Tuesday, October 15, 2013

មន្ត្រីសិទ្ធិមនុស្ស និងគ្រូបង្រៀនជំរុញឲ្យតុលាការស៊ើបអង្កេតឲ្យស៊ីជម្រៅលើខ្មាន់កាំភ្លើងដែលបន្លំខ្លួនក្នុងពិធីជួបជុំគ្រូបង្រៀន

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការបន្លំខ្លួនរបស់បុរសនោះ គឺជាការរៀបចំទុករបស់រដ្ឋាភិបាល ដើម្បីបង្កចលាចល ដល់ក្រុមគ្រូបង្រៀន ៖ "គ្រាន់ជាកលល្បិចអ្នកកាន់អំណាចដដែលៗ ហើយចង់ទម្លាក់ កំហុសមកលើខ្ញុំនោះទេ ពីព្រោះយើងដឹងហើយ ហើយមេប៉ូលិសបានសារភាពដែរ ថាកម្លាំងបង្កប់នឹងចូលរួមនៅក្នុងក្រុមគ្រូបង្រៀន កម្មករ មកប្រារព្ធទិវាគ្រូ បង្រៀន ពិភពលោកនេះ អញ្ចឹងគេមកបង្ករឿង ហើយក្រុមគ្នាគេហ្នឹងគេធ្វើវ៉ៃគ្នាទៅ គេទម្លាក់ កំហុសមកលើខ្ញុំ អញ្ចឹងខ្ញុំអត់មានទទួលខុសត្រូវទេចំពោះបញ្ហាទាំងអស់នេះ"។

....................................
ដោយ៖ ណាត សុភាព និង ដួង សុខា | ថ្ងៃអង្គារ៍ ទី15 ខែតុលា ឆ្នាំ2013, ម៉ោង 11:17 AM VOD
មន្ត្រីសិទ្ធិមនុស្ស និងគ្រូបង្រៀន ជំរុញឲ្យតុលាការស៊ើបអង្កេតឲ្យបានស៊ីជម្រៅលើករណីបុរសខ្មាន់កាំភ្លើងម្នាក់ ដែលត្រូវបានពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣។
ការឃាត់ខ្លួននេះធ្វើទ្បើង បន្ទាប់ពីបុរសស្លៀកពាក់ស៊ីវិលនោះ បន្លំខ្លួនក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ដែលរៀបចំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដើម្បីទាមទារឲ្យក្រសួងអប់រំ យុវជន និងកីឡា ដំទ្បើងប្រាក់ខែដល់គ្រូបង្រៀន១លានរៀលក្នុងមួយខែ លុបបំបាត់អំពើពុករលួយ ផ្តល់សិទ្ធិចូលរួម ឬជួបជុំដល់គ្រូបង្រៀន និងបើកប្រាក់បៀវត្សរ៍ដោយបញ្ចូលតាមគណនីធនាគារ។

រហូតមកដល់ថ្ងៃទី១៥ ខែតុលានេះ មន្ត្រីសិទ្ធិមនុស្ស និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនទាន់ដឹងថា ជននោះត្រូវបានដោះលែង ឬឃុំខ្លួននៅកន្លែងណានៅឡើយទេ។ តាមរយៈប័ណ្ណព័ត៌មានសំគាល់ខ្លួន បុរសនោះ ឈ្មោះ ប៉ឹង ជឿន អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ ជាអ្នកយកព័ត៌មាន របស់ភ្នាក់ងារគេហទំព័រព័ត៌មានរបស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ។ សារព័ត៌មានក្នុងស្រុក The Cambodia Daily ផ្សាយនៅថ្ងៃអង្គារនេះថា បុរសនោះបានចុះឈ្មោះខ្លួននៅមន្ទីរពេទ្យកាល់ម៉ែត្រ ថាជា”អង្គរក្សសម្តេច”។ សារព័ត៌មាន បន្តថា លោក ប៉ឹង ជឿន អាចជាអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ឬប្រធានរដ្ឋសភា លោក ហេង សំរិន។


ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការបន្លំខ្លួនរបស់បុរសនោះ គឺជាការរៀបចំទុករបស់រដ្ឋាភិបាល ដើម្បីបង្កចលាចលដល់ក្រុមគ្រូបង្រៀន ៖ "គ្រាន់ជាកលល្បិចអ្នកកាន់អំណាចដដែលៗ ហើយចង់ទម្លាក់កំហុសមកលើខ្ញុំនោះទេ ពីព្រោះយើងដឹងហើយ ហើយមេប៉ូលិសបានសារភាពដែរ ថាកម្លាំងបង្កប់នឹងចូលរួមនៅក្នុងក្រុមគ្រូបង្រៀន កម្មករ មកប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនេះ អញ្ចឹងគេមកបង្ករឿង ហើយក្រុមគ្នាគេហ្នឹងគេធ្វើវ៉ៃគ្នាទៅ គេទម្លាក់កំហុសមកលើខ្ញុំ អញ្ចឹងខ្ញុំអត់មានទទួលខុសត្រូវទេចំពោះបញ្ហាទាំងអស់នេះ"។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត ដែលបានតាមដានករណីនេះ សម្តែងការសោកស្តាយ ចំពោះហិង្សាដែលកើតឡើង។ ជាមួយគ្នានេះ លោកចាត់ទុកថា ការយកអាវុធចូលក្នុងហ្វូងបាតុករក្នុងនាមជាអ្នកយកព័ត៌មាន គឺជាអំពើខុសច្បាប់មួយ។ លោកបញ្ជាក់ថា អាជ្ញាធរ ព្រះរាជអាជ្ញាត្រូវស៊ើបអង្កេតឲ្យបានស៊ីជម្រៅលើករណីនេះ ៖ "យើងគិតថាត្រូវតែធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើរឿងនេះឲ្យបានដិតដល់ ដើម្បីទប់ស្កាត់កុំឲ្យមានអំពើហិង្សាជាបន្តទៅទៀត សម្រាប់ពេលក្រោយ ជាពិសេសសម្រាប់ក្រុមបាតុករ"។

VOD មិនអាចទាក់ទងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ចន្ទពិសិដ្ឋ ដែលចុះទៅសាកសួរបុរសនោះដល់កន្លែងកើតហេតុ បាននៅឡើយទេ៕

សរសរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

5 comments:

Anonymous said...

ថ្ងៃអន្សារវាជិតមកដល់ហើយទេដឹង ព្រោះធ្វើអ្វីៗក៏បិទមិនជិតដូចមុនទឿតទេ ហុន សែន អើយ ។

Anonymous said...

cpp coward scum of the earth tactic
is stilled being used.

lbech thouk teab robos ah cpp,
kanh jeah yuon.

Anonymous said...

មហាល្ខោនបន្លំសង្រ្កោះយួន...

@ អង្គរក្ស មិនអង្គរក្ស វាដូចតែគ្នាទេ!
@CNRP និង CPP វាដូចតែគ្នាគឺអាយួន តែ​មួយ!

-អាអ្នកស្រែ កុំចង់បោកបន្លំ
* (យួនវាមិនល្ងើសម្លាប់ មីង្វៀងមួ សុខហួទេ!)

Anonymous said...


\Cambodia run by CPP gangster.

Anonymous said...


ហ៊ុនសែនតែងតែបានប្រើយុទ្ធសាស្រ្តដូចដូចគ្នា។ យុទ្ធសាស្រ្តនេះប្រជាជនខ្មែរនឹងដឹងជារៀងរាល់ពេលមុនពេលដូច្នេះថ្ងៃមួយគាត់នឹងស្លាប់ដោយយុទ្ធសាស្រ្តផ្ទាល់ខ្លួននេះ។