..................................
Monday, 21 October 2013 ម៉ៃ ទិត្យថារ៉ា PPP
ភ្នំពេញៈ លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ បានបដិសេធជាលើកទី ២ មិនទៅជួបតាមការអញ្ជើញរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃនេះឡើយ ប៉ុន្តែនៅតែប្រកាន់ជំហរធ្វើមហាបាតុកម្មលើក ទី៣ នៅទីលានប្រជាធិបតេយ្យ និងការដើរដង្ហែក្បួន រយៈពេល ៣ ថ្ងៃតាមការគ្រោងទុកដដែល ដើម្បីទាមទារឲ្យធ្វើការស៊ើបអង្កេត ចំពោះភាពមិនប្រក្រតី ក្នុងការបោះឆ្នោត ដែលគណបក្សប្រឆាំងមួយនេះ បានធ្វើការតវ៉ា ចាប់តាំងពីក្រោយថ្ងៃបោះឆ្នោតមក។
កាលពីថ្ងៃ សុក្រ តំណាងគណបក្ស សង្គ្រោះជាតិ ដែលជាមេក្រុមដឹកនាំបាតុកម្ម បានចូលទៅជួបពិភាក្សា ពីការធ្វើបាតុកម្ម ជាមួយមន្ត្រីសាលារាជធានី ម្តងរួចមកហើយ ប៉ុន្តែជំនួបនោះ មិនទាន់មានការព្រមព្រៀងគ្នានៅឡើយទេ ដោយសាលារាជធានីតម្រូវឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការជួបជុំតែនៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមត្រឹមមួយម៉ឺននាក់ នឹងមិនអនុញ្ញាតឲ្យដើរដង្ហែក្បួនឡើយ។
លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ បានឲ្យដឹងពីខេត្ត សៀមរាប កាលពីម្សិលមិញថា លោកពុំមានពេលទៅជួបលោក សុជាតិវង្ស នោះទេ ដោយសារតែលោក ជាប់រវល់ចុះជួបប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់។ លោកបានថ្លែងថា៖ «ថ្ងៃនេះ ខ្ញុំនៅខេត្ត សៀមរាប ហើយថ្ងៃស្អែក ខ្ញុំរវល់ទៅខេត្ត តាកែវ ប៉ុន្តែទោះជាយ៉ាងណា យើងនៅតែធ្វើមហាបាតុកម្ម តាមការគ្រោងទុកដដែល»។
លោក កឹម សុខា បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ ប្រមូលស្នាមមេដៃ ពីពលរដ្ឋបានជិត ២ លាននាក់ហើយ ហើយគណបក្សនឹងធ្វើការបូកសរុបថែមទៀត នៅមុនថ្ងៃធ្វើមហាបាតុកម្ម។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ ដោយលោកបង្វែរសំណួរទៅលោក ឡុង ឌីម៉ង់។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បានឲ្យដឹងថា រហូតមកដល់ពេលនេះ លោកពុំទាន់ទទួលបានដំណឹងពីគណបក្សសង្គ្រោះជាតិនោះទេ។ «ខ្ញុំមិនទាន់ដឹងថា និងត្រូវធ្វើយ៉ាងម៉េចទៀតទេ យើងចាំមើលថ្ងៃស្អែកសិន ខ្ញុំមិនហ៊ាននិយាយមុនទេ»។
យោងតាមលិខិតរបស់គណបក្សសង្គ្រោះជាតិ ដាក់ជូនអភិបាលរាជធានី កាលពីថ្ងៃ ទី ១៦ ខែ តុលា ថា មហាបាតុកម្មអហិង្សា នឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃ ទី២៣ ដល់ថ្ងៃ ទី២៥ ខែ តុលា ដោយក្នុងរយៈពេល ៣ ថ្ងៃនេះមានការហែក្បួនដើម្បីនាំយកញត្តិ ដែលមានភ្ជាប់ស្នាមមេដៃជាង ៣ លាននាក់ ទៅដាក់ជូនអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសមួយចំនួន។ តាមគម្រោងគឺនៅថ្ងៃ ទី២៣ ខែ តុលា នឹងដង្ហែក្បួន ចាប់ពីទីលានប្រជាធិបតេយ្យ ទៅឧត្តមស្នងការអង្គការសហប្រជាជាតិ។ ថ្ងៃ ទី២៤ ដង្ហែក្បួនទៅស្ថានទូត បារាំង អង់គ្លេស និងស្ថានទូត អាមេរិក និងថ្ងៃ ទី២៥ ពេលព្រឹក ដង្ហែក្បួនទៅស្ថានទូត អូស្ត្រាលី ឥណ្ឌូនេស៊ី និងជប៉ុន ចំណែកពេលរសៀល ដង្ហែក្បួនទៅស្ថានទូត ចិន ប្រចាំកម្ពុជា។ នៅទីលានប្រជាធិបតេយ្យនឹងមានការរៀបចំវេទិកា និងរោង ៤ ម៉ែត្រ គុណ ២០០ ម៉ែត្រនៅសងខាងសម្រាប់ធ្វើជាជម្រកការពារភ្លៀង និងកម្ដៅថ្ងៃ និងសម្រាប់បាតុករស្នាក់នៅ ចាប់ពីថ្ងៃ ទី២២ ដល់យប់ ថ្ងៃ ទី២៥ ខែ តុលា ឆ្នាំ ២០១៣។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា តាមបទពិសោធកន្លងមក គណបក្សសង្គ្រោះជាតិ តែងតែធ្វើការប្រឆាំងនឹងអាជ្ញាធរដែលហាមឃាត់ ដូចជា ហាមមិនឲ្យដើរក្បួន គាត់ដើរ ដូច្នេះ ការធ្វើមហាបាតុកម្មលើកទីបីនេះ ក៏ពុំមានអ្វីខុសពីលើកមុនដែរ។ លោកបានថ្លែងថា៖ «ក្នុងនាមយើងជាសមត្ថកិច្ច ភារកិច្ចរបស់យើង គឺការពារសន្តិសុខសណ្តាប់ធ្នាប់ដូច្នេះយើងត្រូវតែពង្រាយ កម្លាំង ដើម្បីការពារសន្តិសុខ»។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងថា អ្វីដែលសាលារាជធានី អញ្ជើញលោក កឹម សុខា ឲ្យចូលទៅពិភាក្សា គឺចង់ឲ្យមានអ្នកទទួលខុសត្រូវ ក្នុងការគ្រប់គ្រងស្ថានការណ៍ ហើយម្យ៉ាងទៀតក៏ជាការដាក់សម្ពាធអំពីការកំណត់ចំនួនមនុស្សដែល ចូលរួមក្នុងបាតុកម្មនេះផងដែរ ដែលទង្វើនេះគឺធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពបញ្ចេញមតិ របស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «យើងព្រួយបារម្ភអំពីការធ្វើមហាបាតុកម្មទ្រង់ទ្រាយធំនេះ ពីព្រោះការតវ៉ាចំនួនពីរលើករួចមកហើយ តែងតែមានការបង្រ្កាបហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ច ហើយក៏បណ្តាលឲ្យពលរដ្ឋម្នាក់ស្លាប់ផងដែរ។ នៅពេលនេះ យើងឃើញមានការពង្រាយកម្លាំងចាប់ផ្តើមទៀតហើយ ដែលនេះ គឺជាការគំរាមស្មារតីពលរដ្ឋឲ្យភ័យខ្លាច មិនហ៊ានចូលរួមធ្វើបាតុកម្ម»។
គណបក្ស សង្គ្រោះជាតិ បានធ្វើបាតុកម្មពីរលើករួចមកហើយ នៅទីលានប្រជាធិបតេយ្យគឺលើក ទី ១ កាលពីថ្ងៃ ទី៧ ខែ កញ្ញា និងលើក ទី២ ធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ ទី១៥ ដល់ថ្ងៃ ទី១៧ ខែ កញ្ញា បានបណ្តាលឲ្យពលរដ្ឋម្នាក់ស្លាប់ និងរបួសធ្ងន់ជាង ១០ នាក់នៅក្នុងការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅឯស្ពានអាកាសក្បាលថ្នល់៕
3 comments:
Kem Sokha is not dare to attend the meeting at the city hall because he is afraid the government will hold him responsible if the protest turned violent. He tries to escape to province as his excuse. Kem Sokha is a coward man but boast himself as a brave man.
You can protest all you want people but don't mess with my symbolical icon such as Freedom Park (Hun Sen Park), Hun Sen Beach, Hun Sen Bridge, Hun Sen Tower, Hun Sen Court House, Hun Sen Forestry, Hun Sen Bank, Hun Sen statue, Hun Sen Lands, Hun Sen Polices and Hun Sen Arm Forces for my children to tendance in the future. Protest at your own risk or else you end up in Prey Sar, Prey Sar II and Prey Sar III.
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
Post a Comment