Saturday, October 12, 2013

CITA ប្រកាន់ជំហរជួបប្រជុំគ្នានៅទីលានប្រជាធិបតេយ្យ បើទោះជាសាលារាជធានីមិនអនុញ្ញាត


.............................................
ដោយ៖ ថុល ស្រីលក្ខណ៍ | ថ្ងៃសៅរ៍ ទី12 ខែតុលា ឆ្នាំ2013 | 3 ម៉ោង មុន VOD
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អះអាងថា គម្រោងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃអាទិត្យស្អែក ដើម្បីទាមទារដំឡើងប្រាក់ខែគ្រូបង្រៀន និងជំរុញឲ្យលប់បំបាត់អំពើពុករលួយក្នុងវិស័យអប់រំនោះ នឹងមិនផ្លាស់ប្តូរទេ បើទោះបីគ្មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញក៏ដោយ។
ការប្រកាសប្រមូលផ្តុំគ្នារបស់គ្រូបង្រៀននៅពេលនេះ ធ្វើឡើងចំពេលប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ខួបលើកទី១២ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣នេះ។
សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែតុលា មិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី១៣តុលា នៅទីលានប្រជាធិបតេយ្យទេ ដោយតម្រូវឲ្យក្រុមអ្នកប្រមូលផ្តុំ ធ្វើនៅការិយាល័យរបស់ខ្លួនវិញ ដោយសាលារាជធានីសំអាងថា ការសុំធ្វើនៅទីលានប្រជាធិបតេយ្យនោះ អាជ្ញាធរមិនអាចធានាសន្តិសុខបាន ព្រោះចំពេលរវល់រៀបចំព្រះរាជពិធីបុណ្យ រម្លឹកព្រះវិញ្ញាណក្ខ័ន្ធ គម្រប់ខួបមួយឆ្នាំរបស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នាថ្ងៃទី១៥តុលា។


ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានឲ្យVODដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា រាល់ការធ្វើបាតុកម្មប្រជាពលរដ្ឋ ឬអង្គការសង្គមស៊ីវិល មានតួនាទីជូនដំណឹងទៅសាលារាជធានីភ្នំពេញ តែមិនមែនសុំការអនុញ្ញាតនោះទេ។ លោកថា ការដែលសាលារាជធានីភ្នំពេញមិនអនុញ្ញាតនេះ គឺជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិមនុស្ស។

តាមលោក រ៉ុង ឈុន រំពឹងថា គ្រូបង្រៀនប្រមាណ ៦០០នាក់ នឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ តាមការគ្រោងទុកនាព្រឹកស្អែកនេះ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក និងដើរហែក្បួន យកញត្តិទៅដាក់នៅក្រសួងអប់រំ និងនៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកថា ក្នុងញត្តិនោះទាមទារចំនួន ៩ចំណុច រួមមាន ដំឡើងប្រាក់បៀវត្សរ៍គ្រូបង្រៀនដល់១លានរៀល លុបបំបាត់អំពើពុករលួយ ផ្តល់សិទ្ធិចូលរួម ឬជួបជុំដល់គ្រូបង្រៀន និងបើកប្រាក់បៀវត្សរ៍ដោយបញ្ចូលតាមកុងធនាគារ ជាដើម៕

សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

2 comments:

Anonymous said...

He was the of my heroes but i think Hun sen will do something bad to the teacher.watch out and get some evidence to show the whole world .How Hyena Hun Sen and his sons do to teacher.

Anonymous said...

Rong Chhun HERO for Sam Rainsy?