Saturday, October 19, 2013

នរណាធ្វើហ្នឹង? WHO DID IT? ដោយ អ៊ុម ហាក់



នរណាធ្វើហ្នឹង?
WHO DID IT?
ដោយ អ៊ុម ហាក់
ថ្ងៃទី១៨ តុលា ២០១៣
   គណបក្សសង្រ្គោះជាតិបានរៀបចំបាតុកម្មអហឹង្សា និយាយម្យ៉ាងទៀតថាពិធីបួងសួងសុំ
សុខសន្តិភាពចំនួនបីថ្ងៃចាប់តាំងពីថ្ងៃទី១៥ដល់ថ្ងៃទី១៧កញ្ញាឆ្នាំ២០១៣នៅឯអ្វីដែលគេឲ្យ
ឈ្មោះថាសួនប្រជាធិបតេយ្យក្បែរភ្នំដូនពេញ។
   នៅទីនោះបាតុកម្មឬពិធីបួងសួងរបស់ពលរដ្ធខ្មែរច្រើនម៉ឺននាក់បានប្រព្រឹត្តទៅប្រកប
ដោយជោជ័យ វិន័យ សុខសន្តិភាព​ នឹងសណ្តាប់ធ្នាប់គួរឲ្យកោតសសើរក្រៃលែង។ ទាស់
តែក្នុងរយ:ពេលនោះ ច្រកចូលក្រុងភ្នំពេញទាំងអស់ត្រូវបិទដោយរបងលួសបន្លា នឹងកង
ប្រដាប់អាវុធសន្ធឹកសន្ធាប់ ជាហេតុបណ្តាលឲ្យស្ទះចរាចរនឹងការអាក់អន់ស្រពន់ចិត្តពីសា
ធារណជនដល់កំរិតខ្ពស់។ ព្រលប់ថ្ងៃទី១៥កញ្ញា២០១៣ នៅឯម្តុំស្ពានក្បាលថ្នល់ឧបទ្ទវ
ហេតុគួរឲ្យសោកស្តាយមួយបានកើតឡើង ធ្វើឲ្យស្លាប់កម្មករសំណង់ម្នាក់ ​ហើយមានពល
រដ្ធរបួសមួយចំនួនទៀត។ សោកនាដកម្មនោះទំនងជាចាប់ផ្តើមអំពីពាក្យទ្រគោះបោះ
បោករំលងរបងលួសបន្លារវាងអ្នកដំណើរនឹងកងប្រដាប់អាវុធ ដោយហេតុទាំងពីរខាងធុញ
ទ្រាន់នឹងសភាពការណ៍ដូចគ្នា។ ម្ខាងទោមនស្សព្រោះគេមិនឲ្យទៅរួមបាតុកម្ម ទៅលេង
មិត្តភក្តិ៍បងប្អូន ទៅផ្ទះខ្លួនឯងដើមបីជំរះកាយបរិភោគអាហារក្រោយពេលធ្វើការពេញមួយ
ថ្ងៃអស់កម្លាំង រីឯម្ខាងទៀតទោមនស្សព្រោះត្រូវមេបញ្ជាការបង្គាប់ឲ្យមកយាមទាំងថ្ងៃទាំង
យប់មិនដឹងជាដើមបីអ្វី។ ដើមបីងាយស្រួលក្នុងការពិភក្សាទៅមុខទៀត សូមអនុញ្ញាតិខ្ចី
ពាក្យថា​ « បាតុករ » ក្នុងន័យចង្អុលទៅភាគីពលរដ្ឋឥតអាវុធ ហើយភាគីម្ខាងទៀតថាជា
« កងអាវុធហត្ថ » សិនចុះ។
   ការឆ្លើយឆ្លងគ្នាដោយពាក្យសំដីមិនគ្រាន់តែមិនអាចនាំទៅរកដំណោះស្រាយណាមួយ
ឡើយតែវាបែរជាបណ្តាលឲ្យកើតមាននូវអំពើហឹង្សាគួរឲ្យរន្ធត់ទៅវិញ។ មិនដឹងថា « មាន់
កើតពីពងឬពងកើតពីមាន់ » ទេតែគេឃើញថាកងអាវុធហត្ថបាញ់គ្រាប់បែកផ្សែងដើមបី បំ
បែកហ្វូងបាតុករ រីឯហ្វូងបាតុករក៏បានគុបដុំថ្មទៅលើកងអាវុធហត្ថវិញ ​មិនតែប៉ុននោះបាន
ទាំងរើសគ្រាប់បែកផ្សែងគប់ត្រឡប់វិញទៀតផង។ ពត៌មានបានឲ្យដឹងថា លើសពីនេះមាន
ការដេញបាញ់បាតុករដោយប្រើគ្រាប់ពិតទៀតផង។ ឧបទ្ទវហេតុនោះបណ្តាលឲ្យមាន
ស្លាប់ម្នាក់ នឹងរបួសខ្ទង់ដប់នាក់ផ្សេងទៀតខាងផ្នែកបាតុករ។ គួរបញ្ជាក់ផងដែរថាជនដែ
លបានរងគ្រោះដល់ជីវិតនោះ គឺជាសកម្មជនម្នាក់របស់គណបក្សសង្រ្គោះជាតិ ជាកម្មករ
សំណង់ទើបត្រឡប់ទៅគេហដ្ធានវិញបន្ទាប់ពីធ្វើការនឿយហត់ពេញមួយថ្ងៃមិនមានអ្វី
ទាក់ទងនឹងបាតុកម្មនៅឯសួនប្រជាធិបតេយ្យនោះសោះឡើយ។ គាត់ស្លាប់ដោយត្រូវ
គ្រាប់ចំក្បាល។ ក្រៅពីនេះមានចាប់៦នាក់ផ្សេងទៀតទៅដាក់គុក។ ជាអ្នកតាមដានរឿង
ឥតអត្តសញ្ញាណប័ណ្ឌម្នាក់ ខ្ញុំមានសំនួរខ្លះដូចតទៅ៖
១- តើការបង្រ្កាបបាតុករឥតអាវុធនៅម្តុំស្ពានក្បាលថ្នល់​កាលពីរសៀលថ្ងៃទី១៥កញ្ញាឆ្នាំ
២០១៣នោះវាឃោរឃៅហួសហេតុលើសពីក្តីត្រូវការឬទេ? ហេតុអ្វីក៏ចាំបាច់ប្រើគ្រាប់កាំ
ភ្លើងពិតផង?
២- ស្ទើរតែរាល់លើក រាល់ទីកន្លែងឲ្យតែមានបាតុកម្មតូចក្តីធំក្តី គេតែងតែឃើញកងអាវុធ
ហត្ថបង្រ្កាបឬជួយបង្រ្កាបជានិច្ច។ ម៉េចអីចឹង?។ អ្វីទៅជាកងអាវុធហត្ថ?។ ជាភាសាអង់
គ្លេស៍គេហៅថា MILITARY POLICE បើជាភាសាបារាំងសេសគេហៅថា POLICE MILI-
TAIRE ហៅកាត់ថា P.M. ខ្មែរយើងជំនាន់ដើមនិយមហៅថាប៉េអិមអីចឹង។ និយាយឲ្យចំ
ទៅកងអាវុធហត្ថគឺជាប៉ូលីសយោធា គ្មានអ្វីទាក់ទងនឹងរបៀបរៀបរយ សន្តិសុខសង្គម
ឬសណ្តាប់ធ្នាប់សធារណ:ស៊ីវីលដល់តិចតួចណាឡើយ។ សួរថាតើអស់លោកមេបញ្ជា
ការកងអាវុធហត្ថ រួមទាំងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្រ្ទផង មានដែលនឹកភ្នក
ថាអស់លោកបាននឹងកំពុងប្រើកងរាជអាវុធហត្ថខុសមុខនាទីឬទេ? ឬមួយក៏កងនេះហ្វឹក
ហ្វឺនឯកទេសផ្សេងក្រៅពីវិន័យច្បាប់កងទ័ពតែត្រូវបំពាក់សញ្ញា អហ​ បំភាន់ភ្នែកខ្មោច
ដើមបីបំពេញបេសកកម្មស្របតាមបំណងរបស់អស់លោក?
៣- គ្រាន់តែពិនិត្យបន្តិចទៅ គេឃើញថាបុរសដែលរងគ្រោះដល់ស្លាប់ខ្លួននោះត្រូវគ្រាប់
ចំក្បាល ស្ទើរតែចំប្រជុំចិញ្ចើម សង្ស័យថាជាស្នាដៃរបស់ជនបាញ់ត្រង់ហៅ​ Sniper បាញ់
មួយគ្រាប់សម្លាប់ម្នាក់ One shot one kill ។ បើក្តីសង្ស័យនេះត្រិមត្រូវ រឿងនេះបញ្ជាក់នូវ
ឃាតកម្មដែលបានគ្រោងទុក។ អីចឹងនរណាទៅជាមេបញ្ជាការកិច្ចប្រតិបត្តិការបង្រ្កាប
នេះ? នរណាជាអ្នកទទួលខុសត្រូវ? ជនដៃត្រង់នោះជាខ្មែរឬជាជនសាសន៍ដទៃ?
   ជាទីបញ្ចប់ នេះជារឿងឃាតកម្មដែលបានគ្រោងទុក មិនមែនជារឿងសន្តិសុខសង្គមឬ
សណ្តាប់ធ្នាប់សាធារណ:ស្អីគេនោះទេ។ នរណាធ្វើហ្នឹង? ចាំបាច់ត្រូវតែរកអ្នកនោះឲ្យ
ឃើញរួចយកមកផ្តន្ទាទោស។ ចាំបាច់ត្រូវតែមានអ្នកទទួលខុសត្រូវ បើរកមិនឃើញថា
នរណាធ្វើហ្នឹងទេ ចម្លើយមានតែពីរគឺ១- អស់លោកគ្មានសមត្ថភាព នឹង២- អស់លោក
ឯងហ្នឹងជាឃាតករ។ ចាស់ទុំធ្លាប់និយាយថា «​ បើមិនខ្មោចទេកុំលង​ »។ អស់លោកលង
យូរពេកណាស់ទៅហើយក៏ល្មមមានសេចក្តីក្លាហានចុះចេញពីតំណែងចាប់ផ្តើមពីនាយក
រដ្ធមន្រ្តីនៃរដ្ធាភិបាលរលូតផងដែរ៕
អ៊ុម ហាក់                       ១៨តុលា២០១៣

5 comments:

Anonymous said...

ចំពោះខ្មែរទាំងអស់គ្នា សូមខ្មែរទាំងអស់ស្វាងឡើង..! ភ្ញាក់រលឹកឡើង..!
ឈប់រស់ក្រោមការបោកប្រាស់ ញុះញង់ធ្វើមហាបាតុកម្ម របស់ គណបក្សសង្គ្រោះជាតិ
ស្អីគេ ដែលមានសម រង្ស៊ី ជាមេដឹកនាំតទៅទៀតទៅ ពួកនេះ បានបោកប្រាស់អ្នកទាំងអស់គ្នាជាង២0ឆ្នាំមកហើយ។

ឥឡូវនេះ
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះ
និងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។

បើមិនជឿ ចាំមើលចុះ!!

Anonymous said...

Mr 11.42AM.
I hope you are wrong.Otherwise you would say ( i told you so )

Anonymous said...

By 2020 Yuon language is a must in the whole Nambodia even elementary, secondary nor university will charge a minimum fee for rich class and maximum for low class.

Anonymous said...


One thing to recon with is that the Muslims have succeeded in getting the entire world to change their way of life after the 9-11. Don't you all agree? So here I am, Jendhamuni!!!

Hate me or love me, Jendhamuni!!!

p.s. You can delete this comment, but it will appear somewhere else on this blog with the same content

Heng Soy's spirit!!!

Anonymous said...

I,SAID GUANGTERS HUN SEN BARGING ON NEWS TODAY WHAT THEY ANOUNCE WAS OPPOSITE FROM THEY DID POINT FINGER TO CNRP WAS FOOL TO THE PEOPLE AND THEY THEMSELF WAS VICTIM OF BLAME THESE GANGS NOT SHAME THEIR MOUTH OPEN SMELL LIKE SHIT SOK AN AND ANOTHER SHIT SAID MONKS BAD TOO.