សូមអរគុណ
ចំពោះសន្តានចិត្តរបស់ស្ថានទូតអាមេរិកាំងដែលគាំទ្រក្នុងរឿងនេះ ។ លោកអគ្គរដ្ឋទូត ក៍ដូច
លោក McIntosh និង សហការីទាំងអស់ដែល
ជាជនជាតិអាមេរិកាំង ដែលកំពុងរស់នៅក្នុងប្រ
ទេសកម្ពុជាបានដឹង និង ឃើញផ្ទាល់នឹងភ្នែកនូវ ការគរប់គ្រងប្រទេសរបស់ពួកគណៈបក្សកាន់អំ
ណាចសព្វថ្ងៃហើយ ។ ដូច្នេះ សូមសហរដ្ឋអាមេ
រិក រួមទាំងសហគមអន្តរៈជាតិ និង អង្គការសហប្រ
ជាជាតិ មានសុភវិនិច្ឆ័យ និង ឈរលើជំហរយុត្តិ
ធម៌ចំពោះរឿងនេះផង ។ ត្រូវរកវិធីសាស្រ្តមួយ
ដែលអាចបង្ខំឲពួកគណៈបក្សប្រជាជន ព្រមបង្កើត
គណកម្មការឯករាជ្យមួយ តាមការទាមទាររបស់ប្រ
ជាពលរដ្ឋខ្មែរជាម្ចាស់សន្លឹកឆ្នោត គណបក្សជំ
ទាស់ អង្គការសង្គមសីុវិលជាតិ និង អន្តរៈជាតិ អង្កការសហប្រជាជាតិ និង ប្រទេសមួយចំនួនឲ
បាន ។ បើគ្មានគណៈកម្មការឯករាជ្យធ្វើជាអាជ្ញា
កណ្តាលដើម្បីរកការពិតឲឃើញទេនោះ គឺនៅតែ
រកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលជាម្ចាស់សម្លេងឆ្នោតបានឡើយ ។ បើរកយុត្តិធម៌ជូនប្រជាពល
រដ្ឋមិនបានទេ ធ្វើម្ត៉េចប្រទេសនឹងមានសន្តិសុខ និង ស្ថិរភាពបាន ? ។

ម្នាក់ ៗ និយាយឡើងសុទ្ធតែចង់ឲមានសន្តិសុខ និង ស្ថិរភាពនៅក្នុងប្រទេស តែមិនព្រមផ្តល់ក្តីយុត្តិ
ធម៌ដល់ប្រជាពលរដ្ឋខ្លួន ។ គិតតែប្រើអំណាច
ជិះជាន់ គំរាមកំហែង បំពារបំពានលើសិទ្ថិសេរី
ភាពរបស់ប្រជាពលរដ្ឋ ។ បើនៅតែយ៉ាងហ្នឹង
នោះ មិនអាចពង្រឹងលទ្ធិប្រជាធិបតិយ្យជារៀង
រហូត ។

Anonymous said...


One thing to recon with is that the Muslims have succeeded in getting the entire world to change their way of life after the 9-11. Don't you all agree? So here I am, Jendhamuni!!!

Hate me or love me, Jendhamuni!!!

p.s. You can delete this comment, but it will appear somewhere else on this blog with the same content

Heng Soy's spirit!!!