Thursday, October 10, 2013

២០ ខេត្ត​រាជធានី ត្រូវ​ទឹក​ជន់​លិច ១០៤ នាក់ ស្លាប់ និង ១​លាន​កន្លះ រងគ្រោះ​ដោយ​ទឹកជំនន់​


........................................
(ថ្ងៃទី 9 តុលា 2013, ម៉ោង 06:26:PM) | ដោយ: លី សិលា CEN
ភ្នំពេញ:  អាជ្ញាធរ បាន​វាយតម្លៃ​ពី​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ នៅក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៣​។ នោះ​គឺ​ទឹកជំនន់ បង្កឡើង​ដោយ​ទឹកភ្លៀង និង​ទឹក​ទន្លេ​មេគង្គ បាន​ប៉ះពាល់​ដល់ ២០ ខេត្ត​រាជធានី បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ កើន​ដល់ ១០៤ នាក់ និង​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ឡើង​ដល់​ជិត ១,៥ លាន​នាក់​។​
​ ​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាន​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃទី​៩​តុលា ទឹកជំនន់​ទន្លេមេគង្គ និង​ទឹកជំនន់​បង្កដោយ​ទឹកភ្លៀង បាន​ស្រក់​បណ្តើរៗ​។ ក្នុងនោះ ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ពិសេស​ខេត្ត​បន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​បាត់ដំបង ក៏​បាន​ស្រុក​ចុះ​ហើយ​។ ចំណែក​ទំនប់​កំពីង​ពួយ នៅ​ខេត្ត​បាត់ដំបង ក្រោយ​ពី​បើក​មុខទឹក​បង្ហូរ ចុះ​ទៅ​កាន់​បឹង​ទន្លេសាប ក៏​មិន​ចោទ​ទៀត​ដែរ​។​


​លោក ញឹម វណ្ណដា បន្តថា អំពី​ផលប៉ះពាល់​ជា​ជំ​ហ៊ាន​ដំបូង គិត​ត្រឹម​ថ្ងៃទី​៩​តុលា គឺ​ទឹកជំនន់ បាន​ប៉ះពាល់ ២០ ខេត្ត​រាជធានី ដោយ​លើកលែង​តែ​ខេត្ត​កំពត កែប កំពង់សោម និង​ខេត្ត​កំពង់ស្ពឺ​។ ក្នុងនោះ មាន​ប្រជាជន​ជិត ១,៥ លាន​នាក់ បាន​រង​ផលប៉ះពាល់ និង​មាន​អ្នកស្លាប់ កើន​ដល់ ១០៤ នាក់ ដែល​ក្នុងនោះ មាន​កុមារ​ជិត ៤០ នាក់​។ ស្រូវ លិចលង់​ជិត ២៥ ម៉ឺន​ហិកតា​។ ពោត​សណ្តែក​ដំឡូង​មី នៅ​ប៉ែក​ខាងលិច​ប្រទេស ជាប់​ព្រំដែន​ថៃ ប៉ះពាល់​ធ្ងន់ធ្ងរ ដោយ​គិតតែ​នៅ​ខេត្ត​បាត់ដំបង​មួយ មាន​ជាង ៣ ម៉ឺន​ហិកតា​។ ផ្ទះ ១២ ម៉ឺន​ខ្នង ត្រូវ​ទឹក​លិច ហើយ​ជាក់ស្តែង​ផ្ទះ ១០០ ខ្នង ត្រូវ​ខូចខាត និង​ហូរ​តាម​ទឹក​។ សាលារៀន ១២២០ ខ្នង ត្រូវ​ទឹក​លិច​។ វត្ត ៧៦០ វត្ត និង​មន្ទីរពេទ្យ ៥០ ក៏​ត្រូវ​លិច​ទឹក​។ ក្រៅពីនោះ នៅ​មាន​ផ្លូវថ្នល់ ទាំង​ផ្លូវ​ជាតិ និង​ផ្លូវលំ​ជាច្រើន ត្រូវ​លិចលង់ និង​ខូចខាត​។​
​    ​
​លោក ញឹម វណ្ណដា បាន​បន្តថា ការខូចខាត​ដោយ​គ្រោះទឹកជំនន់ នៅពេលនេះ មិនទាន់​ច្បាស់លាស់ នៅឡើយ​ទេ​។ ប៉ុន្តែ​ទំហំ​នៃ​ការខូចខាត​ដោយ​គ្រោះទឹកជំនន់ លើក​នេះ គឺ​ផ្លូវ ខូចខាត​ច្រើនជាងគេ​។ ក្នុងនោះ នៅ​បាត់ដំបង ត្រូវ​ទឹក​ជន់​លិច​ទូទាំង​ខេត្ត នៅ ១៣ ស្រុក​ក្រុង ហើយ​នៅ​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ ត្រូវ​ទឹក​ជន់​លិច ឆ្នាំនេះ ៣ ដង​ហើយ និង​លិច ៥ ឆ្នាំ ជាប់ៗ​គ្នា ធ្វើឲ្យ​ផ្លូវ​កៅស៊ូ និង​ផ្លូវដី ត្រូវ​ដាច់​ខូច​រាប់​គីឡូ​។​
​    ​
​គ្រោះទឹកជំនន់ ដែល​បង្កឡើង​ដោយ​ទឹក​ទន្លេមេគង្គ និង​ទឹកភ្លៀង នៅ​ឆ្នាំ​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ វាយតម្លៃ​ជា​ជំ​ហ៊ាន​ដំបូង ថា​មាន​ទំហំ​ដូច​គ្នា​នឹង​ទឹកជំនន់​ឆ្នាំ​២០១១​។ គ្រោះទឹកជំនន់ កាលពី​ឆ្នាំ​២០១១ បាន​ធ្វើឲ្យប៉ះពាល់​ដល់​រាជធានី​ខេត្ត​ចំនួន ១៨ មាន​ប្រជាជន​រងគ្រោះ​ប្រមាណ​ជិត ២ លាន​នាក់ មាន​អ្នក​ស្លាប់​ប្រមាណ ២៥០ នាក់ និង​លិចលង់​ផ្លូវ​ស្ពាន ផ្ទះ សាលារៀន មន្ទីរពេទ្យ​ជា​ច្រើន​ទៀត​។ សរុបទៅ ទឹកជំនន់ កាលពី​ឆ្នាំ​២០១១ បាន​បង្ក​ការខូចខាត​គិត​ជា​ទឹកប្រាក់ ប្រមាណ​ជាង ៥០០ លាន​ដុល្លារ​អាមេរិក​៕

3 comments:

Anonymous said...

ខ្មែរមាន​តែទឹក ជោរជន់លិងលង់
អស់ហើយសព្វសត្វ អនុផលជុំវិញផ្ទះក៏បង់
មណ្ឌុលគីរីខេត្តកើតឆៀងជើង មាន​ព្រឹលធ្លាក់ទៀត
នយោបាយស្រអ័ព្ទ អភ័ព្វជីវិត្តខ្មែរ
នេះហើយឬថាគ្មានយួនទេ ម្ដេចក៏មិនរេគយគន់ឡើយវិញ?
តើថ្ងៃខែឆ្នាំងរដ្ឋាបានគិត​ អព្យាក្រិត្យខេមរភូមិន្ទមានដែរឬទេ?
ខ្មែរជួយខ្មែរពិតមានន័យ លះបង់អ្វីៗជួយដោះលំបាក
មានតែស៊ូររស់កុំស្លាប់កំសាក មានថ្ងៃមកដល់នាំជោគវាសនា!

Anonymous said...

នៅពេលជា​មួយគ្នានេះ ខ្ញុំកំពុងតែស្ដាប់ លោក សាន សូវិត និយាយគ្នាជាមួយនឹង លោក នួន សារ៉ាយ បងប្អូនប្រាកដជាបានឮដែរហើយ! ត្រង់នេះ ខ្ញុំយល់ថា៖ ប្រធាន គណៈបក្សសង្គ្រោះជាតិ គួរតែយកចិត្តទុកដាក់ឲ្យបានដល់កម្រិតផង!
ខ្ញុំសុំមាន​សំណួរខ្លះ៖

តើវាមានដែរឬទេ ដែលថាក្នុងប្រព័ន្ធ គណៈបក្ស គេមាន​រាបជារបៀប ដូចជា បើចង់ជួបមេដឹកនាំកំពូល ទាល់តែមានការអនុញ្ញាតិ ទៅតាមលំដាប់លំដោយទើបបាន? បើមានវិញ តើអាចដែរឬទេដែលថា មនុស្សគ្រ័គ្គៗក្នុងប្រព័ន្ធនិមួយៗ របៀបជាឃុំគ្រងមេដឹកនាំកំពូល ឲ្យស្ដាប់តែពួកគ្នាឯង? ខ្ញុំតែឮជារឿយៗ​ថា "បើចង់ជួបផ្ទាល់នឹងអ្នកធំ នុះវាមិនងាយទេហ្អើយ!"
ជឿដែរឬទេដែលថា​ ក្នុងប្រព័ន្ធនិមួយៗគ្មានមនុស្ស
ព្យាយាមកាត់ខ្សែរយៈពីអ្នកដទៃ រវាងអ្នកធំ ហើយទុកយកគុណសម្បត្តិសម្រាប់តែខ្លួនឯង?

លោក នួន សារ៉ាយ ថា "ត្រូវតែ លោក មេ បក្សសង្គ្រោះជាតិស៊ីញ្ញ៉េកុងត្រា ទើបបានជួយទៀត" តើកុងត្រានោះមានអ្វីខ្លះទៅ?

សួរថាកន្លងមក តិចឬច្រើនពួកយើង សុទ្ធតែពឹង ដង្ហើមមនុស្សខូនខ្លះដក បានវាទៅជាអញ្ចឹង?

តើអស់លោកក្នុងប្រព័ន្ធនិមួយៗ គោរពក្រមសីលធ៌ម បក្សប្រាកដប្រជាទេ?
ថែមពីលើនេះទៀត តើ លោក នួន សារ៉ាយ មានដែលឮដែរទេពាក្យថា "អ្នកធំមើលរំលងអ្នកក្រ ស្រវារកតែអ្នកមាន រីឯអ្នក្រវិញតូចទាបវិញ ហ៊ានបានត្រឹមតែប្រាពលូន នឹងទ្រនាប់"
យើងក៏មិនដឹងច្បាស់ថា អ្នកក្រោមបង្គាប់គ្រប់មេដឹកនាំសុទ្ធតែស្មោះ?

យើងបានឃើញហើយ កាលបោះឆ្នោតមុនៗ អស់លោកគ្រ័គ្គៗខ្លះ រត់ប្រសាច ចេញនឹងចូល បក្សនេះបក្សនោះ ដូចតួរល្ខោន! ខ្ញុំយល់ថាកាលណោះ ប្រហែលជាពលរដ្ឋ មិនទាន់ហ៊ានធ្វើម្ចាស់ខ្លួនឯងប៉ុន្មាននូវឡើយ បានពួកអស់លោកទាំងនោះ គិតតែពីលាភសការៈអញ្ចុងទៅ?
បើប្រជាពលរដ្ឋមិនកម្រើក រឿងចាស់នូវតែមាន លោក សម​ រង្ស៊ី នឹង លោក កឹម​ សុខា អត់មានឥទ្ធិពលលើរឿងត្រូវតែធ្វើអ្វី ឬ មិនត្រូវធ្វើអ្វីនោះទេ បើពួកគាត់ត្រូវតែជៀស មិនឲ្យបាត់បង់ជីវិត្តមនុស្សដែលក្លាហានមានតិចនូវឡើយផង! អ្នកណាជួយមិនជួយ អ្នកណាស៊ីញ្ញ៉េមិនស៊ីញ្ញេវាដូចតែគ្នា​ ទេដឹង?

ម្ដងនេះខុសពីមុន៖
ប្រជាពលរដ្ឋហ៊ានស៊ីញ្ញ៉េប្ដិតមេដៃ ប្ដឹង លោក ហ៊ុន​ សែន ហើយក៏ហ៊ានធ្វើម្ចាស់របស់ខ្លួន ពេញលេញថែមទៀត រួចមើលទៅឯធនធានមនុស្សខ្មែរ ក៏ខុសមុនឆ្ងាយមិនតិច!
ខ្មែរឥឡូវនេះអាចជ្រើសរើសយក គោលនយោយបក្សមួយ ហើយអាចឈនទៅធ្វើជាម្ចាស់បក្សមួយនោះទាំងស្រុងបាន ដោយផ្អែកទៅនឹងធនធានរបស់ពួកគាត់
មានន័យថា៖ បើថ្នាក់ដឹកនាំណាម្នាក់ ប្រព្រឹតប្រាស់ចាក់ពីក្រមសីធ៌មបក្ស អ្នករងអាចជំនួសបានគ្រប់ពេល! ហើយបើបុគ្គលតំណាងរាស្ដ្រណាម្នាក់​ ចេញដើរតួរល្ខោនទៀត បុគ្គលនោះក៏មិនអាចនាំយកសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋទៅជាមួយខ្លួនបាន ព្រោះប្រជាពលរដ្ឋបានបោះឆ្នោតអោយគោលនយោបាយបក្ស មិនមែនសម្រាប់បុគ្គលណាទាល់តែសោះ!
បើ​ លោក នួន សារ៉ាយ ពិតជាមានគោលដៅដាច់ខាតត្រូវតែជួយខ្មែរមែន លោក ត្រូវតែរកលទ្ធភាពប្រើជំនួយរបស់លោក ទៅពង្រឹងជំហរអ្នកគាំទ្រ គណៈបក្សសង្គ្រោះជាតិ ក្នុងប្រទេស ទើបមានប្រសិទ្ធិភាព?
ធ្វើបដិវត្តន៍ អហ៊ឹង្សា មានតែពឹងលើកម្លាំងប្រជាពលរដ្ឋជាគោល!
"លួចអត់បាន ទិញអត់លក់" ការស្រេកឃ្លាន លោក នួន​ សារ៉ាយ ត្រូវតែជួយហើយ មែនទេ!

Anonymous said...

Hun Sen needs to open his eye to see for all the so called developments by his government are all washed away by the flood! Because you are so fucken evil and you can spend your entire life trying to develop Cambodia or anything else in your life and you will never going to achieve it because God won't let you! You are the curse and the curse is you!