Monday, November 11, 2013

កម្ពុជា​ ឈ្នះ​ក្ដី​ រឿង​ប្រាសាទ​ ព្រះវិហារ​ ជា​លើក​ទី​ពីរ

កម្ពុជា​ ឈ្នះ​ក្ដី​ រឿង​ប្រាសាទ​ ព្រះវិហារ​ ជា​លើក​ទី​ពីរ

នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នេះ, តុលាការ​ អន្តរជាតិ​ ក្រុង​ឡាអេ បាន​សម្រេច​ ជា​ឯកច្ឆន្ទ​ ថា, ប្រទេស​ កម្ពុជា មាន​អធិបតេយ្យភាព ​លើ​ដែន​ដី​ ទាំង​មូល​ នៃ​តំបន់​ ប្រាសាទ​ ព្រះវិហារ។
 
ដោយ ជុន ច័ន្ទបុត្រ និង យាង សុជាមេត្តា | Radio Free Asia | 11 November 2013


តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ ៦១០
ទិដ្ឋភាព ​នៅ​តុលាការ​ យុត្តិធម៌​ អន្តរជាតិ ក្រុង​ឡាអេ នៅ​ថ្ងៃ ​បើក​សវនាការ​ ស្ដាប់​ការ​បកស្រាយ​ ផ្ទាល់​មាត់ ​រវាង ​ភាគី​ កម្ពុជា និង​ថៃ ស្ដីពី ​បញ្ហា​ព្រះវិហារ នៅ​ថ្ងៃ​ ទី​១៥ មេសា ឆ្នាំ​២០១៣។
 
RFA/Chun Chanboth 
 
ប្រធាន​ តុលាការ​ យុត្តិធម៌ អន្តរជាតិ​ (ICJ) ក្រុង​ឡាអេ, លោក ភីធើ ថមកា (Peter Tomka), ក៏​បាន​ប្រកាស ​ថា, ប្រទេស​ថៃ ត្រូវ​ ដក​កង​កម្លាំង ​ប្រដាប់​អាវុធ--មាន​ ទាហាន, ប៉ូលិស, និង​ឆ្មាំ​ប្រាសាទ​ ទាំងអស់​--ចេញ​ពី​បរិវេណ​ ជុំវិញ​ ប្រាសាទ​ ព្រះវិហារ។   លោក​ប្រធាន​ តុលាការ​ យុត្តិធម៌​ អន្តរជាតិ ភីតធើ ថមកា ក៏​បាន​ប្រកាស​ ថា, សំណើ ​របស់​ កម្ពុជា ដែល​ស្នើ​ ឲ្យតុលាការ​ បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ឡើង​វិញ​នោះ ត្រូវ​ បាន​តុលាការ ​ទទួល​យក។

ការ​សម្រេច​ចិត្ត ​របស់ ​តុលាការ​ក្រុង​ឡាអេ ថា ​តុលាការ​ មាន​យុត្តាធិការ​ ក្នុង​ការ​បកស្រាយ​នេះ សំអាង​ទៅ​លើ ​ហេតុផល​មួយ​ចំនួន, មាន​ជា​អាទិ៍៖ តុលាការ​ ទទួល​ស្គាល់​ ថា, ប្រាកដ​ជា​មាន​ទំនាស់ ​រវាង ​កម្ពុជា និង​​ថៃ ទៅ​លើ​បី​ ចំណុច, គឺ៖ ទី​មួយ, ទំនាស់​ទាក់ទិន ​ទៅ​នឹង​បរិវេណ​ដី ​ជុំវិញ​ ប្រាសាទ​ ព្រះវិហារ​មែន; ទី​ពីរ, ទំនាស់ ​ទៅ​នឹង​អត្ថន័យ និង​វិសាលភាព​ ទាក់ទង​ទៅ​ នឹង​បរិវេណ​ដី​ ជុំវិញ​ ប្រាសាទ​ ព្រះវិហារ; និង​ទី​បី, ទំនាស់ ​ទាក់ទង ​ទៅ​នឹង​ការ​ដក​កងទ័ព​ថៃ ចេញ​តំបន់ ​ជុំវិញ​ប្រាសាទ។

លោក​ប្រធាន ​តុលាការ​ ក៏​បាន​បញ្ជាក់​ ថា, តុលាការ​ មាន​យុត្តាធិការ​ ក្នុង​ការ​បកស្រាយ ​ឡើង​វិញ​ ចំពោះ​ករណី​នេះ បើ​ ផ្អែក​លើ ​មាត្រា​៦០ នៃ​លក្ខន្តិកៈ​ តុលាការ​ យុត្តិធម៌​ អន្តរជាតិ។


មាត្រា​៦០ នៃ​លក្ខន្តិកៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ ចែង​ថា សេចក្តី​សម្រេច​របស់​តុលាការ គឺ​ជា​ការ​សម្រេច​ចុង​ក្រោយ​បង្អស់ តែ​ក្នុង​ករណី​ដែល​មាន​ជម្លោះ​ទាក់ទង​នឹង​អត្ថន័យ និង​វិសាលភាព​នៃ​សេចក្តី​សម្រេច​នោះ តុលាការ​នឹង​បកស្រាយ​ឡើង​វិញ​តាម​សំណើ​របស់​ភាគី​ណា​មួយ។

កម្ពុជា បាន​ដាក់​ពាក្យ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១១ សុំ​អោយ​តុលាការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ឡើង​វិញ អំពី​បរិវេណ​ដី​នៅ​ជុំវិញ​ប្រាសាទ ដែល​ថៃ ទាមទារ​បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ ពិភពលោក កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។
កាល​ពី​ខែ​មេសា កន្លង​ទៅ តុលាការ​បាន​កោះ​ហៅ​ភាគី​ទាំង​ពីរ គឺ​កម្ពុជា និង​ថៃ ទៅ​បកស្រាយ​ផ្ទាល់​មាត់​នៅ​ទីក្រុង​ឡាអេ។ បន្ទាប់​តុលាការ​ដែល​មាន​សមាជិក​អង្គ​ចៅក្រម​ចំនួន ១៧​រូប ពិចារណា​លើ​ការ​បកស្រាយ​របស់​ភាគី​ទាំង​សង្ខាង រួម​ទាំង​ពិនិត្យ​លើ​ឯកសារ​រាប់​ពាន់​ទំព័រ ដែល​ភាគី​ទាំង​ពីរ​ដាក់​ជូន​តុលាការ​អស់​រយៈពេល​ជិត ៧​ខែ តុលាការ​ក៏​សម្រេច​ថា បកស្រាយ​សាលក្រម​តាម​សំណើ​របស់​កម្ពុជា ហើយ​ដោយ​យក​ផែនទី​ឧបសម្ពន្ធ​ទី​១ ដែល​កម្ពុជា ដាក់​ភ្ជាប់​ជាមួយ​ពាក្យ​បណ្ដឹង​កាល​ពី​ឆ្នាំ​១៩៥៩ នោះ គឺ​ជា​ផែនទី​ផ្លូវ​ការ​តែ​មួយ​គត់​ក្នុង​ការ​បកស្រាយ​នេះ។

ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ប្រកាស​មុន​ការ​ប្រកាស​ការ​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ ថា នឹង​ទទួល​យក​ការ​សម្រេច​ចិត្ត​របស់​តុលាការ ដើម្បី​រក្សា​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

នេះជាការរៀបចំនយោបាយរបស់យួនទេ សូមកុំចាប់អារម្មណ៏ពេក
យើង នឹងស្នើរ អោយតុលាការ យកករណី ចោរ លួចសន្លឹកឆ្នោត ទៅឡាអេ និង សើររើរឿងឧក្រឹតកម្ម របស់ រដ្ឋាភិបាលអាយ៉ងយួនបរទេស
សូម ងាកមករកជំងឺពិតរប​ស់កម្ពុជា រឿងដីមួយដុំតូច(៤.៦ គីឡូម៉ែត្រការរ៉េ)នៅក្បែរប្រសាទ
វាមិនសំខាន់ទេ សំខាន់យួនមានបំណងលេបយក កម្ពុជានៅជំនាន់នេះ ដូចជា
កោះ ត្រល់ ជាដើម ។

Anonymous said...

Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.

Anonymous said...

Dear arsehole 10:52 PM

This is exactly what I told you: Hun $en is cheating the people with Preach Vihear, while it closes its mouth with the Viets who are really taking our territory.

Anonymous said...

FUCK YOU 4:20 AM

AH ENG Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.

CNRP USELESS...USELESS...LOSER.

CNRP ដូចជាទាល់ច្រកហើយមើលទៅ បើនិយាយនឹងគេៗមិនខ្វល់អញ្ចឹង បើធ្វើប៉ាតិកម្ម ក៍គេមិនខ្វល់ ព្រោះវាបាតដៃទទេអញ្ចឹង ប្រជាជនខំគំទ្រតែដូចជាអត់ យូអិន ដូចផ្កាយលើមេឃ
ហុន សែន ដឹងទាំងអស់បានជាគេធ្វើដូច្នេះ ឥឡូវដូចដើរទាត់ខ្យល់អញ្ចឹង បើចូលជាមូយ ហុន សែន គ្រាន់តែបានប្រាក់ខែ តែដូចកាន់ក្តឱ្យ អា ឈាង វុឌ វាជេរឱ្យ ឌឿដងឱ្យរាល់ថ្ងៃ ធ្វើម្តេចកាំភើងនៅលើគេ
ច្បាប់នៅលើគេ គុកនៅលើគេ គ្រាន់តែនិយាយក៍គេដាក់គុកបានដែរ មើលទៅដូចអស់ច្រកដើរហើយដឹង?
តើអស់លោកយល់យ៉ាងណាដែរ?យើងឃើញអ្នកស្នេហាជាតិច្រើនហើយដែលត្រូវនាក់មានអំណាច
ចាត់ទុក្ខដូចកូនក្មេង ខ្លះគេសម្លាប់ចោល ហើយចោទថាក្បត់ជាតិទៀតផង។

អាអន្ទិតសម រង្សី ,
អាខ្ទើយក្តទន់ល្វក់-បាក់កងាប់
ជាប់ស្នេហ៍កូនឆ្កែញី CPP យួន!

* សូមលោកប្រធាន កុំសាប់ប្រពន្ធខ្លាំងពេក!!!
* សម រង្ស៊ី ឣ្នកធ្វើ ប្រពន្ធឣ្នកស្រែក !!!
* កុំប្រដៅអាមនុស្សនៅលើបង្គង ថាកុំឲ្យសាប់!
* កុំប្រដៅអាមនុស្សបំរើផ្លូវភេទ ថាកុំឲ្យស្រែក!
* កុំប្រដៅអាល្ងង់ទូរថា កុំឲ្យអាសែនវាសាប់!
* កុំប្រដៅអាស៊ីឆ្កែជើងពីរ ថាកុំឲ្យវាស៊ីអាចម៍អាសែន!
* នាងរត់រកអ្នក ,អាមនុស្សពាលវារត់រកពាល
គ្នាវា!................ អញ្ចឹងហើយ!
* សូម្បីតែអាមនុស្សក្បត់ជាតិ ក៏កុំយ​កជាគ្នា

បេីចង់ឡេីងធ្វេីជានាយករដ្ធមន្ត្រី សូមលោកប្រធានដកឈ្មោះ
តំណាងរាស្ត្រណាម្នាក់ចេញសិន ដេីម្បីលោកប្រធានអាចដាក់ឈ្មោះ
របស់លោកប្រធានជំនួសវិញ !!!​