ថ្ងៃទី 23 វិច្ឆិកា 2013 ដោយ: មុនីរាជ CEN
ភ្នំពេញ: គណបក្សសង្គ្រោះជាតិ បានកំណត់ធ្វើបាតុកម្មអហិង្សាដើម្បីទាមទារយុត្តិធម៌ជូនម្ចាស់ឆ្នោតនៅថ្ងៃទី១០ ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិនៅក្រុងសៀមរាបគឺមិនធ្វើនៅភ្នំពេញទេដើម្បីកុំឲ្យជាន់ជាមួយក្រុមអង្គការសង្គមស៊ីវិលដែលរៀបចំប្រារព្ធពិធីទិវាសិទ្ធិមនុស្សអន្តរជាតិនេះដែរ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីព្រឹកថ្ងៃទី២៣ខែវិច្ឆិកា នេះថាចំពោះថ្ងៃទី១០ធ្នូគឺជាទិវាសិទ្ធិមនុស្សអន្តរជាតិនៅទីក្រុងភ្នំពេញនៅទីលានប្រជាធិបតេយ្យក្រុមសង្គមស៊ីវិលគេបានសុំច្បាប់ធ្វើបាតុកម្មហើយ។ ដូចនេះ គណបក្សសង្គ្រោះជាតិ អត់ចង់ទៅជ្រៀតជ្រែកទេ ហើយគណបក្សសង្គ្រោះជាតិ នឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅទីក្រុងសៀមរាមវិញ។
សូមរម្លឹកថា នៅថ្ងៃទី១០ ធ្នូ គឺជាទិវាសិទ្ធមនុស្សអន្តរជាតិ ក្រុមអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនបានស្នើសុំទៅសាលារាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវានេះ ដោយមានការដើរហែរក្បួនជាទ្រង់ទ្រាយធំ។ ប៉ុន្តែនៅមិនទាន់ដឹងថា សាលារាជធានីភ្នំពេញសម្រេចយ៉ាងណានៅឡើយទេ៕
2 comments:
Hey ah Kanjass Choy M'rai calling yourself "Kdamjor" (kdor Cham ក្ដ ចាម), quit before you get every one of your comment deleted by KI-Media staff. Go fuck your mother since you think so much of your "Kdor" which means prick/dick. Go stick your "kdor"/prick/dick in your mother's or daugther's ass. Khmer people does not need a sick person like you here on KI-Media.
Samram cy and kem toukha you lose the election. You denied the result ah kbal khoch, you are a real Crook, slay them away before he got chance to destroy our nation. Go hell CNRP.
Post a Comment