Tuesday, October 15, 2013

កោះត្រល់កាត់ឲ្យយួនផ្លូវការឆ្នាំ២០០៥ ដោយ ហ៊ុន សែន មិនមែនបាត់ពីសម័យសម្តេចតាទេ!






ដោយ៖ ប៉ាង សុខឿន
ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ
.............................
នៅក្នុងសៀវភៅនេះមានដាក់ចំណងជើងថា «កម្ពុជាបច្ចុប្បន្ន» ដែលទំនងជាស្នា​ដៃរបស់សាស្រ្តាចារ្យមកពីដេប៉ាតឺម៉ង់ ទស្សនៈវិជ្ជា រួមមានទាំងលោកបណ្ឌិត ឆយ យីហ៊ាង ដែលជាអតីតប្រធាន ដេប៉ាតេម៉ង់ទស្សនៈវិជ្ជា ផងដែរ។ ក្នុងសៀវភៅនេះ មានរូបផែនទីកម្ពុជា ដោយរួមបញ្ចូលទាំង «កោះត្រល់» ស្ថិតនៅក្នុងដែនដី នៃប្រទេសកម្ពុជា យ៉ាងច្បាស់ និងមានកាលបរិច្ឆេទ គឺថ្ងៃទី២០ ខែមិនា ឆ្នាំ២០០០ ហើយទទួលស្គាល់ដោយ ហ៊ុន សែន ថែមទៀត។ 

ជារួម ថ្វីត្បិត ហ៊ុន សែន បានចុះហត្ថលេខាលើ «សន្ធិសញ្ញាទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២» កាត់​សមុទ្រ និងកោះត្រល់ឲ្យយួនមែន តែយួន មិនហ៊ានយកជាផ្លូវការទេ ដោយកាលនោះ​មានប្រ​ទេស ថៃ សហគមអាស៊ាន និងប្រទេសសិង្ហបូរីជំទាស់នឹងការចូលមកកាន់កាប់របស់យួន។ តែយួនហ៊ានយកជាផ្លូវការ និងចូលអភិវឌ្ឍន៍ទាំងស្រុងបន្ទាប់ពី ហ៊ុន សែន ចុះហត្ថេលខាលើ «សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥» នេះដែលជាការទទួលស្គាល់សិទ្ធិរបស់យួនសារ ជាថ្មី និងជាពិសេសមានព្រះហស្ថលេខាព្រះមហាក្សត្រឡាយ យល់ព្រមបន្ថែម​ទៀត និងរួមទាំង​រដ្ឋសភាខ្មែរផង (បញ្ជាក់៖កាលនោះសមាជិកសភាបក្សសម រង្ស៊ី ទាំងអស់បានដើរចេញ មិនចូលរួមអនុម័តយល់ព្រមទេ លើកវាតែ ខឹម វាសនា ម្នាក់គត់)។ 



យើងក៏ចាំដែរកាលនោះ សម្តេចតា នរោត្តមសីហនុមិនព្រមឡាយព្រហស្ថលេខាទេ ហើយ​ទ្រង់ដឹងមុន ទ្រង់ក៏សម្រេចព្រះទ័យដាក់រាជ្យ។ ព្រះមហាក្សត្រថ្មី ព្រះបាទនរោត្តម​សីហមុនី​ទ្រង់ក៏មិនព្រមដែរ តែពេលនោះ ហ៊ុន សែន បានព្រមានរំលាយរបបរាជានិយម​ចោល​បើស្តេចមិនព្រមចុះហត្ថលេខាយល់ព្រម។ 

កាលនោះ ហ៊ុន សែន មិនត្រឹមតែគំរាមរំលាយរបបរាជានិយមទេ គឺ ហ៊ុន សែន បានគំរាមខ្មែរ​ទាំងឡាយណាដែលប្រឆាំងនឹងសន្ធិសញ្ញាកាត់ដី កាត់កោះ កាត់សមុទ្រនោះឲ្យយួនថែមទៀត។ ជាក់ស្តែងការចាប់លោក រ៉ុង ឈុន និងលោក ម៉ម សូណង់ដូ ដាក់គុក រីឯរូបខ្ញុំ ត្រូវបានគម្រាម​សំលាប់ និងមិត្តភ័ក្ររួមការងារជាច្រើនទៀតដែលជាថ្នាក់ដឹកនាំនិស្សិត សង្គមស៊ីវិល ត្រូវបាន​ក្រុមរដ្ឋាភិបាល ហ៊ុន សែន តាមចាប់ខ្លួនគ្រប់ទីកន្លែងព្រោះតែបានរិះគន់លើរឿងនេះ។ 

គិតទៅ ហ៊ុន សែន ពិតជាព្យាយាមអស់ពីសមត្ថភាពដើម្បីបម្រើយួន ពិតប្រាកដមែន កុំថាឡើយត្រូវលះបង់អ្វីក៏ មិនខ្លាចដែរ។ ពិតជាអាយ៉ងដាច់ថ្លៃមែន! 

ចុងក្រោយសូមផ្តាំ ហ៊ុន សែន ថាឈប់បោកប្រាស់ពួកយើងថាកោះនេះបាត់តាំង​ពី​សម័យ​សម្តេចតាទៀត ឲ្យសោះ ព្រោះក្នុងសៀវនេះ ដែល ហ៊ុន សែន បានទទួលស្គាល់ និង​សៀវ​ភៅមេរៀនភូមិវិទ្យាខ្មែរសម័យរដ្ឋកម្ពុជា ដែល ហ៊ុន សែន ដឹកនាំ ក៏បានបញ្ជាក់​ច្បាស់ដែរថា កោះត្រល់ជារបស់ខ្មែរយ៉ាងពិតប្រាកដដែរ។

1 comment:

Anonymous said...

What AH HUN SEN had done will be undone! What belong to Cambodia will belong to Cambodia!

AH HUN SEN can lie himself, to his wife, and to his children but he can not lie to Cambodian people!