Wednesday, October 30, 2013

​អ្នក​ប្រើ​បណ្តាញ​ហ្វេ​ស​ប៊ុក​ទាមទារ​ឲ្យ​ផ្សាយ​ផ្ទាល់ ការជួបគ្នា​រវាង​លោក ហ៊ុន សែន និងលោក សម រង្ស៊ី

​​
...............................................
ដោយ៖​ ពៅ មេត្តា​ | ថ្ងៃពុធ ទី30 ខែតុលា ឆ្នាំ2013, ម៉ោង 04:48 PM​ VOD
អ្នកប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុក ទាមទារ​​ឲ្យ​ផ្សាយ​ផ្ទាល់ តាម​វិទ្យុ ឬ ទូរទស្សន៍ ចំពោះ​ការ​ជួបចរចា​លើក​​ទី​​បី ​​រវាង​​លោក ហ៊ុន សែន និង លោក សម រង្ស៊ី ដើម្បី​​​ដោះ​ស្រាយ​​ភាព​ជាប់​គាំង​នយោបាយ នៅ​ដើម​ខែ​វិច្ឆិកា​នេះ​។
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យដឹងថា
ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ គ្រោង​ជួប​គ្នា​នៅ​ដើម​ខែ​វិច្ឆិកា​។ ជុំវិញ​គម្រោង​​ជួប​គ្នា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​ ​នៅ​ថ្ងៃ​ពុធ​នេះ VOD បាន​បង្ហោះ​​សំណួរ​​ស្ទង់​មតិ​ដោយ​សួរ​ថា "តើ​គណបក្ស​ទាំង​ពីរ​គួរ​បើកចំហ​ព័ត៌មាន​កម្រិតណា ជូន​​ដល់​ប្រជាពលរដ្ឋ​?"​។​ រយៈពេល​​បង្ហោះ ៥ម៉ោង​​មាន​អ្នក​​ចុច ចូល​ចិត្ត​​៣១៨​នាក់ អ្នក​ចែករំលែក​​បន្ត​៥៥ និង​​អ្នក​ផ្តល់​​មតិ យោបល់​ចំនួន​៥៤​។​ VOD
(សំណួរស្ទង់មតិ​របស់​ VOD)
​អ្នក​ដែល​ផ្តល់​មតិ​យោបល់​ទាំង​៥៣​នាក់ គឺ​ពួកគេ​ភាគច្រើន​ចង់​ឲ្យ​ផ្សាយ​ផ្ទាល់​ពី​ជំនួបនោះ តាម​រយៈ​វិទ្យុ ឬ​ទូរទស្សន៍ ហើយ​​មាន​អ្នកខ្លះ​លើកឡើងថា​ ត្រូវ​​បើក​ចំហ​​ព័ត៌មាន​​ឲ្យបានយ៉ាងតិច​៩០%​។ មូលហេតុ​ដែល​អ្នក​ប្រើ​​ហ្វេ​ស​បុក​​ទាម​ទារ​ឲ្យ​ផ្សាយ​ផ្ទាល់​នេះ ដោយសារ​ពួកគេ ចង់​ឲ្យ​អ្នកនយោបាយ​ជជែក​ ផ្តោត​លើ​ផល​ប្រ​យោជន៍​​​ជាតិ​ជា​មូលដ្ឋាន​សំខាន់​។​

អ្នក​ប្រើ​ហ្វេ​ស​ប៊ុក ឈ្មោះ ឆាយ វី​ណា លើកឡើងថា​៖ "បើ​នៅ​តែ​រឹងទទឹង មិន​ព្រម​​ផ្សាយ​បន្តផ្ទាល់ ​ពេល​កំពុង​ចរចា​មានន័យថា អ្នកនយោបាយ​ក្បត់​ប្រជាពលរដ្ឋ ព្រោះ​ធ្លាប់​ធ្វើ​ដូច្នេះ ច្រើន​ដង​ហើយ"​។​

​អ្នក​ប្រើហ្វេ​ស​ប៊ុក​​ឈ្មោះ លីវ សារ៉ុម សរសេរថា​៖ ឲ្យ​​អ្នក​​សារព័ត៌មាន ចូល​ទៅ​យក​ព័​ត៌​​មាន​ទៅ ដូចជា វី​អូ​ឌី អាស៊ីសេរី ។​ល​។​

​អ្នក​​ប្រើ​ហ្វេ​ស​ប៊ុក​​ម្នាក់​ទៀត​ឈ្មោះ សំឡេង ឈិ​តឡេង សរសេរ​​ជា​ភាសា​អង់គ្លេស ក្នុង​ន័យ​​ថា កម្ពុជា​ខ្មែរ​ទាំងអស់​គ្នា ដូច្នេះ​គណបក្ស​ប្រជាជនកម្ពុជា​កម្ពុជា និង​គណបក្សសង្គ្រោះ​ជាតិ ត្រូវតែ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​។​

​នៅ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ គណបក្ស​ទាំង​ពីរ សុទ្ធ​តែ​បង្ហាញ​ជំហរ បើក​ចំហ​​ព័ត៌​មាន នៅ​ពេល​ពិភាក្សា តែ​រហូតមកដល់​ថ្ងៃទី​៣០ ​ខែ​តុលា​នេះ ភាគី​ទាំង​ពីរ​មិន កំណត់​ថ្ងៃ​ប្រជុំ​ឲ្យបាន​ច្បាស់ ហើយ​ថា ត្រូវ​បើកចំហ​​ព័ត៌មាន​​កម្រិតណា ឬផ្សាយ​ផ្ទាល់​ ឬអត់​ទេ​។​

​កាលពី​ថ្ងៃ​ទី​១៦ និង១៧ ខែ​កញ្ញា លោក ហ៊ុន សែន និង សម រង្ស៊ី បាន​​ជួបគ្នា​នៅ​វិមានរដ្ឋសភា ដោយ​ប្រជុំ​បិទទ្វារ បន្ទាប់មក​ពួកគេ​ទម្លាយ​ព័ត៌មាន​ខុសៗ​​គ្នា ​ពី​កិច្ចប្រជុំ​នោះ​៕

សូមសរសេរមកកាន់លោក ពៅ មេត្តា​ តាមរយៈ minpov@vodhotnews.com

3 comments:

Anonymous said...

i agree, they should air it on tv, radio, etc so people can see and judge for themself. otherwise, even the oppositon is hypocrite. negotiation like this should be aired on national tv, etc so people will be informed and educated and know what is going on. it shouldn't be a secret to the people anymore! otherwise, it's not really democracy!

Anonymous said...

យើងសូមស្នើ !
បើនឹងមាន កិច្ចចចារ រវាង CPP ជាមួយ CNRP លើកក្រោយ សូមផ្សាយផ្ទាល់តាម TV បានទេ ? ដើម្បជៀសវាងគំនិត …ក្រឡិច…ក្រឡុច… របស់ណាមួយបក្ស នៅថ្ងៃក្រោយ !!!

Anonymous said...

The meeting should show in television,let all Khmer people know and see.