Wednesday, October 02, 2013

លោក សុខ អាន ចោទ​អង្គការ​ពីរ​ថា​ឃុបឃិត​បង្ក​បញ្ហា​ការ​បោះឆ្នោត


អ្នក​បោះ​ឆ្នោត​ពិនិត្យ​រក​មើលឈ្មោះ​​ ក្នុង​ការ​បោះ​ឆ្នោតជាតិ ថ្ងៃ​ទី ២៨ កក្កដា កន្លងទៅ​​។ រូបថត ផា លីណា


វង្ស សុខេង-Kevin Ponniah ភ្នំពេញប៉ុស្តិ៍ Wednesday, 02 October 2013


ភ្នំពេញៈ លោក ឧប​នាយក​រដ្ឋ​មន្រ្តី សុខ អាន បាន​ចោទ​ប្រកាន់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ឯករាជ្យ​ពីរ​ថា បាន​ឃុប​ឃិត​ជាមួយ​គណបក្ស​ប្រឆាំង​ដើម្បី​បង្ក​បញ្ហា​ការ​បោះឆ្នោត។

ថ្លែង​នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​កាល​ពី​ថ្ងៃ​ចន្ទ លោក សុខ អាន ថ្លែង​ថា គណៈកម្មាធិការ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ហៅ ខុម ហ្វ្រែល និង​វិទ្យាស្ថាន ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​អាមេរិក​ថា បាន​បំប៉ោង​ចំនួន​ឈ្មោះ ដែល​អះអាង​ថា បាត់​ពី​ក្នុង​បញ្ជី​ឈ្មោះ​មុន​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា។

លោក​ថ្លែង​បន្ត​ថា៖ «វា​ជា​ល្បិច​អាក្រក់​មួយ ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រឆាំង​ដើម្បី​ចោទ​សួរ អំពី​ភាព​ស្រប​ច្បាប់​នៃ​នីតិវិធី​បោះឆ្នោត ហើយ​ច្រាន​ចោល​លទ្ធផល​បោះឆ្នោត»។


លោក​បន្ត​ថា៖ «ប៉ុន្តែ បើ​សូម្បី​តែ​គណបក្ស​ប្រឆាំង​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ប្រើ​ប្រាស់ ល្បិច​គ្រប់​យ៉ាង ដើម្បី​បំផ្លាញ​លទ្ធផល​នៃ​ការ​បោះឆ្នោត ការ​ពិត​គឺ​នៅ​តែ​ជា​ការ​ពិត ពីព្រោះ​សភា​និង​រដ្ឋាភិបាល​ត្រូវ​បាន​បង្កើត​ឡើង​ហើយ [ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ]»។

សវនកម្ម​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​របស់​វិទ្យាស្ថាន ជាតិ​ប្រជាធិបតេយ្យ (NDI) មុន​ការ​បោះឆ្នោត បាន​រក​ឃើញ​ថា ១០,៨ ភាគរយ នៃ​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ បាន​បាត់​ពី​បញ្ជី​អ្នក​បោះឆ្នោត​ខណៈ​សវនកម្ម របស់​អង្គការ ខុម ហ្វ្រែល បាន​រក​ឃើញ​មាន ១៣,៥ ភាគរយ។

សវនកម្ម​ផ្ទៃ​ក្នុង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក្រោយ​មក​រក​ឃើញ​តួលេខ​ស្រដៀង​គ្នា​គឺ ៩ ភាគរយ។

តែ យ៉ាង​ណា លោក សុខ អាន បាន​ថ្លែង​ថា ក្រុម​អង្គការ​ទាំង​ពីរ​នេះ​បាន «ឃុប​ឃិត» ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​ចោទ​ប្រកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

លោក​បន្ថែម​ថា អង្គការ ខុមហ្វ្រែល និង NDI ក៏​បាន​បដិសេធ​ផង​ដែរ មិន​ព្រម​សហការ​ជាមួយ គ.ជ.ប ក្នុង​ការ​ផ្តល់​បញ្ជី​ឈ្មោះ​អ្នក​បាត់​ឈ្មោះ​ទាំង​នោះ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ ខុម ហ្វ្រែល បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា សវនកម្ម​របស់​អង្គការ​លោក គឺ​ធ្វើ​ឡើង​ផ្សេង​គ្នា​ពី​សវនកម្ម​របស់ NDI ហើយ​ថា ដោយ​សារ វា​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ប៉ាន់​គំរូ​វា​មិន​អាច​ទៅ​រួច​ទេ ដែល​ត្រូវ​ផ្តល់​បញ្ជី​ឈ្មោះ​អ្នក​ដែល​បាត់​ឈ្មោះ​ទៅ គ.ជ.ប បើ​ទោះ​បី​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់ ខុម ហ្វ្រែល អនុញ្ញាត​ក៏​ដោយ។ លោក​បាន​បន្ត​ថា៖ «គ.ជ.ប ថ្លែង​ថា នេះ​ជា​បញ្ហា​មួយ​ជាមួយ​អ្នក​បាត់​ឈ្មោះ។ ប៉ុន្តែ យើង​គ្រាន់​តែ​ផ្តល់​ព័ត៌មាន​អំពី​ទំហំ​នៃ​បញ្ហា ហើយ គ.ជ.ប គួរ​តែ​បន្ត​ស៊ើប​អង្កេត​ខ្លួន​ឯង»។

លោក គល់ បញ្ញា បាន​បន្ថែម​ថា អង្គការ​ទាំង​ពីរ​នេះ «ច្បាស់​ណាស់» ឯករាជ្យ ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សុំ​ឲ្យ គ.ជ.ប ចេញ​ព័ត៌មាន​បន្ថែម​ទៀត​ដើម្បី​ការ​ស៊ើប​អង្កេត​សម​ស្រប​អាច​ធ្វើ​ទៅ​បាន។

NDI មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ៕

5 comments:

Anonymous said...

Mr. Sok An,
You and your CPP are the election thief. do not frame others.
The evidence is so obvious. You must learn how to be shameful.

Anonymous said...

ហេតុអ្វីបានជា អាមេជល់មាន់សុខ អាន ដើរចោទគេតែផ្ដេសតែផ្សាស់អញ្ចឹង ?។ បើមិនដឹងពីរឿងក្លែងបន្លំសន្លឹកឆ្នោតពីអា គជប ទេទៅសួរអ្នកជល់មាន់ជាមួយគ្នាទៅដឹងហើយ ។យី ពួកអាអស់នេះវ៉ី យូរៗទៅកាន់តែឆ្កួតទៅៗ មើលលែងជាម៉េចមិនដឹង ។

RITHY KOMAR said...

រាស្រ្តខ្មែរទូទាំងពីភពលោកចោទអង្កាពីររបស់ស្រុកស្មែរដែលដឹកនៃដោយអាស្វាសុខអាននិងអាតីរច្ឆានហ៊ុនសែនថាបានឃប់ឃីតគ្នាដើម្បីលួចសន្លិកឆ្នោតរបស់បក្យសង្រ្គោះជាតិមិនចេះខ្មាសនរណាទាំងអស់ចោមម្សៀតមែនតែម្ដងពូកអាអស់នេះជាជនឪក្រិតផងជាមួយនិងដើរជល់មាន់មិនព្រមនៅធ្វើការឲ្យបានត្រីមត្រូវគិតតែជួយយួននិងសម្លាប់រាស្រ្តខ្មែរទេពូកអាចង្រៃមិនដែលឃើញទេនៅក្នុងលោកយើងនេះ។កុំគ្រានបើពេញចាំតែមើលទៅ៕

Anonymous said...


ដល់ពេលចោរស្រែកថាចោរ! ចោរ! ចោរ!
ចាំថ្មើម៉ានទៀត ម្តេចមិនប្តឹងទៅ! ប្តឹងទៅ! ប្តឹង
ទៅ! ទាន់តុលាការនៅក្នុងកណ្តាប់ដៃស្រាប់។​ បើ
លោកសុក-អានមិនកំសាកទេ ប្តឹងទៅ! ប្តឹងទៅ!
ផូងអាដាង! ផាងអាស្កួយ!!!
ស៊ី អេងគ្រុយ

Anonymous said...

I heard about SOK AN cockfighting through someone that know him.He also a bribery taker for HUN SEN.Have anyone see Banner across the avenue in some city say (The briber and the bribe taker have the same punishment) in Cambodia and why?