Friday, November 15, 2013

ប្រាសាទព្រះវិហារ និង ព្រឹត្តិការណ៍គួរចងថាំ (ដោយ អ៊ុម ហាក់)



ប្រាសាទព្រះវិហារ
នឹង
ព្រឹត្តិការណ៍គួរចងថាំ
ដោយ អ៊ុម ហាក់          
   តុលាការយុត្តិធម៌អន្តរជាតិ តាមបណ្តឹងរបស់រដ្ធាភិបាលហ៊ុន-សែនទើបបានបកស្រាយសាល
ក្រមឆ្នាំ១៩៦២ស្តីពីប្រាសាទព្រះវិហារម្តងទៀត កាលពីថ្ងៃទី១១វិច្ឆិកាឆ្នាំ២០១៣ថ្មីៗនេះ។ ការបក
ស្រា​យ ( មិនមែនជាការកាត់ក្តីជាថ្មីទេ ) បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទព្រះវិហារនឹងទឹកដីជុំ
វិញដូចផែនទីដែលមានក្នុងឧបសម័្ពនទី១ត្រូវស្ថិតនៅក្រោមអធិបតេយ្យភាពស្រុកខ្មែរ។ អ្នកណា
អបអរសាទរក៏មិនខុសអ្វី ឯអ្នកដែលមិនអបអរសាទរក៏មិនជាខុសអ្វីដែរ ដោយហេតុថាខ្មែរមិនបាន
ចំណេញអ្វីបន្តិចណាឡើយ គឺបានត្រិមរួចខ្លួនតែប៉ុននោះ។ តទៅនេះគឺជាព្រឹត្តការណ៌សំខាន់ខ្លះ
ទាក់ទងរឿងព្រះវិហារដែលខ្មែរគួរចងចាំំ។
- ថ្ងៃទី៩ខែវិច្ឆិកា ១៩៥៣ ខ្មែរប្រកាសឯករាជ្យ ( ឯករាជ្យពេញបរិបូណ៌គឺនៅដើមឆ្នាំ១៩៥៤ ក្រោយ
ពេលដែលបារាំងសេសប្រគល់ក្រសួងសេដ្ធកិច្ច នឹងក្រសួងការបរទេសមកនរដ្ធាភិបាលខ្មែរ )។ គួរ
កត់សំគាល់ថា ខ្មែរបានទទួលឯករាជភាពពេញបរិបូណ៌មុនសន្និសិទ្ធក្រុងស្ហឺណែវស្តីពីឥណ្ឌួចិន។
- ឆ្នាំ១៩៥៤ បារាំងសេសដកទ័ពចុងក្រោយចេញពីស្រុកខ្មែរ។ ឆ្នាំដដែលនោះសៀមដាក់កងទ័ព
ចូលកាន់កាប់តំបន់ប្រាសាទព្រះវិហារ។
- ឆ្នាំ១៩៥៩ ប្រទេសខ្មែរតវ៉ា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ប្រទេសហូឡង់។ មេធាវី
ទីមួយតំណាងភាគីខ្មែរគឺលោកឌីន អាឈីសុន Dean Acheson អតីតរដ្ធមន្រ្តីក្រសួងការបរទេសអា
មេរីកាំង អមដោយលោកទ្រឿង-កាង មេធាវីខ្មែរនឹងវរជនដទៃទៀត។
- ថ្ងៃទី១៥មិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានសំរេចថា ប្រាសាទព្រះវិ
ហារត្រូវនៅក្រោមអធិបតេយ្យភាពរបស់ខ្មែរ រូមទាំងទឹកដីដែលមានចែងក្នុងផែនទីឧបសម័្ពន្ធទីមួយ
ភ្ជាប់ជាមួយផង។ លើសពីនេះទៅទៀត តុលាការដដែលបានសំរេចទៀតថា សៀមត្រូវតែប្រគល់
មកឲ្យខ្មែរវិញនូវបុរាណវត្ថុទាំងឡាយណាណាដែលសៀមបានលួចយកចេញពីប្រាសាទព្រះវិហារ
ថែមទៀតផង។ សៀមមិនបានឈឺក្បាលហាលថ្ងៃអ្វីនឹងសាលក្រមរបស់តុលាការនេះដល់តិចតួច
ណាឡើយ។ កងទ័ពគេនៅតែកាន់កាប់ប្រាសាទព្រះវិហារនឹងទឹកដីជុំវិញដោយគ្មានកោតក្រែង។
- ឆ្នាំ១៩៦២ (​ ថ្ងៃខែមិនដឹង ) តាមចាំកងទ័ពខ្មែរមួយកងអនុសេនាធំដឹកនាំដោយអនុសេនីយឯក
ទៀប​-បែន ( ក្រោយមកជាមេបញ្ជាការកងទ័ពហ៊្វុន ស៊ិនប៉ិចនៅជាយដែនខ្មែរ-សៀម ) តោងវល្លិ
ឡើងទៅវាយបណ្តេញទ័ពសៀមចេញបានដោយជោកជ័យកាន់កាប់ប្រាសាទនឹងដែនដីជុំវិញ។
- ឆ្នាំ១៩៦៣ សម្តេចសីហនុបានឡើងទៅកាន់កាប់តំបន់ប្រាសាទព្រះវិហារជាផ្លូវការ។ ក្នុងកាយវិ
ការសម្របសម្រួលជាមួយសៀម ទ្រង់បានថ្លែងថា ជនជាតិថៃអាចចូលមកទស្សនាប្រាសាទព្រះ
វិហារបានដោយមិនចាំបាច់មានលិខិតឆ្លងដែនឬក៏ទិដ្ធាការអ្វីឡើយ។ រីឯបុរាណវត្ថុដែលសៀមបាន
យកចេញពីប្រាសាទទៅ សៀមអាចរក្សាទុកចុះមិនបាច់ប្រគល់មកឲ្យខ្មែរវិញទេ។
   គួរកត់សំគាល់ថា កងទ័ពខ្មែរសម័យសង្គមរាស្រ្តនិយម នឹងកងទ័ពខ្មែរសម័យសាធារណរដ្ធគឺជា
កងទ័ពតែមួយ។
- ថ្ងៃទី១៧មេសា ១៩៧៥ ខ្មែរក្រហមចូលក្រុងភ្នំពេញ។ កងទ័ពសាធារណរដ្ធខ្មែរចាញ់ តែពួកគេ
កាន់កាប់តំបន់ព្រះវិហាររហូតដល់ថ្ងៃទី២២ឧសភា ១៩៧៥។
- ថ្ងៃទី៧មករា ១៩៧៩ យួនឈ្លានពានចូលកាន់កាប់ស្រុកខ្មែរ តែពួកខ្មែរក្រហមកាន់កាប់តំបន់ព្រះ
វិហាររហូតចុងឆ្នាំ១៩៩៨។
   ខាងលើនេះបញ្ជាក់ឲ្យឃើញថាវិបត្តិព្រំដែនសៀម-ខ្មែរស្ងប់ស្ងាត់តាំងតែពីឆ្នាំ១៩៦៣រហូតមក
ទោះក្នុងរបបសង្គមរាស្រ្តនិយម របបសាធារណរដ្ធខ្មែរ របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបងធំ
ក៏ដោយ។ បញ្ហាទើបតែកើតមាននៅសម័យខ្មែរក្រហមបងតូចដែលមានលោកហ៊ុន-សែនដឹកនាំ
ស្រុក ហេតុអ្វី? នាទីនេះសូមមិនល្បងឆ្លើយរឿងនេះទេ តែបែរជាសូមអនុញ្ញាតិរំលឹកសោកនាដកម្ម
ធំមួយខ្លាចខ្មែរភ្លេច។
   ថ្ងៃទី១២មិថុនា​ឆ្នាំ១៩៧៩ ( ជិត៦ខែបន្ទាប់ពីថ្ងៃ«រំដោះ») រដ្ធាភិបាលសៀមបានជូនដំណឹងអង្គទូត
នាៗនៅក្រុងបាងកកថា គេនឹងបណ្តេញជនភៀសខ្លួនខ្មែរមួយចំនួនធំចេញពីស្រុកគេ។ គេអនុញ្ញា
តិឲ្យរដ្ធាភិបាលអាមេរិកាំង បារាំងសេស នឹងអូស្រ្តាលី ជ្រើសយក១ ២០០នាក់ទៅជ្រកកោននៅឯ
ប្រទេសទាំងឡាយនោះ។ ក្រៅអំពីនេះគេនឹងចាប់ដាក់ឡានយកទៅច្រានចោល។ ក្រោយមកទើប
គេដឹងថា ជនភៀសខ្លួនខ្មែរវាល់ម៉ឺននាក់បានត្រូវអាជ្ញាធរសៀមចាប់ញាត់ឡានដឹកយកទៅច្រាន
ទម្លាក់ចោលនៅឯតំបន់ព្រះវិហារ ឲ្យដើរឆ្លងជំរាលភ្នំកាត់ចំការមីនចូលទៅស្រុកខ្មែរវិញ។
   មន្រ្តីស្ថានទូតអាមេរិកាំងដែលលបតាមដានរឿងនេះ ប៉ាន់ស្មានថាយ៉ាងហោចណាស់ក៏មានជន
ភៀសខ្លួនខ្មែរចំនួន៤២ ០០០នាក់ដែរដែលត្រូវសៀមដឹកយកទៅទម្លាក់ចោលនៅតំបន់ព្រះវិហារ
នោះ។ ស្នងការជាន់ខ្ពស់អ.ស.ប.ផ្នែកជនភៀសខ្លួនក្រោយមកប៉ាន់ស្មានថា យ៉ាងហោចណាស់ក៏
មានជនភៀសខ្លួនខ្មែរ៣ ០០០នាក់ដែរដែលបានបាត់បង់ជីវិត ហើយ៧ ០០០នាក់ទៀតបាត់ខ្លួន។
   នៅទីបញ្ចប់ បានជារំលឹករឿងរ៉ាវដែលបានកើតឡើងខាងលើក៏ព្រោះតែរឿងនេះហាក់ដូចជាកំ
ពុងពេញនិយម តែទោះជាយ៉ាងណាក៏ដោយគេមិនត្រូវដកភ្នែកចេញពីភូមិភាគខាងកើត នឹងនៅចំ
កណ្តាលបេះដូងខ្មែរគឺក្រុងភ្នំពេញនោះឲ្យសោះ៕
អ៊ុម ហាក់           ១៤វិច្ឆិកា ២០១៣

1 comment:

phumarinkeo said...

ខ្ញុំសូមអរគុណលោកអ៊ុំ ហាក់ ប្រហែលជាលោក
កើតក្ដីអផ្សុក បានជាថ្ងែនេះលោកទម្លាយប្រវត្តិ
សាស្ត្រទុកឲ្យកូនខ្មែរជំនាន់ក្រោយឃើញ ដឹងឮ
ទុកជាឯកសារនិងកត់ត្រាចំណាំសំរាប់ខ្លួននិងកូន
ចៅទៅអនាគត។
សូមលោកទទួលនូវការគោរពនិងរាប់អានដ៏ស្មោះមេត្រីពីខ្ញុំ៕​​ សូមអរគុណ!