Friday, October 18, 2013

Housing Activists Clash With Police




Some 100 demonstrators for housing rights clashed with police on Thursday, after they marched on Phnom Penh's City Hall on Thursday to call for a solution for evictees of the neighborhood of Borei Keila. No serious injuries were reported, after the group ran into some 100 riot police with batons and shields. Heavy rains have created illnesses at an eviction site outside the capital, where former residents of Borei Keila have been forced to live to make way for city developers. About 60 families have not received adequate housing after the eviction, representatives said. (Khoun Theara, Phnom Penh)

សហគមន៍​បុរី​កីឡា​ទទូច​ឱ្យ​សាលាក្រុង​ស្វែ­ង​រក​ដំណោះ​ស្រាយ​ឱ្យ​បាន​ឆាប់​ ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការ​បណ្តេញ​­ចេញ​ដោយ​បង្ខំ​ក្នុង​រាជធានី​ភ្នំពេញ ​​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ដាក់​­សម្ពាធ​បន្ថែម​ទៀត​ឱ្យ​អាជ្ញាធរ​​ក្រុង​រក­​ដំណោះស្រាយ​សម្រាប់​អ្នក​ភូមិ​បុរី​កីឡា​­ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ជម្រក​នៅ​ហ្នឹង­​កន្លែង។​ ក្រុម​ប្រជាពលរដ្ឋ​​មក​ពី​​សហគមន៍​​បុរី​ក­ីឡា​ដែល​គាំទ្រ​ដោយ​សហគមន៍​ផ្សេង​ៗ​ទៀត​ដូ­ចជា​សហគមន៍​បឹងកក់​និង​ថ្ម​គោល​សរុប​ប្រហែ­ល​១០០​នាក់​បាន​នាំ​គ្នា​​ដើរ​ដង្ហែរ​​​ញត­្តិ​​ពី​សហគមន៍​ខ្លួន​ទៅ​​កាន់​សាលា​ក្រុង­​ភ្នំពេញ។ ញត្តិ​នោះ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផានអ៊ីមិច ​របស់​អ្នក​ស្រី ស៊ុយ សុផាន​ គោរព​តាម​កិច្ច​សន្យា​​របស់​ខ្លួន​ជាមួយ​​­ក្រុម​ប្រជាពលរដ្ឋ ​ដោយ​សន្យា​​សាងសង់​សំណង់​​១០​អគារ​សម្រាប­់​ពលរដ្ឋ​នៅ​ទីនោះ​ជា​ថ្នូរនឹង​ការ​​ទទួល​­បាន​​សិទ្ធិ​អភិវឌ្ឍន៍​នៅ​តំបន់​បុរីកីឡា​­នេះ។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​សាងសង់​តែ​​៨​អ­គារ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​​ពលរដ្ឋ​ជាង​៦០​គ្រួសារ​ពុំ​­មាន​លំនៅដ្ឋាន។ ​លោកឃួន ធារ៉ា​រាយ​ការណ៍ពី​រាជធានី​ភ្នំពេញ៕

No comments: