«សម្តេចតេជោ ហ៊ុន សែន បាននិយាយរួចហើយថា ប្រសិនបើមានការចរចាអំពីសភា តំណាងរាស្រ្តទាំង ៥៥ នាក់ របស់គណបក្សសង្គ្រោះជាតិ គួរតែទៅធ្វើការស្បថជាមុនសិនហើយបន្ទាប់មកយើងនឹងជជែកពិភាក្សាគ្នា»។
រូបថត ជីវ័ន |
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន ចង់ឲ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥ រូប ចូលទៅស្បថនៅព្រះបរមរាជវាំងហើយវិលត្រឡប់ទៅកាន់តុចរចាជាថ្មី ស្តីពីការបែងចែកអំណាចក្នុងរដ្ឋសភា ប៉ុន្តែគណបក្សប្រឆាំង ហាក់បីដូចជានៅតែមិនចាប់អារម្មណ៍ឡើយ។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា គណបក្សប្រជាជន នៅតែបើកចំហ រង់ចាំការចរចា ជាមួយគណបក្សសង្គ្រោះជាតិ ប៉ុន្តែការជជែកពិភាក្សាអាចធ្វើឡើងបាន លុះត្រាណាតែគណបក្សសង្គ្រោះជាតិទៅធ្វើការស្បថ នៅព្រះបរមរាជវាំងជាមុនសិន ហើយបន្ទាប់មកត្រឡប់មករកតុចរចា។
លោកបញ្ជាក់ថា៖ «សម្តេចតេជោ ហ៊ុន សែន បាននិយាយរួចហើយថា ប្រសិនបើមានការចរចាអំពីសភា តំណាងរាស្រ្តទាំង ៥៥ នាក់ របស់គណបក្សសង្គ្រោះជាតិ គួរតែទៅធ្វើការស្បថជាមុនសិនហើយបន្ទាប់មកយើងនឹងជជែកពិភាក្សាគ្នា»។
លោកបន្តថា៖ «សម្តេច ហេង សំរិន ក៏បាននិយាយនៅក្នុងសភារួចហើយដែរ ដោយសារឥឡូវនេះ យើងបានបង្កើតរចនាសម្ព័ន្ធគណៈកម្មការសភារួចហើយ ប៉ុន្តែយើងមិនបិទទ្វារទេ យើងអាចបន្តជជែកពិភាក្សាគ្នាទៀត ប៉ុន្តែយើងគ្រាន់តែសុំឲ្យគណបក្សសង្គ្រោះជាតិទៅធ្វើការស្បថ»។
លោកឲ្យដឹងទៀតថា លោក ហេង សំរិន បានផ្តល់រួចហើយនូវសុពលភាពសម្រាប់តំណាងរាស្រ្តគណបក្ស សង្គ្រោះជាតិ ដូច្នេះតំណាងរាស្រ្តទាំង ៥៥ រូប គួរទៅស្បថនៅព្រះបរមរាជវាំងដើម្បីក្លាយជាតំណាងរាស្រ្ត ពេញសិទ្ធិ មានន័យថា ពួកគេមានអាសនៈក្នុងសភា មានអភ័យឯកសិទ្ធ និងប្រាក់ខែ។
ប៉ុន្តែអនុប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមិនមានបំណងធ្វើការជជែកជាមួយគណបក្សប្រជាជន សម្រាប់មុខតំណែងណាមួយទេ ដូច្នេះវាមិនចាំបាច់សម្រាប់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ទៅធ្វើការស្បថនៅក្នុងព្រះបរមរាជវាំងឡើយ ពីព្រោះគណបក្សសង្គ្រោះជាតិ នៅតែមានជំហរដដែលដើម្បីស្វែងរកយុត្តិធម៌ សម្រាប់អ្នកបោះឆ្នោត។
លោកថ្លែងទៀតថា៖ «ប្រសិនបើមិនមានការស្វែងរកយុត្តិធម៌ យើងនឹងមិនទៅចូលរួមសម័យប្រជុំសភាទេ ហើយក៏មិនចាំបាច់មានការចរចាផងដែរ។ ដរាបណា គណបក្សប្រជាជនយល់ព្រមស្វែងរកយុត្តិធម៌ជុំវិញការបោះឆ្នោត ដើម្បីស្វែងរកការពិត ហើយនៅពេលដែលយើងរកការពឹតឃើញហើយ យើងនឹងទៅស្បថ យើងនឹងទៅកាន់សភា»។
លោក កឹម សុខា បានគូសបញ្ជាក់ទៀតថា៖ «យើងត្រូវគិតថា ប្រសិនបើគណបក្សប្រជាជនគិតថា ខ្លួនជាអ្នកឈ្នះការបោះឆ្នោតពិតមែន មិនត្រូវភ័យខ្លាចការស៊ើបអង្កេតស្វែងរកការពិតទេ។ យើងត្រូវតែស្វែងរកការពិតសិន ទោះបីឈ្នះទោះបីចាញ់យើងអាចបោះជំហានបន្តទៀត»។
ពាក់ព័ន្ធនឹងការចរចានេះ លោក ហ៊ុន សែន បានប្រាប់អ្នកកាសែត បន្ទាប់ពីសម័យប្រជុំសភាខែមុនថា ការចរចារវាងគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ ទី១៦ កញ្ញា មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បានទាមទារតំណែងប្រធានសភា។ លោក ហ៊ុន សែន បញ្ជាក់ថា មិនអាចឲ្យគណបក្សសង្គ្រោះជាតិ ធ្វើជាប្រធានសភាបានទេ ដោយសារគណបក្សប្រជាជន មានសំឡេងភាគច្រើន ដែលត្រូវតែដឹកនាំទាំងរដ្ឋសភា និងរដ្ឋាភិបាល។
ជាការឆ្លើយតប លោក សម រង្ស៊ី និងលោក កឹម សុខា បានសង្កត់ធ្ងន់ថា ដើម្បីមានតុល្យភាពអំណាច គណបក្សសង្គ្រោះជាតិត្រូវតែជាប្រធានសភាប្រសិនបើមិនដូច្នោះទេ គណបក្សប្រជាជននឹងជិះសេះលែងដៃដែលនឹងធ្វើអ្វីតាមតែអំពើចិត្ត។
អ្នកវិភាគនយោបាយ លោក សុខ ទូច បានផ្តល់អនុសាសន៍ចំនួនបីសម្រាប់គណបក្សសង្គ្រោះជាតិ ទីមួយ ប្រសិនបើគណបក្សសង្គ្រោះជាតិ ចង់មានកំណែទម្រង់រដ្ឋធម្មនុញ្ញ ស្តីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សនេះត្រូវតែទៅស្បថសម្រាប់តំណែងតំណាងរាស្រ្ត។ ទីពីរ ប្រសិនបើចរចាសម្រាប់ដំណោះស្រាយនយោបាយ គណបក្សនេះ មិនចាំបាច់ទៅស្បថទេ ហើយទីបី ប្រសិនបើគណបក្សសង្គ្រោះជាតិទៅស្បថអ្វីៗដែលគណបក្សនេះ បានធ្វើការតវ៉ា នឹងក្លាយជាគ្មានន័យ។
លោក សុខ ទូច ថ្លែងទៀតថា៖ «ដូច្នេះ គណបក្សទាំងពីរ ត្រូវតែកំណត់លក្ខខណ្ឌនយោបាយមុនទៅធ្វើការស្បថដើម្បីងាយស្រួលស្វែងរកដំណោះស្រាយក្នុងនយោបាយនេះ»៕ PS
12 comments:
THE MOOD, THE BAD AND THE UGLY!!!
CPP (Controlling People Party)
NAMBODIA (problem solved)
NAMLAO (problem solved)
NAMBOLAO (population 120M)
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
To 10:22 PM,
are you Youn dog right?
If you catch a thief ask him did you stolen this answer no,the next step what you do? you said government not a lawfull who you going to sue? every bodies knew Hun Xen anounced fake vinner,fake government you act respected them mean you accepted them since a first place? KRANHUN EASAN
Three million voters already sent a message to CNRP leaders
which stated clearly that the poor Khmers will contribute $1
( only one dollar = 4 thousand Riel ) each /year for all the 63
members of elected parliament , if they run into financial difficulty. However ; if Mr Sam & Kem Sokha want to abandon
the voters , they can bow their heads then take the seats . The
answers will be known in the 2018 election .
បើលោកតំណាងរាស្ត្រដែលបានជាប់ឆ្នោតត្រូវការជំនួយឬប្រាក់ខែ ខ្មែរអ្នកក្រទាំង
៣-៤ លាននាក់អាចចូលគ្នាតែ១ដុល្លាម្នាក់ៗក្នុង១ឆ្នាំ ។ ប៉ុន្តែ បើពួកលោកចង់បាន
អំណាចចោលរាស្ត្រឲនៅតែរងអយុត្តិធម៌ សង្គ្រោះជាតិ នឹងមានវាសនាដូច ហ្វាន់សិុន
បុិច នៅឆ្នាំ 2018 ។
លោកត្រូវប្រកាន់ជំហរជាអ្នកឈ្នះ មិនត្រូវឲ្យចោរ
ចាត់ចែងតាមអំពើចិត្តចោរឡើយ ពួកចោរអស់នេះ
វាខ្លាចពន្លឺណាស់ ពួកវាមិនហ៊ានអើតមុខបង្ហាញនឹង
ពន្លឺយុត្តិធម៌ឡើយ បើអស់លោកចង់មានបានឆាប់ក៏
អញ្ជើញចុះ តែកុំភ្លេចថាពួកលោកនឹងក្លាយជាអ្នក
នយោបោក មើលមិនឃើញនូវពលិកម្មរបស់ខ្មែរ
ដែលស្មោះនិងទុកចិត្តចំពោះពួកលោក សូមផ្ដាំថា
អស់លោកកុំភ្លេចគន្លងចាស់ ព្រោះពួកចោរនេះមិន
យល់មុខខ្មែរណាទេ ។ ពួកវាអស់នេះមានខួរក្បាល
ជាយួនទៅហើយ វាមិនគិតស្រុកទេសទេ វាគិតតែ
បក្សពួកវា គ្រួសារវាប៉ុណ្ណោះ ។
som dak bandasar oy ah HUN SEN slap ning taihoonh
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
ការចូលស្បថគឺជាការទទួលស្គាល់លទ្ធផលបោះឆ្នោត
បើទទួលស្គាល់ហើយ គ្មានអ្វីត្រូវចរចារតទៅទៀតទេ។
នៅលើតុចរចារគឺទទេស្អាត។ ចូលស្បថគឺចូលអន្ទាក់។
អាតិរិច្ឆានជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ
Post a Comment