អង្គការសមាគមខ្មែរកម្ពុជាក្រោម បានដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ ស្ដីពីការធ្វើបាតុកម្មអហិង្សានៅមុខស្ថានទូតវៀតណាម នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ខាងមុខ ដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាម ដោះលែងព្រះសង្ឃ ២អង្គ និងពលរដ្ឋខ្មែរក្រោម ៧នាក់ ឲ្យមានសេរីភាព បន្ទាប់ពីតុលាការប្រជាជនវៀតណាម បានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារដោយគ្មានហេតុផលច្បាស់លាស់។
ព្រះសង្ឃខ្មែរកម្ពុជាក្រោមតវ៉ាលើករូបថតព្រះសង្ឃដែលត្រូវអាជ្ញាធរវៀតណាម បានចាប់ព្រះកាយ នាទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៣។ RFA/Mom Sophon |
ដោយ ទេព សុរ៉ាវី 2013-10-08
សមាគមខ្មែរកម្ពុជាក្រោម ដាក់លិខិត ២ផ្សេងគ្នាទៅសាលារាជធានីភ្នំពេញ និងក្រសួងការបរទេសនៅថ្ងៃទី៨ ខែតុលា ដើម្បីស្នើសុំឲ្យមានកិច្ចអន្តរាគមន៍បន្ទាន់មួយចំពោះអាជ្ញាធរវៀតណាម ដែលបានបំបិទសិទ្ធិសេរីភាព ប្រពៃណី និងសិទ្ធិជំនឿសាសនារបស់ពលរដ្ឋខ្មែរក្រោម ពិសេសត្រូវដោះលែងព្រះសង្ឃ និងខ្មែរក្រោម ៩នាក់ ដែលជាប់ពន្ធនាគារឲ្យមានសេរីភាពវិញ។
ក្នុងលិខិតរបស់សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលមានចុះហត្ថលេខាព្រះភិក្ខុ សៀង សុវណ្ណារ៉ា ប្រធានស្ដីទីដាក់លិខិតទៅសាលារាជធានីភ្នំពេញ ស្នើសុំធ្វើបាតុកម្មអហិង្សានៅមុខស្ថានទូតវៀតណាម នៅថ្ងៃទី១៣ ខែតុលា ខាងមុខ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។បាតុកម្មដែលគ្រោងធ្វើនោះ នឹងមានព្រះសង្ឃនិងពលរដ្ឋខ្មែរចូលរួមប្រមាណ ២០០អង្គនិងនាក់។
ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែតុលា ថា សមាគមខ្មែរកម្ពុជាក្រោម មានគោលបំណង ២សំខាន់ ក្នុងការតវ៉ាទាមទារនៅមុខស្ថានទូតវៀតណាម៖ «តាមលិខិតដែលយើងដាក់ទៅហ្នឹង គឺទី១ យើងស្នើសុំឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ ២អង្គ និងពលរដ្ឋខ្មែរក្រោម ៧នាក់ ដែលទើបតែចាប់ខ្លួនថ្មីៗហ្នឹង។មួយទៀតគឺយើងស្វែងរកយុត្តិធម៌ជូនដល់ពលរដ្ឋខ្មែរក្រោមដែលរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្សនៅឯដែនដីខ្មែរកម្ពុជាក្រោមពីអាជ្ញាធរវៀតណាម»។
លិខិតមួយទៀតរបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ ដែលមានលោក សឺន យឿង ជានាយកប្រតិបត្តិបានផ្ញើទៅលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងលិខិតលោក សឺន យឿង មានបំណងស្នើសុំជួបលោក ហោ ណាំហុង ផ្ទាល់ ដើម្បីបរិយាយអំពីការយាយីរំខាន និងបំបិទសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោមក្នុងការប្រតិបត្តិវប្បធម៌ ប្រពៃណី សិទ្ធិជំនឿសាសនា និងសេរីភាពក្នុងការបញ្ចេញមតិពីសំណាក់អាជ្ញាធរវៀតណាម។
កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកញ្ញា តុលាការប្រជាជនវៀតណាម ខេត្តឃ្លាំង បានបើកសវនាការកាត់ទោសព្រះសង្ឃចំនួន ២អង្គ និងពលរដ្ឋខ្មែរក្រោមចំនួន ៧នាក់ ឲ្យជាប់ពន្ធនាគារពី ១០ខែ ទៅ ៦ឆ្នាំ ដោយចោទប្រកាន់ពីបទបង្កឲ្យមានការខូចខាតសណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់ព័ត៌មានទៅឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេស និងបណ្ដាញសារព័ត៌មានក្រៅស្រុក។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានទេ នៅរសៀលថ្ងៃទី៨ ខែតុលា ដោយលោកបិទទូរស័ព្ទ។
រីឯអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា លោកបានឃើញលិខិតស្នើសុំរបស់សមាគមខ្មែរកម្ពុជាក្រោមរួចហើយ។ ប៉ុន្តែការសម្រេចយ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ៖ «លិខិតនោះត្រូវដាក់ទៅដល់គណៈអភិបាលសិន ហើយលោកនឹងសម្រេចថា ហៅមកពិភាក្សាសិន»។
កាលពីឆ្នាំ២០០៧ សមត្ថកិច្ចបានវាយបង្ក្រាបទៅលើព្រះសង្ឃខ្មែរក្រោមប្រមាណ ១០០អង្គជាខ្លាំងដែលបានធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ដើម្បីតវ៉ាប្រឆាំងការរឹតត្បិតសិទ្ធិសេរីភាព និងស្នើសុំឲ្យដោះលែងខ្មែរក្រោម ៥នាក់ ដែលត្រូវចាប់ខ្លួនដោយគ្មានមូលហេតុ៕
1 comment:
នៅពេលជាមួយគ្នានេះ ខ្ញុំកំពុងតែស្ដាប់ លោក សាន សូវិត និយាយគ្នាជាមួយនឹង លោក នួន សារ៉ាយ បងប្អូនប្រាកដជាបានឮដែរហើយ! ត្រង់នេះ ខ្ញុំយល់ថា៖ ប្រធាន គណៈបក្សសង្គ្រោះជាតិ គួរតែយកចិត្តទុកដាក់ឲ្យបានដល់កម្រិតផង!
ខ្ញុំសុំមានសំណួរខ្លះ៖
តើវាមានដែរឬទេ ដែលថាក្នុងប្រព័ន្ធ គណៈបក្ស គេមានរាបជារបៀប ដូចជា បើចង់ជួបមេដឹកនាំកំពូល ទាល់តែមានការអនុញ្ញាតិ ទៅតាមលំដាប់លំដោយទើបបាន? បើមានវិញ តើអាចដែរឬទេដែលថា មនុស្សគ្រ័គ្គៗក្នុងប្រព័ន្ធនិមួយៗ របៀបជាឃុំគ្រងមេដឹកនាំកំពូល ឲ្យស្ដាប់តែពួកគ្នាឯង? ខ្ញុំតែឮជារឿយៗថា "បើចង់ជួបផ្ទាល់នឹងអ្នកធំ នុះវាមិនងាយទេហ្អើយ!"
ជឿដែរឬទេដែលថា ក្នុងប្រព័ន្ធនិមួយៗគ្មានមនុស្ស
ព្យាយាមកាត់ខ្សែរយៈពីអ្នកដទៃ រវាងអ្នកធំ ហើយទុកយកគុណសម្បត្តិសម្រាប់តែខ្លួនឯង?
លោក នួន សារ៉ាយ ថា "ត្រូវតែ លោក មេ បក្សសង្គ្រោះជាតិស៊ីញ្ញ៉េកុងត្រា ទើបបានជួយទៀត" តើកុងត្រានោះមានអ្វីខ្លះទៅ?
សួរថាកន្លងមក តិចឬច្រើនពួកយើង សុទ្ធតែពឹង ដង្ហើមមនុស្សខូនខ្លះដក បានវាទៅជាអញ្ចឹង?
តើអស់លោកក្នុងប្រព័ន្ធនិមួយៗ គោរពក្រមសីលធ៌ម បក្សប្រាកដប្រជាទេ?
ថែមពីលើនេះទៀត តើ លោក នួន សារ៉ាយ មានដែលឮដែរទេពាក្យថា "អ្នកធំមើលរំលងអ្នកក្រ ស្រវារកតែអ្នកមាន រីឯអ្នក្រវិញតូចទាបវិញ ហ៊ានបានត្រឹមតែប្រាពលូន នឹងទ្រនាប់"
យើងក៏មិនដឹងច្បាស់ថា អ្នកក្រោមបង្គាប់គ្រប់មេដឹកនាំសុទ្ធតែស្មោះ?
យើងបានឃើញហើយ កាលបោះឆ្នោតមុនៗ អស់លោកគ្រ័គ្គៗខ្លះ រត់ប្រសាច ចេញនឹងចូល បក្សនេះបក្សនោះ ដូចតួរល្ខោន! ខ្ញុំយល់ថាកាលណោះ ប្រហែលជាពលរដ្ឋ មិនទាន់ហ៊ានធ្វើម្ចាស់ខ្លួនឯងប៉ុន្មាននូវឡើយ បានពួកអស់លោកទាំងនោះ គិតតែពីលាភសការៈអញ្ចុងទៅ?
បើប្រជាពលរដ្ឋមិនកម្រើក រឿងចាស់នូវតែមាន លោក សម រង្ស៊ី នឹង លោក កឹម សុខា អត់មានឥទ្ធិពលលើរឿងត្រូវតែធ្វើអ្វី ឬ មិនត្រូវធ្វើអ្វីនោះទេ បើពួកគាត់ត្រូវតែជៀស មិនឲ្យបាត់បង់ជីវិត្តមនុស្សដែលក្លាហានមានតិចនូវឡើយផង! អ្នកណាជួយមិនជួយ អ្នកណាស៊ីញ្ញ៉េមិនស៊ីញ្ញេវាដូចតែគ្នា ទេដឹង?
ម្ដងនេះខុសពីមុន៖
ប្រជាពលរដ្ឋហ៊ានស៊ីញ្ញ៉េប្ដិតមេដៃ ប្ដឹង លោក ហ៊ុន សែន ហើយក៏ហ៊ានធ្វើម្ចាស់របស់ខ្លួន ពេញលេញថែមទៀត រួចមើលទៅឯធនធានមនុស្សខ្មែរ ក៏ខុសមុនឆ្ងាយមិនតិច!
ខ្មែរឥឡូវនេះអាចជ្រើសរើសយក គោលនយោយបក្សមួយ ហើយអាចឈនទៅធ្វើជាម្ចាស់បក្សមួយនោះទាំងស្រុងបាន ដោយផ្អែកទៅនឹងធនធានរបស់ពួកគាត់
មានន័យថា៖ បើថ្នាក់ដឹកនាំណាម្នាក់ ប្រព្រឹតប្រាស់ចាក់ពីក្រមសីធ៌មបក្ស អ្នករងអាចជំនួសបានគ្រប់ពេល! ហើយបើបុគ្គលតំណាងរាស្ដ្រណាម្នាក់ ចេញដើរតួរល្ខោនទៀត បុគ្គលនោះក៏មិនអាចនាំយកសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋទៅជាមួយខ្លួនបាន ព្រោះប្រជាពលរដ្ឋបានបោះឆ្នោតអោយគោលនយោបាយបក្ស មិនមែនសម្រាប់បុគ្គលណាទាល់តែសោះ!
បើ លោក នួន សារ៉ាយ ពិតជាមានគោលដៅដាច់ខាតត្រូវតែជួយខ្មែរមែន លោក ត្រូវតែរកលទ្ធភាពប្រើជំនួយរបស់លោក ទៅពង្រឹងជំហរអ្នកគាំទ្រ គណៈបក្សសង្គ្រោះជាតិ ក្នុងប្រទេស ទើបមានប្រសិទ្ធិភាព?
ធ្វើបដិវត្តន៍ អហ៊ឹង្សា មានតែពឹងលើកម្លាំងប្រជាពលរដ្ឋជាគោល!
"លួចអត់បាន ទិញអត់លក់" ការស្រេកឃ្លាន លោក នួន សារ៉ាយ ត្រូវតែជួយហើយ មែនទេ!
Post a Comment