Tuesday, October 01, 2013

ស៊ូប៊ែរឌី បន្តជាអ្នករាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជា ២ឆ្នាំទៀត






ភ្នំពេញៈ... លោក សូរិយា ស៊ូប៊ែរឌី កាលពីថ្ងៃសុក្រកន្លងទៅត្រូវក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការ សហប្រជាជាតិប្រចាំនៅទីក្រុង ហ្សឺណែវ សម្រេចជាឯកច្ឆន្ទឲ្យបន្តអាណតិ្ត ពីរឆ្នាំថែមទៀត ជាអ្នករាយការណ៍ពិសេសអំពីសិទិ្ធមនុស្សនៅកម្ពុជាដែលការតែងតាំងនេះជាអ្វីដែល ប្រេសិតរូបនេះយល់ថាជា «ការបន្តអាណតិ្តពុំធ្លាប់មានពីមុនមក»។

អនុម័តដោយសំឡេងឯកច្ឆន្ទ ក្នុងរយៈពេលតែ ៣ ថ្ងៃ បន្ទាប់ពីលោក សូរិយា ស៊ូប៊ែរឌី បានប្រាប់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថាកម្ពុជាបានឈានដល់ ផ្លូវសំខាន់ក្នុងដំណើរឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ការតែងតាំងជាថ្មី ហើយលោក ស៊ូប៊ែរឌី បានស្វាគមន៍អាណត្តិថ្មីនេះដោយសេចក្តីរីករាយ។

លោក សរសេរ អ៊ីមែលថា៖ «ខ្ញុំចាត់ទុកថា នេះជាភ័ស្តុតាងនៃទំនុកចិត្ត និងជំនឿជឿជាក់របស់ ក្រុមប្រឹក្សា សិទិ្ធមនុស្សអង្គការសហប្រជាជាតិមកលើរូបខ្ញុំ និងការងាររបស់ខ្ញុំស្តីពីកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណសហគមន៍អន្តរជាតិនិងរដ្ឋាភិបាលកម្ពុជាចំពោះការសហការរបស់ពួក គេក្នុងបេសកកម្មរបស់ខ្ញុំ»។

សាស្រ្តាចារ្យសាកលវិទ្យាល័យ Leeds រូបនេះ ត្រូវបានតែងតាំងក្នុងតំណែងស្ម័គ្រចិត្តនេះតាំងពីឆ្នាំ ២០០៩ មក ហើយលោកគឺជាប្រេសិតអង្គការសហប្រជាជាតិ ដែលកាន់អាណតិ្តយូរជាងគេ នៅកម្ពុជា ក្នុងចំណោមប្រេសិតប្រាំរូបហើយ ចាប់តាំងពីឆ្នាំ ២០០៣មកជាមួយនឹងអាណតិ្ត របស់លោកដែលធ្លាប់ជួបប្រទះបញ្ហាមួយចំនួនប៉ុន្តែលោកបានចៀសវាងនូវបញ្ហា ដែលប៉ះពាល់ដល់ប្រេសិត កាន់តំណែងមុនៗ៕ TK


3 comments:

Anonymous said...

Welcome back Suryaji! May the Lord shower you with blessing in sparing Cambodia from another bloodshed!

Anonymous said...

he can't do better in cambodia
no need him in PHN,

send him back to Nepal,

Common said...

10:26
seemed you are nervous?
This mean they are watching you and your clans! that's what the extended mean.

This is the beginning of the end of CPP!