Weird people sitting like dead fish
Did I say "dead fish?" Oh, well! I was right.
លោក ហ៊ុន សែន និងសមាជិកសភាគណបក្សប្រជាជនដទៃទៀតនៅឯរដ្ឋសភាកាលពីថ្ងៃទី២៤ កញ្ញា។ រូបថត ស្រ៊ុន |
កៃ គឹមសុង ភ្នំពេញ ប៉ុស្តិ៍ Wednesday, 02 October 2013
ភ្នំពេញៈ ក្រុមមន្រ្តី ពាណិជ្ជករ និងអ្នកវិភាគនយោបាយ មានមតិយោបល់ខុសៗ គ្នាស្តីពីការដឹកនាំរបស់រដ្ឋាភិបាលឯកបក្សសម្រាប់រយៈពេល ៥ ឆ្នាំទៀត។
លោក សុខ ទូច សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ ខេមរៈ បាន ថ្លែងថា ការជាប់គាំងនយោបាយមិននាំប្រទេសទៅរកការរីកចម្រើនក្នុងរយៈពេល ៥ ឆ្នាំទៀតទេ។
លោកបញ្ជាក់ថា លោកមិនអាចមើលឃើញអនាគតប្រទេសកម្ពុជាទេ ខណៈដែលស្ថានការណ៍នយោបាយនៅតែមិនទាន់ច្បាស់ ហើយគ្រប់យ៉ាងមិនបានប្រព្រឹត្តទៅតាមរដ្ឋធម្មនុញ្ញ។
លោក សុខ ទូច លើកឡើងថា៖ «អ្នកមើលឃើញហើយ រដ្ឋាភិបាលនៅតែមានក្បាលធំដូចផ្សិត ទន្ទឹមនឹងនេះ បក្សប្រឆាំងក៏ពុំមានឥទិ្ធពលអ្វីទាល់តែសោះ»។
លោកឲ្យដឹងទៀតថា រដ្ឋាភិបាលថ្មីពុំត្រូវបានទទួលស្គាល់ដោយប្រទេសប្រជាធិបតេយ្យជា ច្រើន ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសដទៃទៀត ដែលនេះជាបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលថ្មី។
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានតែងតាំងដោយរដ្ឋសភា នៅថ្ងៃ ទី២៤ ខែ កញ្ញា។ លោកនាយករដ្ឋមន្រ្តីបានចំណាយពេល ៦ ម៉ោង កាលពី ថ្ងៃ ទី ២៥ ខែ កញ្ញា ដើម្បីអានយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៣ របស់រាជរដ្ឋាភិបាល ដោយសន្យាធ្វើកំណែទម្រង់ស៊ីជម្រៅ ខណៈសមាជិកសភានៃគណបក្សប្រឆាំង ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានចូលរួមពិធីព្រះពុទ្ធសាសនានៅក្នុងខេត្ត សៀមរាប។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិយល់ស្របតាមទស្សនៈរបស់លោក សុខ ទូច។ លោកលើកឡើងថា រដ្ឋាភិបាលឯកបក្សពុំអាចទទួលយកបានទេ សម្រាប់ពលរដ្ឋបច្ចុប្បន្ន ហើយប្រព័ន្ធគ្រប់គ្រងដោយបក្ខពួកនិយមនឹងគ្មានប្រសិទ្ធភាពទៀតទេ។ សង្គមកម្ពុជាសព្វថ្ងៃមិនដូចពីឆ្នាំ ១៩៨៩ ឡើយ។
លោកបានព្រមានថា សមាជិករដ្ឋាភិបាលអាចបាត់បង់ការងារ ប៉ុន្តែប្រសិនបើប្រព័ន្ធខ្សោយ ប្រទេសនឹងខ្សោយ ហើយពេលប្រព័ន្ធដឹកនាំរឹងមាំ ប្រទេសជាតិនឹងរឹងមាំ។ «ខ្ញុំគិតថាគេអាចមើលប្រទេសមួយដើរទៅមុខ ឬថយក្រោយអាស្រ័យលើប្រព័ន្ធដឹកនាំរបស់ប្រទេសនោះ មិនមែនមើលបុគ្គលដឹកនាំម្នាក់ឡើយ»។
លោកបន្តថា សេដ្ឋកិច្ចកម្ពុជាផ្អែកលើការនាំចូលពីទីផ្សារបរទេស។ លោកបានបន្តថា នៅត្រឹមឆ្នាំ ២០១៥ កម្ពុជានឹងជួបបញ្ហាធ្ងន់ធ្ងរជាងឆ្នាំមុនៗ។
លោកបន្ថែមថា៖ «ខ្ញុំយល់ថា ចាប់ពីពេលនេះដល់ ៥ ឆ្នាំទៀត នឹងមានបញ្ហាច្រើនកើតឡើង។ កសិករនឹងជំពាក់ប្រាក់ធនាគារច្រើន និងមានបំណុលច្រើន ហើយវិនិយោគិនល្អៗនឹងមិនមកទេ លើកលែងតែអ្នកចាប់យកដីខុសច្បាប់»។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា ដែលទើបតែងតាំងថ្មីបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ជារដ្ឋមន្រ្តីថ្មីលោកមើលឃើញអនាគតកម្ពុជាភ្លឺថ្លាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកបញ្ជាក់ថា ប្រព័ន្ធ អប់រំនឹងត្រូវកែតម្រូវ ហើយយុវជនច្រើនថែមទៀតនឹងទទួលបានការងារធ្វើ ប្រព័ន្ធ អប់រំល្អ នឹងជួយធ្វើឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។
លោក ហង់ ជួនណារ៉ុន លើកឡើងថា៖ «យើងនឹងពិភាក្សាក្នុងចំណោមមន្រ្តីក្រសួងរបស់យើង ដើម្បីបង្កើតផែនការដោះស្រាយបញ្ហាដូចជាអំពើពុករលួយពេលប្រឡង និងប្រាក់បៀវត្សរ៍គ្រូ»។
អតីតរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានថ្លែងថា វិស័យ អប់រំ គឺជាវិស័យសំខាន់ណាស់ ដែលត្រូវការថវិកាច្រើនដើម្បីវិនិយោគលើធនធានមនុស្ស។ លោកបញ្ជាក់ថា៖ «យើងនឹងជួបជាមួយនឹងមន្រ្តីយើង ហើយរកបញ្ហាទាំងអស់ និងបង្កើតយុទ្ធសាស្រ្ត។ យើងចាំបាច់ត្រូវតែកែលម្អគុណភាពអប់រំសម្រាប់អាណត្តិថ្មី»។
ចំណែក លោក ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ បានថ្លែងថា រយៈពេល ៥ ឆ្នាំទៀត លោកនឹងធ្វើឲ្យកម្ពុជាក្លាយជាតំបន់ទេសចរណ៍បៃតង និងស្អាត លើសពីនេះ លោកនឹងជំរុញទេសចរណ៍ធម្មជាតិ និងវប្បធម៌។
លោកបានមានប្រសាសន៍ថា៖ «យើងត្រូវអប់រំប្រជាជនយើងអំពីទស្សនៈថ្មី...សាងសង់បង្គន់សាធារណៈថែមទៀត និងបោសសម្អាតថង់ប្លាស្ទិកតាមផ្លូវទាំងអស់។ យើងនឹងលើកទឹកចិត្តប្រជាជនឲ្យប្រើប្រាស់កន្ដ្រកធ្វើពីផ្ដៅ និងស្លឹកឈូកវិញ»។
លោកបានបន្ថែមថា វិស័យទេសចរណ៍នៅតែជាវិស័យសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច មុន និងក្រោយឆ្នាំ ២០១៥ ពេលអាស៊ាននឹងក្លាយទៅជាទីផ្សារតែមួយ។ លោកបានបន្ថែមឲ្យដឹងទៀតថា៖ «អ្វីដែលខ្ញុំចង់ឲ្យកើតឡើងក្នុងពេល ៥ ឆ្នាំទៀតនោះគឺសាលារៀនទេសចរណ៍។ យើងនឹងស្វែងរកដៃគូបង្កើតសាលាទេសចរណ៍ ហើយយើងអាចផ្តល់កម្ចីដល់សិស្សពីធនាគារសម្រាប់ជំនាញវិជ្ជាជីវៈនេះ»។
លោកបានបន្តថា នៅត្រឹមឆ្នាំ ២០២០ វិស័យទេសចរណ៍អាចបង្កើតការងារ ៨ សែនកន្លែង។ នៅត្រឹមឆ្នាំ ២០៣០ នឹងមានអ្នកធ្វើដំណើរ ១១៥ លាននាក់ក្នុងអាស៊ាននៃប្រជាជន ៦០០ លាននាក់។ ការលើកលែងទិដ្ឋាការ នឹងល្អប្រសើរឡើង ហើយអាកាសយានដ្ឋាននឹងកែលម្អដែលនឹងអាចទទួលអ្នកដំណើរ ៧,៥ លាននាក់នៅត្រឹមឆ្នាំ ២០២៥។
លោក ងួន ម៉េងទិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ចំពោះវិស័យឯកជន ពុំសូវងងឹងដូចដែលលើកឡើងដោយអ្នកវិភាគនយោបាយទេ។ លោកមានទំនុកចិត្តលើលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម ថ្មី ដែលល្បីថាជាមនុស្សស្អាតស្អំ ហើយមានសញ្ញាបត្រមកពី Harvard សហរដ្ឋអាមេរិក ដែលពោរពេញដោយសមត្ថភាពខ្ពស់ក្នុងកិច្ចការពាណិជ្ជកម្ម។
លោក ម៉េងទិច ថ្លែងទៀតថា៖ «យើងអាចឃើញភាពវិជ្ជមាន។ ខ្ញុំឃើញថា គាត់ជាមនុស្សស្អាតស្អំ និងមានសមត្ថភាពខ្ពស់ គាត់មានទេពកោសល្យ គាត់មានចក្ខុវិស័យទូលំទូលាយ»។ លោកបន្តថា ការជាប់គាំងពុំបញ្ឈប់អ្នកវិនិយោគថ្មីមិនឲ្យចូលមកកម្ពុជាឡើយ ប៉ុន្តែគេគ្រាន់តែរង់ចាំបន្តិច ព្រោះការវិនិយោគក្នុងទឹកប្រាក់ច្រើន គេចាំបាច់ត្រូវរង់ចាំឲ្យគ្រប់យ៉ាងទៅរលូនជាមុនសិន។
លោកបន្តថា ដើម្បីធ្វើឲ្យមានស្ថានការណ៍ល្អសម្រាប់អ្នកវិនិយោគ គណបក្សសង្គ្រោះជាតិគួរត្រៀមខ្លួននិយាយអ្វីដែលខ្លួនចង់ ឲ្យផ្លាស់ប្តូរនៅរដ្ឋសភា។ «ខ្ញុំជឿជាក់ថា តំណាងរាស្រ្តគណបក្សប្រឆាំងគួរអង្គុយនៅរដ្ឋសភា ប្រសិនបើគេមិនចង់ចូលរួមនឹងរដ្ឋាភិបាល។ ប្រជាជននឹងផ្តល់ការវិនិច្ឆ័យដល់ពួកគេ ហើយអ្នកបោះឆ្នោតនឹងសួរពួកគេថា តើ សំឡេងពួកគេនៅទីណា?
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៍ផ្នែកឯកជន បានថ្លែងថា បរិយាកាសនយោបាយ គឺជាឧបសគ្គសំខាន់សម្រាប់វិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត។
លោកបន្តថា៖ «នេះជាបញ្ហាដែលអ្នករាល់គ្នាលើកឡើង។
អ្វីដែលយើងចង់បាន គឺអ្នកនយោបាយល្អត្រូវឈានដល់ដំណោះស្រាយឈ្នះ ឈ្នះ»។
បើនយោបាយមិនអាចឈានដល់ដំណោះស្រាយ ស្ថានការណ៍សេដ្ឋកិច្ច ព្រមទាំងគម្រោងអភិវឌ្ឍន៍ផ្សេងនឹងជាប់គាំង។ លោកថា៖ «យើងមិនមែននិយាយអំពីការព្យាករទេ តែយើងកំពុងតែនិយាយអំពីការពិត»៕ TK
14 comments:
Ah mouy angkuy muk keh niss khouch chamnabb heuy rork lek dak khmean teh. Vear tveu muk trong prorheur dauch svar trauv prornoung. Vear angkuy kitt tha: who am I going to rob, rape and kill next? He is an evil, watch out the world, he is very dangerous , especially to anybody who has beautiful wife , daughter or grand daughter be aware of this. Oh! forgot one thing , prorpun vear kor dauch vear deir. She is a number one killer and murderer in the world. Share share share share........
Waitting for there pay check..
They was thieve,they are thieve and they will be thieve.
Welcome to the new world of Zombies!
http://en.wikipedia.org/wiki/Zombie
This is the face of corruption, the lazy, and the no discipline! Cambodia will go down the abyss!
The same business as usual with the same old face, the same policy, and the same outcome! It is predictable!
In the meantime Ah kwak government doesn't have official opposition sitting in the Parliament yet, so it is the best time for them to sign another big land concession to VIetnam or to China, because both of these countries are so good for them one is for their source of military dominance and another one for their bank accounts. Ah Kwak what are you waiting for all of your top officials so called crooks would be very happy indeed. Therefore, they would definitely help you to reign Cambodia for another 30 years to say the least.
United States and European Union believed the election was held in Cambodia on July 28, 2013 is not free and fair, over one million names had been removed from the voter lists and about 200,000 names duplication votes
United States and European Union requested Cambodia government to create the Independent election investigations to satisfy Cambodian people.
R kwang vear chvak khang louch. Please All kaun Khmer
United we will survive. This time , we have to use court of
The people . Stop using court in phnom penh if we knew
That. They are no justice. They are justified only with their clans , so we are the people have to make it happen by our
Own hand.
OLD DOGS IN NEW CAGE.
Look to their faces, they look so full of sadness.
The cambodian people party, are full of vietcong agents.
Their consciences are still blaming them for cheating and stealing people's votes. That's why they were sitting like zombies coz they knew that they will be brought to justice not in front of the cambodian court of law, but in front of the court of public opinion and people's power. Hun Sen is a tiger that has been injured since July 28, 2013 by losing the election to CNRP but he is still managing to wander around. Now his move has been monitored closely by the European community, U.N., United States, ICC and khmer people(inside and oversea). Sooner or later he will be disoriented, making mistake by walking into a trap or shot by tranquilizer gun. We can tell by his look, he is so worrisome. His fate is to be determined.
Not only they look like dead fish, they look guilty as well before even charged. Boeung Kak lake defenders look much better than those in the photo, and should be sitting in their place.
So Gloomy in here! Are they waiting to be called by the devil?!
Post a Comment