Friday, October 18, 2013

ព្រះសង្ឃ​វត្ត បទុមវតី ថា​អាជ្ញាធរ​ធ្វើ​សកម្មភាព​បំភិត​បំភ័យ

 

 [ Buddha's army ]

ព្រះ​ភិក្ខុ​ ប៊ុត គឹមតេង ស្ថាបនិកនៃ​បណ្តាញ​សង្ឃឯករាជ្យ ក្នុង​សន្និសីទ​កាសែត​ កាល​ពីថ្ងៃអង្គារ​។ រូបថត ហុង មិនា​

Sean Teehan-ប៊ុត រស្មីគង្គា ភ្នំពេញប៉ុស្តិ៍ Thursday, 17 October 2013

ភ្នំពេញៈ ក្នុង​អំឡុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​អង្គារ ស្ថាបនិក​នៃ​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ មាន​សង្ឃដីកា​ថា មន្រ្តី​នគរបាល​ប្រមាណ ៣០ នាក់​បាន​ទៅ​កាន់​វត្ត បទុមវតី ចំនួន​ពីរ​ដង ក្នុង​សប្តាហ៍​មុន ហើយ​បាន​សុំ​ឆែក​ឆេរ​ដើម្បី​រក «មនុស្ស​អាក្រក់» ដែល​គេ​អះអាង​ថា កំពុង​លាក់​ខ្លួន​ក្នុង​ទី​អារ៉ាម​ក្នុង​រាជធានី​មួយ​នេះ។

ភិក្ខុ​នាម ប៊ុត គឹមតេង ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ មាន​ថេរដីកា​ឲ្យ​ដឹង​ថា ការ​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​នោះ​សមត្ថកិច្ច​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ ទី ៩ ម្តង និង ទី១៤ ខែ តុលា ម្តង​ទៀត ហើយ​ថា ទាំង​ពីរ​យប់​នោះ​មន្រ្តី​នគរបាល​ដែល​ស្លៀកពាក់​ស៊ីវិល​ធម្មតា ចូល​មក​ក្នុង​វត្ត​នៅ​ម៉ោង​ជាង ៨ យប់ និង​បាន​ចេញ​ទៅ​វិញ​ដោយ​មិន​បាន​ឆែក​ឆេរ​អ្វី​ក្នុង​វត្ត​ទេ។

ព្រះ​តេជគុណ ប៊ុត គឹមតេង បន្ត​ថា៖ «ពួក​គេ​គ្រាន់​តែ​ប្រាប់​ទៅ​ព្រះសង្ឃ​ក្នុង​វត្ត​ថា «យើង​ចង់​ពិនិត្យ​មើល​វត្ត» ប៉ុន្តែ​មិន​បាន​ពិនិត្យ​ឆែកឆេរ​អ្វី​ទេ»។



ព្រះ​ភិក្ខុ​សង្ឃ​អង្គ នេះ បាន​ហៅ​សកម្មភាព​សមត្ថកិច្ច​ចុះ​ទៅ​ក្នុង​វត្ត​នៅ​ពេល​យប់​បែប​នេះ​ថា ជា​ការ​ប៉ុន​ប៉ង​មួយ​របស់​អាជ្ញាធរ ដើម្បី​បំភិត​បំភ័យ​ថែម​ទៀត ទៅ​លើ​ព្រះសង្ឃ​ដែល​បញ្ចេញ​សំឡេង​អំពី​បញ្ហា​នយោបាយ។ សង្ឃ​អង្គ​នេះ​បាន​បញ្ជាក់​ថា៖ «អាត្មា​បារម្ភ​ខ្លាំង​ណាស់​អំពី​សន្តិសុខ​របស់​ព្រះសង្ឃ​នា​ពេល​បច្ចុប្បន្ន​នេះ»។

ប៉ុន្តែ នៅ​ពេល​សាក​សួរ​កាល​ពី​ថ្ងៃ​អង្គារ លោក ជួន ចិត្ត នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់ ចតុមុខ បាន​បញ្ជាក់​ថា សមត្ថកិច្ច​នគរបាល​មិន​បាន​ចូល​ទៅ​ក្នុង​វត្ត បទុមវតី ទាំង​យប់ ដូច​ការ​អះអាង​របស់​ភិក្ខុ ប៊ុត គឹមតេង ទេ។ តែ​ទោះ​ជា​យ៉ាង​ណា កម្លាំង​នគរបាល​និង​កង​រាជ​អាវុធហត្ថ​ជាច្រើន​ត្រូវ​គេ​ឃើញ​ដាក់​ពង្រាយ​នៅ​មុខ​វត្ត​នេះ​ពេញ ២៤ ម៉ោង ស្ទើរ​រាល់​ថ្ងៃ ដើម្បី​ផ្តល់​សុវត្ថិភាព​និង​សន្តិសុខ​ដល់​ប្រជា​ពលរដ្ឋ ក្នុង​រាជធានី។​លោក អៀង វុទ្ធី នាយក​នៃ​អង្គការ​សមធម៌​កម្ពុជា បាន​ថ្លែង កាល​ពី​ម្សិលមិញ​ថា លោក​មិន​បាន​ឮ អំពី​ការ​ចោទ​ប្រកាន់​អំពី​ករណី​នគរបាល​ទៅ​ឆែក​ឆេរ​វត្ត បទុមវតី នេះ​ទេ។ ប៉ុន្តែ ប្រសិន​បើ​ករណី​នោះ​កើត​ឡើង​ពិត​មែន វា​អាច​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុន​ប៉ង​របស់​រដ្ឋាភិបាល ដើម្បី​រារាំង​សំឡេង​ប្រឆាំង​ក្នុង​ចំណោម​ព្រះសង្ឃ។

លោក វុទ្ធី ថ្លែង​បន្ត​ថា៖ «វា​អាច​ជា​ហេតុ​ផល​របស់​ពួក​គេ​ដើម្បី​បំភិត​បំភ័យ​ព្រះសង្ឃ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម»។

ភិក្ខុ ប៊ុត គឹមតេង មាន​ថេរដីកា​ដែរ​ថា ការ​បង្ហាញ​កម្លាំង​របស់​អាជ្ញាធរ​បាន​ក្លាយ​ជា វិធី​ទូទៅ​ធម្មតា សម្រាប់​ការ​ដាក់​សម្ពាធ​ទៅ​លើ​ព្រះសង្ឃ ដើម្បី​បំបិទ​សំឡេង​អ្នក​ប្រឆាំង​នៅ​​ក្នុង​បញ្ហា​នយោបាយ។

9 comments:

Anonymous said...

this monk's name is But Buntenh;
Kim Teng is an ex-monk in lowel-usa- who slep with woman.

Anonymous said...

To 9:36PM,
I knew why not? But since pras eng get monk, he never act like you said.

Talking about the CPP monk:
1) Tep Vong fuck srey Youn & srey chamtoav.
2) one of Cpp monk fuck with wite in USA.

What do you say about?

Samnang said...

វា​អាច​ជា​ហេតុ​ផល​របស់​ពួក​គេ​ដើម្បី​បំភិត​បំភ័យ​ព្រះសង្ឃ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម

Anonymous said...

I HAVE THE IMPRESSION THAT AH YOUN WILL PROVOKE WAR BETWEEN KHMER AND THAI AGAIN IN ORDER TO SHIFT KHMER ATTENTION FROM THE ELECTION ISSUE. CNRP MUST START TO THINK IN ADVANCE.

Anonymous said...

To Madame Jendhamuni

Better search and find your origin from where?
Champ or Chhvea?
Do not enter to Khmer affair.
This race will vanish may be in 10 to 20 years.
These Khmer's people always give reason to the killers of their families(Khmer krohom)
Look at these Monks they have good heath.Some of them watch Porno film in the night time.

Jendhamuni said...


Dear 11:44 PM,

I make my comment short:
You think too much ;)

~Jendhamuni

Anonymous said...

MY POINT IS COUNTRY FIRST, PERSONEL IS SECOND! KHMER MUST BE UNITED! JENDHAMUNI,THANKS

Anonymous said...

These command it boldshit blame to whom who raise story is real become a joke of them and blame to each other why Khmer still goes along with the path Viet draw path you guy to step on.They laugh and point finger to you and you ahhhhh hahhhhh.Kranhun Easan.

Anonymous said...

11:44 PM,
You are one of the most stupid person or you are simply Youn. You dare to talk like this because as anonymous. Your brain is really damage!