Wednesday, November 27, 2013

អាជ្ញាធរ​ឃុំ​បញ្ឆោត​ពលរដ្ឋ​ឲ្យ​ផ្តិត​មេដៃ​គាំទ្រ ទី្រ ភាព


ម៉ៃ ទិត្យថារ៉ាភ្នំពេញប៉ុស្តិ៍ 27 NOVEMBER 2013

កណ្តាលៈ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ភូមិ ជ្រលង ឃុំ ត្បែង ស្រុក កណ្តាល​ស្ទឹង ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ឃុំ​បង្ខំ​ឲ្យ​ផ្តិត​មេដៃ​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​របស់​លោក ឧកញ៉ា ទ្រី ភាព និង បដិសេធ​ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ​ពីរ​នាក់​ដែល​បាន​ដក​ស្រង់​សម្តី​នៅ​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ថា លោក ទ្រី ភាព មាន​ទ្រព្យ​សម្បតិ្ត​ដោយ​សារ​រក​ស៊ី​ឈើ។

លោក សេន សាន ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​រស់នៅ​ភូមិ ជន្លង ឃុំ ត្បែង ស្រុក កណ្តាល​ស្ទឹង ខេត្ត កណ្តាល ជិត​នឹង​ផ្ទះ​របស់​លោក ឧកញ៉ា ទ្រី ភាព ដែល​បាន​និយាយ​នៅ​ក្នុង​របាយ​ការណ៍ ចេញ​ផ្សាយ​នៅ​ថ្ងៃ ទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ដោយ​និយាយ​ថា​លោក ឧកញ៉ា ទ្រី ភាព មាន​មក​ពី​គាត់​រក​ស៊ី​ព្រៃ​ឈើ ហើយ​ត្រូវ​បាន​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​បាន​ថ្លែង​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ ទី២៥ និង ២៦ ខែ វិច្ឆិកា មេ​ភូមិ និង​មេ​ឃុំ ត្បែង បាន​ហៅ​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅ​ផ្តិត​មេដៃ​នៅ​ផ្ទះ​ប្រធាន​ភូមិ​របស់​ពួក​គេ​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​របស់​លោក ឧកញ៉ា ទ្រី ភាព នៅ​ក្នុង​ឃុំ ត្បែង ស្រុក កណ្តាល​ស្ទឹង និង​ឲ្យ​ប្រាក់​ជា​ថ្នូរ ១ ម៉ឺន​រៀល។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ពលរដ្ឋ​ខ្លះ​ដែល​មិន​ដឹង​រឿង​អី​បាន​ផ្តិត​មេដៃ ពលរដ្ឋ​ខ្លះ​ក៏​មិន​បាន​ផ្តិត​មេដៃ ហើយ​ពលរដ្ឋ​ខ្លះ​ដែល​ផ្តិត​មេដៃ​ហើយ​បាន​និយាយ​ថា បើ​គេ​ដឹង​ថា ពួក​គេ​ផ្តិត​មេដៃ​ធ្វើ​បាប​ខ្ញុំ ពួក​គេ​នឹង​មិន​ផ្តិត​មេដៃ​ទេ»។


លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ចំពោះ​ករណី​របស់​លោក​គឺ​ធ្វើ​ឲ្យ​រូប​គាត់​ភ័យ​ផង អរ​ផង ប៉ុន្តែ​អ្នក​ស្រី អ៊ុក សំបូរ គឺ​គាត់​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង​គាត់​ហូប​បាយ​មិន​ចូល ហើយ​អង្គុយ​តែ​យំ​នៅ​ឯ​ផ្ទះ ហើយ​គាត់​ក៏​មិន​រក​មេធាវី​ដែរ​ដោយ​ខ្លាច​គេ​ចោទ​គាត់​ថា ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​បាន​ពន្យារ​ពេល​ចូល​ឆ្លើយ​បំភ្លឺ​នៅ តុលាការ​ដោយ​សារ​តែ​មេធាវី​របស់​ខ្ញុំ​គាត់​ជាប់​រវល់។ ខ្ញុំ​មិន​ខ្លាច​ទេ​បើ​ដឹង​ថា គេ​ជា​អ្នក​មាន​អំណាច ហើយ​មាន​លុយ​ក៏​ដោយ ពី​ព្រោះ​ខ្ញុំ​នឹង​និយាយ​ដូច​អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ក្នុង​របាយ​ការណ៍ គឺ​នៅ​តែ​និយាយ​ដដែល​ថា គាត់​មាន​ដោយ​សារ​រក​ស៊ី​ឈើ»។

លោក សុខ នី អាយុ ៤៣ឆ្នាំ ដែល​បាន​ទៅ​ផ្តិត​មេដៃ​នៅ​ផ្ទះ​មេ​ភូមិ​បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​លោក​ទៅ​ផ្តិត​មេដៃ​ដំបូង​គឺ​គាត់​ពុំ​បាន​ដឹង​អ្វី​នោះ​ទេ ដោយ​គ្រាន់​តែ​គេ​ថា មេ​ភូមិ​ហៅ​ឲ្យ​ទៅ​ផ្តិត​មេដៃ​គាំទ្រ​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​ស្រប​ពេល​ដែល​លោក​ចង់​ខ្ចី​លុយ​គេ​ស្រាប់​ក៏​ទៅ​ផ្តិត​ឲ្យ​គេ​ដើម្បី​ងាយ​ស្រួល​ខ្ចី​លុយ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​ផ្តិត ហើយ​គេ​ថា ផ្តិត​គាំទ្រ ឧកញ៉ា ទ្រី ភាព ពីព្រោះ​មាន​គេ​ចោទ​គាត់​ថា ជា យួន និង​រក​ស៊ី​ឈើ បើ​ខ្ញុំ​ដឹង​មុន​ខ្ញុំ​មិន​ផ្តិត​ទេ តែ​ឥឡូវ​ជ្រុល​ទៅ​ហើយ»។

លោក ម៉េវ ប៊ី អាយុ ៧៧ ឆ្នាំ ដែល​បដិសេធ​មិន​ព្រម​ផ្តិត​មេដៃ​បាន​ថ្លែង​ឲ្យ​ដឹង​ថា មេ​ភូមិ​គេ​បាន​កាន់​លិខិត​ពីរ​សន្លឹក​យក​មក​ឲ្យ​គាត់​ផ្តិត​មេដៃ​គាំទ្រ ការ​អភិវឌ្ឍ​របស់​ឧកញ៉ា ទី្រ ភាព នៅ​ក្នុង​ស្រុក កណ្តាល​ស្ទឹង នេះ និង​បដិសេធ​សម្តី របស់​លោក សេន សាន ដែល​បាន​និយាយ​ថា​លោក ឧកញ៉ា មាន​ដោយ​សារ​រក​ស៊ី​ឈើ ប៉ុន្តែ​គេ​លាក់​មិន​ឲ្យ​គាត់​មើល​ឯកសារ ប៉ុន្តែ​គាត់​លូច​មើល​ឃើញ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​អត់​ផ្តិត​មេដៃ​ឲ្យ​ទេ​ពីព្រោះ​គេ​មិន​ឲ្យ​ខ្ញុំ​មើល​ឯកសារ ហើយ​លោក សាន គាត់​និយាយ​អញ្ចឹង​មែន គឺ​ឧកញ៉ា មាន​ដោយ​សារ​រក​ស៊ី​ឈើ។ ខ្ញុំ​និយាយ​តាម​អ្វី​ដែល​ខ្ញុំ​ដឹង»។

លោក អ៊ុន សុធា មេ​ឃុំ ត្បែង បាន​ថ្លែង​ឲ្យ​ដឹង​ថា ភូមិ​ទាំង​អស់​នៅ​ក្នុង​ឃុំ ត្បែង គឺ​អាជ្ញាធរ​បាន​ឲ្យ​ប្រជា​ពលរដ្ឋ​ផ្តិត មេ​ដៃ​គាំទ្រ លោក ឧកញ៉ា ទ្រី ភាព ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​លោក​ពុំ​ទាន់​ដឹង​ថា មាន​ប្រជា​ពលរដ្ឋ​ប៉ុន្មាន​នាក់​បាន​ផ្តិត​មេ​ដៃ​គាំទ្រ​នោះ​ទេ។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​ឲ្យ​ប្រជា​ពលរដ្ឋ​ផ្តិត​មេដៃ​គាំទ្រ រឿង​គេ​បរិហារកេរ្តិ៍ ឧកញ៉ា ទ្រី ភាព ។ ខ្ញុំ​មិន​ហ៊ាន​និយាយ​ឲ្យ​លើស​ពី​នេះ​ទេ»។

កាល​ពី​ថ្ងៃ ទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​របាយ​ការណ៍​មួយ​ដោយ​អះអាង​ថា ក្រុមហ៊ុន​របស់​លោក ឧកញ៉ា ទ្រី ភាព ជា​ក្រុមហ៊ុន ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត ៧ ម៉ឺន​ហិកតា គឺជា​ក្រុមហ៊ុន​ដែល​រក​ស៊ី​នាំ​ឈើ​ទៅ​ក្រៅ​ប្រទេស ជាជាង​ការ​វិនិយោគ​នៅ​លើ​ដី​សម្បទាន។

នៅ​ក្នុង​នោះ​ក៏​បាន​ដក​ស្រង់​សម្តី​របស់​លោក សេន សាន ដែល​បាន​និយាយ​ថា លោក ទ្រី ភាព មាន​ជីវភាព​រុង​រឿង​ដោយ​សារ​តែ​រក​ស៊ី​ឈើ ហើយ​លោក​តែង​តែ​ធ្វើ​ល្អ ជាមួយ​អ្នក​ជិត​ខាង​ដូចជា ជួយ​សាង​សង់​ផ្លូវ សាលារៀន អណ្តូង​ទឹក ឬ​វត្ត​អារាម​ជាដើម។ ចំណែក​ឯ អ្នក​ស្រី អ៊ុក សំបូរ ដែល​ស្និទ្ធ​លោក ទ្រី ភាព ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ផ្ទះ​ជំទាវ​បាន​និយាយ​ថា លោក ទ្រី ភាព មាន​បង​ប្អូន​ទាំង​អស់ ៦នាក់ ហើយ បច្ចុប្បន្ន​មាន​កូន​ចំនួន​បី​នាក់​ក្នុង​នោះ​មាន​ស្រី​ម្នាក់ ហើយ​កូន​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ឈ្មោះ​លោក ទ្រី លុច ត្រៀម​នឹង​ទទួល​ឋានៈ​ជា​ឧកញ៉ា​នា​ពេល​ខាង​មុខ។

ដោយ​សារ​តែ​ការ​លើក​ឡើង​ខាង​លើ​នោះ លោក សម ឫទ្ធីវាសនា តំណាង​អយ្យការ អម​សាលា​ដំបូង ខេត្ត កណ្តាល នៅ​ថ្ងៃ ទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៣ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ពលរដ្ឋ ២នាក់ ចូល​ទៅ​កាន់​សាលា​ដំបូង​ខេត្ត កណ្តាល នៅ​ថ្ងៃ ទី២៩ ខែ វិច្ឆិកា ដើម្បី​សាក​សួរ​ពី​ដំណើរ​រឿង​ដែល ឧកញ៉ា ទ្រី ភាព ប្តឹង ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ។

លោក ឧកញ៉ា ទ្រី ភាព ពុំ​អាច​ទាក់​ទង​ដើម្បី​សុំ​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ។

លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​ការពារ សិទ្ធិ​មនុស្ស អាដហុក បាន​ថ្លែង​ឲ្យ​ដឹង​ថា ទង្វើ​ដែល​អាជ្ញាធរ​ផ្តិត​មេដៃ​គាំទ្រ​បុគ្គល​ណា​នោះ​គឺជា​សិទ្ធិ​របស់​គាត់​ពុំ​មាន​អ្វី​ខុស​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ភូត​កុហក​នោះ​គឺជា​ទង្វើ​មួយ​ខុស​ច្បាប់​គឺ គាត់​ក្លែង​ឯកសារ។ លោក​ថា៖ «ប្រជា​ពលរដ្ឋ​គាត់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្តែង​មតិ​ហើយ​ជំហរ​របស់​អង្គការ​ដែល​បាន​ចេញ​របាយ​ការណ៍ នោះ​គឺ​គ្រាន់​ចង់​បង្ហាញ​អំពី​ជំហរ​រកស៊ី​របស់​ក្រុមហ៊ុន​ដែល​កេង​ចំណេញ​ទ្រព្យ​សម្បតិ្ត​រដ្ឋ»៕

5 comments:

Anonymous said...

Get rid of Hun sen save your country,get rid of Bunrany & Pheap Try sove your forests!...

Kdamjor

Anonymous said...

អាខ្វាក់ចោរលួចគោ-ក្របីនៅភូមិពាមកោះស្លាក្នុងឃុំ
ក្រូចឆ្មារស្រុកស្ទឹងត្រងខេត្តកំពង់ចាម បាននិយាយប្រាប់ខ្មែរទូទាំងប្រទេសជាឧទ្បារិកថាបើវាមិនអាចៈ
 ទប់ស្កាត់មីមេជ្រូកសាម ហ៊ាង មិនឧ្យទៅរួមភេទជាមួយអាសង្ឃឈ្មោះថាអាអំ លឹមហេង នៅឯវត្តចំពុះក្អេកបានទេ អាហ៊ុន សែន វាថាវាសុខចិត្តកាត់ក្តវាបោះចោលឧ្យឆ្កែស៊ី ។   

Anonymous said...

ធ្វើអ្នកដឹកនាំប្រទេស ប្រើតែល្បិចថោកទាប និង ល្បិចពឹសពុលទៅលើប្រជាបលរដ្ឋខ្លួនឯង
តែរហូតបែបហ្នឹង តើត្រូវទុកតទៅទៀតឬទេ ? ។ ត្រូវតែផ្លាស់ប្តូរជាបន្ទាន់ កុំទុកឲរហូតដល់កែ
លែងឡើង នោះវាជាគ្រោះធំបំផុតសំរាប់ប្រទេស
ជាតិ និង ប្រជាពលរដ្ឋខ្មែរយើង ។

នាំគ្នាធ្វើការផ្លាស់ប្តូរជាបន្ទាន់បងប្អូនជនរួម
ជាតិទាំងអស់ ។

Anonymous said...

ចាំតែចុះតើ!

ហ៊ុន សែន

Anonymous said...

THE BOSS AND SERVANT!!!

Bun: Go ahead destroy all natural resources so we could get rich.

Try: But there aren't tree left in Nambodia.

Bun: How come?

Try: Your husband 50/50 chop chop with his master from Hanoi.

Bun: No wonder! Why?

Try: So, what now?

Bun: Try something at your own risk!

Try: O.K.