Wednesday, November 06, 2013

គួរឆ្លាតជាងនេះ BE SMARTER (ដោយ អ៊ុំ ហាក់)



គួរឆ្លាតជាងនេះ
BE SMARTER
(ដោយ អ៊ុំ ហាក់)
   បានឃើញកំណព្យមួយក្នុងហ្វេសប៊ុកនិពន្ធដោយអាចារ្យទូច មានចំណងជើងថា «ចរចាគឺចាញ់»
ចុះថ្ងៃទី២៣កញ្ញា២០១៣។ អាចារ្យទូច​ថាត្រូវឬមិនត្រូវ សូមទុកជូនការវិនិច្ឆ័យរបស់អ្នកអានរបស់
លោកទៅចុះ។
   នាទីនេះសូមអនុញ្ញាតិលើកយកតែរឿងកំប៉ិកកំប៉ុកខ្លះគ្រាន់បានជាចំណាប់អារម្មណ៍តែប៉ុននោះ។ ១-កុំភ្លេចឲ្យសោះថាក្នុងយុទ្ធសាស្រ្តពួកកុម្មុយនិស្ត គេទទួលតែជោជ័យទាំងស្រុង បានសេចក្តីថាគេ
ព្រមចរចាតែពេលណាគេទាល់ច្រករង់ចាំកាសល្អនឹងវាយកំទេចខ្មាំងរបស់គេតែប៉ុននោះ។ បើគេ
សង្កេតមើលជំហរនយោបាយឃ្លីងឃ្លោងរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ការព្រួយបារម្ភ
របស់អ្នកគាំទ្រអាចជារឿងត្រិមត្រូវ។ មកទល់ពេលនេះបក្សសង្រ្គោះជាតិបានត្រិមបង្ហាញឲ្យឃើញ
ថា បំបែកមិនបែក ទិញមិនលក់ គំរាមមិនខ្លាច តែអ្វីៗអាចផ្លាស់ប្តូរ បក្សនេះមិនទាន់បានបង្ហាញថា
បោកមិនដួលនៅឡើយដែរ។ ​រឿងសំខាន់វានៅត្រង់ថាបក្សកុម្មុយនិស្តកំពុងទាល់ច្រក ពួកវាកំពង់
អន្ទងឲ្យបក្សសង្រ្គោះជាតិចូលចរចាជាមួយពួកវា នៅពេលដែលពួកវារាយអន្ទាក់គ្រប់ផ្លូវរួចរាល់
ទៅហើយ។ ខ្ញុំសូមរំលឹកថា បើខ្ញុំមិនច្រឡំទេ បន្ទាប់ពីថ្ងៃទី២៨កក្កដា២០១៣ដែលជាថ្ងៃបោះឆ្នោត
ជ្រើសតាំងតំណាងគណបក្សនយោបាយអាណតិទី៥នេះ លោកហ៊ុន-សែនបានសុំចរចាជាមួយ
គណបក្សសង្រ្គោះជាតិដើមបីចែកអំណាចគ្នា។ តែក្រោយមកភ្លាមនោះលោកហ៊ុន-សែនបានច
ល័តកងទ័ពដែលស្មោះត្រង់នឹងលោកចូលក្រុងភ្នំពេញដោយជោជ័យហើយ លោកបានផ្លាស់ប្តូរ
គោលជំហរទាមទារបើនរណាចង់ចរចាជាមួយគេ អ្នកនោះត្រូវគោរពលក្ខខ័ណ្ឌរបស់គេទៅវិញ។
ខ្ញុំបារម្ភថាការចរចាបែបនេះវាពីបាកនឹងចៀសឲ្យរួចពីអ្វីដែលអាចារ្យទូចបានប្រាប់ហើយខាងលើ
នោះគឺចរចាគឺចាញ់។ លទ្ធផលចុងចប់យើងគង់តែនឹងបានឃើញក្នុងអនាគតដ៏ខ្លី។ បន្ទាប់ពីនេះ
សូមអនុញ្ញាតិលើករឿងកំប៉ិកកំប៉ុកមួយទៀតមកធ្វើចំណាប់អារម្មណ៍២- បក្សជាប់ឆ្នោតទាំងពីរបាន
ត្រូវរ៉ូវគ្នារួចហើយថាជួបចរចាគ្នាថ្នាក់ទាបនាថ្ងៃអង្គារទីវិច្ឆិកានេះ ហើយបើបានជោជ័យវាអាច
នឹងធ្វើឲ្យមានជំនួបកំពូលជាក្រោយ។ រឿងកំប៉ិកកំប៉ុកមួយទៀតដែលខ្ញុំចង់លើកមកធ្វើចំណាប់
អារម្មណ៍នោះមិនមែននរណានិយាយជាមួយនរណា ហើយបានទទួលលទ្ធផលយ៉ាងណានោះទេ  តែជាទីកន្លែងដែលគេនិយាយគ្នាឯណោះទៅវិញទេ។នរណាចង់សើចអំពីចំណាប់អារម្មណ៍នេះ
ហើយចង់សើចក៏អញ្ជើញសើចឲ្យអស់ចិត្តចុះ។ចំពោះខ្ញុំការរើសកន្លែងចរចាគ្នាជារឿងចំបងបំផុត
មុន របៀបវារ:នឹងអ្វីៗផ្សេងៗទៀតទាំងអស់។អ្នករើសកន្លែងត្រូវចំណេញមួយជំហានដែលអាចនាំទៅដល់ជោជ័យ។សូមអនុញ្ញាតិពន្យល់។ កាលអំឡុងទស្សវត្សរ៍១៩៦០ឆ្នាំពិតប្រាកដមិនចាំកីឡា
បាល់ទាត់ប្រទេសកូរ៉េខាងជើង នឹងប្រទេសអូស្រ្តាលី ត្រូវប្រកួតគ្នាដើមបីជ្រើសរើសជើងឯកអាស៊ី
ទៅប្រកួតយកជើងពានពិភពលោក។ ប្រទេសនិមួយៗទាមទារចង់ទៅប្រកួតគ្នានៅក្រុងនេះឬក្រុង
នោះតាមដែលខ្លួនយល់ថាមានអ្នកគាំទ្រខ្លួនច្រើនរៀងៗខ្លួន។ ទីបំផុតប្រទេសទាំងពីរស្រុះស្រួល
គ្នាយកក្រុងភ្នំពេញជាទីប្រកួត ព្រោះទាំងពីរខាងជឿថាក្រុងភ្នំពេញជាក្រុងអព្យាក្រិត្យគួរឲ្យទុកចិត្ត
បាន។ លើកយករឿងនេះមកនិយាយព្រោះតែចង់ប្រៀបធៀបទៅនឹងការចរចារវាងបក្សប្រជាជន
នឹងបក្សសង្រ្គោះជាតិតែប៉ុននោះ។ សូមអភ័យទោសក្នុងខណ:នេះខ្ញុំសុំមិនបកស្រាយអំពីថាហេតុ
អ្វីគេមិនធ្វើអីចេះឬអីចុះនោះទេ គេបានស្រុះស្រួលគ្នារួចហើយថានឹងចរចាគ្នា រីឯរបៀបវររ:ថានឹង
និយាយអំពីអ្វីទៀតសោតក៏មិននិយាយដែរ សូមបកស្រាយតែរឿងតូចបំផុតឥតប្រយោជន៍ដែល
មិនសូវមានឬក៏គ្មាននរណាយកចិត្តទុកដាក់គឺទីកន្លែងចរចា។ គេក៏ស្រុះស្រួលគ្នាថានឹងជួបចរចា
គ្នានៅឯវិមានរដ្ធសភា។ បើខ្ញុំជាសម-រង្ស៊ី នឹងកឹម-សុខា ខ្ញុំសុខចិត្តច្រាក់លុយគ្នាទៅជួលបន្ទប់ស
ណ្ធាគារស្ងាត់ណាមួយជជែកគ្នាទៅ ពីព្រោះគេថាជាកិច្ចចរចាបិទទ្វារ មានន័យថាជាកិច្ចចរចា
សម្ងាត់ មានតែក្រុមដឹកនាំបក្សទាំងពីរទេទើបអាចដឹងបាន ឯរាស្រ្តម្ចាស់ឆ្នោតវិញមិនចាំបាច់ដឹង
ទេ។ សូមរំលឹកអស់លោកអ្នកដឹកនាំបក្សទាំងពីរថាបើចង់ចរចាគ្នាដោយសម្ងាត់ គេគ្រាន់តែបញ្ជូន
បេសកជនរបស់គេឲ្យស្ទាបស្ទង់គ្នាស្ងាត់ៗទៅ លុះសំរេចផលហើយទើបគេជូនដំណឹងជាសាធារ
ណ:។ វិលមកការចរចាគ្នានៅ វិមានរដ្ធសភាវិញ​ គេប្រាប់ថាជាការចរចាបិទទ្វារ បានន័យថាជាការ
ចរចាសម្ងាត់។ បើជាការចរចាសម្ងាត់ពលរដ្ធខ្មែរពិតជាពុំបានជ្រាបមែន តែនរណាខ្លះដែលដឹង?
អ្នកដឹកនាំបក្សទាំងពីរពិតជាដឹង។ នរណាទៀតដែលដឹងអំពីកិច្ចប្រជុំនោះ? នេះជារឿងត្រូវគិត។
បើខ្ញុំមិនទាន់វង្វេងវង្វាន់ទេ ខ្ញុំនៅចាំថាយួនបានធ្វើអំណោយគ្រឿងអេឡិចត្រូនិចបំពាក់ ឲ្យវិមាន
រដ្ធសភាខ្មែរទាំងមូល ដូចនេះតើគេអាចលាក់នូវអ្វីៗដែលកើតឡើងនៅវិមានរដ្ធសភា ពីក្រុងហា
ណូយបានឬទេ?។ រួមសេចក្តីមកបើគេចរចាបិទទ្វារ ឬចរចាសម្ងាត់នៅវិមានរដ្ធសភានោះ ដៃគូចរ
ចាទាំងពីរដឹង ក្រុងហាណូយក៏ដឹង មានតែប្រជាពលរដ្ធខ្មែរទេដែលមិនដឹង។ នេះឬអ្វីដែលគណ
បក្សសង្រ្គោះជាតិចង់បាននោះ? តើអស់លោកឆ្លាតជាងនេះបន្តិចបានទេ?
អ៊ុម ហាក់                          វិច្ឆិកា២០១៣

9 comments:

Anonymous said...

Yes,

I do support your view.
We have to know what way our opponents is planning ahead, so we can block or use any means to
win.

Sithan

Anonymous said...

WAKE UP...WAKE UP...WAKE UP.

ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....

ហ៊ុន សែន ធ្លាប់ចង្អុលសួរ សម រង្ស៊ី ថា

៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!

សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....

អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!

Anonymous said...

Mr. Yim Sovan,
If the CNRP won the election why you all need to negotiation!?!
Demand for it! not negotiation!
Ask what the people want to find out the result of the votes!
It's not very important regarding to NEC for now, they're face the rule after CNRP in power!

Anonymous said...

~~
~~នរណាទៀតដែលដឹងអំពីកិច្ចប្រជុំនោះ? នេះជារឿងត្រូវគិត។

បើខ្ញុំមិនទាន់វង្វេងវង្វាន់ទេ ខ្ញុំនៅចាំថាយួនបានធ្វើអំណោយគ្រឿងអេឡិចត្រូនិចបំពាក់ ឲ្យវិមាន

រដ្ធសភាខ្មែរទាំងមូល ដូចនេះតើគេអាចលាក់នូវអ្វីៗដែលកើតឡើងនៅវិមានរដ្ធសភា ពីក្រុងហា

ណូយបានឬទេ?។

Anonymous said...



មន្រ្តី តំណាង គណបក្ស សង្រ្គោះជាតិ និងមន្រ្តី តំណាង គណបក្ស ប្រជាជន កម្ពុជាប្រជុំ ពិភាក្សា នៅវិមានរដ្ធសភនូវបញ្ហាបច្ចេក​ទេស​មួយ​ចំនួន

គឺជាការសម្រួលការចូលរួមប្រជុំ រដ្ឋសភាជាតិ នៃគណបក្ស សង្រ្គោះជាតិ
នាពេលដ៏ខ្លីខាំងមុខនេះតែប៉ុណ្ណោះ។

ពោលគឺគណបក្ស សង្រ្គោះជាតិយល់ព្រមចូល
រួមប្រជុំហើយ ទោះជាបាន៥៥អាសនៈ ក៏ដោយ។

ការចូលប្រជុំកែទម្រង់ គជប គ្រាន់តែជាលេស។

ឯលទ្ធផល​រងចាំ​ការស​ម្រច​របស់​ថ្នាក់​លើ​ គឺគ្មានអ្វីក្រៅពីការស​ម្រច​របស់​ថ្នាក់​លើនូវសាច់មួយដុំដែលគណបក្ស ប្រជាជន កម្ពុជាផ្ដល់ឱ្យអាចទទួលបានឫទេតែប៉ុណ្ណោះ។
ឫសាច់មួយដុំដែលស្នើរសុំដោយ គណបក្ស សង្រ្គោះជាតិសមរម្យឫទេ។

Anonymous said...

Should be smart,don't do like Ranarith.

Anonymous said...

Don't walk outside of the road that you promise,because the crocodile stay beside of the road will kill you.

Anonymous said...

Don't forget that Hanoi stay behind CPP,should be smart,if not more,but a little bit.

Anonymous said...

THAT'S RIGHT UNCLE 'SAM' DO NOT SPENDING TIME WITH CNRP'S LEADER"DEADLOCK". FOOLS LEADER!!!