Tuesday, October 22, 2013

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​ដោយ​ដាក់​លក្ខខណ្ឌ


[ Yes, CPP is afraid of demonstrations more than anything. Therefore, we should never bow our heads before CPP ]

បន្ទាប់​ពី​មិន​ត្រូវរ៉ូវ​គ្នា​រឿង​ធ្វើ​មហា​បាតុកម្ម ៣​ថ្ងៃ នៅ​ទីលាន​ប្រជាធិបតេយ្យ រវាង​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន​លើក នៅ​ទី​បំផុត​ក្រសួង​មហាផ្ទៃ បាន​សម្រេច​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​តាម​គម្រោង​របស់​គណបក្ស​ប្រឆាំង ប៉ុន្តែ​បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​តម្រូវ​ឲ្យ​គណបក្ស​នេះ​គោរព​តាម។

ទិដ្ឋភាព​អ្នក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៣។ RFA


ដោយ ទេព សុរ៉ាវី 2013-10-22

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដាក់​លក្ខខណ្ឌ ៤​ចំណុច តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ គោរព​តាម​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​ធ្វើ​មហា​បាតុកម្ម ៣​ថ្ងៃ នៅ​ទីលាន​ប្រជាធិបតេយ្យ។

លក្ខខណ្ឌ​ទាំង​នោះ​រួម​មាន ទី​១ អនុញ្ញាត​ឲ្យ​ធ្វើ​មហា​បាតុកម្ម​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ចាប់​ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច។ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​បោះ​ជំរំ​ស្នាក់​នៅ​ពេល​យប់​នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​ទី​កន្លែង​សាធារណៈ​ដទៃ​ផ្សេង​ទៀត។ ទី​២ អនុញ្ញាត​ឲ្យ​មាន​ក្រុម​បាតុករ​ចូល​រួម​មិន​លើស​ពី ១​ម៉ឺន​នាក់។ ទី​៣ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គ្រប់គ្រង​បាតុករ​ឲ្យ​បាន​ល្អ ដើម្បី​ធានា​ដល់​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី គ្មាន​អំពើ​ហិង្សា ប៉ះពាល់​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ អាយុ​ជីវិត​មនុស្ស ទ្រព្យ​សម្បត្តិ​សាធារណៈ​និង​ឯកជន។ ទី​៤ ក្នុង​ករណី​មាន​ការ​យក​ញត្តិ​ទៅ​ស្ថានទូត ឬ​ស្ថាន​តំណាង​នានា គណបក្ស​សង្គ្រោះ​ជាតិ អាច​យក​ញត្តិ​ទាំង​នោះ​ទៅ​បាន​តាម​ការ​កំណត់​រយៈពេល និង​ចម្ងាយ​ផ្លូវ​ដែល​រៀបចំ​ឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ។



អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ថា សេចក្តី​សម្រេច​របស់​ក្រសួង​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់។ លោក​បញ្ជាក់​ថា ការ​នាំ​ញត្តិ​ទៅ​ស្ថានទូត ខាង​សាលា​រាជធានី​ភ្នំពេញ ជា​អ្នក​កំណត់​ផ្លូវ និង​ចំនួន​មនុស្ស​ដែល​ហែ​ក្បួន​នោះ​ជា​ដាច់​ខាត។

ជុំវិញ​ការ​កំណត់​ចំនួន​មនុស្ស​ឲ្យ​ហែ​យក​ញត្តិ​ទៅ​ស្ថានទូត អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​តុលា ដោយ​បញ្ជាក់​ថា អ្នក​ហែ​ក្បួន​នាំ​ញត្តិ​ទៅ​ស្ថានទូត ឬ​ស្ថាន​តំណាង គឺ​មិន​ត្រូវ​លើស​ពី ១​ពាន់​នាក់​ឡើយ។ ចំពោះ​ការ​ប្រគល់​ញត្តិ​ទៅ​មន្រ្តី​ទូត ក្រុម​អ្នក​នាំ​ញត្តិ​ត្រូវ​ចាត់​ប្រតិភូ​ចំនួន​មិន​លើស​ពី ១០​នាក់។ ចំពោះ​ចម្ងាយ​ផ្លូវ​ក្នុង​ការ​នាំ​ញត្តិ​ត្រូវ​មាន​ការ​ឯកភាព​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ជា​មុន​សិន។

យ៉ាង​ណា​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិន​អនុវត្ត​តាម​ការ​កំណត់​របស់​ក្រសួង​មហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ ឡើយ ដោយ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​តុលា ថា អ្នក​ចូល​ក្នុង​បាតុកម្ម​នឹង​មាន​គ្នា​ចំនួន ៤​ម៉ឺន​នាក់ មក​ពី​បណ្តា​រាជធានី ខេត្ត​ទាំង ២៤ ហើយ​ធ្វើ​រហូត​ដល់​យប់។ បើ​តាម​គម្រោង​នេះ​មែន ចំនួន​នេះ​គឺ​លើស​ពី​ការ​កំណត់​របស់​ក្រសួង​មហាផ្ទៃ ដែល​កំណត់​ឲ្យ​មាន​ត្រឹម​តែ ១​ម៉ឺន​នាក់។

ជុំវិញ​បញ្ហា​នេះ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ជា​ទូទៅ​គណបក្ស​សង្គ្រោះ​ជាតិ តែង​ធ្វើ​លើស​ចំនួន​នៃ​ការ​កំណត់​អ្នក​ចូល​រួម​របស់​ក្រសួង​មហាផ្ទៃ។ លោក​មិន​បាន​ប្រាប់​ថា តើ​សមត្ថកិច្ច​នឹង​ធ្វើ​បែប​ណា​ខ្លះ​ក្នុង​ករណី​ដែល​មាន​ការ​ហែ​ក្បួន និង​មាន​អ្នក​ចូល​ច្រើន​លើស​ពី​ការ​កំណត់​ទេ។ តែ​លោក​បាន​ធានា​ថា សមត្ថកិច្ច​ដែល​ចូល​រួម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ថ្ងៃ​បាតុកម្ម​នោះ នឹង​គ្មាន​អាវុធ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ឡើយ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ដោយ​ប្រកាន់​គោលជំហរ​ថា មហា​បាតុកម្ម​នេះ​ធ្វើ​ដោយ​អហិង្សា និង​មិន​ធានា​ទទួល​ខុស​ត្រូវ​ចំពោះ​ជន​ណា​ដែល​បង្ក​អំពើ​ហិង្សា​ឡើយ។

មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​គម្រោង​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ក្បួន​បាតុកម្ម​នឹង​ចេញ​ដំណើរ​ដង្ហែ​ញត្តិ​ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា នៅ​វេលា​ម៉ោង ៣​រសៀល។ ក្បួន​ដង្ហែ​នោះ​នឹង​វិល​ត្រឡប់​មក​ទីលាន​វិញ ហើយ​មាន​បញ្ចាំង​ភាពយន្ត​ឯកសារ​នៅ​យប់។ គម្រោង​នៅ​ថ្ងៃ​ទី​២៤ នឹង​មាន​ការ​ដង្ហែ​ក្បួន​នាំ​ញត្តិ​ទៅ​ស្ថានទូត​បារាំង ស្ថានទូត​អង់គ្លេស និង​ស្ថានទូត​សហរដ្ឋអាមេរិក ហើយ​នៅ​ពេល​យប់​មាន​បញ្ចាំង​ភាពយន្ត​ឯកសារ។ សម្រាប់​ថ្ងៃ​បាតុកម្ម​ចុង​ក្រោយ នឹង​មាន​ការ​ហែ​យក​ញត្តិ​ទៅ​ស្ថានទូត​អូស្រ្តាលី ស្ថាន​ទូតរុស្ស៊ី ស្ថានទូត​ជប៉ុន ស្ថានទូត​ឥណ្ឌូនេស៊ី និង​ស្ថានទូត​ចិន៕

4 comments:

Anonymous said...

Arab's style the only way,teach ah kwak and whomever come NEXT a lesson that people are the boss not the freakin'Govt!! We elected them to works for us,not to suppress us!...

Kmenhwatt

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

Which country around the world tell the amount of people going to strike ask for somthing they want or as to change somthing,when they ask they prepair restroom and peace no weapens.

Anonymous said...

ឱ! អនិច្ចំ-ទុក្ខំ-អនត្តា វាសនាបាតុកម្មបង្រ្គប់កិច្ច!

របស់ក្រុមហ៊ុនឯកជន CNRP
របស់អាបុកគល់អន្តរកាប់ សំរាប់​ ស៊ី ,កឹម ទុក្ខា

* ដើម្បីឡេមឡឺម តែអំណាចផ្ទាល់ខ្លួន
មានកម្រិត តែ(៣ថ្ងៃគត់)ប៉ុណ្ណោះ
ហើយក៏ដាច់ខ្យល់ ស្លាប់តៃហោង....ត-ម៉ង!
បាតុកម្មមែនទែនគឺ
-គេធ្វើ​ទូទាំង​ប្រទេសគា្មនកំណត់ពេល
ត្រាតែបានជោគជ័យ!
- អ្នកស្រីទេព វន្នី អ្នកបឹងកក់គេធ្វើបាតុកម្មដើរ!
- បាតុកម្មអ្នកប្រុសសម រង្ស៊ី អង្គុយអេះក្ដលេង។