Friday, October 11, 2013

បណ្តាញ​ព្រៃ​ឡ​ង់​៖​ ការកាប់​ឈើ​នៅ​ព្រៃ​ឡង់​កើនឡើង​បី​ដង​មុន​និង​ក្រោយ​បោះឆ្នោត​


.........................................
ដោយ៖​ កែវ រតនៈ និង ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី10 ខែតុលា ឆ្នាំ2013, ម៉ោង 04:52 PM​ VOD
ប្រជា​សហគមន៍ ​នៃ​បណ្តាញ​ព្រៃ​ឡង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អះអាងថា មុននិង​ក្រោយការបោះឆ្នោត​នីតិកាល​ទី​៥​នេះ សន្ទុះ​ដែល​ឈ្មួញ​ទុច្ចរិត​កាប់​បំផ្លាញ​​ព្រៃ​ឡ​ង់ កើន​ឡើង​​បី​​ដង បើ​​ប្រៀប​ធៀប​​នឹង​​ការ​កាប់​​បំផ្លាញ​នៅពេល​ធម្មតា​។​
​ប្រជា​សហគមន៍​ព្រៃ​ឡង់​ ដែល​មកពី​ខេត្តកំពង់ធំ​លោក ​ហឿង សុភាព ​អះអាងដូច្នេះ ក្នុង​ស​ន្និសីទ​សារព័ត៌​មាន​នៅ​មជ្ឈមណ្ឌល​វប្បធម៌​​កម្ពុជា-អាលឺ្លម៉ង់ ក្នុង​​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​ លោក​​បន្តថា ខេត្ត​ដែល​មាន​ការកាប់​បំផ្លាញ​ខ្លាំងជាងគេ​គឺ ខេត្តព្រះវិហារ​ បន្ទាប់មក​គឺ​ ខេត្ត​កំពង់​ធំ​ ៖ “​ទាក់ទង​នឹង​សកម្មភាព​នយោបាយ រដ្ឋាភិបាល​ប្រទេស​កម្ពុជា​យើង កំពុងតែ​ជាប់គាំង អញ្ជឹង​ឈ្មួញកណ្តាល ឬ​ក្រុមហ៊ុន​មួយចំនួន បទល្មើស​អនាធិបតេយ្យ​មួយចំនួន ក៏​គាត់​កំពុងតែ​មាន​សកម្មភាព បន្ត​កាប់​រុករាន ដីព្រៃ​បន្ត អារ​ឈើ​អនាធិបតេយ្យ បន្ត​ដឹង​ឈើ​អនាធិបតេយ្យ ចេញ​ពី​ក្រុមហ៊ុន CRCK ចេញ​ពី​ក្រុមហ៊ុន​ផ្សេងៗ នៅក្នុង​តំបន់​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​”​។​

​ព្រៃ​ឡង់ ​គឺ​ព្រៃ​ដែល​មាន​ទំហំ​ធំ និង​ក្រាស់​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ស្ថិត​ក្នុង ខេត្ត​ចំនួន​បួន​របស់​កម្ពុជា គឺ ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ខេត្ត​ស្ទឹង​ត្រែង​ និង​ខេត្ត​ក្រចេះ។​ ​តែ​ទោះជា​យ៉ាងណា លោក​ ហឿង សុភាព​ មិន​បាន​បញ្ជាក់​ទេ​ថា ទំហំ​ព្រៃ​ឡ​ង់ ដែល​ត្រូវបំផ្លាញនោះ​ មាន​ទំហំ​ប៉ុន្មាន​នោះ​ទេ​។​

​ប្រជា​សហគមន៍​ព្រៃ​ឡង់​លើកឡើងថា ក្នុង​អំឡុង​ពេល​បោះឆ្នោត មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាប់រវល់​ និង​កិច្ចការ​​គណបក្ស ទើប​នាំ​ឲ្យ​ឈ្មួញ​ទុច្ចរិត​មាន​ឱកាស​​កាប់បំផ្លាញ​ព្រៃ ដោយ​អនាធិបតេយ្យ​។​

ជុំវិញ​ការចោទប្រកាន់​នេះ អភិបាល​ខេត្ត​ព្រះវិហារ ​លោក អ៊ុំ ម៉ា​រ៉ា​ មិន​អត្ថាធិប្បាយ​ទេ ដោយ​លោក ប្រាប់ថា​ជាប់រវល់​។​

ចំណែក​អភិបាល​ខេត្ត​កំពង់ធំ ​ដែល​ទើប​ឡើង​ថ្មី​លោក អ៊ុត សំអន មានប្រសាសន៍ថា លោក​ក៏បានទទួល​ព័ត៌មាន​នៃ​ការកាប់បំផ្លាញ​ព្រៃ​ឡង់​នេះដែរ​។ លោក​បន្តថា​នៅពេលនេះ លោក​បាន​ចាត់វិធានការណ៍​ទប់ស្កាត់​ហើយ ៖ “​ពី​ម្សិលមិញ​គឺ​ខ្ញុំ​បាន​ត្រួតពិនិត្យ​មើល ហើយ​យើង​ទៅដល់ ប្រជាជន​ដែល​កាប់​ព្រៃ យក​ដី​ដែល​មិន​ទាន់​ប្រើប្រាស់  យើង​បាន​ទៅ​ឃើញ​ដី​នៅ​កន្លែង​នោះ ហើយ​យើង​យក​កន្លែង​នោះ នេះ​ជា​ចំនុច​មួយ​ដែល​ធ្វើ​ជាបុ​ស្តិ៍​យាម​តែម្តង ដើម្បី​ឲ្យ​វា​ងាយ​កៀក​កន្លែង​ទៅ​បង្ក្រាប​”​។​

​របាយការណ៍​របស់​ស​មាគ​ម​ការពារ​សិទ្ធិមនុស្ស អាដហុក ដែល​បានចេញផ្សាយ កាលពី​ឆ្នាំ២០១២​ បានបង្ហាញ​ថា យ៉ាងហោចណាស់ ក៏មានក្រុមហ៊ុន​ចំនួន៣៣ ដែលបាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋា​ភិបាល​នៅក្នុង​តំបន់​ព្រៃឡង់​ ក្នុងទំហំ​ផ្ទៃដី​សរុប ចំនួន ១.០៤៥,៨៥៧ ហិកតា ក្នុង​នោះ​ដី​សម្ប​ទាន​​ព្រៃឈើ ​ចំនួន​ ៧៤៤,៧២០ ហិកតា សម្រាប់ក្រុមហ៊ុន​ចំនួន​៥ ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ចំនួន ១២០៦៩៥​ហិកតា សម្រាប់​ក្រុមហ៊ុន ចំនួន​១៤ និង​ដី​សម្បទាន​​រ៉ែ​មាន​ចំនួន ១៨០,៤៤២ ហិកតា សម្រាប់​ក្រុមហ៊ុន​ចំនួន​១៤៕​

សូមសរសេរមកកាន់លោក កែវ រតនៈ តាមរយៈ ratanah@vodhotnews.com​

6 comments:

Jendhamuni said...


CPP...they are not human....

Anonymous said...

មនុស្រឥឡូវមិន​ស្ដាប់តែសម្ដីទេ គេស្ដាប់រួមទាំងភាសា​របស់ការសម្ដែងផងដែរ (Body language) ក៏អាចផ្ដល់តម្រុយឲ្យយើងយល់ជាមុនខ្លះបាន! ដូច្នេះភាពពិតប្រាកដរបស់មនុស្សម្នាក់ ចេញពីការអនុវត្តន៍របស់មនុស្ស! ភាសាអង្គគ្លេស គេតែងនិយាយថា៖ "Action louder than word" បើយើងស្វែងយល់ពីមនុស្សម្នាក់ទៅតាមលក្ខណៈនេះវាយូរបន្តិច តែពេលវេលា វានឹងបញ្ហាញការពិតរបស់វាយ៉ាយជាក់ច្បាស់!

Anonymous said...

THEY ACCELERATE LOGGING BEFORE THEY LOST THE POWER. IT IS A SIGN.

Anonymous said...

Sa'la'ma'le'kum!
U r rite galfriend!! Allah arkbar!....

Kmenhwatt

Anonymous said...

A coward Cheam Yeap. You're brainless and will go to hell like Hok Lundy. Cambodian people MUST sentence him to die. Hang him like Saddam Hussein.

Anonymous said...

HUN XEN said if he could not protect the timber he would cut his head, now look all Cambodian forestry is gone, do not need to listen Vietcong slave, Vietcong's dog