Thursday, October 17, 2013

គណបក្សសង្គ្រោះ​ជាតិស្នើធ្វើ​បាតុកម្មអហិ​ង្សាចំនួន៣​ថ្ងៃ



ភ្នំពេញប៉ុស្តិ៍ Thursday, 17 October 2013 

ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​លេច​ធ្លោ​នៅ​កម្ពុជា បាន​ដាក់​លិខិត​មួយ​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ស្នើ​សុំ​ការ​ធ្វើ​មហាបាតុកម្ម​អហិង្សា​ចំនួន ៣ថ្ងៃ ពី​ថ្ងៃទី ២៣ ដល់ ២៥ ខែ​តុលាការ​សប្តាហ៍​ក្រោយ​នេះ នៅ​ទីលាន​ប្រជាធិប​តេយ្យ ដោយ​មាន​បាតុករ​រាប់​ម៉ឺន​នាក់​ចូល​រួម។

គណបក្ស​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​លោក​កឹម សុខា​នេះ បាន​ឲ្យ​ដឹង​នៅ​ក្នុង​លិខិត​ក្នុង​នោះ​ថា ការ​រៀប​ចំ​ធ្វើ​មហាបាតុកម្ម​អហិង្សា ដើម្បី​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តាំង​តំណាង​រាស្ត្រ នីតិកាលទី ៥ និង​ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាល​គោរព និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​តាម​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ចុះ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ព្រម​ទាំង​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​គោលការណ៍​ប្រជាធិប​តេយ្យ សេរី ពហុបក្ស ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

1 comment:

Anonymous said...

stop using the word protest, better words to use would be gathering or rally. There was never any protest even with a non-violent style.