Monday, October 21, 2013

ក្រុម​ពហុវិស័យ ធ្វើ​សមាជ​​​ស្វែង​យល់​ពី​ស្ថានភាព​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា



សមាជប្រជាជន ដែលធ្វើនៅព្រឹកថ្ងៃចន្ទនេះ។ រូបថត ហេង ជីវ័ន
ភ្នំពេញប៉ុស្តិ៍  Monday, 21 October 2013

ភ្នំពេញៈ ក្រុម​ពហុវិស័យ ដែល​ជា​បណ្តុំ​នៃ​បណ្តាញ​និង​សហគមន៍ មក​ពី​២៤ ខេត្ត​ក្រុង បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​សមាជ​​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ក្បែរ​ស្ពាន​នាគ វត្តភ្នំ ក្នុង​គោល​បំណង ស្វែង​យល់​ពី​ស្ថានភាព​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា ធ្វើ​ការ​ទាមទារ​ឲ្យ​មាន​ប្រជាធិប​តេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា និង​ធ្វើ​ការ​លើក​ឡើង​នូវ​កង្វល់​ដែល​ពួក​យើង​កំពុង​ជួប​ប្រទះ និង​រក​ដំណោះ​ស្រាយ​រួម​របស់​ប្រជាជន។

ក្រុម​ពហុវិស័យ​នេះ​មាន​គោល​ជំហរ​មិន​ប្រឆាំង​រដ្ឋាភិបាល មិន​បម្រើ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ជា​ក្រុម​អហិង្សា ស្រឡាញ់​សន្តិភាព និង​សេចក្តី​ថ្លៃ​ថ្នូរ មិន​ប្រកាន់​ពូជសាសន៍ មាន​គោលដៅ​ទាម​ទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​រួម ប្រយោជន៍រួម។

ការ​ធ្វើ​សមាជ​ស្វែង​យល់​ពី​ស្ថានភាព​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​នេះ ធ្វើ​ឡើង​ក្រោយ​ពី អំណាច​ធំៗ​ទាំង​បី គឺ នីតិបញ្ញាត្តិ (រដ្ឋសភា) នីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) និង​តុលាការ ត្រូវ​បាន​ដឹក​នាំ​ដោយ​ឯក​បក្ស បន្ទាប់​ពី​ការ​បោះ​ឆ្នោត​រួច។ ចំណែក​ឯ​ម្ខាង​ទៀត គណបក្ស​ប្រឆាំង ដែល​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត និង​តែង​តែ​ប្រកាស​ទាម​ទារ​ធ្វើ​មហាបាតុកម្ម​អហិង្សា ដែល​បណ្តាល​ឲ្យ​មាន​ការ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា។

លោក ជា សុភ័ក្ត មកពីបណ្តាញកសិករនិងធម្មជាតិ បាន​មាន​ប្រសាសន៍​ថា «សមាជ​ប្រជាជន​នេះ ចង់​បើក​ឲ្យ​មាន​កិច្ច​ពិភាក្សា​រវាង​ប្រជា​ពលរដ្ឋ​និង ថ្នាក់ដឹកនាំនយោបាយ នៅ​ខណៈ​ពេល​ដែល​ស្ថាន​ភាព​នយោបាយ​មាន​ការ​ជាប់​គាំង»។

ក្រុម​​ពហុ​វិស័យ​នេះ រួមមាន កម្មករ​រោង​ចក្រ​កាត់​ដេរ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កសិករ ប្រជា​នេសាទ សកម្មជន​ដីធ្លី ជន​ជាតិ​ដើម​ភាគ​តិច សកម្មជន​សិទ្ធិ​ស្រ្តី អ្នក​ប្រកប​របរ​ផ្លូវ​ភេទ សកម្មជន​យុវជន សកម្មជន​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ សកម្មជន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ក្រុម​សិល្បៈ​សហគមន៍ និង​ប្រជាជន​ជា​ច្រើន​ទៀត។

2 comments:

Anonymous said...

CAM ON SAMDACH DECHO HUN SNE 3000!!!

Anonymous said...

This is an emergency call for SENG THEARY, JENDHANUMI, អ្នកស្រែ, AND School of Vice to help managing building tents at Democracy Park for the mass demonstration on October 23rd. It seems a little bit late because of schedule conflict with Hun Sen's team rehearsal for abusing protesters. Please call Mr. San Sowith from Khmer World Radio for plane ticket and direction.

PS: Jendhanumi is a chef Negotiator for telling those gangster to live the park, and tell them that next time they need to have permit from CNRP because is the winner. If they do not want to listen, Jendhamuni can call Mr. Ear Kim Sréng for giving them a lesson.