Wednesday, October 09, 2013

សមាជិកសភា បក្ស(៧មករា)ប្រជាជនកម្ពុជា រិះគន់ ការធ្វើនយោបាយពឹងបរទេស របស់លោក សម រង្ស៊ី



(ថ្ងៃទី 8 តុលា 2013, ម៉ោង 06:12:PM) | ដោយ: រតនា CEN

ភ្នំពេញ: លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​រិះគន់​ចំពោះ​ការចាកចេញ​ទៅ​ក្រៅប្រទេស របស់លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រាត្រី ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៣​។

​លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ទៀតថា លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ចាញ់ឆ្នោត ដែល​ទទួលបាន​អាសនៈ សមាជិកសភា​តែ​ចំនួន ៥៥ អាសនៈ លើ ១២៣ អាសនៈ ដែល​បានធ្វើ​ដំណើរ​ចេញទៅ​ក្រៅប្រទេស សុំ​ឲ្យ​បរទេស​មិន​ទទួលស្គាល់​រដ្ឋសភា និង​រាជរដ្ឋាភិបាល​នោះ ជា​សិទ្ធិ​របស់លោក សម រង្ស៊ី ហើយ​នេះ ជា​វប្បធម៌​របស់លោក សម រង្ស៊ី តែងតែ​ធ្វើឡើង​រាល់ពេល សូម្បី​ជំនួយ​អន្តរជាតិ ដែល​តែងតែ​ផ្តល់​មកជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​នោះ លោក សម រង្ស៊ី បាន​ទៅ​ហែកហួរ​សុំ​បរទេស កុំ​ផ្តល់ជំនួយ​អភិវឌ្ឍន៍ មកដល់​ប្រទេស​កម្ពុជា​ដែល​នេះ ជា​ផ្នត់គំនិត​លោក សម រង្ស៊ី មិន​ខុសពី​ឪពុក​របស់គាត់​ប៉ុន្មាន​ទេ ដែលជា​ការ​ទាញ​បន្ថយ​នូវ​កា​រីកចំរើន​សេដ្ឋកិច្ច​របស់​ជាតិ​។​

​លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​មានប្រសាសន៍​ទៀតថា រាល់​ការបោះឆ្នោត​គណបក្ស​រប​ស់លោក សម រង្ស៊ី ចាញ់ នៅក្នុង​ការបោះឆ្នោត រាល់​លើក​គឺ​ចាញ់ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា ជានិច្ចកាល ហើយ​លោក សម រង្ស៊ី មាន​វប្បធម៌​ទៅ​បរទេស ពីព្រោះ​គាត់​ជា​កូន​បារាំង​ផង កូន​ខ្មែរ​ផង គាត់​សញ្ជាតិ​ពីរ គាត់​ចង់​ឲ្យ​បារាំង ចង់​ឲ្យ​បរទេស​យក​នង្គ័ល មក​ភ្ជួរ​លើ​ក្បាល់​របស់គាត់ ដូច្នេះ​ទទួលយក​មិន​បានទេ ច្បាប់​របស់​ប្រទេស​កម្ពុជា មិន​ដូច​ច្បាប់​បរទេស​ទេ​។

​លោក​បន្តថា ទោះបី​លោក សម រង្ស៊ី ទៅ​អាមេរិក បារាំង អង្គការសហប្រជាជាតិ និង​បណ្តា​ប្រទេស​នានា ក៏​គេ​មានច្បាប់​របស់​ប្រទេស​គេ​ដែរ លោក​មិន​ជឿថា បរទេស​គេ មិន​ចេះតែ​ធ្វើតាម​ការសុំ​របស់លោក សម រង្ស៊ី ទាំងស្រុង​ទេ​។​
  
​សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធាន​គណ​បក​ក្សស​ង្គ្រោះ​ជាតិ បានចេញ​ទៅធ្វើ​នយោបាយ នៅក្រៅ​ប្រទេស កាលពី​រាត្រី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៣ ដោយ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាមេរិក បារាំង អង់គ្លេស និង​សហភាព​អឺរ៉ុប ដើម្បី​គៀងគរ​រដ្ឋាភិបាល​ក្រៅប្រទេស កុំ​ឲ្យ​ទទួលស្គាល់​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៥៕​

12 comments:

Anonymous said...

That second paragraph was just ONE sentence. Don't we use space or full stop anymore in Khmer writing?

Anonymous said...

Who is the real loser, not CNRP but your party CPP.If your party is the real winner WHY your party CPP has always rejeted to count the new ballots and to create the independent commission. Speaking in the mathematic theory, this two factor has shown that your party CPP is a real loser & thief only. If your title without school as PhD, please don't paint white to black and black to white, slave Viet. Are you think that the Khmer people are dump stupid than you ?? NO.

Anonymous said...

If cpp did nothing wrong why you has to worry ?? cpp can get money from china and give to youn and the money that you collect from all kind of khmer for your CPP.how many millions you get and your boss youn still happy about that and all street,bridge,school is Dek jo did it, why cpp worry about aid money?

Anonymous said...

What is Cheam Yiep (or should I say Chheam Yapp) saying? Rainsy is running around to ask for support from foreign countries? We now heard from the real person and party that are dependent on the foreign power to cling on to power for this long. It is Cheam Yipe, his Boss and his party that have done this for so long and forgotten that they have done just that, but worse, by depending on Vietname and China. If he declares this is not the case for his party, I recommend he denounce the Chinese and Vietnames support outright, right now!!! I wonder if he dares!!!!

Anonymous said...

សួរជាមយាបមើលថា បើមិនពឹងបរទេស ត្រូវពឹងជាមយាបមែនឬទេ?

Anonymous said...

Heh a Cheam Yiep stop criticising Rainsy, your brain is full of shit because you couldn't distinguish between right and wrong. Whatever of Rainsy doing is much different from you and ah Chker Chhean Von. Asking helps from Europe, USA, and UN are the resolution that Khmer people wholeheartedly placed trust on him for a defined mission to force your stupid CPP party to establish an Independent committee to probe the result of the election which was systematically stolen by all of you professional criminals. You have been acting all along that you have a clear mandate from the people. As a matter of facts people want to chop your heads off if they had a chance. Oh by the way did ah Chker number #1 ah Kwang your boss, chop his head off yet? Promise to the nation is a promise, the sooner he honors his promise is the better.

Anonymous said...

បើពួកអាខ្ញុំគេឯងរាល់គ្នាមិនពឺងពួកប្រែតយួន និង ចិន​កុម្មុយនិស្តទេ គណៈបក្សជំទាស់ក៍មិនចាំបាច់
ទៅរកបរទេសជួយរកយុត្តិធម៌ឲដែរ ។ មានមាត់
ថាឲគេ ​ តែគ្មានមាត់ថាឲខ្លួនឯងសោះ ពួកជន
ថោកទាប ពួកជនបាតផ្សារ ពួកលក់ក្បត់ជាតិ និង​ លក់ជាតិ ។ សុខចិត្តយកគ្នាឯងធ្វើសត្រូវយក
សត្រូវធ្វើគ្នាឯង ទៅអោបដៃអោបជើង លុតសំពះ
ពួកសត្រូវប្រវត្តិសាស្រ្ត​ខ្មែរ ហើយលើកដៃកាប់
សម្លាប់ប្រជាពលខ្មែរឯង ។ និយាយត្រឡប់
ត្រឡិន ខ្លួនឯងអ្នកប្រព្រឹត្ត បែជាចោទអ្នកផ្សេង មុខក្រាស់ជាងស្បែកជើងកង់ឡានដែលខ្លួនឯងធ្លាប់ពាក់ទៅទៀត ។ ពួកអាក្បត់ជាតិអស់នេះ
មានឈ្មោះមួយទឿត ហៅថា ពួកអាត្រឡប់ត្រ
ឡិន ។

Anonymous said...

សំដីអត់ខ្មាសរបស់អាមុខក្រាស់នេះដូចជាមិនចេះ
ញិន បណ្ឌិតរដ្ឋ ក្ដអី ចេះតែកេងប្រវ័ញ្ចលុយជំនួយ
ល្មមហើយ ដូចជាមុខចេញខ្លាញ់យូរហើយ។

Anonymous said...

អាទន្តិតរត់!!!!ជាយាមខ្ញុំចៃយួន!!!!

Anonymous said...

អាទន្តិតរត់!!!!ជាយាមខ្ញុំចៃយួន!!!!

Anonymous said...

អានេះដល់ងាប់ទៅកើតជាចៃនៃឆ្កែយួន!!!

Anonymous said...

នៅពេលជា​មួយគ្នានេះ ខ្ញុំកំពុងតែស្ដាប់ លោក សាន សូវិត និយាយគ្នាជាមួយនឹង លោក នួន សារ៉ាយ បងប្អូនប្រាកដជាបានឮដែរហើយ! ត្រង់នេះ ខ្ញុំយល់ថា៖ ប្រធាន គណៈបក្សសង្គ្រោះជាតិ គួរតែយកចិត្តទុកដាក់ឲ្យបានដល់កម្រិតផង!
ខ្ញុំសុំមាន​សំណួរខ្លះ៖

តើវាមានដែរឬទេ ដែលថាក្នុងប្រព័ន្ធ គណៈបក្ស គេមាន​រាបជារបៀប ដូចជា បើចង់ជួបមេដឹកនាំកំពូល ទាល់តែមានការអនុញ្ញាតិ ទៅតាមលំដាប់លំដោយទើបបាន? បើមានវិញ តើអាចដែរឬទេដែលថា មនុស្សគ្រ័គ្គៗក្នុងប្រព័ន្ធនិមួយៗ របៀបជាឃុំគ្រងមេដឹកនាំកំពូល ឲ្យស្ដាប់តែពួកគ្នាឯង? ខ្ញុំតែឮជារឿយៗ​ថា "បើចង់ជួបផ្ទាល់នឹងអ្នកធំ នុះវាមិនងាយទេហ្អើយ!"
ជឿដែរឬទេដែលថា​ ក្នុងប្រព័ន្ធនិមួយៗគ្មានមនុស្ស
ព្យាយាមកាត់ខ្សែរយៈពីអ្នកដទៃ រវាងអ្នកធំ ហើយទុកយកគុណសម្បត្តិសម្រាប់តែខ្លួនឯង?

លោក នួន សារ៉ាយ ថា "ត្រូវតែ លោក មេ បក្សសង្គ្រោះជាតិស៊ីញ្ញ៉េកុងត្រា ទើបបានជួយទៀត" តើកុងត្រានោះមានអ្វីខ្លះទៅ?

សួរថាកន្លងមក តិចឬច្រើនពួកយើង សុទ្ធតែពឹង ដង្ហើមមនុស្សខូនខ្លះដក បានវាទៅជាអញ្ចឹង?

តើអស់លោកក្នុងប្រព័ន្ធនិមួយៗ គោរពក្រមសីលធ៌ម បក្សប្រាកដប្រជាទេ?
ថែមពីលើនេះទៀត តើ លោក នួន សារ៉ាយ មានដែលឮដែរទេពាក្យថា "អ្នកធំមើលរំលងអ្នកក្រ ស្រវារកតែអ្នកមាន រីឯអ្នក្រវិញតូចទាបវិញ ហ៊ានបានត្រឹមតែប្រាពលូន នឹងទ្រនាប់"
យើងក៏មិនដឹងច្បាស់ថា អ្នកក្រោមបង្គាប់គ្រប់មេដឹកនាំសុទ្ធតែស្មោះ?

យើងបានឃើញហើយ កាលបោះឆ្នោតមុនៗ អស់លោកគ្រ័គ្គៗខ្លះ រត់ប្រសាច ចេញនឹងចូល បក្សនេះបក្សនោះ ដូចតួរល្ខោន! ខ្ញុំយល់ថាកាលណោះ ប្រហែលជាពលរដ្ឋ មិនទាន់ហ៊ានធ្វើម្ចាស់ខ្លួនឯងប៉ុន្មាននូវឡើយ បានពួកអស់លោកទាំងនោះ គិតតែពីលាភសការៈអញ្ចុងទៅ?
បើប្រជាពលរដ្ឋមិនកម្រើក រឿងចាស់នូវតែមាន លោក សម​ រង្ស៊ី នឹង លោក កឹម​ សុខា អត់មានឥទ្ធិពលលើរឿងត្រូវតែធ្វើអ្វី ឬ មិនត្រូវធ្វើអ្វីនោះទេ បើពួកគាត់ត្រូវតែជៀស មិនឲ្យបាត់បង់ជីវិត្តមនុស្សដែលក្លាហានមានតិចនូវឡើយផង! អ្នកណាជួយមិនជួយ អ្នកណាស៊ីញ្ញ៉េមិនស៊ីញ្ញេវាដូចតែគ្នា​ ទេដឹង?

ម្ដងនេះខុសពីមុន៖
ប្រជាពលរដ្ឋហ៊ានស៊ីញ្ញ៉េប្ដិតមេដៃ ប្ដឹង លោក ហ៊ុន​ សែន ហើយក៏ហ៊ានធ្វើម្ចាស់របស់ខ្លួន ពេញលេញថែមទៀត រួចមើលទៅឯធនធានមនុស្សខ្មែរ ក៏ខុសមុនឆ្ងាយមិនតិច!
ខ្មែរឥឡូវនេះអាចជ្រើសរើសយក គោលនយោយបក្សមួយ ហើយអាចឈនទៅធ្វើជាម្ចាស់បក្សមួយនោះទាំងស្រុងបាន ដោយផ្អែកទៅនឹងធនធានរបស់ពួកគាត់
មានន័យថា៖ បើថ្នាក់ដឹកនាំណាម្នាក់ ប្រព្រឹតប្រាស់ចាក់ពីក្រមសីធ៌មបក្ស អ្នករងអាចជំនួសបានគ្រប់ពេល! ហើយបើបុគ្គលតំណាងរាស្ដ្រណាម្នាក់​ ចេញដើរតួរល្ខោនទៀត បុគ្គលនោះក៏មិនអាចនាំយកសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋទៅជាមួយខ្លួនបាន ព្រោះប្រជាពលរដ្ឋបានបោះឆ្នោតអោយគោលនយោបាយបក្ស មិនមែនសម្រាប់បុគ្គលណាទាល់តែសោះ!
បើ​ លោក នួន សារ៉ាយ ពិតជាមានគោលដៅដាច់ខាតត្រូវតែជួយខ្មែរមែន លោក ត្រូវតែរកលទ្ធភាពប្រើជំនួយរបស់លោក ទៅពង្រឹងជំហរអ្នកគាំទ្រ គណៈបក្សសង្គ្រោះជាតិ ក្នុងប្រទេស ទើបមានប្រសិទ្ធិភាព?
ធ្វើបដិវត្តន៍ អហ៊ឹង្សា មានតែពឹងលើកម្លាំងប្រជាពលរដ្ឋជាគោល!
"លួចអត់បាន ទិញអត់លក់" ការស្រេកឃ្លាន លោក នួន​ សារ៉ាយ ត្រូវតែជួយហើយ មែនទេ!