Sunday, October 13, 2013

លោក រ៉ុង ឈុន៖ លុបគម្រោងដង្ហែក្បួនទាមទារដំឡើងប្រាក់ខែក្រោយមានការប៉ះទង្គិច


ការប្រកាសប្តូរជំហរភ្លាមៗរបស់ លោក រ៉ុង ឈុន នេះ ធ្វើឡើងបន្ទាប់ពីអ្នកចូលរួម បានប៉ះទង្គិតជាមួយជនបង្កប់ខ្លួនម្នាក់មានអាវុធខ្លី បណ្តាលឲ្យបុរសមានអាវុធ នោះ រងបួសស្រាល។ 


...........................................
ដោយ៖ ញឹម សុខន | ថ្ងៃអាទិត្យ ទី13 ខែតុលា ឆ្នាំ2013 | 2 ម៉ោង មុន VOD
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ប្រកាសលុបចោលគម្រោងដង្ហែក្បួនទាមទារដំឡើងប្រាក់ខែឲ្យគ្រូបង្រៀនភ្លាមៗ ក្រោយមានការប៉ះទង្គិចនៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃអាទិត្យនេះ។
លោក រ៉ុង ឈុន ថ្លែងប្រាប់អ្នកសារព័ត៌មាននៅកន្លែងប្រមូលផ្តុំនាទីលានប្រជាធិបតេយ្យ ថា លោកសម្រេចចិត្តលុបចោលគម្រោងដង្ហែក្បួនទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា និងទីស្តីការគណៈរដ្ឋមន្ត្រីហើយនៅថ្ងៃអាទិត្យនេះ ដើម្បីរក្សាសុវត្ថិភាពអ្នកចូលរួម។ ប៉ុន្តែលោកថា នៅថ្ងៃស្អែកលោកនឹងយកញត្តិដដែលនេះ ទៅដាក់នៅស្ថាប័នទាំងនោះ ដោយខ្លួនឯងវិញ។


ការប្រកាសប្តូរជំហរភ្លាមៗរបស់ លោក រ៉ុង ឈុន នេះ ធ្វើឡើងបន្ទាប់ពីអ្នកចូលរួម បានប៉ះទង្គិតជាមួយជនបង្កប់ខ្លួនម្នាក់មានអាវុធខ្លី បណ្តាលឲ្យបុរសមានអាវុធនោះរងបួសស្រាល។

កាលពីម្សិលមិញ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រាប់វិទ្យុក្នុងស្រុកថា បើការប្រារព្ធពិធី លោក រ៉ុង ឈុន នៅថ្ងៃនេះ ធ្វើនៅមួយកន្លែងនឹងមានសហការល្អពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច តែលោកថា បើក្រុមអ្នកតវ៉ានៅតែព្យាយាមដង្ហែក្បួន នោះសាលារាជធានីនឹងពិចារណាលើនីតិវិធីច្បាប់។

តាមលោក រ៉ុង ឈុន អះអាងថា ញ្ញត្តិនោះទាមទារចំនួន៩ចំណុច រួមមាន ដំឡើងប្រាក់បៀវត្សរ៍គ្រូបង្រៀនដល់១លានរៀល ម្នាក់ៗក្នុងមួយខែ លុបបំបាត់អំពើពុករលួយ ផ្តល់សិទ្ធិចូលរួម ឬជួបជុំដល់គ្រូបង្រៀន និងបើកប្រាក់បៀវត្សរ៍ដោយបញ្ចូលតាមកុងធនាគារ ជាដើម៕

1 comment:

Anonymous said...

I would like to Samdach Decho Hun Sen aka Dr. Hun Sen another 5 more years to improve Cambodian living condition in the past 3 decades and so forth. You Khmer do not jump to conclusion without recognition of his political chapter so he will combed all Khmer citizens out of Phnom Penh to make more modernize like the rest of the world. Even I made $10 a day paddling around the city for 365 days a year while beating extreme heat without resisting like others. I have no complain neither or I ended up in Prey Sar II somewhere far away land in the desert of Cambodia.

Ta Cyclo