Monday, October 14, 2013

RFA: អ្នក​គាំទ្រ​បក្ស​​ប្រឆាំង​​តវ៉ា​ទាមទារ​ស្លាក​សញ្ញា​បក្ស​ពី​អាជ្ញាធរ​ស្រុក​សូទ្រនិគម


អ្នកស្រី កែ សុវណ្ណរតន៍ បាន​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​សូទ្រនិគម ធ្វើ​របៀប​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់ ហើយ​អ្នកស្រី​នឹង​ដាក់​ពាក្យ​​ប្ដឹង​ទៅ​តុលាការ 

អាជ្ញាធរ​​ស្រុក​សូទ្រនិគម ដែល​នៅ​ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ ​ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប បាន​ប្រើ​អំណាច​ទៅ​កាត់​ផ្ដាច់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ១​ផ្ទាំង​ធំ ដែល​ដាក់​តាំង​នៅ​ជិត​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក ហើយ​​បាន​ដឹក​យក​ចេញ​ពី​កន្លែង​ដើម កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​តុលា កន្លង​ទៅ។ សកម្មជន​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ២០០​នាក់ បាន​​លើក​គ្នា​ទៅ​ស្រែក​តវ៉ា​នៅ​មុខ​សាលា​ស្រុក​​សូទ្រនិគម កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ តុលា ដើម្បី​ទាមទារ​ឱ្យ​មន្ត្រី​​សាលា​ស្រុក​នោះ​ប្រគល់​ស្លាក​សញ្ញា​គណបក្ស ១​ផ្ទាំង​មក​ឱ្យ​ពួកគេ​វិញ។ 


'

1 comment:

Anonymous said...



To all Cambodians use people power to get rid this dictator out from power.

You all must use people power to get rid all government employee that interfering.

Violent must start now! You have million and million people.